ចូលកាន់តំណែងបានជិតមួយខែ ប្រធានធនាគារ ADB ធ្វើដំណើរមកកម្ពុជា ចូលជួបលោកជំទាវបណ្ឌិត ជា សិរី ពិភាក្សារឿងមួយចំនួន
កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Masato Kanda ប្រធាន ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលទើបត្រូវបានតែងតាំងថ្មី ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជា។
