NBC : ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលបានកើនឡើងពី ៤០០ពាន់លានដុល្លារដល់ ៤៩២ពាន់លានដុល្លារក្នុងឆ្នាំ២០២៣
ភ្នំពេញ ៖ ក្នុងពេលបច្ចុប្បន្ននេះ ការទូទាត់ត្រូវបានមើលឃើញថាធ្វើឡើងតាមប្រព័ន្ធឌីជីថលជាពិសេសការស្កេនឃ្យូអរ ដែលធ្វើឱ្យនិន្នាការនៃការប្រើប្រាស់ប្រព័ន្ធទូទាត់តាមឌីជីថលនៅកម្ពុជាកើនឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាចេញផ្សាយថ្ងៃទី២៩ មីនា ២០២៤ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជាបានកើនឡើងយ៉ាងឆាប់រហ័ស ដូចជាតាមរយៈការប្រើប្រាស់ប័ណ្ណឥណទាន ប័ណ្ណឥណពន្ធការផ្ទេរប្រាក់ និងជាំពិសេស ការស្កេនឈ្យូអរកូដ សម្រាប់ទូទាត់ ដែលមានចាប់ហាងលក់ទំនិញតូចៗ រហូតដល់ធំ ដោយគ្របដណ្ដប់ស្ទើរគ្រប់ទីកន្លែងនៅទូទាំងប្រទេស ។ ការអភិវឌ្ឍនេះ គឺអាស្រ័យដោយការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ទំនើបៗ ជាបន្តបន្ទាប់ ដែលអនុញ្ញាតឱ្យការទូទាត់ឆ្លងគ្រឹះស្ថាន ការបង្កើន App សម្រាប់ការទូទាត់តាមឃ្យូអរកូដ ការបង្កើតស្តង់ដារឃ្យូអរកូដជាដើម…
Read Moreចំនួនយានយន្តធ្វើចរាចរណ៍លើដងផ្លូវ ត្រូវបានប៉ាន់ស្មានថានឹងកើនឡើងដល់៨លានគ្រឿងក្នុងឆ្នាំ ២០៣០ និង ១៤លានគ្រឿងក្នុងឆ្នាំ ២០៥០
ភ្នំពេញ ៖ កំណើននៃយានយន្តធ្វើចរាចរណ៍ នៅតាមដងផ្លូវក្នុងប្រទេសកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ ហើយក្នុងឆ្នាំ២០៣០ កំណើនយានយន្តធ្វើចរាចរណ៍តាមដងផ្លូវក្នុងប្រទេសរំពឹងកើនឡើងដល់៨លានគ្រឿង និងបន្តកើនឡើងដល់១៤លានគ្រឿងក្នុងឆ្នាំ ២០៥០ ។ នេះបើតាមការប៉ាន់ស្មានរបស់រាជរដ្ឋាភិបាលកម្ពុជាកាលពីពេលកន្លងទៅ ។ នៅថ្ងៃទី២៨ មីនា ២០២៤ ធនាគារពិភពលោកក៏បានផ្ដល់ជាទស្សនទានដល់កម្ពុជា ឱ្យត្រៀមខ្លួនក្នុងការងាកទៅប្រើប្រាស់យានយន្តអគ្គិសនីនិងកាត់បន្ថយការប្រើប្រាស់យានយន្តដែលប្រើប្រាស់ប្រេងម៉ាស៊ូត និងសាំង ។ លោកស្រីម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជាបានមានប្រសាសន៍ថា គោលដៅនៃដំណើរឆ្ពោះទៅប្រើយានយន្តអគ្គិសនី គឺអាចសម្រេចបាន ហើយវានឹងជួយកម្ពុជាឈានទៅដល់គោលដៅ អព្យាក្រឹតភាពកាបូនប្រកបដោយមហិច្ឆតារបស់ខ្លួន ។ លោកស្រីបន្តថា ទោះបីជាយ៉ាងណាក៏ដោយ គោលដៅនេះ ទាមទារឱ្យមានការវាយតម្លៃដោយប្រុងប្រយ័ត្នលើការផ្លាស់ប្តូរនេះ…
Read Moreវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមគ្នាអនុវត្ត និងអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុនៅកម្ពុជា
ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី “វឌ្ឍនភាព និងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ” រយៈពេលមួយថ្ងៃ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ។ សិក្ខាសាលាពិគ្រោះយោបល់នេះ ទទួលបានការអញ្ជើញចូលរួមជាអធិបតីពី លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យទី១ នៃធនាគារជាតិនៃកម្ពុជា ឯកឧត្តម Jo Scheuer អ្នកសម្របសម្រួល នៃការិយាល័យអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ, លោក Makoto Kurokawa សមាជិកក្រុមប្រឹក្សាភិបាល…
