Cam Bank News

តម្លៃមាសនៅនឹងថ្កល់ មិនខុសអីពីហាងឆេងមាសចំថ្ងៃនេះសប្តាហ៍មុន!

តម្លៃមាសនៅដើមសប្ដាហ៍នេះ នៅរក្សាតម្លៃថេរដដែល បើធៀបនឹងចុងសប្ដាហ៍មុន ពោលគឺមានតម្លៃ ៣២៥ដុល្លារក្នុងមួយជីជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣១៥ដុល្លារ។ នេះបើយោងតាមហាងឆេងតម្លៃមាស ពីហាងលក់គ្រឿងអលង្ការ CSNJ នាព្រឹកថ្ងៃទី១៣ ខែមករានេះ។ សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជា គឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ!

Read More

ធនាគារ ព្រីនស៍ និង ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) សម្ពោធជាផ្លូវការនូវភាពជាដៃគូអាជីវកម្មប៊េងកាសួរេន ដើម្បីលើកកម្ពស់សេវាហិរញ្ញវត្ថុ និងសេវាធានារ៉ាប់រងទូទៅនៅក្នុងប្រទេសកម្ពុជា

ធនាគារ ព្រីនស៍ និង ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បានសម្ពោធជាផ្លូវការនូវភាពជាដៃគូអាជីវកម្មប៊េងកាសួរេន កាលពីថ្ងៃទី 11 ខែ មករា ឆ្នាំ 2025 ដើម្បីបង្កើនភាពងាយស្រួល និងសុវត្ថិភាពនៃផ្នែកហិរញ្ញវត្ថុសម្រាប់អតិថិជននៅក្នុងប្រទេសកម្ពុជា។ ពិធីសម្ពោធជាផ្លូវការនេះ ត្រូវបានរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាការចាប់ផ្តើមនៃការសហការ និងផ្តោតលើការផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដែលអាចបំពេញតម្រូវការជាក់លាក់នៅក្នុងទីផ្សារកម្ពុជា។ ភាពជាដៃគូនេះបានអនុញ្ញាតឱ្យធនាគារ ព្រីនស៍ ក្នុងការពង្រីកការផ្តល់ជូនរបស់ខ្លួន ដែលរួមបញ្ចូលសេវាធានារ៉ាប់រងទូទៅទៅក្នុងប្រព័ន្ធអេកូហិរញ្ញវត្ថុរបស់ខ្លួន។ នេះជាការរួមបញ្ចូលគ្នារវាងមូលដ្ឋានគ្រឹះសេវាធនាគារដ៏រឹងមាំរបស់ធនាគារ ព្រីនស៍ ជាមួយនឹងជំនាញធានារ៉ាប់រងដ៏ទូលំទូលាយរបស់ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ…

Read More

តាមការព្យាករពី ADB កម្ពុជាឈរលេខបី ដែលសម្រេចបានកំណើន GDP ខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៥

តាមរយៈការព្យាករពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឲ្យដឹងថា ប្រទេសកម្ពុជា កំពុងឈរនៅលេខរៀងទី៣ ដែលសម្រេចបានកំណើនផលិតផលក្នុងស្រុកសរុប (GDP) ខ្ពស់ជាងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ នាឆ្នាំ២០២៥នេះ ដោយខ្ពស់ជាងប្រទេសថៃ ខ្ពស់ជាងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសជឿនលឿនផ្នែកសេដ្ឋកិច្ចទៅទៀត។ ទិន្នន័យដកស្រង់ចេញពីគេហទំព័រផ្លូវការរបស់ធនាគារ ADB បានបង្ហាញថា ប្រទេសហ្វីលីពីន និងប្រទេសវៀតណាម នឹងសម្រេចបានកំណើន GDP ខ្ពស់ជាងគេនៅឆ្នាំនេះ ពោលមានកំណើន៦,២% ដូចគ្នា ស្របពេលកម្ពុជាមានកំណើន៦% ឥណ្ឌូនេស៊ី៥% ទីម័រលេស្ត៣,៩% ឡាវ៣,៧% ថៃ២,៧% និងប្រទេសមីយ៉ាន់ម៉ា១,៧% ។ ការដែលកម្ពុជាឆ្នាំមុនសម្រេចបាន៥,៨%…

Read More

ហាងឆេងមាសឡើងឬចុះ ថ្ងៃនេះ?

តម្លៃមាសនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ ឡើងថ្លៃចំនួន១ដុល្លារ បើធៀបនឹងរសៀលថ្ងៃម្សិលមិញ ពោលគឺមានតម្លៃ ៣២២ដុល្លារនៅក្នុងមួយជីជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣១២ដុល្លារ។ នេះបើយោងតាមហាងឆេងតម្លៃមាស ពីហាងលក់គ្រឿងអលង្ការ CSNJ នាព្រឹកថ្ងៃទី១០ ខែមករានេះ។ ដោយឡែកតម្លៃមាសកាលពីរសៀលថ្ងៃទី០៩ ខែមករា​ ឆ្នាំ២០២៥ មានតម្លៃ ៣២១ដុល្លារនៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣១១ដុល្លារ។ សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជា គឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ!

