៥ឆ្នាំ នៃប្រតិបត្តិការលើផ្សារ ធនាគារ ជីប ម៉ុង អ្នកឧកញ៉ា លាង ម៉េង បង្កីនដើមទុនចុះបញ្ជីរហូតដល់ ១៣៥ លានដុល្លារ
ត្រឹមរយៈពេល ៥ឆ្នាំ នៃប្រតិបត្តិការនៅលើទៅផ្សារកម្ពុជា ធនាគារ ជីប ម៉ុង បានបង្កីនដើមទុនចុះបញ្ជីជាបន្ដបន្ទាប់រហូតដល់ 135 លានដុល្លារអាមេរិក ដែលសបញ្ជាក់យ៉ាងច្បាស់ពីមូលដ្ឋានគ្រិះដ៏រឹងមាំ និងការប្ដេជ្ញាចិត្ដខ្ពស់ក្នុងការផ្តល់ជូននូវសេវាកម្មធនាគារដ៏សម្បូរបែបជូនដល់ ប្រជាជនកម្ពុជា។ គួរឱ្យសម្គាល់ផងដែរថា ធនាគារ ជីប ម៉ុង មានការយល់ច្បាស់អំពីទីផ្សារកម្ពុជា និងតម្រូវការហិរញ្ញវត្ថុផ្សេងៗរបស់អតិថិជន ដោយបានផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដ៏ឆ្លាតវៃ ជួយជ្រោមជ្រែងក្តីស្រមៃរបស់អាជីវករនៅគ្រប់វិស័យ ពង្រីកអាជីវកម្មបានជោគជ័យនិងគង់វង្សទៅមុខ តាមរយៈសេវាកម្ចីអាជីវកម្មខ្នាតតូចនិងមធ្យមរបស់ធនាគារ ជីប ម៉ុង ផ្តល់កម្ចីជូនអាជីវករបានយ៉ាងរហ័ស និងអត្រាការប្រាក់ ០.៧២% ក្នុងមួយខែ និងមានភាពបត់បែន។ ទន្ទឹមគ្នានេះ…
Read Moreគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ និង ហ្វតតេ ប្រគល់ពាន និងលិខិតសរសើរជូនដល់បុគ្គលិក និងសាខាឆ្នើមលើការលក់ធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ និង ហ្វតតេ ប្រគល់ពាន និងលិខិតសរសើរជូនដល់បុគ្គលិក និងសាខាឆ្នើមលើការលក់ធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Forte បានប្រារព្ធពិធីប្រគល់ពាន និងលិខិតសរសើរជូនដល់សាខា និងមន្ត្រីឥណទានឆ្នើម លើការលក់ធានារ៉ាប់រងខ្នាតតូចនៅការិយាល័យកណ្ដាលរបស់ អេ អឹម ខេដែលកម្មវិធីនេះធ្វើឡើងកាលពីរសៀលថ្ងៃទី ០៣ ឧសភា ២០២៤ និងដើម្បីជាការលើកទឹកចិត្តដល់សាខា និងមន្ត្រីឥណទានឆ្នើមដែលបានខិតខំប្រឹងប្រែងកន្លងមក ក្នុងការលក់ធានារ៉ាប់រងខ្នាតតូចដល់អតិថិជនដែលប្រើប្រាស់កម្ចីរបស់ អេ អឹម ខេ។ លោក…
Read Moreកំណើនប្រើប្រាស់ថាមពលអគ្គិសនីក្នុងរដូវក្ដៅនេះ កើនឡើង៣០ភាគរយ អគ្គិសនីកម្ពុជាអំពាវនាវឱ្យចូលរួមសន្សំសំចៃថាមពល
