Sunday, 15 November 2026

#National Bank of Cambodia

Banking

ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលទីម័រឡេស្តេ ចុះ MOU ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើប្រព័ន្ធទូទាត់ឌីជីថល និងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន

ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលទីម័រឡេស្តេ បានចុះអនុស្សរណៈយោគយល់ ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើប្រព័ន្ធទូទាត់ឌីជីថល និងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងឌីលី សាធារណរដ្ឋប្រជាធិតេយ្យទីម័រឡេស្តេ។ អនុស្សរណៈនេះត្រូវបានចុះហត្ថលេខាដោយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម Helder Lopes ទេសាភិបាល ធនាគារកណ្តាលទីម័រឡេស្តេ នៅក្នុងពិធីដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់រហ័ស របស់ធនាគារកណ្តាលទីម័រឡេស្តេ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម…

Banking

លោកជំទាវបណ្ឌិត ជា សិរី ដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ចូលរួមបេសកកម្មសកល AFI ដើម្បីអនាគតបរិយាបន្នហិរញ្ញវត្ថុ

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ និងកិច្ចប្រជុំពាក់ព័ន្ធរបស់សហព័ន្ធបរិយាបន្នហិរញ្ញវត្ថុ (Alliance for Financial Inclusion – AFI) នៅទីក្រុងព័រម៉ូរេសប៊ី ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ។ ព្រឹត្តិការណ៍កម្រិតសកលនេះ ត្រូវបានរៀបចំឡើងក្រោមមូលបទយ៉ាងមានអត្ថន័យគឺ «ភាពធន់នៃសេដ្ឋកិច្ច និងអនាគតនៃបរិយាបន្នហិរញ្ញវត្ថុ»។ នេះជាវេទិកាដ៏មានសារៈសំខាន់ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបើកឱកាសឱ្យបណ្តាប្រទេសនានាជុំវិញពិភពលោក ធ្វើការShareចំណេះដឹង ទស្សនាទានថ្មីៗ និងផ្លាស់ប្តូរបទពិសោធល្អៗ…

Banking

ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលអ៊ូសបេគីស្ថាន ចុះ MOU តភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន ដើម្បីជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍

ធនាគារជាតិនៃកម្ពុជា (NBC) និងធនាគារកណ្តាលអ៊ូសបេគីស្ថាន បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយ ដោយកាលពីថ្ងៃទី២៥ សីហា កន្លងទៅ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី «កិច្ចសហប្រតិបត្តិការលើប្រព័ន្ធទូទាត់ឆ្លងដែន» រវាងប្រទេសទាំងពីរ នៅទីក្រុងតាស្កិន ប្រទេសអ៊ូសបេគីស្ថាន។ ការបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុថ្មីនេះ គឺជាជំហានយុទ្ធសាស្ត្រមួយដ៏សំខាន់ ក្នុងការបើកផ្លូវឱ្យមានការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់កាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់រវាងប្រជាជាតិទាំងពីរ។ អនុស្សរណៈនេះមិនត្រឹមតែជួយសម្រួលដល់ការផ្ទេរប្រាក់ និងការទូទាត់ឌីជីថលឆ្លងដែនឱ្យកាន់តែងាយស្រួល សុវត្ថិភាព និងចំណាយតិចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតាលីករយ៉ាងសំខាន់ ក្នុងការកសាងភាពរឹងមាំ…

Banking

លោកជំទាវបណ្ឌិត ជា សិរី ដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ទៅប្រទេសម៉ាឡេស៊ី ចូលរួមកិច្ចប្រជុំធំ៣

លោកជំទាវបណ្ឌិត ជា សិរី ដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ទៅប្រទេសម៉ាឡេស៊ី ចូលរួមកិច្ចប្រជុំធំ៣

Banking

កាន់តែងាយស្រួលហើយ! ធនាគារជាតិនៃកម្ពុជា សហការជាមួយធនាគារកណ្តាលម៉ាឡេស៊ី ដាក់ឲ្យដំណើរការសេវាទូទាត់ប្រាក់តាមឃ្យូអរកូតឆ្លងប្រទេស

អំឡុងនៃការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលតំបន់អាស៊ាន កាលពីរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី វត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងវត្តមានឯកឧត្តម Dato’ Seri Abdul Rasheed Ghaffour ទេសាភិបាល ធនាគារកណ្ដាលម៉ាឡេស៊ី បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីដាក់ឲ្យដំណើរការជាផ្លូវការ នៃការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសម៉ាឡេស៊ី។

Banking

មេធំធនាគារ ABA ជួបទល់មុខជាមួយទេសាភិបាលធនាគារជាតិ បង្ហាញការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា

មេធំធនាគារ ABA ជួបទល់មុខជាមួយទេសាភិបាលធនាគារជាតិ បង្ហាញការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា