Sunday, 15 November 2026
Banking

អ្នកដែលចង់ធ្វើការផ្នែកទាំង ៨នេះជាពិសេស AI ត្រូវម៉ាច់តែម្តង ត្បិតធនាគារជាតិកំពុងប្រកាសក្តែងៗហៅមកធ្វើការជាមួយ

This article is being translated into English — the original Khmer version is shown below. Please check back in a few minutes.

ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹងដល់សាធារណជនឲ្យបានជ្រាប ពាក់ព័ន្ធនឹងការជ្រើសរើសបុគ្គលិកទាំងពីរភេទ ដើម្បីចូលមកបម្រើការងារនៅធនាគារជាតិនៃកម្ពុជា ក្រោមក្របខ័ណ្ឌមន្ត្រីជាន់ខ្ពស់ “ក” និងក្របខ័ណ្ឌមន្ត្រីក្រមការ “ខ” ជាច្រើនរូបតាមផ្នែកខាងដូចខាងក្រោម៖

១. ផ្នែកបញ្ញាសិប្បនិម្មិត (AI) /Machine Learning

២. ផ្នែកបញ្ញាសិប្បនិម្មិតពាក់ព័ន្ធនឹងសន្តិសុខសាយប័រ (AI in Cybersecurity)

៣. ផ្នែក Penetration Testing

៤. ផ្នែកគណនេយ្យ ឬធនាគារ និងហិរញ្ញវត្ថុ

៥. ផ្នែកសេដ្ឋកិច្ច

៦. ផ្នែកច្បាប់

៧. ផ្នែកបរិយាបន្នហិរញ្ញវត្ថុ

៨. ផ្នែកដោះស្រាយបណ្តឹងអតិថិជន។

គួរជម្រាបថា ធនាគារជាតិនៃកម្ពុជា ជាធនាគារកណ្តាលរបស់ប្រទេសកម្ពុជា មានតួនាទីជាអាជ្ញាធររូបិយវត្ថុ និងត្រួតពិនិត្យប្រព័ន្ធធនាគារ នៅកម្ពុជា។ បេសកកម្មចម្បងរបស់ធនាគារជាតិនៃកម្ពុជា គឺកំណត់ និងដឹកនាំគោលនយោបាយរូបិយវត្ថុ ក្នុងគោល ដៅរក្សាស្ថិរភាពថ្លៃ សំដៅរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយពិគ្រោះជាមួយរាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌ នយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា៕