ភ្នំពេញ ៖ នៅក្នុងរដូវក្ដៅនេះ កំណើននៃការប្រើប្រាស់ថាមពល ត្រូវបានរកឃើញមានការកើនឡើងប្រមាណ៣០ភាគរយ ដែលធ្វើឱ្យអគ្គិសនីកម្ពុជា ត្រូវរកប្រភពថាមពលផ្សេងៗដើម្បីមកបំពេញតម្រូវការឱ្យគ្រប់គ្រាន់។នេះបើតាមសេចក្ដីជូនដំនឹងរបស់អគ្គិសនីកម្ពុជានៅល្ងាចថ្ងៃទី ០៧ មេសា ២០២៤ ។ យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ( EDC ) បានឱ្យដឹងថា ចាប់ពីដើមខែមេសា ឆ្នាំ ២០២៤នេះ សីតុណ្ហភាពនៅក្នុងប្រទេសកកម្ពុជាកើនកម្ដៅជាខ្លាំង បណ្ដាលឱ្យការប្រើប្រាស់ចេញពីប្រព័ន្ធផ្គត់ផ្គង់របស់អគ្គិសនីកម្ពុជាកើនឡើងប្រមាណជា៣០ភាគរយ បើប្រៀបធៀបជាមួយឆ្នាំមុន ។ ដើម្បីដោះស្រាយបំពេញបង្គ្រាប់តម្រូវការប្រើប្រាស់ថាមពលអគ្គិសនីដែលកើនឡើងយ៉ាងគំហុកនេះ អគ្គិសនីកម្ពុជាចាំបាច់ត្រូវផលិតអគ្គិសនីចេញពីរោងចក្រប្រើប្រេងឥន្ធនៈ ដែលចំណាយថ្លៃដើមខ្ពស់ខ្លាំង ។ ដូច្នេះ ដើម្បីចូលរួមសន្សំសំចៃកាត់បន្ថយការចំណាយលើការប្រើប្រាស់ថាមពលអគ្គិសនី ដែលមានថ្លៃខ្ពស់ក្នុងរយៈពេលខ្លីនេះ…
Read Moreខេត្តកំពង់ចាម មានប្រជាជនចំនួនជាង៣០ម៉ឺននាក់ កំពុងជំពាក់ធនាគារឬមីក្រូហិរញ្ញវត្ថុ គិតជាទឹកប្រាក់ជាង១,៩ពាន់លានដុល្លារ
ភ្នំពេញ ៖ កំពង់ចាមចាត់ទុកជាខេត្តមួយ មានប្រជាជនច្រើនជាងគេក្នុងចំណោមបណ្ដាខេត្តនានា ដោយមានប្រជានរហូតដល់ ១លាន២៣ម៉ឺននាក់ ហើយក្នុងចំណោមប្រជាជនក្នុងខេត្តកំពង់ចាមសរុបជាង១លាន២៣ម៉ឺននាក់ មានពលរដ្ឋជាង៣០ម៉ឺននាក់កំពុងប្រើប្រាស់ឥណទាននៅក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ហើយបើគិតជាទឹកប្រាក់ដែលពលរដ្ឋទាំងជាង៣០ម៉ឹននាក់ជំពាក់នោះមានប្រមាណ ១,៩ពាន់លានដុល្លារអាមេរិក ។ នេះបើតាមរបាយការណ៍ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ចេញផ្សាយសម្រាប់ឆ្នាំ២០២៣ ។ របាយការណ៍របស់ក្រុមហ៊ុនក្រេឌីតប្យួរ៉ូបានបង្ហាញផងដែរថា នៅក្នុងខេត្តកំពង់ចាមមានគ្រឹះស្ថានផ្ដល់ប្រាក់កម្ចីចំនួន៥២គ្រឹះស្ថាន ក្នុងនោះធនាគារមានចំនួន២៦គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុមានចំនួន២២គ្រឹះស្ថាន និងក្រុមហ៊ុនភតិសន្យា និងគ្រឹះស្ថានឥណទានជនបទមានចំនួន៤គ្រឹះស្ថាន ។ បើតាមរបាយការណ៍ដដែលនេះ ឱ្យដឹងថាក្នុងចំណោមក្រុងស្រុកទាំង១០ក្នុងខេត្តកំពង់ចាម ស្រុកព្រៃឈរ មានចំនួនពលរដ្ឋប្រើប្រាស់ឥណទានច្រើនជាងគេរហូតដល់៤ម៉ឺន៣ពាន់នាក់ ក្នុងនោះអ្នកប្រើប្រាស់ឥណទានជាស្ត្រីមាន៥៥ភាគរយ ។ចំណែកតំបន់ដែលមានពលរដ្ឋប្រើប្រាស់ឥណទានច្រើនបន្ទាប់នោះ…
