Cam Bank News

ថ្ងៃ Valentine’s day ចង់ទិញគ្រឿងអលង្ការជូនមនុស្សជាទីស្រឡាញ់ តស់មកដឹងហាងឆេងមាសថ្ងៃនេះសិនថាប៉ុន្មានដុល្លារមួយជី

នាថ្ងៃទី១៤ ខែកម្ភ: ជាថ្ងៃទិវានៃក្តីស្រឡាញ់ សម្រាប់អ្នកមានគោលបំណងទិញគ្រឿងអលង្ការធ្វើឡើងពីមាស ទិញជូនមនុស្សជាទីស្រឡាញ់ គួរដឹងហាងឆេងសិនមុនឈានជើងចូលហាងគ្រឿងអលង្ការ ដោយនៅថ្ងនេះ មាសមានតម្លៃ ៣៥៣ដុល្លារក្នុងមួយជីជាតម្លៃលក់ចេញ ខណៈកាលពីម្សិលមិញ (ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤) មាសមានហាំងឆេងទាបជាងថ្ងៃនេះ ពោលត្រឹមតែ ៣៥០ដុល្លារក្នុងមួយជី។ ដោយឡែក សម្រាប់តម្លៃទិញចូលវិញ មាសនៅថ្ងៃនេះគឺមានហាឆេង ៣៤៣ដុល្លារក្នុងមួយជី ស្របពេលម្សិលមិញមានតម្លៃស ៣៤០ដុល្លារក្នុងមួយជី។ សូមជម្រាបថា មាសឡើងឬចុះ អាស្រ័យទៅបានតាមហាងឆេងលើទីផ្សារអន្តរជាតិ៕

Read More

ឆ្នាំ២០២៤ កម្ពុជានាំចេញទំនិញបានត្រឹមជាង ២៦០០លានដុល្លារ ខណៈការចូលវិញមានដល់ទៅជាង ២៨០០លានដុល្លារ

នៅក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មនៃការនាំចូលមកកាន់ប្រទេសកម្ពុជា មានចំនួនច្រើនជាង ទំហំពាណិជ្ជកម្មនៃការនាំចេញរបស់កម្ពុជា ទៅក្រៅប្រទេស។ នេះបើតាមប្រភពទិន្នន័យទទួលបានពី ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គ-នាយកដ្ឋានគយនិងរដ្ឋាករ​កម្ពុជា ថ្លែងប្រាប់ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) កាលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅថ្មីៗ ។ ទំហំពាណិជ្ជកម្មនាំចូលមានចំនួន ២៨ ៥៤៥,៤ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៨% ធៀបនឹងឆ្នាំ២០២៣ ដែលក្នុងនោះទំនិញនាំចូលសំខាន់ៗមានជាអាទិ៍ ផលិតផលតេលសិលា, វត្ថុធាតុដើមនិងគ្រឿងម៉ាស៊ីនបម្រើដល់គម្រោងវិនិយោគ,…

Read More

ឆ្នាំ២០២៤ កម្ពុជាប្រមូលចំណូលពន្ធអាករ កើនបានជិត ២៦០០លានដុល្លារ ប៉ុន្តែបានជួបប្រទះនឹងបញ្ហាធំៗមួយចំនួន

ឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រមូលចំណូលពន្ធ និងអាករ បានចំនួន ១០ ៥៤២,២ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២ ៥៩០,៣ លានដុល្លារអាម៉េរិក) កើនឡើងប្រមាណ ១៣,៨% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២៣។ នេះបើតាមការលើកឡើងពីសំណាក់ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គ-នាយកដ្ឋានគយនិងរដ្ឋាករ​កម្ពុជា នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅថ្មីៗ។ ឯកឧត្ដមបណ្ឌិត…

Read More

ក្នុងចំណោមវិស័យទាំងអស់ វិស័យ ១ប្រភេទនេះ ខ្ចីបំណុលពីធនាគារច្រើនជាងគេ

គិតនៅត្រឹមខែតុលា ឆ្នាំ២០២៤ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅក្នុងវិស័យសេដ្ឋកិច្ចមានចំនួន ២៤៧.៦៣១ប៊ីលានរៀល (ស្មើនឹង ៦០,៩ប៊ីលានដុល្លារអាមេរិក) កើន២,២% ធៀបទៅនឹងឆ្នាំមុន។ ការកើនឡើងនេះ រួមចំណែកចម្បងដោយកំណើនឥណទានទៅកាន់វិស័យធំៗជាច្រើន ជាពិសេសគឺការជួញដូរដុំ និងរាយ សំណង់ អចលនទ្រព្យ កម្មន្តសាល និងវិស័យផ្សេងៗទៀតជាដើម។ បើតាមធនាគារជាតិនៃកម្ពុជា ក្នុងនោះការជួញដូរដុំ និងរាយ ខ្ចីឥណទានពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ច្រើនជាងគេពោលសរុបចំនួន ៦០.៩២៦ប៊ីលានរៀល ខណៈវិស័យសំណង់ជាវិស័យដែលខ្ចីប្រាក់ច្រើនជាងគេលំដាប់ទីពីរ ដែលមានចំនួន ២៩.១៩៩ប៊ីលានរៀល រីឯការទិញផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួនឯណោះវិញ មានទំហំកម្ចី ២៧.៦៨៦ប៊ីលានរៀល។…

Read More

តើកម្ចីដូចម្តេច ដែលធានាថាយើងជាអ្នកខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុ យកមកប្រើប្រាស់ មានប្រសិទ្ធភាព?

