លោកជំទាវបណ្ឌិត ជា សិរី អនុញ្ញាតឲ្យគណៈប្រតិភូធនាគាររដ្ឋប៉ាគីស្ថាន និងក្រុមហ៊ុន SORAMITSU Holdings AG. ចូលជួបពិភាក្សាការងារ
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូធនាគាររដ្ឋប៉ាគីស្ថាន (The State Bank of Pakistan) និងក្រុមហ៊ុន SORAMITSU Holdings AG. ចូលជួបពិភាក្សាការងារ នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។ ជំនួបនេះមានគោលបំណងស្វែងរកលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការរវាង ធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋប៉ាគីស្ថាន ក៏ដូចជាផ្តល់ឱកាសដល់គណៈប្រតិភូធនាគាររដ្ឋប៉ាគីស្ថាន បានស្វែងយល់អំពីប្រតិបត្តិការប្រព័ន្ធទូទាត់បាគង ស្របពេលដែលធនាគាររដ្ឋប៉ាគីស្ថានកំពុងរៀបចំផែនការដាក់ឱ្យប្រើប្រាស់រូបិយប័ណ្ណឌីជីថលធនាគារកណ្តាល (Central Bank Digital…
Read Moreទៅក្រៅប្រទេស កុំភ្លេចយកកាតធនាគារមួយនេះទៅតាម ព្រោះចាយវាយម្តងៗបានប្រាក់ត្រឡប់មកវិញ២%
ធនាគារ ជីប ម៉ុង ដែលជាអាជីវកម្មរបស់ក្រុមហ៊ុនដ៏ធំបំផុតមួយនៅកម្ពុជា ជីប ម៉ុង គ្រុប កំពុងតែទាក់ទាញអតិថិជនមកប្រើប្រាស់សេវាកម្មរបស់ខ្លួនកាន់តែច្រើន ព្រោះធនាគាររបស់ខ្មែរមួយនេះ បានផ្តល់នូវឱកាសចំណេញមិនចេះតិច ជាមួយនឹងការផ្តល់ប្រាក់ត្រឡប់មកវិញដល់ទៅ២% ឯណោះ រាល់ការប្រើប្រាស់កាត Visa របស់ធនាគារខ្លួននៅឯក្រៅប្រទេស។ បើតាមការបញ្ជាក់ពីក្រុមហ៊ុនបានឲ្យដឹងថា អតិថិជននឹងទទួលបានប្រាក់ត្រឡប់មកវិញរហូតដល់២% រាល់ការទូទាត់ចំណាយនៅក្រៅប្រទេស ជាមួយកាតឥណទាន Visa ទាំង ២ប្រភេទ របស់ធនាគារ ជីប ម៉ុង។ ក្នុងនោះ អតិថិជននឹងទទួលបានប្រាក់ត្រឡប់មកវិញរហូតដល់២% សម្រាប់កាតឥណទាន Visa Platinum…
Read Moreគិតត្រឹមឆ្នាំ២០២៤ ខេត្តកំពង់ចាមមានទំហំសេដ្ឋកិច្ចជិត ២៦៦០លានដុល្លារ
ក្នុងមិទ្ទីញរំឭកខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជំនះ ៧មករា ឆ្នាំ១៩៧៩-២០២៥ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៤ កន្លងទៅនេះ ទំហំសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាម មានកំណើន ៨,៦% ឬស្មើនឹង ២.៦៥៧លានដុល្លារអាមេរិក។ លោក អ៊ុន ចាន់ដា បញ្ជាក់ថា នៅឆ្នាំ២០២៤ ទំហំសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាម មានកំណើន ៨,៦% ស្មើនឹង ២.៦៥៧លានដុល្លារ ក្នុងនោះ វិស័យកសិកម្មមានទំហំ ១.០៣៤…
Read Moreកុំឲ្យថាហាងឆេងតាមមាត់អ្នកលក់! មកដឹងតម្លៃមាសថ្ងៃនេះសិន មុនសម្រេចចិត្តទៅទិញ
តម្លៃមាសនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ ឡើងថ្លៃបន្ដិចបើធៀបនឹងថ្ងៃម្សិលមិញ ពោលគឺមានតម្លៃ ៣២០ដុល្លារក្នុងមួយជីជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣១០ដុល្លារ។ នេះបើយោងតាមហាងឆេងតម្លៃមាស ពីហាងលក់គ្រឿងអលង្ការ CSNJ នាព្រឹកថ្ងៃទី៨ ខែមករានេះ ។ ដោយឡែកតម្លៃមាសកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ មានតម្លៃ ៣១៩ដុល្លារនៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣០៩ដុល្លារ។ បើធៀបនឹងថ្ងៃទី៨ មករានេះ មាសឡើងថ្លៃ១ដុល្លារ។ សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជា គឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ!
