Cam Bank News

ធនាគារ វីង ជួយស្ត្រីកម្ពុជាបំប្លែង «ការចូលរួម» ទៅជា «ប្រភពចំណូល និងកាលានុវត្តភាពសេដ្ឋកិច្ច»

នៅក្នុងយុគសម័យឌីជីថល ធនាគារ វីង បានបង្ហាញខ្លួនជាគំរូឈានមុខគេមួយក្នុងការបើកផ្លូវឱ្យស្ត្រីកម្ពុជាអាចក្តោបក្តាប់ឱកាសសេដ្ឋកិច្ចយ៉ាងពិតប្រាកដ។ តាមរយៈយុទ្ធសាស្ត្របរិយាបន្នហិរញ្ញវត្ថុ ធនាគារបានកែប្រែការចូលរួមរបស់ស្ត្រីឱ្យទៅជាកម្លាំងចលករដ៏មានឥទ្ធិពល ដោយបច្ចុប្បន្នមានស្ត្រីជិត ៤០% នៃបុគ្គលិកសរុបកំពុងបម្រើការងារនៅក្នុងរចនាសម្ព័ន្ធស្នូលរបស់ធនាគារ។ អ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀតនោះ គឺវត្តមានរបស់ស្ត្រីមានរហូតដល់ជាង ៨០% នៅក្នុងបណ្តាញភ្នាក់ងារវីង ដែលស្មើនឹងជាង ៩,៦០០ នាក់ នៃភ្នាក់ងារសរុបជាង ១២,០០០ កន្លែងនៅទូទាំងប្រទេស។ ភ្នាក់ងារស្ត្រីទាំងអស់នេះ មិនត្រឹមតែដើរតួជាអ្នកនាំយកសេវាហិរញ្ញវត្ថុទៅដល់កៀកផ្ទះប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងអាចបង្កើតប្រភពចំណូលផ្ទាល់ខ្លួនយ៉ាងរឹងមាំ និងមានសមត្ថភាពដឹកនាំអាជីវកម្មគំរូនៅក្នុងសហគមន៍របស់ពួកគេទៀតផង។

ក្រៅពីការបង្កើតបណ្តាញភ្នាក់ងារដ៏រឹងមាំហើយនោះ ធនាគារ វីង ក៏បានពង្រីកដៃគាំទ្រយ៉ាងខ្លាំងក្លាទៅដល់ស្ត្រីជាសហគ្រិន និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រជាមួយរាជរដ្ឋាភិបាល ធនាគារ វីង បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបញ្ចេញកញ្ចប់ថវិកាឥណទានដ៏មហិមាចំនួន ៥០០ លានដុល្លារអាមេរិក ដើម្បីជួយជ្រោមជ្រែងអាជីវកម្មនានា។ នៅក្នុងកញ្ចប់ថវិកានេះ មានការបែងចែកយ៉ាងច្បាស់លាស់ ដោយថវិកាចំនួន ១០០ លានដុល្លារអាមេរិក ត្រូវបានផ្តល់ជូនសម្រាប់អាជីវកម្មដែលដឹកនាំដោយស្ត្រី តាមរយៈកិច្ចសហការជាមួយក្រសួងកិច្ចការនារី។

ទន្ទឹមនឹងនោះ ថវិកាចំនួន ២០០ លានដុល្លារអាមេរិកទៀត ត្រូវបានបម្រុងទុកសម្រាប់ជួយជំរុញសហគ្រាសធុនមីក្រូ តូច មធ្យម និងអាជីវកម្មបង្កើតថ្មី (Startups) តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ដែលការឧបត្ថម្ភគាំទ្រទាំងអស់នេះ នឹងក្លាយជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់សិទ្ធិអំណាច និងសេដ្ឋកិច្ចស្ត្រីកម្ពុជាឱ្យកាន់តែរីកចម្រើនប្រកបដោយនិរន្តរភាព៕

Related Articles