ថ្ងៃអាទិត្យ ១៥ វិច្ឆិកា ២០២៦
ព័ត៌មានថ្មី
ថ្នាក់ដឹកនាំជាង ៣០ រូប មកពីធនាគារ BRIDGE ចូលរួមវគ្គបណ្តុះបណ្តាលពិសេសស្តីពីបញ្ញាសិប្បនិម្មិត (AI) ដើម្បីឈានទៅរកសេវាកម្មហិរញ្ញវត្ថុកាន់តែទំនើប និងមានសុវត្ថិភាពខ្ពស់ ធនាគារ ខេប៊ីប្រាសាក់ ចូលរួមអបអរសាទរពិធីសម្ពោធសៀវភៅដ៏មានតម្លៃ ស្តីពី «បរិយាបន្នហិរញ្ញវត្ថុ ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងកំណើននៅកម្ពុជា និងតំបន់អាស៊ាន» បុរសជនជាតិចិនម្នាក់ចូលនិវត្តន៍ទាំងវ័យក្មេង ក្រោយកាន់កាប់ផ្ទះល្វែងសរុប ១៤ ខ្នង រកចំណូលជាង ៣ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ ប្រវត្តិសាស្ត្រ! ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុធំៗជាច្រើន សម្រុកចូលរួមបង្ហាញសក្ដានុពលក្នុងព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ៣៥ ឆ្នាំនៃទំនុកចិត្ត និងឧត្តមភាព៖ ធនាគារ កាណាឌីយ៉ា អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ឈរជើងជាមួយគ្រឹះដ៏រឹងមាំ ដើម្បីការរីកចម្រើនរួមគ្នាជាមួយអតិថិជន សម្ព័ន្ធធនាគារ អេស៊ីលីដា បន្តរក្សាកំណើនយ៉ាងរឹងមាំ ដោយសម្រេចបានប្រាក់ចំណេញកើនឡើងជិត ១៤% ក្នុងត្រីមាសទី៣ ឆ្នាំ២០២៦
អចលនទ្រព្យ

គិតត្រឹមខែមករានេះ ការវាស់វែងការចុះបញ្ជីដីបង្ហើយបានជាង១២លានក្បាលដី ចេញបណ្ណបានជាង៨ លានបណ្ណ

លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានថ្លែងថា៖ ទាក់ទងនឹងការចុះបញ្ជីដីបង្ហើយ គិតត្រឹមខែមករា ឆ្នាំ២០២៥ បណ្ណសរុបទូទាំងប្រទេស ចាប់ពីដំណើរការវាស់វែងបាន១២,២១១, ២៥៩ ក្បាលដី ចេញបណ្ណបាន ៨,០៣១, ២១៧ បណ្ណ ។

លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យដឹងបែបនេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី“វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី-បរិយាកាសគ្មានវិវាទ” ដែលរៀបចំឡើងដោយ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីជាប្រយោជន៍និងជាជំនួយស្មារតី ចំពោះសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ក្នុងពេលចុះបេសកកម្មនិងជួបប្រាស្រ័យជាមួយប្រជាពលរដ្ឋ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។

នាឱកាសនោះ លោក សាយ សំអាល់ បានលើកឡើងពីវឌ្ឍនភាពនៃការចុះបញ្ជីបង្ហើយ ការបញ្ចប់វិវាទដីធ្លី ការផ្តល់សេវាគាប់ចិត្ត ការកំណត់និងគ្រប់គ្រងតំបន់បឹងទន្លេសាប ការរៀបចំនិងលក្ខខណ្ឌប្រើប្រាស់ដីក្នុងតំបន់រមណីយដ្ឋានអង្គរ និងការដោះស្រាយវិវាទបុរី។

ទាក់ទងនឹងការចុះបញ្ជីដីបង្ហើយ លោកបានថ្លែងថា៖ គិតត្រឹមខែមករាឆ្នាំ២០២៥ បណ្ណសរុបទូទាំងប្រទេស ចាប់ពីដំណើរការ វាស់វែងបាន១២,២១១, ២៥៩ ក្បាលដី ចេញបណ្ណបាន ៨,០៣១, ២១៧ បណ្ណ ។ លោកបន្តថា ក្នុងអាណត្តិទី៧នេះ វាស់វែងបាន ៣,៦៧៥,៦៥៦ ក្បាលដី ចេញបណ្ណបាន១,១២៩, ២៨៤ បណ្ណ ចែកបណ្ណបាន ៨៤០,៨៣៣ បណ្ណ ។ គម្រោងនឹងបញ្ចប់ក្នុងអាណត្តិទី៧ វាស់វែងនិងចេញបណ្ណ ៤,៧៥០, ៣៦៧ ក្បាលដី។

សូមជម្រាបជូនថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម បានដាក់ចេញនូវការងារអាទិភាពចំនួនបីគឺ «ការចុះបញ្ជី​ដីធ្លីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ» ដើម្បីកាត់បន្ថយវិវាទ ផ្តល់សុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត ក្នុងការកាន់កាប់អចលន​ទ្រព្យរបស់ប្រជាពលរដ្ឋ និងកសាងសង្គមសុខដុមនីយ​កម្មនៅកម្ពុជា៕