កាន់តែអស្ចារ្យពី បុរី មេគង្គ លែន! ទិញផ្ទះទទួលបានឡានទំនើប ការបញ្ចុះតម្លៃ 115,000ដុល្លារភ្លាមៗ និងបង់រំលស់រយៈពេលយូររហូតដល់ ៣០ឆ្នាំ
(ភ្នំពេញ)៖ ទិញភ្លាម ចំណេញភ្លាមពី បុរី មេគង្គ លែន! ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ នេះ បុរី មេគង្គ លែន មានប្រូម៉ូសិនពិសេស «បុណ្យនៃក្តីស្រលាញ់» ដែលមានការផ្តល់ជូនដែលមិនធ្លាប់មានពីមុនមកសម្រាប់លោកអ្នកដែលមានបំណងទិញគេហដ្ឋានល្អប្រណីតក្នុងទីតាំងដែលមានសក្តានុពលខ្លាំងដូចជា៖ ការបញ្ចុះតម្លៃ 115,000ដុល្លារ ភ្លាមៗ ទិញផ្ទះទទួលបានរថយន្តទំនើបបច្ចេកវិទ្យាអាល្លឺម៉ង់ JETOUR DASHING ភ្លាមៗ និង ទទួលបានកម្ចីទិញផ្ទះរយៈពេលវែងដល់ទៅ 30ឆ្នាំ ជាមួយធនាគារដៃគូសហការ ការផ្តល់ជូនដ៏ពិសេសនេះមានតែក្នុងខែកុម្ភៈនេះតែប៉ុណ្ណោះ! សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចអញ្ជើញទៅការិយាល័យផ្នែកលក់ទាំង 3ទីតាំង របស់ បុរី មេគង្គ លែន និងទស្សនាផ្ទះគំរូ…
Read Moreមកស្គាល់ក្បាលម៉ាស៊ីន ធ្លាប់កាន់តំណែងធំ ដឹកនាំធនាគារពិភពលោក
ធនាគារពិភពលោក ដែលជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយ ធ្វើការទាក់ទងនឹងការផ្តល់ប្រាក់កម្ចី និងជំនួយជួយទៅកាន់បណ្តាប្រទេសក្រីក្រ ឬមានចំណូលទាប ចំណូលមធ្យម ដើម្បីជាចលករដឹកដៃនាំប្រទេសទាំងនោះទៅរកភាពមានបាន អភិវឌ្ឍរីកចម្រើនឡើង។ ដោយឡែក ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារមួយនេះ បច្ចុប្បន្នបានឈានដល់ចំនួន ១៤នាក់ហើយគិតត្រឹមអាណត្តិនេះ។ ខាងក្រោមនេះ គឺសុទ្ធសឹងតែជាប្រធានធនាគារពិភពលោក កាន់តំណែងតាំងពីកកើត (ធនគារពិភពលោក) រហូតមកដល់ពេលបច្ចុប្បន្ន៖ ១. លោក Eugene Meyer កាន់តំណែងពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៤៦ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៩៤៦ ២. លោក John…
Read Moreក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ជាប់ឈ្មោះជាស្ថាប័នឆ្នើមខាងគាំទ្រសហគមន៍ផ្នែកសុខភាព និងបរិស្ថាន
តាមការឲ្យដឹងលើទំព័រហ្វែសប៊ុកផ្លូវការរបស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា បានទទួលស្គាល់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ជាស្ថាប័នឆ្នើមក្នុងសកម្មភាពគាំទ្រសហគមន៍ផ្នែកសុខភាព និងបរិស្ថានតាមរយៈពានរង្វាន់ចំនួន២ គឺ “Social Impact (Health) Award Winner និង Social Impact (Environment) Award Runner-Up” ក្នុងកម្មវិធីប្រគល់ពានរង្វាន់ទំនួលខុសត្រូវសង្គមឆ្នើមលើកទី៦ (AMCHAM CAMBODIA 6th…