Read More

ក្នុងមួយឆ្នាំ កម្ពុជាប្រមូលពន្ធបានខ្ទង់ ៦៣លានដុល្លារ ពីការលេងល្បែងកាស៊ីណូ

ទិន្នន័យចេញពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) បានឲ្យដឹងថា កម្ពុជាទទួលបាននូវចំណូលពន្ធចំនួន ៦៣,១លានដុល្លារ ពីល្បែងស៊ីសង និងកាស៊ីណូកាលពីឆ្នាំ២០២៤ កន្លងទៅ ដោយចំនួននេះកើនឡើងរហូតដល់ទៅ៨៥% ឯណោះពីមួយឆ្នាំទៅមួយឆ្នាំ។ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ មានអាជ្ញាប័ណ្ណកាស៊ីណូចំនួន ១៥៩កន្លែង ខណៈអាជ្ញាប័ណ្ណចំនួន ១កន្លែង ត្រូវបានដកហូត អាជ្ញាប័ណ្ណ ១កន្លែងទៀតត្រូវបានព្យួរ និង ១៥អាជ្ញាប័ណ្ណផ្សេងទៀតបានផុតកំណត់។ គួរឲ្យដឹងថា កម្ពុជាផ្តល់អជ្ញាប័ណ្ណឲ្យមានការបើកកាស៊ីណូដូច្នេះ ក៏ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងក៏ជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរមកពីក្រៅប្រទេស ដូចដែលបានដឹងកាស៊ីណូស្ទើរតែទាំងអស់ ត្រូវបានបង្កើតឡើងនៅតាមតំបន់ព្រំដែន និងនៅតាមខេត្តជាប់មាត់សមុទ្រ…

Read More

ទិន្នផលត្រីក្នុងឆ្នាំនេះ មានការកើនឡើងជាងឆ្នាំមុនប្រមាណ​ ១០%​

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យបញ្ជាក់ឱ្យដឹងថា ការសន្និដ្ឋានបឋមបង្ហាញថា ផលត្រីមានការកើនឡើងជាងឆ្នាំមុនប្រមាណ​ ១០%​ ដោយសារការសហការចូលរួមគ្រប់ភាគីពាក់ព័ន្ធ​ ក្នុងការការបង្ក្រាបបទល្មើសនេសាទ ប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់។ លោកបានឱ្យដឹងបែបនេះ ក្នុងដំណើរចុះទស្សនកិច្ចពិនិត្យការប្រមូលផលត្រីប្រហុកនៅដាយត្រីលេខ១៥ នៅស្រុកពញាឮ ខេត្តកណ្តាល នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូត​ចិន ក្រុមសហភាពអឺរ៉ុប​ និងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO)ផងដែរ។ ក្នុងដំណើរចុះទស្សនកិច្ចនេះ លោក ឌិត ទីណា…

Read More

កម្ពុជាមានក្រុមហ៊ុន​ និងសិប្បកម្មខ្នាតមធ្យមជាង១០​ កំពុងផលិតជីសរីរាង្គក្នុងស្រុក​ ផលិតបាន ជាង៤ម៉ឺនតោន​ ក្នុងមួយឆ្នាំ​

លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា បន្ទាប់ពីដំណើរទស្សនិច្ច៤ជុំ កន្លងទៅបានជួបជាមួយក្រុមហ៊ុនជាង១០ ដែលសុទ្ធតែជាក្រុមហ៊ុនខ្មែរក្នុងស្រុក ដែលមានសមត្ថភាពផលិតជីធម្មជាតិ សរីរាង្គក្នុងស្រុក។ លោកកត់សម្គាល់ឃើញថា ជីដែលផលិតក្នុងស្រុកគឺសុទ្ធតែឆ្លងកាត់ការធ្វើពិសោធន៍នៅអគ្គនាយកដ្ឋានកសិកម្ម មានស្តង់ដារ​ គុណភាពត្រឹមត្រូវ សមស្របសម្រាប់ការចែកចាយដល់ប្រជាកសិករក្នុងការប្រើប្រាស់។ ក្រសួងកសិកម្ម បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ន​ ប្រទេសកម្ពុជាមានក្រុមហ៊ុន​ និងសិប្បកម្មខ្នាតមធ្យមជាង១០​ ដែលបាននិងកំពុងផលិតជីសរីរាង្គក្នុងស្រុក​ ក្នុងបរិមាណជាង៤ម៉ឺនតោន​ ក្នុងមួយឆ្នាំ​ ដើម្បីផ្គត់ផ្គង់ដល់ប្រជាកសិករ។ លោក គង់ ច័ន្ទវាសនា មានការសប្បាយចិត្តដែលកូនខ្មែរមានសមត្ថភាពក្នុងការបង្កើតសិប្បកម្ម…

