ថ្ងៃច័ន្ទ ១៦ វិច្ឆិកា ២០២៦
ព័ត៌មានថ្មី
ថ្នាក់ដឹកនាំជាង ៣០ រូប មកពីធនាគារ BRIDGE ចូលរួមវគ្គបណ្តុះបណ្តាលពិសេសស្តីពីបញ្ញាសិប្បនិម្មិត (AI) ដើម្បីឈានទៅរកសេវាកម្មហិរញ្ញវត្ថុកាន់តែទំនើប និងមានសុវត្ថិភាពខ្ពស់ ធនាគារ ខេប៊ីប្រាសាក់ ចូលរួមអបអរសាទរពិធីសម្ពោធសៀវភៅដ៏មានតម្លៃ ស្តីពី «បរិយាបន្នហិរញ្ញវត្ថុ ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងកំណើននៅកម្ពុជា និងតំបន់អាស៊ាន» បុរសជនជាតិចិនម្នាក់ចូលនិវត្តន៍ទាំងវ័យក្មេង ក្រោយកាន់កាប់ផ្ទះល្វែងសរុប ១៤ ខ្នង រកចំណូលជាង ៣ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ ប្រវត្តិសាស្ត្រ! ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុធំៗជាច្រើន សម្រុកចូលរួមបង្ហាញសក្ដានុពលក្នុងព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ៣៥ ឆ្នាំនៃទំនុកចិត្ត និងឧត្តមភាព៖ ធនាគារ កាណាឌីយ៉ា អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ឈរជើងជាមួយគ្រឹះដ៏រឹងមាំ ដើម្បីការរីកចម្រើនរួមគ្នាជាមួយអតិថិជន សម្ព័ន្ធធនាគារ អេស៊ីលីដា បន្តរក្សាកំណើនយ៉ាងរឹងមាំ ដោយសម្រេចបានប្រាក់ចំណេញកើនឡើងជិត ១៤% ក្នុងត្រីមាសទី៣ ឆ្នាំ២០២៦
ធនាគារ

ពលរដ្ឋ​រាជធានីភ្នំពេញជាង​ ៦៧​ម៉ឺននាក់​ ជំពាក់លុយធនាគារ ឬ​មី​ក្រូហិ​រ​ញ្ញវត្ថុ​​ចំនួន ២៨,៥​ពាន់​លានដុល្លារ​

ភ្នំពេញ ៖ ភ្នំពេញ ជា​តំបន់ដែលមាន​ប្រជាជន​ខ្ចីលុយ​ពីធនាគារ ឬមីក្រូហិរញ្ញវត្ថុ​ច្រើនជាង​គេ​ ក្នុង​ចំណោម​ប្រជាជន​ទូទាំង​ប្រទេស​ ដោយគិត​ត្រឹម​ដំណាច់ឆ្នាំ ២០២៣ ប្រជាជន​ក្នុង​រាជធានីភ្នំពេញ ចំនួន ៦៧​ម៉ឺន​៦ ពា​ន់​​នាក់​បាន​និងកំពុង​ជំពាក់លុយធនាគារ​ឬមីក្រូហិរញ្ញវត្ថុសរុប​ចំនួន​២៨,៥​ពាន់លានដុល្លា​រអាមេរិក​ ។ នេះ​បើ​តាម​របាយការណ៍​របស់​ការិយាល័យ​ឥណទាន​កម្ពុជា ( CBC ) ចេញផ្សាយនៅពេល​ថ្មីៗនេះ ។

បើតាម​របាយការណ៍បានបង្ហាញថា ​តំបន់ដែល​​មានពលរដ្ឋ​ខ្ចីលុយ​ច្រើន​បន្ទាប់ពី​រាជធានីភ្នំពេញ មាន​ខេត្តកណ្ដាល​ដែល​មានអ្នកខ្ចីចំនួន៣៨ម៉ឺន​៤ពាន់​នាក់ និងមានទំហំ​ឥណទាន​ចំនួន​៣ពាន់​លានដុល្លារ​អាមេរិក និង​ខេត្ត​សៀមរាប​មានអ្នកខ្ចី​ចំនួន៣២ម៉ឺន​៥​ពាន់​នាក់ ជាមួយនឹង​ទំហំឥណទាន​ប្រមាណ​៤,៦​ភាគរយ​នៃទំហំ​ឥណទាន​សរុប​។​

ខេត្តដែល​មាន​ពលរដ្ឋ​ខ្ចីលុយ​តិចជាង​គេ​ក្នុង​ចំណោម​​បណ្ដាខេត្ត​ទូទាំង​ប្រទេស​មានខេត្តកែប ប៉ៃលិន និងខេត្ត​មណ្ឌលគីរី​  ៕