Sunday, 15 November 2026

#National Bank of Cambodia

Banking

បោះជំហានទៅមុខ! ធនាគារជាតិនៃកម្ពុជា សហការជាមួយក្រសួងកិច្ចការនារី និងដៃគូអន្តរជាតិ បើកវេទិកាជំរុញ បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី ដើម្បីពង្រឹងសេដ្ឋកិច្ចមាតាផ្ទះ និងស្ត្រីមានពិការភាព

ធនាគារជាតិនៃកម្ពុជា បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងកិច្ចការនារី និងអង្គការ Women’s World Banking រៀបចំសិក្ខាសាលា និងកិច្ចសន្ទនាដ៏មានសារៈសំខាន់មួយ ក្រោមប្រធានបទ «បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តីនៅកម្ពុជា» កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍កម្រិតជាតិព្រឹកនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីការទូតជាន់ខ្ពស់ រួមមាន លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា…

Banking

ធនាគារជាតិនៃកម្ពុជា និងស្ថានទូតអាល្លឺម៉ង់ ជួបពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងជំរុញការផ្តល់ហិរញ្ញប្បទានដល់វិស័យកសិកម្ម

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា។ កិច្ចពិភាក្សាបានផ្លាស់ប្តូរយោបល់អំពីទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាក្នុងបរិបទនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ការកើនឡើងថ្លៃថាមពលនិងបញ្ហាប្រឈមផ្សេងៗ ព្រមទាំងឱកាសក្នុងការពង្រឹងកិច្ចសហការបន្ថែមទៀត។ ក្នុងជំនួបនេះ លោកជំទាវឯកអគ្គរដ្ឋទូត បានលើកឡើងពីសារៈសំខាន់របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម…

Banking

ធនាគារមួយនៅអាមេរិក ចង់Searchឱកាសសហការក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ធនាគារអាមេរិក Erebor ដែលជាធនាគារផ្តោតលើបច្ចេកវិទ្យា និងនវានុវត្តន៍ហិរញ្ញវត្ថុ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការSearchឱកាសសហការក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា និងបានបញ្ជាក់ពីការយកចិត្តទុកដាក់លើការគ្រប់គ្រងហានិភ័យ និងការអនុលោមតាមបទប្បញ្ញត្តិ។ នេះបើតាមរយៈជំនួបរវាង លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក្នុងឱកាសអនុញ្ញាតឱ្យលោក Jacob Hirshman សហស្ថាបនិក ធនាគារអាមេរិក Erebor ដែលជាធនាគារផ្តោតលើបច្ចេកវិទ្យា និងនវានុវត្តន៍ហិរញ្ញវត្ថុ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ កាលពីថ្ងៃទី១៤ ខែតុលា…

Banking

ធនាគារជាតិ និងប៊ូតង់ ចុះ MoU ប្រវត្តិសាស្ត្រ ពង្រឹងប្រព័ន្ធទូទាត់ និងហិរញ្ញវត្ថុបៃតង

ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុនៃព្រះរាជាណាចក្រប៊ូតង់ បានឈានដល់របត់ថ្មីមួយនៃកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងគោលដៅជំរុញការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យាទំនើប។ ពិធីចុះហត្ថលេខាជាប្រវត្តិសាស្ត្រនេះ បានធ្វើឡើងនាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសដែល លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំទ្វេភាគីនៅព្រះរាជាណាចក្រប៊ូតង់ ជាមួយ លោកជំទាវ Yangchen Tshogyel ទេសាភិបាល អាជ្ញាធររូបិយវត្ថុនៃព្រះរាជាណាចក្រប៊ូតង់។…

Banking

ទោះបីសេដ្ឋកិច្ចពិភពលោកមិនប្រាកដប្រជា តែប្រព័ន្ធធនាគារកម្ពុជានៅតែមានភាពធន់ និងរឹងមាំ

សេដ្ឋកិច្ចពិភពលោកក្នុងឆមាសទី១ ឆ្នាំ២០២៦ បានជួបប្រទះនឹងបញ្ហាប្រឈមជាបន្តបន្ទាប់ ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបណ្តាលឱ្យមានការបិទខ្ទប់ច្រកសមុទ្រហ័រមូស និងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារថាមពល។ កត្តានេះបានធ្វើឱ្យអតិផរណាពិភពលោកកើនឡើង សកម្មភាពសេដ្ឋកិច្ចថយចុះ និងFinancial Marketsមានភាពមិនប្រាកដប្រជា។ ដើម្បីរក្សាស្ថិរភាពថ្លៃ ធនាគារកណ្តាលមួយចំនួន (ដូចជាអឺរ៉ុប និងជប៉ុន) បានសម្រេចដំឡើងអត្រាការប្រាក់គោល ខណៈធនាគារកណ្តាលភាគច្រើនរក្សាអត្រាការប្រាក់ដដែល។ ជាមួយគ្នានេះ កំណើននៃពាណិជ្ជកម្មអន្តរជាតិ និងទេសចរណ៍ពិភពលោកបានថយចុះ ប៉ុន្តែការវិនិយោគលើបញ្ញាសិប្បនិម្មិត (AI) នៅតែបន្តកើនឡើងយ៉ាងខ្លាំងក្លា។ សេដ្ឋកិច្ចកម្ពុជានាឆមាសទី១ ឆ្នាំ២០២៦ ត្រូវបានប៉ាន់ស្មានថាមានការថយល្បឿនកំណើន…

Banking

ធនាគារជាតិនៃកម្ពុជា សហការជាមួយ ស្ថាប័នបណ្ដាញបច្ចេកវិទ្យា និងហិរញ្ញវត្ថុសកល រៀបចំវេទិកាលំដាប់អន្តរជាតិ Black Swan Summit Cambodia 2026 នៅកម្ពុជា ជាលើកដំបូង

ធនាគារជាតិនៃកម្ពុជា (NBC) សហការជាមួយ ស្ថាប័នបណ្ដាញបច្ចេកវិទ្យា និងហិរញ្ញវត្ថុសកល (GFTN) នឹងរៀបចំវេទិកាលំដាប់អន្តរជាតិ Black Swan Summit Cambodia 2026 នៅកម្ពុជា ជាលើកដំបូង នាថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ អមជាមួយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត។ វេទិកា Black Swan Summit Cambodia…