Read More

កំណើនសេដ្ឋកិច្ចបានធ្វើឱ្យកម្ពុជាចាកចេញពីឋានៈជាប្រទេសក្រីក្រ និងបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥

ភ្នំពេញ៖ របាយការណ៍ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ សេដ្ឋកិច្ចរបស់កម្ពុជា បានកើនឡើងជាង ៧%ក្នុងមួយឆ្នាំ។ កំណើនដ៏ខ្ពស់នេះ បានធ្វើឱ្យកម្ពុជាចាកចេញពីឋានៈជាប្រទេសក្រីក្រ និងបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥។ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០០៤មានប្រមាណ ៥,៣ ពាន់លានដុល្លារអាម៉េរិក ខណៈពេលក្នុងឆ្នាំ២០២២ បានកើន រហូតដល់ ២៩,៦១ ពាន់លានដុល្លារអាម៉េរិក។ចំណែកការវិនិយោគផ្ទាល់ពីបរទេសបានកើនឡើងពី១១០លានដុល្លារ អាម៉េរិក នៅឆ្នាំ២០០០ រហូតដល់ ៤,៩ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៣ ។ទំហំពាណិជ្ជកម្មរបស់កម្ពុជាមានប្រមាណ ៤,៥ពាន់លានដុល្លារ អាម៉េរិក នៅឆ្នាំ២០០៤…

Read More

តើវិស័យអ្វី ដែលកំពុងខ្ចីបំណុលនៅគ្រឹះស្ថានធនាគារ ច្រើនជាងគេនៅកម្ពុជា?

បើយោងតាមធនាគារជាតិនៃកម្ពុជា បានបង្ហាញឲ្យដឹងកាលពីពេលថ្មីៗថា គិតត្រឹមខែតុលា ឆ្នាំ២០២៤ ឥណទានដែលត្រូវបានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចូលទៅក្នុងវិស័យសេដ្ឋកិច្ចគឺមានចំនួន ២៤៧.៦៣១ ប៊ីលានរៀល (ស្មើនឹង ៦០,៩ ប៊ីលានដុល្លារអាមេរិក) កើនឡើងចំនួន២,២% ធៀបនឹងឆ្នាំមុន ខណៈការកើនឡើងនេះ ភាគច្រើនដោយសារកំណើនឥណទានក្នុងវិស័យជួញដូរដុំ និងរាយ សំណង់ អចលនទ្រព្យ កម្មន្តសាល និងវិស័យផ្សេងៗទៀត។ ជាមួយគ្នានោះ ទិន្នន័យបានបង្ហាញថា វិស័យនៃការជួញដូរដុំ និងរាយ មានចំណែកច្រើនជាងគេបំផុត រហូតដល់ ២៤,៦ % តាមពីក្រោយដោយវិស័យសំណង់មានចំណែក…

Read More

ឆ្នាំ២០២៥នេះ តម្រូវការការងារនៅកម្ពុជា ព្យាករថានឹងកើនឡើងលើស ១០លាននាក់

ខណៈសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបានរំពឹងថានឹងកើនឡើងជាមួយនឹងអត្រាប្រចាំឆ្នាំជាមធ្យមរង្វង់៦% នៅចន្លោះឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ កំណើននេះត្រូវបានមើលឃើញថា នឹងបង្កើតឱកាសការងារជាច្រើននៅក្នុងវិស័យចម្បងរបស់កម្ពុជា ដូចជាវិស័យសេវាកម្ម និងឧស្សាហកម្ម ខណៈចំនួនការងារក្នុងវិស័យកសិកម្មនៅរក្សានិន្នាការថយចុះ។ ទស្សនវិស័យមុខរបរ និងការងារ តម្រូវការជំនាញ និងការងារសម្រាប់យុវជន បានឱ្យដឹងថា ការព្យាករកំណើនការងារ បានបង្ហាញពីភាពសុទិដ្ឋិនិយម ដោយចំនួនការងារសរុបកើនពី៩,៨លានាក់ នៅក្នុងឆ្នាំ២០២៣ ដល់១០,១លាននាក់ នៅក្នុងឆ្នាំ២០២៥ ជាពិសេស វិស័យសេវាកម្ម និងឧស្សាហកម្ម។ ប្រភពខាងលើបន្តថា ការព្យាករកំណើនការងារក្នុងវិស័យសេវាកម្ម បានបង្ហាញពីសន្ទុះមួយគួរឱ្យកត់សម្គាល់ និងមមានកំណើនខ្ពស់ជាងវិស័យកសិកម្ម និងឧស្សាហកម្ម។ ក្នុងនោះអត្រាកំណើនការងារអាចកើនជាមធ្យមក្នុងរង្វង់% ពីឆ្នាំ២០២៣…

Read More