Read Moreសហគ្រាសឧស្សាហកម្មចំនួន១៧របស់ចិន បានបង្ហាញការចាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមនៅកម្ពុជា
ភ្នំពេញ ៖ សហគ្រាសឧស្សាហកម្មធំៗចំនួន១៧របស់ប្រទេសចិន ដែលជំនាញនិងប្រកបអាជីវកម្មលើវិស័យជាច្រើន រួមមានដូចជា វិស័យវាយនភ័ណ្ឌ បច្ចេកវិទ្យាព័ត៌មាន ឧស្សាហកម្ម ហិរញ្ញវត្ថុ និងធនាគារ ថាមពល ការគ្រប់គ្រងសំណល់ និងទឹកស្អាត អចលនទ្រព្យ ជាដើម បានបង្ហាញការចាប់អារម្មណ៍លើការបណ្ដាក់ទុននិងពង្រីកការវិនិយោគបន្ថែមនៅក្នុងប្រទេសកម្ពុជា ។ ថ្លែងនៅក្នុងជំនួបជាមួយសម្ដេចធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកាលពីព្រឹកថ្ងសទី២៧ មីនា ២០២៤ លោក Shen Mingrong ប្រធានក្រុមហ៊ុន Zhenjiang Zhoung Chao New…
Read Moreសមាគមហិរញ្ញវត្ថុចំនួន២ សហការជាមួយ NBC រៀបចំសិក្ខាសាលាមួយស្ដីពី វឌ្ឍនភាពនិងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ
ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា(NBC) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី វឌ្ឍនភាព និងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ នៃធនាគារជាតិនៃកម្ពុជា ។ សិក្ខាសាលាពិគ្រោះយោបល់នេះ ទទួលបានការអញ្ជើញចូលរួមជាអធិបតី ពីលោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យទី១ នៃធនាគារជាតិនៃកម្ពុជា លោក Jo Scheuer អ្នកសម្របសម្រួល នៃការិយាល័យអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ លោក Makoto Kurokawa សមាជិកក្រុមប្រឹក្សាភិបាល…
Read Moreការចាយវាយ ក្រដាសប្រាក់ដុល្លារនៅលើទីផ្សារកម្ពុជាកាន់តែពិបាកនិងកាន់តែបាត់បង់
ភ្នំពេញ ៖ ក្រដាសប្រាក់ដុល្លារអាមេរិក ចាប់ផ្ដើមបាត់បង់ពីទីផ្សារក្នុងប្រទេសកម្ពុជាបន្តិចម្ដងៗ ដោយសារតែពលរដ្ឋនិងអាជីវកម្មលែងនិយមចាយវាយក្រដាសប្រាក់ដុល្លារបន្តទៀតហើយ ដោយប្រើប្រាស់ការទូទាត់តាម KHQR ជំនួសវិញ ដែលអាចទូទាត់បានទាំងប្រាក់ដុល្លារ និងប្រាក់រៀល ។ ជាការកត់សម្គាល់អាជីវករលើទីផ្សារបានបំពាក់ប្រព័ន្ធទូទាត់ប្រាក់តាមឌីជីថលឬ KHQR កាន់តែច្រើនមិនថាអាជីវកម្មតូច ឬធំ សូម្បីតែអ្នកលក់លៀសហាល អ្នកលក់បន្លែ ទឹកអំពៅនិងអាជីវកម្មតាមចិញ្ចឹមថ្នល់ក៏ប្រើប្រាស់KHQR សម្រាប់ឱ្យអតិថិជនរបស់ខ្លួនទូទាត់ដែរ ។ ដោយឡែកអាជីវករមួយចំនួន បានបដិសេធការចាយវាយក្រដាសប្រាក់ដុល្លារអាមេរិក ។ លោកគ្រុយ សុវណ្ណ បុគ្គលិកផ្នែកទីផ្សារនៃ ក្រុមហ៊ុនមួយនៅភ្នំពេញ បានឱ្យដឹងថា ក្នុងមួយរយៈចុងក្រោយនេះ លោកមិនដែលមានក្រដាសប្រាក់ដុល្លារក្នុងហោប៉ៅឬកាបូបនោះទេ…
Read Moreសមាគមចំនួន៣ជួបជុំពិភាក្សាដើម្បីរកវិធីជំរុញការអភិវឌ្ឍវិស័យSME
ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានសហការជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា រៀបចំនូវកិច្ចប្រជុំពិភាក្សានិងធ្វើបច្ចុប្បន្នភាពនៃការអនុវត្តកម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលកម្មវិធីនេះធ្វើឡើងកាលពី នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់សមាគមធនាគារនៅកម្ពុជាបានឱ្យដឹងថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ប្រមូលធាតុចូលនិងអនុសាសន៍ដើម្បីការអនុវត្តកម្មវិធីឱ្យកាន់តែមានប្រសិទ្ធភាព ក៏ដូចជាស្វែងរកការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ។ ក្នុងកិច្ចប្រជុំនេះផងដែរ មានការចូលរួមពីប្រធានសមាគមទាំងបី ព្រមទាំងតំណាងគ្រឹះស្ថានហិរញ្ញវត្ថុ សហគ្រាសធុនតូច និងមធ្យមកម្ពុជា ព្រមទាំងក្រុមការងារប្រតិបត្តិរបស់សមាគម។ គួរបញ្ជាក់ថានៅក្នុងកិច្ចប្រជុំនោះដែរ ប្រធានសមាគមទាំងបី និងអ្នកចូលរួម បានសម្តែងការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសមាគម ក្នុងការកសាងសមត្ថភាពសហគ្រាសធុនតូចនិងមធ្យម ខណៈឥណទានប្រមាណជាង ២លានដុល្លារអាមេរិក ត្រូវបានបញ្ចេញដោយគ្រឹះស្ថានហិរញ្ញវត្ថុជូនដល់សហគ្រាសតាមរយៈកម្មវិធីនេះ៕
Read Moreវិស័យមីក្រូហិរញ្ញវត្ថុជួយជំរុញកំណើនប្រើប្រាស់ប្រាក់រៀលក្នុងឆ្នាំ២០២៣
ភ្នំពេញ ៖ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាបានក្លាយជាកម្លាំងចលករដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ ដោយបានជួយជំរុញឱ្យមានកំណើនដ៏គួរឱ្យចាប់អារម្មណ៍នូវការប្រើប្រាស់ប្រាក់រៀលក្នុងឆ្នាំ២០២៣។ ក្រោមកិច្ចប្រឹងប្រែងដែលដឹកនាំដោយធនាគារជាតិនៃកម្ពុជា សមាជិកនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានខិតខំឈ្មុសឈ្មុលធ្វើដំណើរឆ្ពោះទៅរកការបង្កើនការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក ដោយពង្រឹងតួនាទីនិងភាពធន់របស់ប្រាក់រៀលក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឱ្យដឹងថា ត្រឹមដំណាច់ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុសម្រេចបានសមិទ្ធិផលដ៏សំខាន់ ដោយឥណទានជាប្រាក់រៀលបានកើនឡើងដល់ ២៥% នៃផលបត្រឥណទានសរុប ខណៈដែលប្រាក់បញ្ញើជាប្រាក់រៀលបានកើនឡើងដល់ ១៦% នៃប្រាក់បញ្ញើសរុប។ តួលេខនេះកើនលើសកម្រិតកំណត់ដោយបទប្បញ្ញត្តិ ដែលបង្ហាញពីការកើនឡើងទំនុកចិត្តលើរូបិយប័ណ្ណជាតិ។ កិច្ចប្រឹងប្រែងទាំងនេះមិនត្រឹមតែបានជំរុញឱ្យមានទំនុកចិត្តដ៏រឹងមាំលើប្រាក់រៀលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់វិស័យចំពោះការលើកកម្ពស់ភាពលេចធ្លោរបស់ប្រាក់រៀលនៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជាទៀតផង។ សមតុល្យឥណទានជាប្រាក់រៀលបានកើនឡើងដល់ចំនួន ៥,៥៦ពាន់ពាន់លានរៀលខណៈប្រាក់បញ្ញើជាលុយរៀលនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ (MDI)ទាំង៤ បានកើនឡើងដល់ ១,៥២ពាន់ពាន់លានរៀល។ ទិន្នន័យនេះ បានបង្ហាញពីការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៃទម្លាប់សន្សំរបស់សាធារណជនឆ្ពោះទៅរកការសន្សំជារូបិយប័ណ្ណក្នុងស្រុក ។ សេចក្ដីប្រកាសព័ត៌មានដដែលឱ្យដឹងថា…
