Cam Bank News

ធនាគារទាំង១០ មានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក

ធនាគារ ហាក់បន្តកើនឡើងច្រើនមែនទែននាពេលបច្ចុបន្ននេះ មិនថាជាធនាគារពាណិជ្ជ ឬធនាការវិនិយោគនោះទេ។ យ៉ាងណាក៏ដោយ បើតាមការឲ្យដឹងពី Investopedia ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ បានរំលេចទិន្នន័យមកថា មានធនាគារចំនួន១០ ដែលត្រូវបានគេចាត់ទុកថា​ ជាធនាគារដែលមានមូលធនប័ត្រទីផ្សារ (មូលធនប័ត្រទីផ្សារ សំដៅទៅលើតម្លៃទីផ្សារជាទឹកប្រាក់សរុបជាដុល្លារ នៃភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុនមួយ) ខ្ពស់ជាងគេនៅលើពិភពលោក។ ខាងក្រោមនេះ ជាតារាងនៃធនាគារទាំង១០ ដែលមានតម្លៃថ្លៃជាងគេ៖ លេខឈ្មោះស្ថាប័នធនាគារឈ្មោះកាត់មូលធនប័ត្រទីផ្សារ1JP Morgan ChaseJPM៧៤៦,៦ពាន់លានដុល្លារ2Bank of AmericaBAC៣៥៥,៧៧ពាន់លានដុល្លារ3Industrial and Commercial Bank of…

Read More

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ចាប់ដៃនាំកូនៗអតិថិជន និងបុគ្គលិកទទួលបានការអប់រំល្អបំផុត

កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៥ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និង សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាផ្លូវការមួយ ដែលប្រព្រឹត្តទៅនៅ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ មានការចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧកញ៉ាបណ្ឌិត ត្រាំង លី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល លោក…

Read More

ត្រូវម៉ាច់! ចង់បានការងារថ្មី បទពិសោធន៍ថ្មី ធនាគារមួយនេះកំពុងតែជ្រើសរើស Manager ជាច្រើនតំណែង

ធនាគារ ហុង លីអុង (Hong Leong Bank Cambodia) ថ្មីៗនេះ កំពុងតែជ្រើសរើសបេក្ខជន បេក្ខនារី ដែលមានសក្តានុពល ដើម្បីចូលរួមក្នុងកិច្ចការងារជាមួយខ្លួន ដោយក្នុងនោះមានតួនាទីជាច្រើនដូចជា៖ 1. Head of Collection ព័ត៌មានលម្អិត៖ https://tinyurl.com/bdz5ar9w 2. Priority Banking Manager – Chinese Speaking ព័ត៌មានលម្អិត៖ https://tinyurl.com/bdfcczdv 3. Mobile…

Read More

ត្រៀម CV វឹបៗ! អ្នកចង់ធ្វើការធនាគារ តែគ្មានបទពិសោធន៍ ធនាគារមួយនេះរើសបុគ្គលិកដល់ទៅជាង ២០០កន្លែង

ជាឱកាសមួយដ៏ល្អសម្រាប់និស្សិតដែលកំពុងសិក្សានៅថ្នាក់មហាវិទ្យាល័យ (បិរញ្ញាបត្រឆ្នាំទី៤ឡើងទៅ) ចង់ចាប់ក្តីស្រមៃធ្វើការនៅក្នុងវិស័យធនាគារ ប៉ុន្តែគិតថាខ្លួនឯងមិនទាន់មានបទពិសោធន៍ មិនធ្លាប់បានបញ្ចេញសមត្ថភាពនៅក្នុងវិស័យការងារជាក់ស្តែង នោះលែងជាអ្វីត្រូវរាំងស្ទះទៀតហើយ ថ្មីៗនេះធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារធំមួយនៅក្នុងស្រុក កំពុងប្រកាសជ្រើសរើសបុគ្គលិកច្រើនមុខតំណែង និងច្រើនកន្លែងដូចជា៖ ១.ភ្នាក់ងារឥណទាន (១៦២នាក់) ២.ភ្នាក់ងារទំនាក់ទំនងសេវាហិរញ្ញវត្ថុ (ចេះភាសាចិន ១៩នាក់) ៣.ភ្នាក់ងារប្រតិបត្តិការ (ចេះភាសាចិន ១០នាក់) ៤.អ្នកអភិវឌ្ឍន៍កម្មវិធី (iOS & Android ១៥នាក់) ៥.អ្នកសំអាត (០៨នាក់) ៦.ជំនួយការបម្រើអតិថិជន (១៧នាក់) សូមផ្ញើ…