ពាក្យថា “កម្ចី” ស្តាប់មួយភ្លែតអាចថា ជារឿងមិនល្អ ដែលយើងជំពាក់បំណុលគេ នេះជាការពិត ក៏ប៉ុន្តែមិនមែនត្រឹមត្រូវ១០០% នោះដែរ ព្រោះថាប្រសិនបើយើងខ្ចីប្រាក់មកខុសគោលដៅ វាអាចចាត់ទុកបានថា ជារឿងមិនល្អពិតមែន ប៉ុន្តែប្រសិនជាប្រើប្រាស់កម្ចីនោះឲ្យត្រូវទិសដៅ ត្រូវស្ថានការ នោះវាអាចជារឿងល្អ ជួយបង្កើនចំណូលយើងមួយកម្រិតបន្ថែមទៀត។ ចុះតើចំណុចសំខាន់ៗអ្វី ដែលយើងជាអតិថិជន យកកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុនោះមកប្រើប្រាស់ ប្រាកដថាមានប្រសិទ្ធភាព? ១. បែងចែកឲ្យច្បាស់រវាងកម្ចីបង្កើនចំណូល និងកម្ចីដែលបង្កឲ្យជាប់បំណុល ២. ប្រើប្រាស់កម្ចីឲ្យចំគោលដៅ ៣. កម្ចីដែលខ្ចីមកត្រូវប្រាកដថា វាជួយបង្កើតចំណូលដល់យើង ឬកាត់បន្ថយចំណាយ ៤. មានផែនការហិរញ្ញវត្ថុច្បាស់លាស់…

Read More

មាសរក្សាតម្លៃនឹងធឹងល្អ នៅថ្ងៃនេះ

ហាងឆេងមាស នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដូចជាមិនមានការប្រែប្រួលឡើយ បើធៀបនឹងថ្ងៃម្សិលមិញ ពោលតម្លៃលក់ចេញ គិត ៣៥០ដុល្លារក្នុងមួយជីកាលពីម្សិលមិញ នៅថ្ងៃនេះក៏គិតក្នុងតម្លៃ ៣៥០ដុល្លារក្នុងមួយជីដដែល។ ដោយឡែក សម្រាប់តម្លៃទិញចូល ក៏នៅរក្សាតម្លៃ ៣៤០ដុល្លារក្នុងមួយជីកាលពីម្សិលមិញ ថ្ងៃនេះក៏ស្ថិតនៅតម្លៃជាមួយគ្នា ៣៤០ដុល្លារដដែល។ សូមជម្រាបថា តម្លៃមាសឡើងឬចុះ អាស្រ័យលើជញ្ជីងហាងឆេងទីផ្សារអន្តរជាតិ៕

Read More

បើសិនជាអ្នកមិនចង់សល់លុយដល់ចុងខែ មានលុយទិញផ្ទះ ទិញឡាន សូមកុំធ្វើតាមក្បួនមួយនេះ

ទោះបីជាអ្នកកំពុងធ្វើការឲ្យគេមានប្រាក់ខែតិច ឬច្រើនយ៉ាងណា ហើយម្យ៉ាងទោះបីជាអ្នករកស៊ីដោយឯករាជ្យក៏ដោយ ជឿជាក់ថាពេលខ្លះអ្នកមិនអាចគ្រប់គ្រងចំណូលចំណាយរបស់អ្នកឲ្យមានតុល្យភាពបានល្អ១០០% ដោយខែខ្លះការចំណាយខ្វះមុខខ្វះក្រោយ មិនគ្រប់ជ្រុងជ្រោយ។ នេះអាចមកពីការបែងចែកប្រាក់ចំណូល យកមកចាយវាយមិនទាន់ត្រូវទិសដៅ ដូច្នេះហើយបានជាអ្នកជំនាញ លើកចិត្តឲ្យយើងគួរដើរតាមក្បួនមួយនេះ ធានាដឹងតែសល់លុយចុងខែ មានលទ្ធភាពទិញអ្វីដែលខ្លួនប៉ងប្រាថ្នា នាពេលអនាគត។ ក្បួន 50/30/20 ជាក្បួនដ៏ពេញនិយម ដែលមនុស្សភាគច្រើនប្រើប្រាស់វាបានយ៉ាងជោគជ័យ។ ក្បួននេះត្រូវបានគេគណនាប្រាក់ចំណូលប្រចាំខែរបស់អ្នកបន្ទាប់ពីដកពន្ធហើយ។ ប្រាក់ចំណូល១០០% របស់អ្នក ត្រូវដក៥០% សម្រាប់តម្រូវការចាំបាច់ តួយ៉ាងថ្លៃជួលផ្ទះ ថ្លៃអាហារប្រចាំថ្ងៃ បង់វិក័យបត្រទឹកភ្លើង អ៊ីនធឺណេត និងថ្លៃប្រេងឥន្ធនៈជាដើម។ ដោយឡែក សម្រាប់៣០% គឺចង់សំដៅទៅលើចំណង់ចំណូលចិត្ត…

