ថ្ងៃអាទិត្យ ១៥ វិច្ឆិកា ២០២៦
ព័ត៌មានថ្មី
ថ្នាក់ដឹកនាំជាង ៣០ រូប មកពីធនាគារ BRIDGE ចូលរួមវគ្គបណ្តុះបណ្តាលពិសេសស្តីពីបញ្ញាសិប្បនិម្មិត (AI) ដើម្បីឈានទៅរកសេវាកម្មហិរញ្ញវត្ថុកាន់តែទំនើប និងមានសុវត្ថិភាពខ្ពស់ ធនាគារ ខេប៊ីប្រាសាក់ ចូលរួមអបអរសាទរពិធីសម្ពោធសៀវភៅដ៏មានតម្លៃ ស្តីពី «បរិយាបន្នហិរញ្ញវត្ថុ ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងកំណើននៅកម្ពុជា និងតំបន់អាស៊ាន» បុរសជនជាតិចិនម្នាក់ចូលនិវត្តន៍ទាំងវ័យក្មេង ក្រោយកាន់កាប់ផ្ទះល្វែងសរុប ១៤ ខ្នង រកចំណូលជាង ៣ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ ប្រវត្តិសាស្ត្រ! ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុធំៗជាច្រើន សម្រុកចូលរួមបង្ហាញសក្ដានុពលក្នុងព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ៣៥ ឆ្នាំនៃទំនុកចិត្ត និងឧត្តមភាព៖ ធនាគារ កាណាឌីយ៉ា អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ឈរជើងជាមួយគ្រឹះដ៏រឹងមាំ ដើម្បីការរីកចម្រើនរួមគ្នាជាមួយអតិថិជន សម្ព័ន្ធធនាគារ អេស៊ីលីដា បន្តរក្សាកំណើនយ៉ាងរឹងមាំ ដោយសម្រេចបានប្រាក់ចំណេញកើនឡើងជិត ១៤% ក្នុងត្រីមាសទី៣ ឆ្នាំ២០២៦
ធនាគារ

ប្រជាជនកម្ពុជាខ្ចីប្រាក់ពីធនាគារជិត ៦០ពាន់លានដុល្លារកាលពីឆ្នាំមុន ចុះតើចំនួននេះជារឿងអាក្រក់ឬយ៉ាងណា?

គិតត្រឹមដំណាច់ឆ្នាំ២០២៤ ប្រជាជនកម្ពុជា ប្រើប្រាស់កម្ចីក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុរហូតដល់ជិត ៦០ពាន់លានដុល្លារ។ ទន្ទឹមនឹងនេះ ទិន្នន័យធនាគារជាតិនៃកម្ពុជាឆ្នាំ២០២៤ បានបង្ហាញថា ប្រាក់បញ្ញើអតិថិជនក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ បានកើនដល់ ៥៧ពាន់លានដុល្លារ។ ចំពោះបំរ៉ែបំរួលក្នុងឆ្នាំ២០២៣ និង២០២៤ ឥណទានមានកំណើនត្រឹមតែ៣% ប៉ុណ្ណោះ ខណៈដែលប្រាក់បញ្ញើមានកំណើនរហូតដល់១៦.៣%។

ចុះតើទំហំទឹកប្រាក់ដែលប្រជាជនកម្ពុជាខ្ចីប្រាក់ពីធនាគារ និងហិរញ្ញវត្ថុ វាស្ថិតនៅក្នុងស្ថានបែបណា?

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញឲ្យដឹងថា បំណុល ឬឥណទាន មិនមែនសុទ្ធតែអាក្រក់នោះទេ ហើយឥណទាននៅកម្ពុជាត្រូវបានបញ្ចេញជូនអតិថិជនក្នុងវិស័យផ្សេងៗគ្នា (ពិពិធកម្ម) ដូចជា ការជូញដូររាយ ទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ការជួញដូរអចលនទ្រព ការខ្ចីជាបុគ្គល សំណង់ កសិកកម្មរុក្ខាប្រមាញ់ និងនេសាទ ការជួញដូរដុំ កម្មន្តសាល សណ្ឋាគារនិងភោជនីយដ្ឋាន និងផ្សេងៗ។

ដោយទ្បែកយើងឃើញថាបំណុលឬឥណទាននៅក្នុងរាជធានីភ្នំពេញ កណ្តាល និងសៀមរាប មានកំរិតខ្ពស់ គឺអាចបណ្តាលមកពីតំបន់ទាំងនេះជាបណ្តុំនៃសកម្មភាពសេដ្ឋកិច្ច និងមានចំនួនប្រជាជនច្រើន៕