Read More

ធនាគារ វីង រកឃើញអ្នកឈ្នះដុំមាសកន្លះគីឡូ

ធនាគារ វីង (ខេមបូឌា) ម.ក បានបញ្ចប់កម្មវិធីប្រកួតយកដុំ​មាសរដូវកាលទី ៣ ជាមួយនឹងការប្រគល់រង្វាន់ មាសសុទ្ធទម្ងន់កន្លះគីឡូទៅដល់អ្នកឈ្នះនៅឯអគារធនាគារ វីង ថៅវើ។ អតិថិជន​ដែល​ឈ្នះរង្វាន់ធំ​​រដូវកាលនេះគឺបានទៅលោក សៅ ពិសិដ្ឋ ដែល​ជា​ប្រជាជន​រស់នៅក្នុងរាជធានីភ្នំពេញហើយ​បានប្រើប្រាស់សេវាកម្មធនាគារ វីង ច្រើនឆ្នាំមកហើយ។​ លោកពិសិដ្ឋ ប្រមូលបានវីងភ័ញចំនួន ១៥.០០០ មុនគេតាមរយៈការប្រើប្រាស់អេប Wing Bank ទើប​ទទួលបាននូវរង្វាន់ដុំមាស​នេះ។ លោក ពិសិដ្ឋ ព្រមទាំ​ង​អតិថិជន​​ជាច្រើននាក់ទៀតបានចូលរួមក្នុងកម្មវិធីប្រកួតយកដុំមាសរដូវកាលទី ៣ របស់ធនាគារ វីង ដែល​ទើប​តែ​បានបញ្ចប់ក្នុងខែវិច្ឆិកា…

Read More

សាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ ទទួលពានរង្វាន់ចំនួន ០២ ពី ក្រុមហ៊ុនម៉ាស្ទ័រកាត

សាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ ទទួលបានពានរង្វាន់ឆ្នើមក្នុងឆ្នាំ ២០២៤ ចំនួន២ ពីក្រុមហ៊ុនម៉ាស្ទ័រកាតរួមមាន ពានរង្វាន់ “ Leadership in Credit Volume 2024” និងពានរង្វាន់ “ Leadership in Credit Growth 2024” ។ ការទទួលពានរង្វាន់នេះបានឆ្លុះបញ្ចាំង ពីការខិតខំប្រឹងប្រែងចំពោះការផ្ដល់ជូននូវសេវាកម្មល្អ និងផ្ដល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយការយកចិត្តទុកដាក់ និងសុវត្ថិភាព ជូនដល់អតិថិជន។ នេះបើតាមការឲ្យដឹងពីផេកផ្លូវការរបស់ ធនាគារកាថេយូណៃធីត (កម្ពុជា)…

Read More

ធនាគារ ABA ចាប់ដៃរកស៊ីជាមួយក្រុមហ៊ុនដ៏ល្បីមួយ ដែលផ្គត់ផ្គង់បណ្ដាញសាកថ្មរថយន្ត EV ឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍

កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ធនាគារ ABA បានប្រកាសពីកិច្ចសហការជាយុទ្ធសាស្ត្រថ្មីរបស់ខ្លួនមួយទៀត ជាមួយក្រុមហ៊ុន CHARGE+ cAMBODIA ដែលជាក្រុមហ៊ុនផ្គត់ផ្គង់បណ្តាញសាកថ្មរថយន្តអគ្គិសនី (EV) ឈានមុខនៅក្នុងបណ្តាប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីជំរុញការប្រើប្រាស់រថយន្តអគ្គិសនីប្រកបដោយនិរន្តរភាព និងនវានុវត្តន៍នៅកម្ពុជា។ កិច្ចសហការនេះ នឹងអនុញ្ញាតឲ្យមានការភ្ជាប់ផ្លែតហ្វមទូទាត់ PayWay ទៅក្នុងកម្មវិធី Charge+ ដែលអាចឲ្យអតិថិជនបញ្ចូលលុយក្នុងវ៉លឡេតកម្មវិធី Charge+ យ៉ាងងាយស្រួលតាមកូដ KHQR codes ឬកាតធនាគារ។ បន្ថែមពីលើនេះ ABA ត្រៀមរួចរាល់ក្នុងការគាំទ្រដល់កំណើនហេដ្ឋារចនាសម្ពន្ធ រថយន្តអគ្គិសនី នៅកម្ពុជា…

