នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ធនាគារ ជីប ម៉ុង មានកិត្តិយសបានចូលរួមក្នុង «វេទិកាជាតិគណនេយ្យ ២០២៦» ក្រោមប្រធានបទ «ការបញ្ចូលស្តង់ដារការរាយការណ៍ព័ត៌មានចីរភាព គោលនយោបាយ និងធនធានមនុស្ស សម្រាប់ភាពធន់នៃសេដ្ឋកិច្ចកម្ពុជា» ដែលរៀបចំដោយ និយ័តករគណនេយ្យ និងសវនកម្ម។

វេទិកានេះផ្តោតលើការលើកកម្ពស់ការរាយការណ៍ព័ត៌មានចីរភាព តម្លាភាព និងគណនេយ្យភាព ដើម្បីរួមចំណែកពង្រឹងភាពធន់ និងការរីកចម្រើនប្រកបដោយចីរភាពនៃសេដ្ឋកិច្ចកម្ពុជា ដោយមានការចូលរួមពីតំណាងសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនប្រកបវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម សហគ្រាស អង្គភាពមិនស្វែងរកប្រាក់ចំណេញ សាកលវិទ្យាល័យ និងសាធារណជននានា។