Read Moreធនាគារដែលមានប្រជាប្រិយពីរនៅកម្ពុជា មានប្រាក់ចំណេញរាប់រយលានដុល្លារអាមេរិក
ភ្នំពេញ ៖ ធនាគារពាណិជ្ជចំនួនពីរនៅកម្ពុជាដែលមានប្រជាប្រិយភាពជាងគេ ទទួលបានប្រាក់ចំណេញខ្ទង់រយលានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៣កន្លងមកនេះ ប៉ុន្តែធនាគារមានមានប្រាក់ចំណេញកើនឡើង និងមួយទៀតធ្លាក់ចុះ បើធៀបនឹងឆ្នាំ ២០២២ ។ ធនាគារដែលត្រូវបានប្រជាពលរដ្ឋទូទាំងប្រទេសស្គាល់ច្បាស់ស្ទើរតែគ្រប់គ្នា គឺ ធនាគារអេស៊ីលីដា និងធនាគារអេប៊ីអេ ជាធនាគារដែលមានបណ្ដាញប្រតិបត្តិការគ្របដណ្ដប់ទូទាំងប្រទេសជាពិសេសជាធនាគារដែលបានអភិវឌ្ឍន៍ប្រព័ន្ធទូទាត់តាមបច្ចេកវិទ្យាឌីជីថលច្រើនជាងគេ និងមានអ្នកប្រើប្រាស់ច្រើនជាង ។ ក្នុងឆ្នាំ២០២៣កន្លងទៅធនាគារ ABA ទទួលបានប្រាក់ចំណេញសុទ្ធចំនួន ២៧៦,៤៨លានដុល្លារអាមេរិក បើធៀបឆ្នាំ ២០២២ ប្រាក់ចំនេញរបស់ធនាគារនេះមានកំណើន៥,៤ភាគរយ។ ក្នុងឆ្នាំ ២០២៤ ធនាគារABA បានចូលរួមបង់ពន្ធ ជូនរដ្ឋខ្ទង់ប្រមាណ ៧០លានដុល្លារអាមេរិក…
Read Moreពលរដ្ឋក្នុងខេត្តព្រះសីហនុ ចំនួន៨ម៉ឺន៥ពាន់នាក់ កំពុងជំពាក់ធនាគារ មីក្រូហិរញ្ញវត្ថុដែលមានទឹកប្រាក់សរុបជាង ១,៣៣ពាន់លានដុល្លារ
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ក្រុមហ៊ុនក្រេឌីតប្យួរ៉ូ ខេមបូឌា បានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ ២០២៣ ពលរដ្ឋនៅខេត្តព្រះសីហនុប្រមាណ៨ម៉ឺន ៥ពាន់នាក់ កំពុងប្រើប្រាស់ឥណទានពីធានគារ មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យានិងគ្រឹះស្ថានឥណទានជនបទ ដែលគិតជាទឹកប្រាក់សរុបជាង១,៣៣ពាន់លានដុល្លារអាមេរិក ។ បើតាមរបាយការណ៍បានឱ្យដឹងថា ស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ ជាតំបន់ដែលមានពលរដ្ឋកំពុងប្រើប្រាស់ឥណទានឬខ្ចីលុយពីធនាគារ មីក្រូហិរញ្ញវត្ថុ ច្រើនជាងគេ ដែលមានរហូតដល់ជាង៤ម៉ឺននាក់ បន្ទាប់មកគឺក្រុងព្រះសីហនុ មានជាង៣ម៉ឺន៤ពាន់នាក់ ។ ដោយឡែកក្រុងកោះរ៉ុងជាតំបន់ដែលមានពលរដ្ឋខ្ចីលុយធនាគារឬមីក្រូហិរញ្ញវត្ថុតិចជាងគេ គឺមានត្រឹមតែ២២៦នាក់ប៉ុណ្ណោះ ។ បើគិតជាទំហំទឹកប្រាក់ ពលរដ្ឋក្នុងក្រុងព្រះសីហនុ បាននិងកំពុងខ្ចីប្រាក់ពីគ្រឹះស្ថាន…
