Cam Bank News

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចូលរួមកម្មវិធីផ្សព្វផ្សាយស្តីពី «ប្រាក់រៀល ប្រព័ន្ធបាគង និងធខេអេចឃ្យូអរ» ដែលរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា

លោក PARK Cheon Gil សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយស្តីពី «ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR)» ក្នុងឱកាសអបអរសាទរខួបលើកទី៤៦ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ដែលរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅខេត្តកំពត។

កម្មវិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម យឹម លាត ទេសាភិបាលរង នៃធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម​ ខៀវ​ រិទ្ធិភ័ណ្ឌ​ អភិបាល​រង​ខេត្តកំពត ព្រមទាំងមានចូលរួមពីសាធារណជន សិស្សានុសិស្ស គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធយ៉ាងច្រើនកុះករ។

កម្មវិធីនេះមានគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីសារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀល ព្រមទាំងការប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថល ដូចជា ប្រព័ន្ធបាគង និង KHQR ក្នុងប្រតិបត្តិការទូទាត់ប្រចាំថ្ងៃ។

ការចូលរួមនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងការគាំទ្រការប្រើប្រាស់ប្រាក់រៀល និងជំរុញការប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថល ដើម្បីរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា៕

Related Articles