អបអរសាទរភាសាខ្មែរ វប្បធម៌ និងរឿងរ៉ាវពីកម្ពុជា!ធនាគារ ខេប៊ីប្រាសាក់ មានមោទនភាពដែលបានក្លាយជា អ្នកឧបត្ថម្ភធំ នៃកម្មវិធី FKSC 2026 – ការប្រកួតនិយាយភាសាខ្មែរសម្រាប់ជនបរទេស ដែលជាវេទិកាដ៏មានអត្ថន័យសម្រាប់ជនបរទេសដែលរស់នៅកម្ពុជា ក្នុងការចែករំលែករឿងរ៉ាវ និងបទពិសោធន៍របស់ពួកគេជាភាសាខ្មែរ។

អ្នកចូលរួមដែលមានប្រវត្តិ និងសញ្ជាតិផ្សេងៗគ្នា បានរួមគ្នានិយាយភាសាខ្មែរ ភ្ជាប់ទំនាក់ទំនងតាមរយៈវប្បធម៌ និងបង្ហាញពីក្តីស្រឡាញ់របស់ពួកគេចំពោះប្រទេសកម្ពុជា។
ក្នុងនាមជាអ្នកគាំទ្រកម្មវិធី FKSC 2026 ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីរីករាយក្នុងការរួមចំណែកគាំទ្រគំនិតផ្តួចផ្តើមមួយនេះ ដែលលើកកម្ពស់ការប្រើប្រាស់ភាសាខ្មែរ ការផ្លាស់ប្តូរវប្បធម៌ ការជំរុញវិស័យទេសចរណ៍ និងការចែករំលែករឿងរ៉ាវវិជ្ជមានអំពីប្រទេសកម្ពុជា។សូមរួមគ្នាអបអរសាទរឥទ្ធិពលនៃភាសា ដែលអាចនាំមនុស្សឱ្យកាន់តែជិតស្និទ្ធ និងតភ្ជាប់រវាងវប្បធម៌នានា។

ធនាគារ ខេប៊ីប្រាសាក់ គឺជាធនាគារពាណិជ្ជមួយនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានបង្កើតឡើងតាមរយៈការរួមបញ្ចូលគ្នាដោយជោគជ័យរវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក និង ធនាគារ គូកមីន កម្ពុជា ភីអិលស៊ី។ ខេប៊ីប្រាសាក់ ផ្ដល់សេវា និងផលិតផលធនាគារប្រកបដោយភាពច្នៃប្រឌិត និងសម្បូរបែបជូនដល់អតិថិជននៅកម្ពុជា ដោយមានប្រព័ន្ធធនាគារឌីជីថលដ៏ល្អឥតខ្ចោះស្របតាមការរីកចម្រើន និងតម្រូវការរបស់ទីផ្សារ។