Read More

ចង់ខ្ចីលុយពីធនាគារពង្រីកអាជីវកម្ម ធនាគារធំមួយនៅស្រុកខ្មែរ យកអត្រាការប្រាក់ទាបត្រឹមតែ0.72% ប៉ុណ្ណោះក្នុងមួយខែ

ធនាគារ ជីប ម៉ុង ដែលជាធនាគារឈានមុខមួយនៅកម្ពុជា​ ដើរតាមគន្លងជោគជ័យរបស់ ជីប ម៉ុង តាំងតែពីឆ្នាំ១៩៨២ កំពុងផ្តល់ជូនយ៉ាងពិសេសសម្រាប់ម្ចាស់អាជីវកម្ម ដែលចង់កម្ចីប្រាក់ពីធនាគារទៅពង្រីកអាជីវកម្មខ្នាតតូច និងមធ្យមរបស់ខ្លួន។ ធនាគារ ជីប ម៉ុង ផ្តល់ជូននូវអត្រាកាប្រាក់ទាបត្រឹមតែ0.72% ប៉ុណ្ណោះក្នុងមួយខែ និងមាននូវភាពបត់បែន។ សម្រាប់កម្ចីអាជីវកម្មខ្នាតតូច និងមធ្យម របស់ធនាគារ ជីប ម៉ុង នេះមិនមែនត្រឹមតែការផ្តល់ជូននូវអត្រាការប្រាក់ទាប ចំណេញក្នុងការសងត្រឡប់មកវិញប៉ុណ្ណោះទេ ប៉ុន្តែវាផ្តល់ភាពងាយស្រួលជាច្រើនផ្សេងទៀតដូចជា៖ _ រយៈពេលអនុម័តលឿន _ ឯកសារមានភាពងាយស្រួល និងបត់បែន…

Read More

តស់មកដឹងតម្លៃមាសនៅថ្ងៃនេះ ឡើងឬក៏ចុះ?

ហាងឆេងមាសហាក់មានការប្រែប្រួលតម្លៃបន្តិច ដោយនាថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មាសបានស្រុតចុះតម្លៃសល់ត្រឹមតែ ៣៥០ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ ខណៈកាលពីម្សិលមិញ (ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥) មាសមានតម្លៃខ្ពស់ជាងថ្ងៃនេះ ពោលរហូតដល់ ៣៥៣ដុល្លារក្នុងមួយជី។ ដោយឡែក សម្រាប់តម្លៃក្នុងការទិញចូលវិញ មាសនៅថ្ងៃនេះមានតម្លៃ ៣៤០ដុល្លារក្នុងមួយជី ខណៈឯកាលពីម្សិលមិញមានតម្លៃដល់ទៅ ៣៤៣ដុល្លារក្នុងមួយជី។ សូមជម្រាបថា មាសឡើងឬចុះ អាស្រ័យតាមហាងឆេងលើទីផ្សារអន្តរជាតិ៕

Read More

ឡូយមែន! LOLC លើកស្ទួយលុយរៀលខ្មែរ ផ្តល់ការប្រាក់ទៅវិញ៣% គ្រាន់តែបើកគណនីប្រាក់រៀល

អិលអូអិលស៊ី (LOLC) ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា បានចូលរួមលើកតម្កើងប្រាក់រៀលរបស់ជាតិ ឲ្យកាន់តែមានឥទ្ធិពលលើទីផ្សារ ដោយបានធ្វើការផ្តល់ជូនមិនធ្លាប់មានដល់អតិថិជន គ្រាន់តែមានគណនីប្រាក់រៀលមួយ នៅលើ LOLC Mobile នឹងទទួលបានការប្រាក់ខ្ពស់រហូតដល់៣% ក្នុងមួយឆ្នាំ។ លើសពីនោះ អតិថិជនក៏អាចបើក QR Code គណនីប្រាក់រៀល ដើម្បីទទួលបានការស្គែនចូលពីគ្រប់ធនាគារដោយមិនអស់កម្រៃសេវា ហើយក៏អាចទូទាត់ប្រាក់ទៅកាន់ QR Code គណនីប្រាក់រៀលរបស់អាជីវករ ដោយមិនអស់កម្រៃសេវា ក៏ដូចជាអាចទូទាត់ការចាយវាយនៅប្រទេសថៃ ឡាវ និងវៀតណាម ចេញពីគណនីប្រាក់រៀលផ្ទាល់។ ‌សូមជម្រាបថា អិលអូអិលស៊ី ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានភាពលេចធ្លោជាងគេមួយនៅក្នុងប្រទេសកម្ពុជា…

Read More