ខេត្តកំពង់ចាម មានប្រជាជនចំនួនជាង៣០ម៉ឺននាក់ កំពុងជំពាក់ធនាគារឬមីក្រូហិរញ្ញវត្ថុ គិតជាទឹកប្រាក់ជាង១,៩ពាន់លានដុល្លារ
ភ្នំពេញ ៖ កំពង់ចាមចាត់ទុកជាខេត្តមួយ មានប្រជាជនច្រើនជាងគេក្នុងចំណោមបណ្ដាខេត្តនានា ដោយមានប្រជានរហូតដល់ ១លាន២៣ម៉ឺននាក់ ហើយក្នុងចំណោមប្រជាជនក្នុងខេត្តកំពង់ចាមសរុបជាង១លាន២៣ម៉ឺននាក់ មានពលរដ្ឋជាង៣០ម៉ឺននាក់កំពុងប្រើប្រាស់ឥណទាននៅក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ហើយបើគិតជាទឹកប្រាក់ដែលពលរដ្ឋទាំងជាង៣០ម៉ឹននាក់ជំពាក់នោះមានប្រមាណ ១,៩ពាន់លានដុល្លារអាមេរិក ។ នេះបើតាមរបាយការណ៍ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ចេញផ្សាយសម្រាប់ឆ្នាំ២០២៣ ។ របាយការណ៍របស់ក្រុមហ៊ុនក្រេឌីតប្យួរ៉ូបានបង្ហាញផងដែរថា នៅក្នុងខេត្តកំពង់ចាមមានគ្រឹះស្ថានផ្ដល់ប្រាក់កម្ចីចំនួន៥២គ្រឹះស្ថាន ក្នុងនោះធនាគារមានចំនួន២៦គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុមានចំនួន២២គ្រឹះស្ថាន និងក្រុមហ៊ុនភតិសន្យា និងគ្រឹះស្ថានឥណទានជនបទមានចំនួន៤គ្រឹះស្ថាន ។ បើតាមរបាយការណ៍ដដែលនេះ ឱ្យដឹងថាក្នុងចំណោមក្រុងស្រុកទាំង១០ក្នុងខេត្តកំពង់ចាម ស្រុកព្រៃឈរ មានចំនួនពលរដ្ឋប្រើប្រាស់ឥណទានច្រើនជាងគេរហូតដល់៤ម៉ឺន៣ពាន់នាក់ ក្នុងនោះអ្នកប្រើប្រាស់ឥណទានជាស្ត្រីមាន៥៥ភាគរយ ។ចំណែកតំបន់ដែលមានពលរដ្ឋប្រើប្រាស់ឥណទានច្រើនបន្ទាប់នោះ…
Read Moreធនាគារដែលមានប្រជាប្រិយពីរនៅកម្ពុជា មានប្រាក់ចំណេញរាប់រយលានដុល្លារអាមេរិក
ភ្នំពេញ ៖ ធនាគារពាណិជ្ជចំនួនពីរនៅកម្ពុជាដែលមានប្រជាប្រិយភាពជាងគេ ទទួលបានប្រាក់ចំណេញខ្ទង់រយលានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៣កន្លងមកនេះ ប៉ុន្តែធនាគារមានមានប្រាក់ចំណេញកើនឡើង និងមួយទៀតធ្លាក់ចុះ បើធៀបនឹងឆ្នាំ ២០២២ ។ ធនាគារដែលត្រូវបានប្រជាពលរដ្ឋទូទាំងប្រទេសស្គាល់ច្បាស់ស្ទើរតែគ្រប់គ្នា គឺ ធនាគារអេស៊ីលីដា និងធនាគារអេប៊ីអេ ជាធនាគារដែលមានបណ្ដាញប្រតិបត្តិការគ្របដណ្ដប់ទូទាំងប្រទេសជាពិសេសជាធនាគារដែលបានអភិវឌ្ឍន៍ប្រព័ន្ធទូទាត់តាមបច្ចេកវិទ្យាឌីជីថលច្រើនជាងគេ និងមានអ្នកប្រើប្រាស់ច្រើនជាង ។ ក្នុងឆ្នាំ២០២៣កន្លងទៅធនាគារ ABA ទទួលបានប្រាក់ចំណេញសុទ្ធចំនួន ២៧៦,៤៨លានដុល្លារអាមេរិក បើធៀបឆ្នាំ ២០២២ ប្រាក់ចំនេញរបស់ធនាគារនេះមានកំណើន៥,៤ភាគរយ។ ក្នុងឆ្នាំ ២០២៤ ធនាគារABA បានចូលរួមបង់ពន្ធ ជូនរដ្ឋខ្ទង់ប្រមាណ ៧០លានដុល្លារអាមេរិក…
