ថ្ងៃច័ន្ទ ១៦ វិច្ឆិកា ២០២៦
ព័ត៌មានថ្មី
ថ្នាក់ដឹកនាំជាង ៣០ រូប មកពីធនាគារ BRIDGE ចូលរួមវគ្គបណ្តុះបណ្តាលពិសេសស្តីពីបញ្ញាសិប្បនិម្មិត (AI) ដើម្បីឈានទៅរកសេវាកម្មហិរញ្ញវត្ថុកាន់តែទំនើប និងមានសុវត្ថិភាពខ្ពស់ ធនាគារ ខេប៊ីប្រាសាក់ ចូលរួមអបអរសាទរពិធីសម្ពោធសៀវភៅដ៏មានតម្លៃ ស្តីពី «បរិយាបន្នហិរញ្ញវត្ថុ ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងកំណើននៅកម្ពុជា និងតំបន់អាស៊ាន» បុរសជនជាតិចិនម្នាក់ចូលនិវត្តន៍ទាំងវ័យក្មេង ក្រោយកាន់កាប់ផ្ទះល្វែងសរុប ១៤ ខ្នង រកចំណូលជាង ៣ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ ប្រវត្តិសាស្ត្រ! ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុធំៗជាច្រើន សម្រុកចូលរួមបង្ហាញសក្ដានុពលក្នុងព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ៣៥ ឆ្នាំនៃទំនុកចិត្ត និងឧត្តមភាព៖ ធនាគារ កាណាឌីយ៉ា អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ឈរជើងជាមួយគ្រឹះដ៏រឹងមាំ ដើម្បីការរីកចម្រើនរួមគ្នាជាមួយអតិថិជន សម្ព័ន្ធធនាគារ អេស៊ីលីដា បន្តរក្សាកំណើនយ៉ាងរឹងមាំ ដោយសម្រេចបានប្រាក់ចំណេញកើនឡើងជិត ១៤% ក្នុងត្រីមាសទី៣ ឆ្នាំ២០២៦
ធនាគារ

គិតត្រឹម​ដំណាច់ឆ្នាំ ២០២៣ ទំហំឥណទាន​ក្នុងប្រព័ន្ធធនាគារ​កើនឡើង​ដល់​ជាង​ ៥៧​ពាន់លានដុល្លារ​អាមេរិក

ភ្នំពេញ គិតត្រឹម​ដំណាច់ឆ្នាំ ២០២៣​កន្លងទៅនេះ​ ទំហំឥណទាន​ដែល​ធនាគារ​បានផ្ដល់ជូនអតិថិជន​បាន​កើន​ឡើង​៥៧,៦ពាន់​លានដុល្លារ​អាមេរិក​និងមានអ្នក​កំពុង​ប្រើប្រាស់​ឥណទាន​ជាង​៥លាន​ដុល្លារ​អាមេរិក ។នេះ​បើតាម​របាយការណ៍របស់​ ការិយាល័យឥណទាន​កម្ពុជា ( CBC ) ។

របាយការណ៍​បានបង្ហាញថា​ ប្រជាពលរដ្ឋ​ក្នុង​រាជធានីភ្នំពេញ កណ្ដាល និងសៀមរាប​ បានប្រើប្រាស់​កម្ចីច្រើនជាង​គេ​រហូតដល់​៦០ភាគរយ​នៃ​ទំហំឥណទាន​សរុបគិតត្រឹម​ដំណាច់​ឆ្នាំ ២០២៣ ក្នុងនោះ​ប្រជាជន​ចំនួន ៦៧ម៉ឺន​៦ពាន់​នាក់ ក្នុង​រាជធានីភ្នំពេញ​បានខ្ចីប្រាក់ពីធនាគារ​ឬមីក្រូហិរញ្ញវត្ថុ និងមានទំហំឥណទាន​សរុប​ចំនួន ២៨,៥ពាន់​លានដុល្លារអាមេរិក ។ សម្រាប់​ខេត្តកណ្ដាល​មានប្រជាជន​ចំនួន​៣៨​ម៉ឺន​៤ពាន់​នាក់ កំពុង​ប្រើប្រាស់​ឥណទាន​ពី ធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែល​មានទំហំទឹកប្រាក់​ប្រមាណ​៣ពាន់​លានដុល្លារ​អាមេរិក​​ ។​

ក្នុង​របាយការណ៍​ក៏បានបង្ហាញ​ផងដែរ​ពី​តំបន់ដែលមាន​ប្រជាជន​ប្រើ​ប្រាស់​កម្ចីតិចជាង​គេមាន​ខេត្ត​កែប ខេត្ត​ប៉ៃលិន និង​ខេត្ត​មណ្ឌលគីរី​ ៕