Cam Bank News

ធនាគារ អេស៊ីលីដា ភីអិលស៊ី បានជាប់ចំណាត់ថ្នាក់ជាធនាគារដែលមានអាជីវកម្មលូតលាស់ល្អបំផុតលើពិភពលោក ប្រចាំឆ្នាំ២០២៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានមោទនភាពជាធនាគារខ្មែរ ដែលបានជាប់ចំណាត់ថ្នាក់ក្នុងបញ្ជី ធនាគារដែលមានអាជីវកម្មលូតលាស់ល្អបំផុតលើពិភពលោក ប្រចាំឆ្នាំ២០២៦ (World’s Top Performing Banks 2026) ដោយទស្សនាវដ្ដី Forbes។

ការផ្តល់ចំណាត់ថ្នាក់នេះ គឺផ្អែកលើលក្ខណៈវិនិច្ឆ័យ ៤ ចំណុចសំខាន់ រួមមាន៖

  1. ប្រាក់ចំណេញ
  2. កំណើន និងគុណភាពប្រាក់ចំណូល
  3. ភាពរឹងមាំដើមទុន និងប្រភពហិរញ្ញវត្ថុ
  4. ប្រសិទ្ធភាព និងគុណភាពទ្រព្យសកម្ម

ជាលទ្ធផល មានធនាគារចំនួន ៥០០ មកពី ៨៩ ប្រទេស ដែលក្នុងនោះ មានធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីធនាគារ ដែលមានអាជីវកម្មលូតលាស់ល្អបំផុតលើពិភពលោក ប្រចាំឆ្នាំ២០២៦ ដោយទស្សនាវដ្តី Forbes ដែលបានឆ្លុះបញ្ចាំងពីទិដ្ឋភាពសកលរបស់ស្ថាប័នហិរញ្ញវត្ថុ ដែលមានប្រតិបត្តិការល្អប្រសើរនៅលើទីផ្សារ នៅក្នុងប្រទេសទាំងនោះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ក្រុមហ៊ុន​មហាជន​ទទួល​ខុស​ត្រូវ​មាន​កម្រិត ដែល​បាន​បង្កើត​ឡើង តាម​ប្រព័ន្ធ​ច្បាប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ធនាគារ អេស៊ីលីដា មាន​បណ្ដាញ​ប្រតិបត្តិការ​យ៉ាង​ធំ​ទូលាយ​គ្រប​ដណ្ដប់​ទូទាំង​កម្ពុជា (មាន ២៦៣សាខា) និង​បាន​ពង្រីក​តំបន់​ប្រតិបត្តិការ​ទៅ​កាន់​ប្រទេស​ឡាវ (មាន ៣៧សាខា) និង​មីយ៉ាន់ម៉ា (មាន ១៧សាខា) ។ បច្ចុប្បន្ន​ធនាគារ អេស៊ីលីដា មាន​បម្រើ​សេវា​ដូចជា សេវាប័ណ្ណ សេវា​ឌីជីថល សេវា​ឥណទាន សេវា​បញ្ញើ-សន្សំ សេវា​ផ្ទេរ​ប្រាក់​ក្នុង​និង​ក្រៅ​ប្រទេស សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម សេវា​ចាត់ចែង​សាច់​ប្រាក់ រួម​ទាំង​សេវា​ធនាគារ​ជា​ច្រើន​ប្រភេទ​ទៀត ។

Related Articles