Read Moreពលរដ្ឋក្នុងខេត្តព្រះសីហនុ ចំនួន៨ម៉ឺន៥ពាន់នាក់ កំពុងជំពាក់ធនាគារ មីក្រូហិរញ្ញវត្ថុដែលមានទឹកប្រាក់សរុបជាង ១,៣៣ពាន់លានដុល្លារ
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ក្រុមហ៊ុនក្រេឌីតប្យួរ៉ូ ខេមបូឌា បានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ ២០២៣ ពលរដ្ឋនៅខេត្តព្រះសីហនុប្រមាណ៨ម៉ឺន ៥ពាន់នាក់ កំពុងប្រើប្រាស់ឥណទានពីធានគារ មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យានិងគ្រឹះស្ថានឥណទានជនបទ ដែលគិតជាទឹកប្រាក់សរុបជាង១,៣៣ពាន់លានដុល្លារអាមេរិក ។ បើតាមរបាយការណ៍បានឱ្យដឹងថា ស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ ជាតំបន់ដែលមានពលរដ្ឋកំពុងប្រើប្រាស់ឥណទានឬខ្ចីលុយពីធនាគារ មីក្រូហិរញ្ញវត្ថុ ច្រើនជាងគេ ដែលមានរហូតដល់ជាង៤ម៉ឺននាក់ បន្ទាប់មកគឺក្រុងព្រះសីហនុ មានជាង៣ម៉ឺន៤ពាន់នាក់ ។ ដោយឡែកក្រុងកោះរ៉ុងជាតំបន់ដែលមានពលរដ្ឋខ្ចីលុយធនាគារឬមីក្រូហិរញ្ញវត្ថុតិចជាងគេ គឺមានត្រឹមតែ២២៦នាក់ប៉ុណ្ណោះ ។ បើគិតជាទំហំទឹកប្រាក់ ពលរដ្ឋក្នុងក្រុងព្រះសីហនុ បាននិងកំពុងខ្ចីប្រាក់ពីគ្រឹះស្ថាន…
Read Moreពលរដ្ឋរាជធានីភ្នំពេញជាង ៦៧ម៉ឺននាក់ ជំពាក់លុយធនាគារ ឬមីក្រូហិរញ្ញវត្ថុចំនួន ២៨,៥ពាន់លានដុល្លារ
ភ្នំពេញ ៖ ភ្នំពេញ ជាតំបន់ដែលមានប្រជាជនខ្ចីលុយពីធនាគារ ឬមីក្រូហិរញ្ញវត្ថុច្រើនជាងគេ ក្នុងចំណោមប្រជាជនទូទាំងប្រទេស ដោយគិតត្រឹមដំណាច់ឆ្នាំ ២០២៣ ប្រជាជនក្នុងរាជធានីភ្នំពេញ ចំនួន ៦៧ម៉ឺន៦ ពាន់នាក់បាននិងកំពុងជំពាក់លុយធនាគារឬមីក្រូហិរញ្ញវត្ថុសរុបចំនួន២៨,៥ពាន់លានដុល្លារអាមេរិក ។ នេះបើតាមរបាយការណ៍របស់ការិយាល័យឥណទានកម្ពុជា ( CBC ) ចេញផ្សាយនៅពេលថ្មីៗនេះ ។ បើតាមរបាយការណ៍បានបង្ហាញថា តំបន់ដែលមានពលរដ្ឋខ្ចីលុយច្រើនបន្ទាប់ពីរាជធានីភ្នំពេញ មានខេត្តកណ្ដាលដែលមានអ្នកខ្ចីចំនួន៣៨ម៉ឺន៤ពាន់នាក់ និងមានទំហំឥណទានចំនួន៣ពាន់លានដុល្លារអាមេរិក និងខេត្តសៀមរាបមានអ្នកខ្ចីចំនួន៣២ម៉ឺន៥ពាន់នាក់ ជាមួយនឹងទំហំឥណទានប្រមាណ៤,៦ភាគរយនៃទំហំឥណទានសរុប។ ខេត្តដែលមានពលរដ្ឋខ្ចីលុយតិចជាងគេក្នុងចំណោមបណ្ដាខេត្តទូទាំងប្រទេសមានខេត្តកែប ប៉ៃលិន និងខេត្តមណ្ឌលគីរី ៕
