ថ្ងៃច័ន្ទ ១៦ វិច្ឆិកា ២០២៦
ព័ត៌មានថ្មី
ថ្នាក់ដឹកនាំជាង ៣០ រូប មកពីធនាគារ BRIDGE ចូលរួមវគ្គបណ្តុះបណ្តាលពិសេសស្តីពីបញ្ញាសិប្បនិម្មិត (AI) ដើម្បីឈានទៅរកសេវាកម្មហិរញ្ញវត្ថុកាន់តែទំនើប និងមានសុវត្ថិភាពខ្ពស់ ធនាគារ ខេប៊ីប្រាសាក់ ចូលរួមអបអរសាទរពិធីសម្ពោធសៀវភៅដ៏មានតម្លៃ ស្តីពី «បរិយាបន្នហិរញ្ញវត្ថុ ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងកំណើននៅកម្ពុជា និងតំបន់អាស៊ាន» បុរសជនជាតិចិនម្នាក់ចូលនិវត្តន៍ទាំងវ័យក្មេង ក្រោយកាន់កាប់ផ្ទះល្វែងសរុប ១៤ ខ្នង រកចំណូលជាង ៣ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ ប្រវត្តិសាស្ត្រ! ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុធំៗជាច្រើន សម្រុកចូលរួមបង្ហាញសក្ដានុពលក្នុងព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ៣៥ ឆ្នាំនៃទំនុកចិត្ត និងឧត្តមភាព៖ ធនាគារ កាណាឌីយ៉ា អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ឈរជើងជាមួយគ្រឹះដ៏រឹងមាំ ដើម្បីការរីកចម្រើនរួមគ្នាជាមួយអតិថិជន សម្ព័ន្ធធនាគារ អេស៊ីលីដា បន្តរក្សាកំណើនយ៉ាងរឹងមាំ ដោយសម្រេចបានប្រាក់ចំណេញកើនឡើងជិត ១៤% ក្នុងត្រីមាសទី៣ ឆ្នាំ២០២៦
ធនាគារ

ធនាគារ​ដែលមានប្រជា​ប្រិយ​ពីរ​​នៅកម្ពុជា​ មានប្រាក់ចំណេញរាប់រយ​លានដុល្លារ​អាមេរិក​

ភ្នំពេញ ៖ ធនាគារ​ពាណិជ្ជចំនួន​ពីរ​នៅកម្ពុជា​ដែលមាន​ប្រជា​ប្រិយភាពជាង​គេ ទទួល​បានប្រាក់​ចំណេញ​ខ្ទង់​រយ​លានដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០២៣​កន្លងមកនេះ ប៉ុន្តែ​ធនាគារ​មានមានប្រាក់ចំណេញកើនឡើង និងមួយ​ទៀត​ធ្លាក់ចុះ បើធៀបនឹង​ឆ្នាំ ២០២២ ។

ធនាគារ​ដែល​ត្រូ​វបានប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ស្គាល់​ច្បាស់​ស្ទើរតែគ្រប់​គ្នា គឺ ធនាគារ​អេស៊ីលីដា និងធនាគារ​អេប៊ីអេ ជា​ធនាគារ​ដែលមានបណ្ដាញ​ប្រតិបត្តិការគ្របដណ្ដប់​ទូទាំង​ប្រទេស​ជាពិសេស​ជាធ​នាគារ​ដែលបានអភិវឌ្ឍន៍​ប្រព័ន្ធទូទាត់​តាម​បច្ចេកវិទ្យា​ឌីជីថល​ច្រើនជាង​គេ និងមានអ្នក​ប្រើ​ប្រាស់​ច្រើនជាង ។

ក្នុង​ឆ្នាំ២០២៣​កន្លងទៅ​ធនាគារ​ ABA ទទួលបានប្រាក់ចំណេញសុទ្ធ​ចំនួន​ ២៧៦,៤៨​​លានដុល្លារ​អាមេរិក បើធៀប​ឆ្នាំ ២០២​២​ ប្រាក់ចំនេញ​របស់​ធនាគារ​នេះ​មានកំ​ណើន​៥,៤​ភាគរយ។ ក្នុងឆ្នាំ ២០២៤​ ធនាគារ​ABA បានចូលរួម​បង់ពន្ធ ជូន​រដ្ឋ​ខ្ទង់​ប្រមាណ​ ៧០​លានដុល្លារ​អាមេរិក​ ។ នេះ បើតាម​របាយការណ៍​របស់​ធនាគារ​វឌ្ឍនៈអាស៊ីចំកាត់​ ហៅកាត់ថា ABA ។​

ដោយឡែក​ធនាគារ​ដែល​មានប្រជា​ប្រិយភាពមួយទៀត គឺ ធនាគារអេស៊ីលីដា​ភីអិលស៊ី ក៏ឃើញ​ថា​ទទួល​បាន​ប្រាក់ចំណេញសុទ្ធប្រមាណ១៣៨​លានដុល្លារអាមេរិក​ដែរ កាលពីឆ្នាំ ២០២៣ ហើយបើធៀបនឹង​ឆ្នាំ ២០២២​កន្លងទៅឃើញថា​មានការ​ថយ​ចុះរហូតដល់២០ភាគរយ ។កាលពីឆ្នាំ ២០២២​ ធនាគារ​អេស៊ីលីដា​ទួល​បានប្រាក់ចំណេញ​សុទ្ធ​ប្រ​មា​ណ​១៧០​​លានដុល្លារអាមេរិក ។

ការធ្លាក់ចុះ​នៃ​ប្រាក់ចំណេញរបស់ធនាគារ​អេស៊ីលីដា​ គឺបណ្ដាល​ពីបញ្ហា​សេដ្ឋកិច្ច​ ក្នុងនោះមាន​វិបត្តិកូវីដ​១៩ សង្គ្រាម​រុស្ស៊ី និងអ៊ុយក្រែនជាដើម ៕