Read More

មាសបន្តឡើង ឬចុះវិញថ្ងៃនេះ?

តម្លៃមាសនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ នៅរក្សាតម្លៃថេរដដែលបើធៀបនឹងថ្ងៃម្សិលមិញ ពោលគឺមានតម្លៃ ៣៣២ដុល្លារនៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ៣២២ដុល្លារ។ នេះបើយោងតាមហាងឆេងតម្លៃមាស ពីហាងលក់គ្រឿងអលង្ការ CSNJ នាព្រឹកថ្ងៃទី២៤ ខែមករានេះ។ សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជា គឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ។

Read More

មាសឡើងថ្លៃមួយដុល្លារ នាថ្ងៃសែនដកជើងធូកនេះ

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ ដែលជាថ្ងៃពិធីសែនដកជើងធូប មាសហាក់ឡើងថ្លៃបន្ដិចបើធៀបនឹងថ្ងៃម្សិលមិញ ដោយថ្ងៃនេះមាសមានតម្លៃ ៣៣២ដុល្លារនៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ៣២២ដុល្លារ។ ដោយឡែកមាសកាលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ មានតម្លៃ៣៣១ដុល្លារនៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ៣២១ដុល្លារ។ បើធៀបនឹងថ្ងៃទី២៣​ ខែមករា មាសឡើងថ្លៃមួយដុល្លារនៅក្នុងមួយជី។ នេះបើយោងតាមហាងឆេងតម្លៃមាស ពីហាងលក់គ្រឿងអលង្ការ CSNJ នាព្រឹកថ្ងៃទី២៣ ខែមករានេះ ដោយផ្អែកតាមហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជា មានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ!

Read More

ប្រយ័ត្នជនខិលខូច ដកលុយពីកុងធនាគារខ្ទិច បើមិនដឹងវិធីការពារទាំងនេះ

ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) បានក្រើនរំលឹកដល់បងប្អូនជាអ្នកប្រើប្រាស់កុងធនាគារទាំងអស់ មិនថាធនាគារណាមួយនោះទេ សូមប្រុងប្រយ័ត្នចំពោះជនខិលខូច មានចេតនាអាក្រក់ក្លែងបន្លំអត្តសញ្ញាណ​ ដើម្បីឆបោកប្រាក់កាក់របស់បងប្អូន។ ការឆបោកដោយក្លែងបន្លំអត្តសញ្ញាណ ឬ Impersonation Scam សំដៅលើការឆបោកមួយ ក្នុងរូបភាពបន្លំជានរណាម្នាក់ អាចរួមមានជាមិត្តភក្តិ សមាជិកគ្រួសារ អ្នកជិតដិត ឬជាបុគ្គលិកតំណាងស្ថាប័នហិរញ្ញវត្ថុ។ ជនខិលខូចទាំងនោះ នឹងស្នើសុំឲ្យអ្នកផ្តល់ព័ត៌មានសម្ងាត់ លេខកូដ PIN លេខកូដផ្តល់សិទ្ធិចូលគ្រប់គ្រងគណី ឬដំឡើងកម្មវិធីណាមួយ តាមរយៈការហៅទូរសព្ទ ផ្ញើសារ ឬប្រព័ន្ធបណ្តាញសង្គម។ ចុះតើការឆបោកក្លែងបន្លំនោះមានក្នុងទម្រង់រូបភាពបែបណាខ្លះ? ១. ក្លែងបន្លំជាបុគ្គលិកនៃស្ថាប័នធនាគារ ឬអ្នកជិតដិត…

Read More