Read Moreគិតត្រឹមដំណាច់ឆ្នាំ ២០២៣ ទំហំឥណទានក្នុងប្រព័ន្ធធនាគារកើនឡើងដល់ជាង ៥៧ពាន់លានដុល្លារអាមេរិក
ភ្នំពេញ គិតត្រឹមដំណាច់ឆ្នាំ ២០២៣កន្លងទៅនេះ ទំហំឥណទានដែលធនាគារបានផ្ដល់ជូនអតិថិជនបានកើនឡើង៥៧,៦ពាន់លានដុល្លារអាមេរិកនិងមានអ្នកកំពុងប្រើប្រាស់ឥណទានជាង៥លានដុល្លារអាមេរិក ។នេះបើតាមរបាយការណ៍របស់ ការិយាល័យឥណទានកម្ពុជា ( CBC ) ។ របាយការណ៍បានបង្ហាញថា ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ កណ្ដាល និងសៀមរាប បានប្រើប្រាស់កម្ចីច្រើនជាងគេរហូតដល់៦០ភាគរយនៃទំហំឥណទានសរុបគិតត្រឹមដំណាច់ឆ្នាំ ២០២៣ ក្នុងនោះប្រជាជនចំនួន ៦៧ម៉ឺន៦ពាន់នាក់ ក្នុងរាជធានីភ្នំពេញបានខ្ចីប្រាក់ពីធនាគារឬមីក្រូហិរញ្ញវត្ថុ និងមានទំហំឥណទានសរុបចំនួន ២៨,៥ពាន់លានដុល្លារអាមេរិក ។ សម្រាប់ខេត្តកណ្ដាលមានប្រជាជនចំនួន៣៨ម៉ឺន៤ពាន់នាក់ កំពុងប្រើប្រាស់ឥណទានពី ធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលមានទំហំទឹកប្រាក់ប្រមាណ៣ពាន់លានដុល្លារអាមេរិក ។ ក្នុងរបាយការណ៍ក៏បានបង្ហាញផងដែរពីតំបន់ដែលមានប្រជាជនប្រើប្រាស់កម្ចីតិចជាងគេមានខេត្តកែប ខេត្តប៉ៃលិន…
Read Moreក្លិបអ្នកកាសែតកម្ពុជា សហការជាមួយ CBC រៀបចំវគ្គបណ្ដុះបណ្ដាលមួយស្ដីពី«ការស្វែងយល់អំពីប្រតិបត្តិការប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា»
ភ្នំពេញ ៖វគ្គបណ្តុះបណ្តាលស្តីពី «ការស្វែងយល់អំពីប្រតិបត្តិការប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា» ត្រូវបានរៀបចំឡើងយ៉ាងពិសេសសម្រាប់អ្នកសារព័ត៌មានកម្ពុជាមកពីស្ថាប័នផ្សេងៗ ដែលកម្មវិធី រៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា និង ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ហៅកាត់ថា CBC កាលពីថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៤ ពេញមួយថ្ងៃ ។ វាគ្មិនដែលនឹងចូលរួមធ្វើបទបង្ហាញនៅក្នុងវគ្គបណ្តុះបណ្តាលមាន លោក អឿ សុធារ័ត្ន នាយកប្រតិបត្តិ នៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC)…
