ថ្ងៃច័ន្ទ ១៦ វិច្ឆិកា ២០២៦
ព័ត៌មានថ្មី
ថ្នាក់ដឹកនាំជាង ៣០ រូប មកពីធនាគារ BRIDGE ចូលរួមវគ្គបណ្តុះបណ្តាលពិសេសស្តីពីបញ្ញាសិប្បនិម្មិត (AI) ដើម្បីឈានទៅរកសេវាកម្មហិរញ្ញវត្ថុកាន់តែទំនើប និងមានសុវត្ថិភាពខ្ពស់ ធនាគារ ខេប៊ីប្រាសាក់ ចូលរួមអបអរសាទរពិធីសម្ពោធសៀវភៅដ៏មានតម្លៃ ស្តីពី «បរិយាបន្នហិរញ្ញវត្ថុ ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងកំណើននៅកម្ពុជា និងតំបន់អាស៊ាន» បុរសជនជាតិចិនម្នាក់ចូលនិវត្តន៍ទាំងវ័យក្មេង ក្រោយកាន់កាប់ផ្ទះល្វែងសរុប ១៤ ខ្នង រកចំណូលជាង ៣ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ ប្រវត្តិសាស្ត្រ! ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុធំៗជាច្រើន សម្រុកចូលរួមបង្ហាញសក្ដានុពលក្នុងព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ៣៥ ឆ្នាំនៃទំនុកចិត្ត និងឧត្តមភាព៖ ធនាគារ កាណាឌីយ៉ា អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ឈរជើងជាមួយគ្រឹះដ៏រឹងមាំ ដើម្បីការរីកចម្រើនរួមគ្នាជាមួយអតិថិជន សម្ព័ន្ធធនាគារ អេស៊ីលីដា បន្តរក្សាកំណើនយ៉ាងរឹងមាំ ដោយសម្រេចបានប្រាក់ចំណេញកើនឡើងជិត ១៤% ក្នុងត្រីមាសទី៣ ឆ្នាំ២០២៦
សេដ្ឋកិច្ច

រដ្ឋាភិបាល ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ» ទំហំជាង ១ ២០០ លានដុល្លារ ដើម្បីដោះស្រាយពហុវិបត្តិ រក្សាលំនឹងជីវភាពប្រជាជន និងទ្រទ្រង់អាជីវកម្ម

កម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ” ទំហំជាង ១ ២០០ លានដុល្លារ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

​កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិដែលត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការនេះ​ ទំហំជាង ១ ២០០ លានដុល្លារ ត្រូវបានរៀបចំឡើងក្នុងស្មារតីរក្សាលំនឹងជីវភាពប្រជាជន និងអាជីវកម្ម, ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងពង្រឹងភាពធន់ទៅនឹងវិបត្តិថាមពល ព្រមទាំងបង្កើតការងារ និងជ្រោមជ្រែងការងើបឡើងវិញនៃធរុកិច្ច ដែលកម្មវិធីនេះត្រូវបានកំណត់គោលដៅចំនួន ៤ សំខាន់ៗដូចជា៖

ទី១. រក្សាលំនឹងជីវភាពរបស់ក្រុមប្រជាជនគោលដៅ តួយ៉ាង ប្រជាជនក្រីក្រ, គ្រួសារងាយរងហានិភ័យ, កសិករ ពលករទេសន្តរប្រវេសន៍ និងគ្រួសារភៀសសឹក និងអ្នកប្រកបរបររត់រ៉ឺម៉កកង់បី ជាដើម ទី២. លើកកម្ពស់សហគ្រាសខ្នាតមីក្រូ, តូច និងមធ្យម (MSMEs) ទាំងក្នុង និងក្រៅប្រព័ន្ធ ដែលជាកម្លាំងចលករចម្បងជំរុញកំណើនសេដ្ឋកិច្ចជាតិ, ទី៣. លើកកម្ពស់ការអភិវឌ្ឍជំនាញ, បង្កើតមុខរបរ និងពង្រីកឱកាសការងារ តាមរយៈ កម្មវិធីបណ្តុះបណ្តាលជំនាញដែលឆ្លើយតបនឹងតម្រូវការទីផ្សារ និងកម្មវិធីបង្កើតការងារនៅមូលដ្ឋាន, និង ទី៤. ពង្រឹងការគ្រប់គ្រង និងជំរុញការធ្វើអន្តរកម្ម ព្រមទាំងការបំប្លែងថាមពល ដើម្បីពង្រឹងភាពធន់ និងសមត្ថភាពឆ្លើយតបចំពោះវិបត្តិថាមពលជាយថាហេតុនាពេលអនាគត។

កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយនេះត្រូវបានបែងចែកចេញជាកញ្ចប់អន្តរាគមន៍ចំនួន ៣ រួមមាន៖ -​ កញ្ចប់អន្តរាគមន៍ទី១ ដែលមានវិធានការសរុបចំនួន ១៥ វិធានការ ក្នុងការរក្សាលំនឹងជីវភាព ដោយផ្សារភ្ជាប់នឹងការបង្កើតការងារកញ្ចប់អន្តរាគមន៍ទី២ ដែលមានវិធានការសរុបចំនួន ៤ វិធានការ ក្នុងការផ្តល់ការបណ្តុះបណ្តាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ដោយផ្សារភ្ជាប់នឹងការបង្កើតការងារ និង កញ្ចប់អន្តរាគមន៍ទី៣ ដែលមានវិធានការសរុបចំនួន ៨ វិធានការ ក្នុងការគ្រប់គ្រង ការធ្វើអន្តរកម្ម និងការបំប្លែងថាមពល។ វិធានការទាំងនេះ នឹងត្រូវអនុវត្តក្នុងពេលដំណាលគ្នា ចាប់ពីឆមាសទី២ ឆ្នាំ២០២៦ នេះតទៅ រហូតដល់កាលបរិច្ឆេទកំណត់ជាក់ស្តែងដែលបានកំណត់សម្រាប់វិធានការនីមួយៗ លើកលែងតែ វិធានការមួយចំនួនដែលមានចរិតចូលរួមកសាងភាពធន់សង្គម-សេដ្ឋកិច្ចកម្ពុជាសម្រាប់រយៈពេលមធ្យម និងវែង៕