Read Moreធនាគារវៀតណាមមួយ បើកដំណើរការសាខាថ្មីមួយបន្ថែមទៀតនៅកម្ពុជាសម្រាប់បម្រើអតិថិជនរបស់ខ្លួន
ភ្នំពេញ ៖ ធនាគារ MB ដែលជាធនាគាររបស់ប្រទេសវៀតណាម បានសម្ពោធដាក់ឱ្យដំណើរការសាខាថ្មីរបស់ខ្លួនមួយទីតាំងបន្ថែមទៀត ដែលជាសាខាឆ្លាតវៃសម្រាប់បម្រើសេវាធនាគារជូនអតិថិជន ។ សាខាថ្មីនេះ នៅអាគារលេខ១៥១ មហាវិថីម៉ៅសេទុង ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីផ្តល់ភាពកាន់តែងាយស្រួលដល់អតិថិជនក្នុងការប្រើប្រាស់សេវាកម្មធនាគារតាមរយៈបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ខ្លួន ។ សាខាឆ្លាតវៃក្នុងសង្កាត់បឹងកេងកងទី៣ ត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់អតិថិជនក្នុងការប្រើប្រាស់សេវាកម្មធនាគារ អោយកាន់តែប្រសើរថែមមួយកម្រិតទៀតតាមរយៈបច្ចេកវិទ្យាទំនើបចុងក្រោយ។ សាខាថ្មីនេះ បានបំពាក់ទៅដោយម៉ាស៊ីនដកប្រាក់-ដាក់ប្រាក់ ម៉ាស៊ីនអេធីអ៊ឹម រួមនឹងសេវាកម្មផ្សេងៗទៀតដែលអតិថិជនអាចធ្វើប្រតិបត្តិការបានគ្រប់ពេលវេលាតាមតម្រូវការ។ ដើម្បីអបអរសាទរការសម្ពោធសាខាថ្មីនេះផងដែរ ធនាគារ អ៊ឹមប៊ី ខេមបូឌា ក៏មានការផ្តល់ជូននូវកម្មវិធីប្រូម៉ូសិនពិសេសៗជាច្រើនជូនដល់អតិថិជនដូចជាៈ ១. ទទួលបានការដូអនុស្សាវរីយ៍និងលេខគណនីពិសេសដែលមានតម្លៃ…
Read Moreសារមន្ទីរ ស.ស.រនិងសមាគមធនាគារនៅកម្ពុជាចុះអនុស្សរណៈនៃការយោគយល់គ្នា
ភ្នំពេញ ៖ ជាជំហានឆ្ពោះទៅមុខដ៏ចម្បងមួយសម្រាប់ការអប់រំផ្នែកហិរញ្ញវត្ថុនៅកម្ពុជា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន នៃធនាគារជាតិនៃកម្ពុជាហៅកាត់ថា ស.ស.រ និងសមាគមធនាគារនៅកម្ពុជា (ABC) បានរួមគ្នានៅក្នុងកិច្ចសហការប្រកបដោយអត្ថន័យ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សមាគមធនាគារនៅកម្ពុជាបានឱ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នា ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃនេះ នៅសារមន្ទីរ ស.ស.រ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ដោយបង្ហាញពីសករាជថ្មីនៃកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងផ្តល់អត្ថប្រយោជន៍ដល់សិស្សានុសិស្សនៅតាមគ្រឹះស្ថានអប់រំរដ្ឋ។ គំនិតផ្តួចផ្តើមត្រួសត្រាយផ្លូវនេះ នាំទៅរកការលើកកម្ពស់លើការឈ្វេងយល់ផ្នែកប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុនៃប្រទេសកម្ពុជា និងបទពិសោធន៍ផ្នែកអប់រំរបស់យុវជនខ្មែរ តាមរយៈការរួមបញ្ចូលការបង្ហាញវប្បធម៌ជាមួយនឹងចំណេះដឹងជាក់ស្តែង។ អនុស្សរណៈនៃការយោគយល់គ្នានេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វិស័យធនាគារកម្ពុជាចំពោះទំនួលខុសត្រូវសាជីវកម្ម…
Read More