Read Moreដំណឹងល្អ! សាខា ABA សែនសុខ ប្តូរទៅទីតាំងធំជាងមុន កាន់តែផ្តល់ភាពងាយស្រួលដល់អតិថិជន
តាមរយៈការបង្ហោះនៅលើបណ្តាញសង្គមហ្វែសប៊ុកផ្លូវការរបស់ធនាគារ ABA នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤នេះ បានជម្រាបសាធារណៈជនទូទៅ ជាពិសេសបងប្អូនដែលជាអ្នករស់នៅតំបន់សែនសុខ រាជធានីភ្នំពេញ ឲ្យដឹងថា សាខា ABA សែនសុខ បានប្ដូរទៅទីតាំងធំជាងមុន និងប្រសើរជាងមុន ដែលមានចម្ងាយប្រមាណ 600 ម៉ែត្រប៉ុណ្ណោះ ពីទីតាំងចាស់! ទីតាំងថ្មីនេះ មានកន្លែងអង្គុយរង់ចាំធំទូលាយប្រកបដោយផាសុកភាព, ទីតាំងស្វ័យសេវា និងបន្ទប់ VIP ធំជាងមុន សម្រាប់ឯកជនភាពរបស់អតិថិជន រួមជាមួយចំណតសមរម្យ – រៀបចំឡើង សម្រាប់បម្រើសេវាជូនលោកអ្នកឲ្យកាន់តែប្រសើរ។ 📌…
Read MoreBRICS ពង្រីកខ្លួនធំទៅៗ! ឥឡូវមានទំហំសេដ្ឋកិច្ច៤១% និងមានប្រជាជនស្មើរពាក់កណ្តាលនៃប្រជាជនទាំងអស់លើពិភពលោក
BRICS ដែលជាក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿន បានបង្កើតឡើងដំបូងនៅអំឡុងឆ្នាំ២០០៩ ដែលរួមមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ហើយក្រោយមកទៀត ក៏លេចវត្តមានអាហ្វ្រិកខាងត្បូង មកចូលរួមជាមួយក្រុមនេះ នៅឆ្នាំ២០១០ដែរ។ កាលពីកិច្ចប្រជុំកំពូលឆ្នាំ២០២៣ នៅទីក្រុង Johannesburg ក្រុម BRICS បានពង្រីកម្តងទៀត ដោយអញ្ជើញប្រទេស ៥ផ្សេងទៀត រួមមាន អាហ្សង់ទីន អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម មកចូលរួមដែរ។ យ៉ាងណា អេហ្ស៊ីប អេត្យូពី…
Read Moreអេស៊ីលីដា បើកវគ្គសិក្សាកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ រៀនចប់ជួយនិស្សិតស្វែងរកការងារ ឲ្យសម្រចតាមក្តីស្រមៃ
ក្លាយជាអ្នកជំនាញ និងអាជីពពិតប្រាកដជាមួយនឹងកម្មវិធីសិក្សា កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ! សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ផ្តល់ជូននូវកម្មវិធីសិក្សាដែលអាចសម្រេចគោលដៅ និងប្រែក្លាយខ្លួនជាអ្នកអាជីពពិតប្រាកដ។ លោកអ្នកអាចជ្រើសរើសតាមរយៈសិក្សាដោយផ្ទាល់ ឬប្រព័ន្ធអនឡាញ (Microsoft Office 365) អត្ថប្រយោជន៍រួមមាន៖ _ កម្មវិធីសិក្សា : ត្រូវបានរៀបចំឡើងស្របតាមតម្រូវការទីផ្សារការងារ និងសហការដោយស្ថាប័នជាតិ និងអន្តរជាតិ _ ឱកាសស្រាវជ្រាវ : ចូលរួមចំណែកការអភិវឌ្ឍចំណេះដឹងតាមរយៈគម្រោងអត្ថបទស្រាវជ្រាវ និងការបោះពុម្ពផ្សព្វផ្សាយ _…
