ថ្ងៃអាទិត្យ ១៥ វិច្ឆិកា ២០២៦
ព័ត៌មានថ្មី
ថ្នាក់ដឹកនាំជាង ៣០ រូប មកពីធនាគារ BRIDGE ចូលរួមវគ្គបណ្តុះបណ្តាលពិសេសស្តីពីបញ្ញាសិប្បនិម្មិត (AI) ដើម្បីឈានទៅរកសេវាកម្មហិរញ្ញវត្ថុកាន់តែទំនើប និងមានសុវត្ថិភាពខ្ពស់ ធនាគារ ខេប៊ីប្រាសាក់ ចូលរួមអបអរសាទរពិធីសម្ពោធសៀវភៅដ៏មានតម្លៃ ស្តីពី «បរិយាបន្នហិរញ្ញវត្ថុ ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងកំណើននៅកម្ពុជា និងតំបន់អាស៊ាន» បុរសជនជាតិចិនម្នាក់ចូលនិវត្តន៍ទាំងវ័យក្មេង ក្រោយកាន់កាប់ផ្ទះល្វែងសរុប ១៤ ខ្នង រកចំណូលជាង ៣ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ ប្រវត្តិសាស្ត្រ! ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុធំៗជាច្រើន សម្រុកចូលរួមបង្ហាញសក្ដានុពលក្នុងព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ៣៥ ឆ្នាំនៃទំនុកចិត្ត និងឧត្តមភាព៖ ធនាគារ កាណាឌីយ៉ា អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ឈរជើងជាមួយគ្រឹះដ៏រឹងមាំ ដើម្បីការរីកចម្រើនរួមគ្នាជាមួយអតិថិជន សម្ព័ន្ធធនាគារ អេស៊ីលីដា បន្តរក្សាកំណើនយ៉ាងរឹងមាំ ដោយសម្រេចបានប្រាក់ចំណេញកើនឡើងជិត ១៤% ក្នុងត្រីមាសទី៣ ឆ្នាំ២០២៦
សេដ្ឋកិច្ច

តស់មកដឹងថា ៤ខែមកនេះ ទំហំនៃការរកស៊ីរវាងកម្ពុជា និងមិត្តដែកថែប ចិន មានទំហំប៉ុណ្ណា?

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អ.គ.រ) បានបង្ហាញឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីនៃការរកស៊ីរវាងកម្ពុជា និងមិត្តចិន បានកើនឡើងដល់ទៅចំនួនជាង ៥.៦ពាន់លានដុល្លារ នៅរយៈពេលត្រឹមបួនខែដំបូងនៃឆ្នាំ២០២៥ ពោលគឺមានការកើនឡើង២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយមានទំហំត្រឹមចំនួន ៤.៤៨ពាន់លានដុល្លារ។

គួរកត់សំគាល់ឃើញថា ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិន បានធ្លាក់ចុះបន្តិច ពោលក្នុងចំនួន១.៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយមានទំហំ ៤៧៨.៦៣លានដុល្លារ ខណៈការនាំចូលពីប្រទេសចិនមកកម្ពុជាវិញ បែរជាកើនឡើងដល់ចំនួន៣០.៥% គិតជាទឹកប្រាក់ ៥.២១ពាន់លានដុល្លារ។

ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់កម្ពុជា និងក៏ជាប្រភពសំខាន់នៃទំនិញប្រើប្រាស់ វត្ថុធាតុ​ដើម និងឧបករណ៍ឧស្សាហកម្ម៕