Read Moreធនាគារ វីង ឈ្នះពានរង្វាន់លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ តាមរយៈការជួយសិស្សជាង ៥ពាន់នាក់
តាមការឲ្យដឹងនៅលើទំព័រហ្វែសប៊ុកផ្លូវការរបស់ធនាគារ វីង កាលពីថ្ងៃទី៣១ ចុងខែមករា ឆ្នាំ២០២៥ បានបង្ហាញឲ្យដឹងថា សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា បានធ្វើការរៀបចំកម្មវិធីប្រគល់ពានរង្វាន់ទំនួលខុសត្រូវសង្គមឆ្នើមលើកទី៦ (AMCHAM CAMBODIA 6th CSR EXCELLENCE AWARDS) ជាមួយនឹងការប្រគល់នូវពានរង្វាន់ចំនួន២ ដល់ធនាគារ វីង ផងដែរ។ ក្នុងនោះ ធនាគារ វីង ក៏ទទួលបានពានរង្វាន់លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ តាមរយៈសកម្មភាពដ៏មមាញឹកក្នុងការចូលរួមកិច្ចការងារសង្គម ជួយជាចំណេះដឹងដល់សិស្សជាង ៥ពាន់នាក់នៅទូទាំងប្រទេសកម្ពុជា ឲ្យទទួលបានចំណេះដឹង ក៏ដូចជាជំនាញចាំបាច់នានា ដើម្បីឲ្យពួកគេអាចគ្រប់គ្រងហិរញ្ញវត្ថុកាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នា ធនាគារ…
Read Moreគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បើកកិច្ចប្រជុំយុទ្ធសាស្ត្រថ្នាក់គ្រប់គ្រងប្រចាំឆ្នាំ២០២៥
កាលពីថ្ងៃទី១ ដើមខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារ សាន់&មូន រីវើរសាយ ថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខមួយនៅកម្ពុជា បានរៀបចំកិច្ចប្រជុំយុទ្ធសាស្ត្រថ្នាក់គ្រប់គ្រងប្រចាំឆ្នាំ២០២៥ ដើម្បីបង្កើនការផ្តល់សេវាហិរញ្ញវត្ថុទៅកាន់អតិថិជនកាន់តែប្រសើរ។ ប្រធានបទនៃកិច្ចប្រជុំឆ្នាំនេះរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺ Break The Barrier ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការជំនះរាល់បញ្ហាប្រឈម ដើម្បីសម្រេចបាននូវកំណើនជាវិជ្ជមាន និងផ្តល់នូវសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្នជូនដល់អតិថិជនរបស់គ្រប់ស្រទាប់។ លើសពីកិច្ចប្រជុំ ក៏មានផងដែរនូវការរៀបចំពិធីជប់លៀងសាយភោជន៍ ដើម្បីរឹតចំណងមិត្តភាព បង្កើនភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់…
Read Moreធនាគារ កាណាឌីយ៉ា ប្រកាសរកបុគ្គលិកទៅធ្វើការនៅព្រលានយន្តហោះថ្មី