Read Moreពលរដ្ឋរាជធានីភ្នំពេញជាង ៦៧ម៉ឺននាក់ ជំពាក់លុយធនាគារ ឬមីក្រូហិរញ្ញវត្ថុចំនួន ២៨,៥ពាន់លានដុល្លារ
ភ្នំពេញ ៖ ភ្នំពេញ ជាតំបន់ដែលមានប្រជាជនខ្ចីលុយពីធនាគារ ឬមីក្រូហិរញ្ញវត្ថុច្រើនជាងគេ ក្នុងចំណោមប្រជាជនទូទាំងប្រទេស ដោយគិតត្រឹមដំណាច់ឆ្នាំ ២០២៣ ប្រជាជនក្នុងរាជធានីភ្នំពេញ ចំនួន ៦៧ម៉ឺន៦ ពាន់នាក់បាននិងកំពុងជំពាក់លុយធនាគារឬមីក្រូហិរញ្ញវត្ថុសរុបចំនួន២៨,៥ពាន់លានដុល្លារអាមេរិក ។ នេះបើតាមរបាយការណ៍របស់ការិយាល័យឥណទានកម្ពុជា ( CBC ) ចេញផ្សាយនៅពេលថ្មីៗនេះ ។ បើតាមរបាយការណ៍បានបង្ហាញថា តំបន់ដែលមានពលរដ្ឋខ្ចីលុយច្រើនបន្ទាប់ពីរាជធានីភ្នំពេញ មានខេត្តកណ្ដាលដែលមានអ្នកខ្ចីចំនួន៣៨ម៉ឺន៤ពាន់នាក់ និងមានទំហំឥណទានចំនួន៣ពាន់លានដុល្លារអាមេរិក និងខេត្តសៀមរាបមានអ្នកខ្ចីចំនួន៣២ម៉ឺន៥ពាន់នាក់ ជាមួយនឹងទំហំឥណទានប្រមាណ៤,៦ភាគរយនៃទំហំឥណទានសរុប។ ខេត្តដែលមានពលរដ្ឋខ្ចីលុយតិចជាងគេក្នុងចំណោមបណ្ដាខេត្តទូទាំងប្រទេសមានខេត្តកែប ប៉ៃលិន និងខេត្តមណ្ឌលគីរី ៕
Read Moreគិតត្រឹមដំណាច់ឆ្នាំ ២០២៣ ទំហំឥណទានក្នុងប្រព័ន្ធធនាគារកើនឡើងដល់ជាង ៥៧ពាន់លានដុល្លារអាមេរិក
ភ្នំពេញ គិតត្រឹមដំណាច់ឆ្នាំ ២០២៣កន្លងទៅនេះ ទំហំឥណទានដែលធនាគារបានផ្ដល់ជូនអតិថិជនបានកើនឡើង៥៧,៦ពាន់លានដុល្លារអាមេរិកនិងមានអ្នកកំពុងប្រើប្រាស់ឥណទានជាង៥លានដុល្លារអាមេរិក ។នេះបើតាមរបាយការណ៍របស់ ការិយាល័យឥណទានកម្ពុជា ( CBC ) ។ របាយការណ៍បានបង្ហាញថា ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ កណ្ដាល និងសៀមរាប បានប្រើប្រាស់កម្ចីច្រើនជាងគេរហូតដល់៦០ភាគរយនៃទំហំឥណទានសរុបគិតត្រឹមដំណាច់ឆ្នាំ ២០២៣ ក្នុងនោះប្រជាជនចំនួន ៦៧ម៉ឺន៦ពាន់នាក់ ក្នុងរាជធានីភ្នំពេញបានខ្ចីប្រាក់ពីធនាគារឬមីក្រូហិរញ្ញវត្ថុ និងមានទំហំឥណទានសរុបចំនួន ២៨,៥ពាន់លានដុល្លារអាមេរិក ។ សម្រាប់ខេត្តកណ្ដាលមានប្រជាជនចំនួន៣៨ម៉ឺន៤ពាន់នាក់ កំពុងប្រើប្រាស់ឥណទានពី ធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលមានទំហំទឹកប្រាក់ប្រមាណ៣ពាន់លានដុល្លារអាមេរិក ។ ក្នុងរបាយការណ៍ក៏បានបង្ហាញផងដែរពីតំបន់ដែលមានប្រជាជនប្រើប្រាស់កម្ចីតិចជាងគេមានខេត្តកែប ខេត្តប៉ៃលិន…