Read Moreឱកាសមកដល់ហើយ ធនាគារ SME ប្រកាសផ្ដល់កម្ចីដល់ម្ចាស់អាជីវកម្មក្នុងខេត្តសៀមរាបពី២ម៉ឺនដុល្លារល់៦០ម៉ឺនដុល្លារ
ភ្នំពេញ ៖ ដើម្បីជំរុញការអនុវត្តវិធានការគោលនយោបាយផ្ដល់ហិរញ្ញប្បទានដល់ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប ឱ្យបានជោគជ័យ និងឆាប់រហ័ស ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ( SME Bank ) បានប្រកាសផ្ដល់ឥណទានដល់ម្ចាស់អាជីវកម្ម ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាបដែលមានទំហំទឹកប្រាក់ចាប់ពី២ម៉ឺនដុល្លារដល់៦០ម៉ឺនដុល្លារអាមេរិក ។នេះ បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍កម្ពុជានៅថ្ងៃទី១ មេសា ២០២៤ ។ បើតាមសេចក្ដីជូនដំណឹងបានឱ្យដឹងថា ការផ្ដល់ឥណទាននេះ គឺដើម្បីជួយស្ដារនិងលើកស្ទួយស្ថានភាពទេសចរណ៍ក្នុងខេត្តសៀមរាប ដោយផ្ដល់ជូននូវលក្ខខណ្ឌកម្ចីពិសេស ដូចជា៖ ទំហំហិរញ្ញប្បទានមានចាប់ពី២ម៉ឺនដុល្លារដល់៦០ម៉ឺនដុល្លារអាមេរិក ដោយរយៈឥណទាណរហូតដល់៨ឆ្នាំ ជាមួយអត្រាការប្រាក់ប្រមាណ៦.៥ភាគរយក្នុងមួយឆ្នាំ ។ ក្នុងនោះដែរធនាគារក៏បានអនុគ្រោះមិនមានការផាកពិន័យចំពោះការសងត្រលប់មុនកាលកំណត់ ។ អាជីវករឬម្ចាស់អាជីវកម្មក្នុងខេត្តសៀមរាបអាចយករូបិយប័ណ្ណទៅប្រើប្រាស់ជាប្រាក់រៀលឬប្រាក់ដុល្លារទៅតាមការស្នើសុំ…
Read Moreសមាគមធនាគារនៅកម្ពុជាចេញប្រកាសមួយស្តីពីឥរិយាបទទូទាត់ប្រាក់របស់អ្នកប្រើប្រាស់តាមប្រព័ន្ធឌីជីថលនៅកម្ពុជា
ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ ស្ថាប័នសារព័ត៌មានមួយចំនួន បានចុះផ្សាយថា ឥរិយាបទទូទាត់តាមប្រព័ន្ធឌីជីថលរបស់ប្រជាជនកម្ពុជាមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ហើយការទូទាត់ជាសាច់ប្រាក់សុទ្ធមានការកើនឡើងទៅវិញ ដោយដកស្រង់ខ្លឹមសារចេញពីការសិក្សាអំពីអាកប្បកិរិយាការទូទាត់របស់អ្នកប្រើប្រាស់ ដែលធ្វើឡើងដោយ ក្រុមហ៊ុន CLEAR M&C Saatchi ក្នុងខែតុលាដល់ខែវិច្ឆិកា ឆ្នាំ 2023។ សមាគមធនាគារនៅកម្ពុជា សូមជម្រាបជូនសាធារណជនថា អត្ថបទព័ត៌មាន និងការរាយការណ៍នោះ មិនបានឆ្លុះបញ្ចាំងពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន និងនិន្នាការឌីជីថលនៅកម្ពុជានោះទេ។ ជាក់ស្តែង មានការវិវឌ្ឍគួរឱ្យកត់សម្គាល់នៃការចាប់យក និងប្រើប្រាស់ប្រព័ន្ធឌីជីថល