ថ្ងៃច័ន្ទ ១៦ វិច្ឆិកា ២០២៦
ព័ត៌មានថ្មី
ថ្នាក់ដឹកនាំជាង ៣០ រូប មកពីធនាគារ BRIDGE ចូលរួមវគ្គបណ្តុះបណ្តាលពិសេសស្តីពីបញ្ញាសិប្បនិម្មិត (AI) ដើម្បីឈានទៅរកសេវាកម្មហិរញ្ញវត្ថុកាន់តែទំនើប និងមានសុវត្ថិភាពខ្ពស់ ធនាគារ ខេប៊ីប្រាសាក់ ចូលរួមអបអរសាទរពិធីសម្ពោធសៀវភៅដ៏មានតម្លៃ ស្តីពី «បរិយាបន្នហិរញ្ញវត្ថុ ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងកំណើននៅកម្ពុជា និងតំបន់អាស៊ាន» បុរសជនជាតិចិនម្នាក់ចូលនិវត្តន៍ទាំងវ័យក្មេង ក្រោយកាន់កាប់ផ្ទះល្វែងសរុប ១៤ ខ្នង រកចំណូលជាង ៣ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ ប្រវត្តិសាស្ត្រ! ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុធំៗជាច្រើន សម្រុកចូលរួមបង្ហាញសក្ដានុពលក្នុងព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ៣៥ ឆ្នាំនៃទំនុកចិត្ត និងឧត្តមភាព៖ ធនាគារ កាណាឌីយ៉ា អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ឈរជើងជាមួយគ្រឹះដ៏រឹងមាំ ដើម្បីការរីកចម្រើនរួមគ្នាជាមួយអតិថិជន សម្ព័ន្ធធនាគារ អេស៊ីលីដា បន្តរក្សាកំណើនយ៉ាងរឹងមាំ ដោយសម្រេចបានប្រាក់ចំណេញកើនឡើងជិត ១៤% ក្នុងត្រីមាសទី៣ ឆ្នាំ២០២៦
ធនាគារ

ក្នុងចំណោមវិស័យទាំងអស់ វិស័យ ១ប្រភេទនេះ ខ្ចីបំណុលពីធនាគារច្រើនជាងគេ

គិតនៅត្រឹមខែតុលា ឆ្នាំ២០២៤ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅក្នុងវិស័យសេដ្ឋកិច្ចមានចំនួន ២៤៧.៦៣១ប៊ីលានរៀល (ស្មើនឹង ៦០,៩ប៊ីលានដុល្លារអាមេរិក) កើន២,២% ធៀបទៅនឹងឆ្នាំមុន។ ការកើនឡើងនេះ រួមចំណែកចម្បងដោយកំណើនឥណទានទៅកាន់វិស័យធំៗជាច្រើន ជាពិសេសគឺការជួញដូរដុំ និងរាយ សំណង់ អចលនទ្រព្យ កម្មន្តសាល និងវិស័យផ្សេងៗទៀតជាដើម។

បើតាមធនាគារជាតិនៃកម្ពុជា ក្នុងនោះការជួញដូរដុំ និងរាយ ខ្ចីឥណទានពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ច្រើនជាងគេពោលសរុបចំនួន ៦០.៩២៦ប៊ីលានរៀល ខណៈវិស័យសំណង់ជាវិស័យដែលខ្ចីប្រាក់ច្រើនជាងគេលំដាប់ទីពីរ ដែលមានចំនួន ២៩.១៩៩ប៊ីលានរៀល រីឯការទិញផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួនឯណោះវិញ មានទំហំកម្ចី ២៧.៦៨៦ប៊ីលានរៀល។

ទន្ទឹមនឹងនោះ វិស័យអចលនទ្រព្យ មានទំហំកម្ចី ២៤.៨៦៣ប៊ីលានរៀល វិស័យកសិកម្ម មានទំហំកម្ចី ២៣.៧៥៩ប៊ីលានរៀល វិស័យសេវាកម្ម មានទំហំកម្ចី ១៩.៥៨៦ប៊ីលានរៀល វិស័យកម្មន្តសាល មានទំហំកម្ចី ១០.៣៦៧ប៊ីលានរៀល អង្គភាពគ្រួសារមានទំហំកម្ចី ២.៥៨១ប៊ីលានរៀល និងវិស័យផ្សេងៗឯទៀតសរុបបញ្ចូលគ្នា មានចំនួន ៤៨.៦៥៤ប៊ីលានរៀល។

គួរឲ្យដឹងថា ឥណទានជាប្រភពទុនដ៏សំខាន់សម្រាប់អ្នកប្រើប្រាស់ និងក្រុមហ៊ុន សហគ្រាសក្នុងការពង្រីកអាជីវកម្ម និងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច បង្កើតឱកាសការងារ និងបង្កើនផលិតភាព៕