Read Moreក្លិបអ្នកកាសែតកម្ពុជា សហការជាមួយ CBC រៀបចំវគ្គបណ្ដុះបណ្ដាលមួយស្ដីពី«ការស្វែងយល់អំពីប្រតិបត្តិការប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា»
ភ្នំពេញ ៖វគ្គបណ្តុះបណ្តាលស្តីពី «ការស្វែងយល់អំពីប្រតិបត្តិការប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា» ត្រូវបានរៀបចំឡើងយ៉ាងពិសេសសម្រាប់អ្នកសារព័ត៌មានកម្ពុជាមកពីស្ថាប័នផ្សេងៗ ដែលកម្មវិធី រៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា និង ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ហៅកាត់ថា CBC កាលពីថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៤ ពេញមួយថ្ងៃ ។ វាគ្មិនដែលនឹងចូលរួមធ្វើបទបង្ហាញនៅក្នុងវគ្គបណ្តុះបណ្តាលមាន លោក អឿ សុធារ័ត្ន នាយកប្រតិបត្តិ នៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC)…
Read Moreឱកាសមកដល់ហើយ ធនាគារ SME ប្រកាសផ្ដល់កម្ចីដល់ម្ចាស់អាជីវកម្មក្នុងខេត្តសៀមរាបពី២ម៉ឺនដុល្លារល់៦០ម៉ឺនដុល្លារ
ភ្នំពេញ ៖ ដើម្បីជំរុញការអនុវត្តវិធានការគោលនយោបាយផ្ដល់ហិរញ្ញប្បទានដល់ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប ឱ្យបានជោគជ័យ និងឆាប់រហ័ស ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ( SME Bank ) បានប្រកាសផ្ដល់ឥណទានដល់ម្ចាស់អាជីវកម្ម ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាបដែលមានទំហំទឹកប្រាក់ចាប់ពី២ម៉ឺនដុល្លារដល់៦០ម៉ឺនដុល្លារអាមេរិក ។នេះ បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍កម្ពុជានៅថ្ងៃទី១ មេសា ២០២៤ ។ បើតាមសេចក្ដីជូនដំណឹងបានឱ្យដឹងថា ការផ្ដល់ឥណទាននេះ គឺដើម្បីជួយស្ដារនិងលើកស្ទួយស្ថានភាពទេសចរណ៍ក្នុងខេត្តសៀមរាប ដោយផ្ដល់ជូននូវលក្ខខណ្ឌកម្ចីពិសេស ដូចជា៖ ទំហំហិរញ្ញប្បទានមានចាប់ពី២ម៉ឺនដុល្លារដល់៦០ម៉ឺនដុល្លារអាមេរិក ដោយរយៈឥណទាណរហូតដល់៨ឆ្នាំ ជាមួយអត្រាការប្រាក់ប្រមាណ៦.៥ភាគរយក្នុងមួយឆ្នាំ ។ ក្នុងនោះដែរធនាគារក៏បានអនុគ្រោះមិនមានការផាកពិន័យចំពោះការសងត្រលប់មុនកាលកំណត់ ។ អាជីវករឬម្ចាស់អាជីវកម្មក្នុងខេត្តសៀមរាបអាចយករូបិយប័ណ្ណទៅប្រើប្រាស់ជាប្រាក់រៀលឬប្រាក់ដុល្លារទៅតាមការស្នើសុំ…
Read More