ធនាគារ កាណាឌីយ៉ា (Canadia Bank) ដែលជាធនាគារពាណិជ្ជដ៏ឈានមុខមួយក្នុងប្រទេសកម្ពុជា កំពុងតែប្រកូកប្រកាសស្វែងរកបុគ្គលិកជាច្រើនរូបមកធ្វើការក្នុងក្រុមហ៊ុនរបស់ខ្លួន។ ក្នុងនោះ ធនាគារ កាណាឌីយ៉ា កំពុងតែត្រូវការ បុគ្គលិកមួយរូប ធ្វើការនាវេនយប់ មានតួនាទីជាអនុប្រធានសាខា ដើម្បីបម្រើការឯអាកាសយានដ្ឋានអន្តរជាតិមរតកតេជោ ដែលខិតជិតនឹងបញ្ចប់ការសាងសង់នាពេលឆាប់ៗខាងមុខ។ ជាមួយគ្នានោះ ធនាគារ កាណាឌីយ៉ា ក៏មានមានតម្រូវការជ្រើសរើសបុគ្គលិកជាច្រើនផ្នែកទៀតដូចជា ប្រធានមន្ត្រីឥណទានចំនួន ១នាក់ធ្វើការនៅឯខេត្តព្រៃវែង ប្រធានមន្ត្រីប្រាក់សន្សំចំនួន ៤នាក់ធ្វើការនៅក្នុងរាជធានីភ្នំពេញ និងមន្ត្រីឥណទានចំនួន ៤នាក់ ធ្វើការប្រចាំនៅឯខេត្តមណ្ឌលគិរី និងចាក់អង្រែ។ ប្រសិនចាប់អារម្មណ៍ទាក់ទងនឹងការដាក់ពាក្យសូមទំនាក់ទំនងមកកាន់៖ តេឡេក្រាម៖ https://t.me/SRatanak…
Read Moreអ្នកជំនាញ ហាមផ្តាច់មិនឲ្យខ្ចីបំណុលគេ ព្រោះរឿង ៤នេះទេ
បច្ចុប្បន្ននេះ ភាពស៊ីវិល័យ ភាពហ៊ឺហា បាននឹងកំពុងពង្វក់ចិត្តមនុស្សឲ្យដើរទាន់ភាពឡូយឆាយ ទាំងខ្លួនពុំសូវមានលទ្ធភាពគ្រប់គ្រាន់សាកសមនឹងតម្រូវការ។ យ៉ាងណាដើម្បីឲ្យទាន់សម័យកាល មនុស្សភាគច្រើនសុខចិត្តទៅខ្ចីបំណុលគេ ដើម្បីបំពេញតម្រូវការរបស់ខ្លួន ខណៈដែលនេះអាចចាត់ទុកបានថា ជាការប្រើប្រាស់កម្ចីខុសគោលដៅ។ បើតាមធនាគារ LOLC បានឲ្យដឹងថា យើងមិនគួរទៅកម្ចីបំណុល ដើម្បីរឿង ៤យ៉ាងនេះទេ ព្រោះវាកម្ចីខុសគោលដៅ នាំឲ្យខាតប្រាក់ ឬជួនកាលអាចបំណុលវ័ន្តកក៏មាន ខណៈកម្ចីទាំងនោះរួមមាន៖ ១. ប្រើប្រាស់ដើម្បីភាពហ៊ឺហា ២. ស្នើកម្ចីពីមួយកន្លែងយកទៅសងមួយកន្លែងទៀត ៣. ដើម្បីទិញរបស់ដែលមិនជួយបង្កើនចំណូល ៤. មិនមានផែនការប្រើប្រាស់ច្បាស់លាស៕
Read Moreធនាគារជាតិនៃកម្ពុជា និង អង្គការសហប្រជាជាតិ ចេញសេចក្តីថ្លែងការណ៍រួមទាក់ទងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានសហការរៀបចំសម្របសម្រួលកិច្ចសន្ទនាកម្រិតខ្ពស់រវាងពហុភាគីពាក់ព័ន្ធលើកទី២ ស្តីពី មីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីតាមដានវឌ្ឍនភាពសកម្មភាពអាទិភាពចំនួន២២ ដែលត្រូវបានអនុម័ត ក្នុងកិច្ចសន្ទនាកម្រិតខ្ពស់រវាងពហុភាគីពាក់ព័ន្ធលើកទី១ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងដំណើរការ តំគ្រោះយោបល់ជាមួយពហុភាគីពាក់ព័ន្ធ ស្តីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។នេះបើយោងតាមសេចក្តីប្រកាសពត៌មានរបស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២៨ខែមករា។ សេចក្តីថ្លែងការណ៍បានឱ្យដឹងថា៖ដើម្បីឆ្លើយតបនឹងការព្រួយបារម្ភចំពោះកំណើនយ៉ាងឆាប់រហ័សនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងភាពប្រទាក់ក្រឡាគ្នាជាមួយបញ្ហាប្រឈមផ្សេងទៀត ដូចជាការជំពាក់បំណុលលើសលប់ជាដើមនោះ ការផ្តួចផ្តើមឱ្យមានដំណើរការពិគ្រោះយោបល់បានចាប់ផ្តើមកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងគោលបំណង សម្របសម្រួលឱ្យមានការចូលរួមពិភាក្សាពីភាគីពាក់ព័ន្ធក្នុងន័យស្ថាបនា បង្កើតឱ្យមានការយល់ដឹងរួមគ្នា អំពីបញ្ហាប្រឈមនានា និងកំណត់សកម្មភាពអាទិភាព និងការប្តេជ្ញាចិត្តជាក់លាក់…
Read Moreអ្នកវិនិយោគជាច្រើនតែងសួរថា គួរទិញហ៊ុនពេលណា ដែលមិនខាត? អ្នកជំនាញប្រាប់ថា គួរធ្វើបែបនេះ
ចម្លើយដ៏ខ្លីហើយងាយនោះ គឺមិនមានអ្នកណាម្នាក់អាចកំណត់ថាថ្លៃភាគហ៊ុនថ្ងៃស្អែក ឬខានស្អែកនឹងកើន ឬធ្លាក់នោះទេ។ ប៉ុន្តែអ្វីដែលយើងដឹងនឹងអាចប្រាប់បាននោះគឺក្នុងរយៈពេលវែង (ច្រើនឆ្នាំ) ទីផ្សារ និងថ្លៃភាគហ៊ុននឹងកើនឡើង (ក្រុមហ៊ុនដែលរកស៊ីចំណេញ)។ ពេលវេលាល្អបំផុតក្នុងការទិញគឺ ទិញជារឿយៗ បើទោះបីជាថ្លៃធ្លាក់ចុះ ឬឡើងក៏ដោយ! (Dollar-cost averaging)។ តាមរយៈការវិនិយោគទៀងទាត់ (ប្រចាំសប្ដាហ៍ ឬខែ) វិនិយោគិនអាចកាត់បន្ថយហានិភ័យ និងទទួលបានអត្ថប្រយោជន៍ពីកំណើនទីផ្សាររយៈពេលវែង។ កុំរង់ចាំទីផ្សារល្អ កុំខ្លាចទីផ្សារមិនល្អ វិនិយោគកាន់តែឆាប់និងញឹកញាប់ កាន់តែល្អ។ ចាប់ផ្តើមឥឡូវនេះ វិនិយោគទៀងទាត់ ហើយទុកអោយពេលវេលាជាអ្នកធ្វើការ! លោកអ្នកអាចសិក្សាស្វែងយល់បន្ថែម ដើម្បីអាចទិញបានក្នុងថ្លៃល្អៗ។ ប្រភព៖…
Read Moreធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានវិញ្ញាបនប័ត្រ បញ្ជាក់ពីកិច្ចការពារ សុវត្ថិភាពទិន្នន័យប័ណ្ណអេឡិចត្រូនិក
ធនាគារ អេស៊ីលីដា ភីអិលស៊ី បន្តទទួលបានជាផ្លូវការ វិញ្ញាបនប័ត្រ PCI DSS ជំនាន់ 4.0.1 ដែលជាស្តង់ដារអន្តរជាតិបញ្ជាក់ពីកិច្ចការពារ សុវត្ថិភាពទិន្នន័យប័ណ្ណអេឡិចត្រូនិក។ នេះបើតាមការបង្ហាញឲ្យដឹងនៅលើផេកហ្វែសប៊ុកផ្លូវការរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ សមិទ្ធផលនេះជាសក្ខីភាពបង្ហាញការប្តេជ្ញាចិត្តរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងនាមជាធនាគារខ្មែរឈានមុខគេក្នុងប្រទេសកម្ពុជា និងក្នុងនាមជាដៃគូសហការដែលអាចទុកចិត្តបាន ក្នុងការអនុវត្តវិធានការសុវត្ថិភាពព័ត៌មានវិទ្យាខ្ពស់បំផុតដោយរក្សានូវគ្រឹះសំខាន់ៗទាំង៥រួមមាន៖ Confidentiality, Integrity, Availability, Authenticity, and Non-repudiation (CIAAN)៕
Read More

