Cam Bank News

លោក សុខ វឿន៖ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាបំណិនជីវិតដ៏សំខាន់សម្រាប់យុវជន ក្នុងការគ្រប់គ្រងប្រាក់ សន្សំសម្រាប់អនាគត

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាបំណិនជីវិតដ៏សំខាន់សម្រាប់យុវជន ក្នុងការគ្រប់គ្រងប្រាក់ សន្សំសម្រាប់អនាគត ប្រើប្រាស់ឥណទានដោយមានការទទួលខុសត្រូវ យល់ដឹងពីហានិភ័យ និងធ្វើសេចក្តីសម្រេចចិត្តផ្នែកហិរញ្ញវត្ថុប្រកបដោយការយល់ដឹង។ ក្នុងសិក្ខាសាលាស្តីពី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពវិជ្ជាជីវៈរបស់យុវជនក្នុងវិស័យមីក្រូហិរញ្ញវត្ថុ» កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងជួយឱ្យសិស្ស-និស្សិតស្វែងយល់កាន់តែច្បាស់អំពីវិស័យធនាគារ និងហិរញ្ញវត្ថុ ជាពិសេសវិស័យមីក្រូហិរញ្ញវត្ថុ ព្រមទាំងជំនាញ ឱកាសការងារ និងទិសដៅអាជីពក្នុងវិស័យនេះ។

នាឱកាសនោះ លោក លោក សុខ វឿន ក៏បានបញ្ជាក់ថែមថា សម្រាប់សមាគម ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាកិច្ចការអាទិភាពមួយដើម្បីកសាងវិស័យហិរញ្ញវត្ថុឱ្យមានភាពរីកចម្រើន និងបរិយាបន្ន។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៦ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំកម្មវិធីអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុ នៅតាមបណ្តាស្ថាប័នអប់រំចំនួន ៦ ដោយមានសិស្ស-និស្សិតចូលរួមជាង ៦៨០នាក់ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សមាគម និងវិស័យមីក្រូហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីព ជាពិសេសការបង្កើតនូវឱកាសការងារក្នុងវិស័យមីក្រូហិរញ្ញវត្ថុដល់យុវជនកម្ពុជា៕


Related Articles