Sunday, 15 November 2026

#National Bank of Cambodia

Banking

មកដឹងពីប្រវត្តិជូរចត់របស់ធនាគារជាតិនៃកម្ពុជា ធ្លាប់បិទទ្វារដោយសារភ្លើងសង្គ្រាម

ធនាគារជាតិនៃកម្ពុជា ដែលជាធនាគារកណ្តាលរបស់ប្រទេសកម្ពុជា មានបេសកកម្មជាចម្បងទាក់ទងនឹងការកំណត់ និងដឹកនាំគោលនយោបាយរូបិយវត្ថុ ក្នុងគោលដៅរក្សាស្ថិរភាពថ្លៃ សំដៅរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ក្រោមការរួមចំណែកនេះ តើធនាគារជាតិនៃកម្ពុជាមានប្រវត្តិបែបណា និងត្រូវបង្កើតឡើងនៅពេលណា?

Banking

ធនាគារជាតិនៃកម្ពុជា និង អង្គការសហប្រជាជាតិ ចេញសេចក្តីថ្លែងការណ៍រួមទាក់ទងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានសហការរៀបចំសម្របសម្រួលកិច្ចសន្ទនាកម្រិតខ្ពស់រវាងពហុភាគីពាក់ព័ន្ធលើកទី២ ស្តីពី មីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីតាមដានវឌ្ឍនភាពសកម្មភាពអាទិភាពចំនួន២២ ដែលត្រូវបានអនុម័ត ក្នុងកិច្ចសន្ទនាកម្រិតខ្ពស់រវាងពហុភាគីពាក់ព័ន្ធលើកទី១ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងដំណើរការ តំគ្រោះយោបល់ជាមួយពហុភាគីពាក់ព័ន្ធ ស្តីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។នេះបើយោងតាមសេចក្តីប្រកាសពត៌មានរបស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២៨ខែមករា។

Banking

លោកជំទាវបណ្ឌិត ជា សិរី អនុញ្ញាតឲ្យគណៈប្រតិភូធនាគាររដ្ឋប៉ាគីស្ថាន និងក្រុមហ៊ុន SORAMITSU Holdings AG. ចូលជួបពិភាក្សាការងារ

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូធនាគាររដ្ឋប៉ាគីស្ថាន (The State Bank of Pakistan) និងក្រុមហ៊ុន SORAMITSU Holdings AG. ចូលជួបពិភាក្សាការងារ នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

Exchange Rates

អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០១៩ រៀល សម្រាប់ថ្ងៃទី២០ ខែធ្នូនេះ

អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗជាមួយប្រាក់រៀល ប្រចាំថ្ងៃទី២០ ខែធ្នូនេះ អត្រាផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០១៩រៀល។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ។ សូមបញ្ជាក់ថា អត្រាប្តូរប្រាក់អាមេរិកធៀបជាមួយប្រាក់រៀលខ្មែរ មិនមានការប្រែប្រួលច្រើននោះទេ មួយរយៈពេលកន្លងមកនេះ៕

Banking

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ចូលរួមជាវាគ្មិនក្នុងសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលនៃបណ្តាប្រទេសជាសមាជិកមជ្ឈមណ្ឌលស៊ាសិន

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលនៃបណ្តាប្រទេសជាសមាជិកមជ្ឈមណ្ឌលស៊ាសិន លើកទី៦០ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធាណរដ្ឋកូរ៉េ។ សន្និសីទប្រចាំឆ្នាំនេះផ្តោតលើប្រធានបទសំខាន់ៗដែលកើតឡើងជុំវិញពិភពលោក។ សម្រាប់ឆ្នាំ២០២៤នេះ អង្គសន្និសីទបានពិភាក្សាអំពីជោគវាសនានៃសេដ្ឋកិច្ច និងFinancial Marketsពិភពលោកក្នុងឆ្នាំ២០២៥ខាងមុខ ក៏ដូចជាផលប៉ះពាល់ទៅលើសេដ្ឋកិច្ចនៃប្រទេសក្នុងតំបន់អាស៊ី ដែលបណ្តាលមកពីការបែងចែកតំបន់សេដ្ឋកិច្ច​។ នៅចំពោះមុខវាគ្មិន និងគណៈប្រតិភូមកពីធនាគារកណ្តាលនៃបណ្តាប្រទេសជាសមាជិកចំនួន ១៨ ផ្សេងទៀត លោកជំទាវ ទេសាភិបាល…

Banking

ក្រសួង២ សហប្រតិបត្តិការប្រើប្រាស់ប្រព័ន្ធកម្មវិធីអន្តរកម្មផ្លាស់ប្តូរទិន្នន័យ

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកិច្ចសហប្រតិបត្តិការប្រើប្រាស់ប្រព័ន្ធកម្មវិធីអន្តរកម្មផ្លាស់ប្តូរទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី នាថ្ងៃទី១២…