ថ្ងៃច័ន្ទ ១៦ វិច្ឆិកា ២០២៦
ព័ត៌មានថ្មី
ថ្នាក់ដឹកនាំជាង ៣០ រូប មកពីធនាគារ BRIDGE ចូលរួមវគ្គបណ្តុះបណ្តាលពិសេសស្តីពីបញ្ញាសិប្បនិម្មិត (AI) ដើម្បីឈានទៅរកសេវាកម្មហិរញ្ញវត្ថុកាន់តែទំនើប និងមានសុវត្ថិភាពខ្ពស់ ធនាគារ ខេប៊ីប្រាសាក់ ចូលរួមអបអរសាទរពិធីសម្ពោធសៀវភៅដ៏មានតម្លៃ ស្តីពី «បរិយាបន្នហិរញ្ញវត្ថុ ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងកំណើននៅកម្ពុជា និងតំបន់អាស៊ាន» បុរសជនជាតិចិនម្នាក់ចូលនិវត្តន៍ទាំងវ័យក្មេង ក្រោយកាន់កាប់ផ្ទះល្វែងសរុប ១៤ ខ្នង រកចំណូលជាង ៣ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ ប្រវត្តិសាស្ត្រ! ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុធំៗជាច្រើន សម្រុកចូលរួមបង្ហាញសក្ដានុពលក្នុងព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ៣៥ ឆ្នាំនៃទំនុកចិត្ត និងឧត្តមភាព៖ ធនាគារ កាណាឌីយ៉ា អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ឈរជើងជាមួយគ្រឹះដ៏រឹងមាំ ដើម្បីការរីកចម្រើនរួមគ្នាជាមួយអតិថិជន សម្ព័ន្ធធនាគារ អេស៊ីលីដា បន្តរក្សាកំណើនយ៉ាងរឹងមាំ ដោយសម្រេចបានប្រាក់ចំណេញកើនឡើងជិត ១៤% ក្នុងត្រីមាសទី៣ ឆ្នាំ២០២៦
ធនាគារ

​សមាគម​ហិរញ្ញវត្ថុ​ចំនួន​២ សហការ​ជាមួយ​ NBC រៀបចំ​សិក្ខាសាលា​មួយ​ស្ដីពី វឌ្ឍនភាព​និងទិសដៅ​អភិវឌ្ឍ​កម្មវិធី​ចំណេះដឹង​ហិរញ្ញវត្ថុ

ភ្នំពេញ ៖ សមាគម​ធនាគារ​នៅកម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​​កម្ពុជា ដោយមា​ន​ការ​គាំ​ទ្រពី​ធ​នា​គា​រ​ជា​តិ​នៃ​ក​ម្ពុជា(NBC) បានរៀបចំសិក្ខា​សាលាពិគ្រោះយោ​ប​​ល់​ជាមួយភា​គី​ពាក់​ព័ន្ធ​ស្តីពី វឌ្ឍនភាព និងទិ​សដៅ​អភិ​វឌ្ឍ​ក​ម្ម​វិ​ធីចំណេះដឹងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ នៃ​ធ​នា​គា​រ​ជា​តិនៃ​កម្ពុជា ។

សិក្ខា​​សាលា​​ពិគ្រោះ​​យោ​ប​ល់នេះ ទទួលបានការអញ្ជើញចូលរួមជាអធិបតី ពីលោក ហេង បូមករា អគ្គនា​យ​ក​រ​ង​ត្រួតពិនិត្យទី១ នៃធនា​គារ​ជា​តិនៃកម្ពុជា លោក Jo Scheuer អ្នក​សម្រប​សម្រួល នៃការិយា​ល័​យ​អ្ន​ក​ស​​ម្រ​បសម្រួលអង្គការសហប្រជាជាតិ លោក Makoto Kurokawa សមាជិកក្រុមប្រឹក្សាភិបាល សមាគមធ​នាគារ​នៅ​កម្ពុជា លោកជំទាវ ឌិត នីតា ប្រធាន​ក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា តំណា​ង​ម​ណ្ឌល​សិក្សាបច្ចេកទេសធនាគារ ព្រមទាំង ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ មូល​និ​​ធិ​អ​ភិវឌ្ឍន៍មូលធនរបស់អង្គការសហប្រជាជាតិ (UNCDF) អង្គការសង្គមស៊ីវិល និងភាគីពាក់​​ព័​ន្ធ​ទៀត​​ប្រមា​​ណ ៤០នាក់។

បើតាម​សេចក្ដី​ប្រកាស​ព័ត៌មានរ​បស់​សមាគម​ធនាគារ​នៅកម្បុជា​ឱ្យដឹងថា សិក្ខាសា​លាពិ​គ្រោះ​យោ​បល់​​ជា​មួ​យ​ភា​គី​ពាក់ព័ន្ធនេះធ្វើឡើងក្នុងគោលបំណង ទី១/​-ពិភាក្សា​អំពីវ​ឌ្ឍន​ភាព​សំខាន់ៗ បញ្ហាប្រឈម ឱកាស ទិសទៅនៃអ​ភិ​វ​ឌ្ឍបរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងហិរញ្ញវត្ថុ, ទី២/-ធ្វើសមាហរណកម្ម​​កិច្ច​​សហ​​ការ​ពី​គ្រ​ប់​ភា​គីពាក់ព័ន្ធ ដើម្បីអ​នុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាពនូវបរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និង​ទី៣/-ដើម្បីផ្តល់នូវចំណេះដឹង និងជំនាញក្នុងចំណោមភាគីពា់ព័ន្ធសំខាន់ៗលើក្របខណ្ឌនៃការរៀបចំ អនុវត្ត ត្រួត​​ពិនិត្យ និងវាយតម្លៃកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព។

ក្រោយកិច្ចពិគ្រោះយោបល់ពេញមួយថ្ងៃ អង្គសិក្ខាសាលាសម្រេចបានលទ្ធផលសំខាន់ៗដូចខាងក្រោម៖ ១/-មានអន្ត​រា​គម និងគម្រោងអប់រំហិរញ្ញវត្ថុប្រមាណ ២០គម្រោង ដែល​បាន​កំពុងអនុវត្ត ក្នុងចំណោមជាង ១០​ស្ថាប័ន​ មកពី សង្គមស៊ីវិល សមាគម និងដៃគូអភិវឌ្ឍន៍ និងទី២/-បានកំណត់បានបញ្ហាប្រឈម និងអនុសា​សន៍​និងទិសដៅ សម្រាប់ពង្រីក និងពង្រឹងកម្មវិធីអប់រំចំណេះដឹងហិរញ្ញវត្ថុនៅកម្ពុជា ៕