Read Moreឈរជើងទើបតែជិត ៦ឆ្នាំ ធនាគារ ជីប ម៉ុង កើនទ្រព្យសកម្មដល់ ១,៣៨ពាន់លានដុល្លារ និងប្រាក់បញ្ញើអតិថិជនដល់ ១,១៥ពាន់លានដុល្លារ
ធនាគារ ជីប ម៉ុង គឺជាពាណិជ្ជកម្មមួយទៀតរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលទើបតែបានបើកសម្ពោធបម្រើអតិថិជនជាផ្លូវការ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ កន្លងទៅ។ ឈរជើងក្បែរ ៦ឆ្នាំមកនេះ ក្នុងនាមជាធនាគារដែលផ្តល់សេវាកម្មគួរជាទីទុកចិត្តបំផុតសម្រាប់អតិថិជន បានធ្វើឲ្យធនាគាររបស់កូនខ្មែរមួយនេះ មានកំណើនទ្រព្យសកម្មដល់ទៅ ១,៣៨ពាន់លានដុល្លារអាមេរិក ទំហំទឹកប្រាក់កម្ចីកើនឡើងដល់ ៧៣៨លានដុល្លារអាមេរិក ប្រាក់បញ្ញើរបស់អតិថិជនកើនឡើងដល់ ១,១៥ពាន់លានដុល្លារអាមេរិក ជាលទ្ធផលបានធ្វើឲ្យធនាគារ ជីប ម៉ុង នៅឆ្នាំ២០២៤នេះ សម្រេចបាននូវប្រាក់ចំណេញរហូតដល់ ២០លានដុល្លារអាមេរិក។ បេសកកម្មកន្លងមកនេះ បានលេចចេញជាផ្លែផ្កាជាច្រើន តាមរយៈការទុកចិត្តពីអតិថិជន…
Read Moreមុនចង់ទិញចូលលក់ចេញ មកដឹងហាងឆេងមាសថ្ងៃនេះសិនឡើងឬចុះ?
តម្លៃមាសនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤នេះ មានតម្លៃថេរដដែលបើធៀបនឹងចុងសប្ដាហ៍មុន ពោលគឺមានតម្លៃ ៣២០ដុល្លារនៅក្នុងមួយជីជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣១០ដុល្លារ។ នេះបើយោងតាមហាងឆេងតម្លៃមាស ពីហាងលក់គ្រឿងអលង្ការ CSNJ នាព្រឹកថ្ងៃទី៦ ខែមករានេះ ។ សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជា គឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ។
Read Moreមុនទៅផ្សារ មកឆែកតម្លៃ បន្លែ ត្រី សាច់ នៅថ្ងៃនេះសិន!
បើតាមធនាគារ ARDB បានបង្ហាញអំពីតម្លៃ នៃគ្រឿងឧបភោគបរិភោគមួយចំនួន នៅលើទីផ្សាររាជធានីភ្នំពេញសម្រាប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ នេះ៖
Read More