ពីសំណាក់អ្នកប្រើប្រាស់នៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយកំណើននេះត្រូវបានពន្លឿនបន្ថែមទៀតក្នុងអំឡុងពេល និងក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩ ជាមួយនឹងការវិនិយោគលើផ្លេតហ្វមទូទាត់ឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលផ្សេងៗទៀត…
Read Moreសមាគមធនាគារនៅកម្ពុជារកឃើញសមាជិកក្រុមប្រឹក្សាថ្មីសម្រាប់អាណត្តិ ២០២៤-២០២៥
ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជា បានសមាជិកក្រុមប្រឹក្សាថ្មីសម្រាប់អាណត្តិ ២០២៤-២០២៥ នៅក្នុងមហាសន្និបាតប្រចាំឆ្នាំ២០២៣ របស់ខ្លួន កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២៤ ដោយក្នុងនោះ ប្រធាននាយកប្រតិបត្តិធនាគារមេប៊ែង (ខេមបូឌា) ភីអិលស៊ី គឺជាប្រធានសមាគមធនាគារនៅកម្ពុជាក្នុងអាណត្តិថ្មី ។ លោក Raymond Sia អតីតប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងអំណរគុណដល់សមាជិកក្រុមប្រឹក្សា និងក្រុមការងារលេខាធិការដ្ឋានទាំងអស់ និងបានកោតសរសើរពីការចូលរួមចំណែក និងការលះបង់ក្នុងការគាំទ្រដល់សមាជិក និងវិស័យធនាគារនៅកម្ពុជា ។ ជាមួយគ្នានេះ សមាគមធនាគារនៅកម្ពុជា សូមប្រកាសអំពីសមាសភាពក្រុមប្រឹក្សា ទាំង១២រូប…
Read Moreធនាគារមេប៊ែង ចុះអនុស្សរណៈក្នុងការផ្ដល់កម្ចីសម្រាប់អតិថិជនទិញអគ្គិសនី BYD
ភ្នំពេញ ៖ ធនាគារ មេយប៊ែង ខេមបូឌា ដែលជាគ្រឹះ ស្ថានហិរញ្ញវត្ថុឈានមុខមួយក្នុងប្រទេសកម្ពុជា បានចុះអនុស្សរណៈយោគយល់មួយជាមួយក្រុមហ៊ុន ខៀវ អូតូ ខូអិលធីឌី ផ្ដល់ហិរញ្ញប្បទានជូនអតិថិជនទិញរថយន្តអគ្គិសនីពីក្រុមហ៊ុន BYD ។ ការចុះអនុស្សារណៈនៃការយោគយល់គ្នា ប្រារព្ធឡើងនៅសាលតាំងបង្ហាញរថយន្ត BYD សាខាមហាវិថីព្រះមុនីវង្ស កាលពីថ្ងៃទី២៩ មីនា ២០២៤ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារមេប៊ែងបានឱ្យដឹងថា កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រក្នុងការផ្តល់ហិរញ្ញប្បទានពិសេសសម្រាប់រថយន្តអគ្គិសនីរវាងក្រុមហ៊ុនទាំងពីរនេះ មានគោលបំណងបង្កើនលទ្ធភាព និងភាពងាយស្រួលដល់ អ្នកប្រើប្រាស់រថយន្តនៅប្រទេសកម្ពុជា ក្នុងការប្តូរមកប្រើប្រាស់រថយន្តថាមពលដោយ អគ្គិសនីដែលផ្តល់នូវផលវិជ្ជមានដល់បរិស្ថាន ។…
Read More