ធនាគារ ARDB ជួបពិភាក្សាការងារជាមួយក្រុមការងារនៃក្រសួងបរិស្ថាន ដើម្បីជាមូលដ្ឋានរៀបចំផែនការចុះអនុស្សារណៈយោគយល់គ្នា
នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ឯកឧត្តម បាន លឹម អគ្គនាយករង នៃធនាគារ ARDB និងសហការី បានជួបពិភាក្សាការងារជាមួយក្រុមការងារនៃក្រសួងបរិស្ថានដែលដឹកនាំដោយលោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន។ កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាចែករំលែកព័ត៌មានផ្សេងៗរវាងស្ថាប័នទាំងពីរ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំផែនការសកម្មភាពរួមគ្នាក្រោមក្របខ័ណ្ឌនៃអនុស្សារណ:យោគយល់គ្នា។ សូមជម្រាបថា ធនាគារ ARDB (បច្ចុប្បន្នត្រូវបានស្គាល់ថា ជាធនាគារអភិវឌ្ឍន៍ជន និងកសិកម្ម) ជាអង្គភាពរបស់រដ្ឋទាំងស្រុងមួយ ដែលបង្កើតឡើងតាមអនុក្រឹត…
Read Moreឆ្នាំទី៣ ទី៤ ហើយចង់រកកន្លែងហាត់ការ! ធនាគារដ៏ធំមួយនេះ កំពុងផ្តល់ឱកាសការងារជាច្រើនកន្លែងទូទាំងប្រទេសកម្ពុជា
ធនាគារ ជីប ម៉ុង ជាធនាគារធំមួយ ដើរតាមគន្លងជោគជ័យហើយស្រាប់របស់ ជីប ម៉ុង តាំងពីឆ្នាំ១៩៨២ កំពុងតែផ្តល់ឱកាសពិសេសសម្រាប់ប្អូនៗនិស្សិតកំពុងសិក្សានៅឆ្នាំទី៣ ឬឆ្នាំទី៤ ក៏ដូចជាទើបបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យជាដើម មកចូលរួមដកស្រង់បទពិសោធន៍ និងទាញយកចំណេះដឹងទាក់ទងវិស័យធនាគារ ក្នុងនាមជាបុគ្គលិកផ្នែកលក់ និងហាត់ការផ្នែកលក់ នៅទូទាំងប្រទេសកម្ពុជា។ ទន្ទឹមនឹងការជ្រើសរើសនេះ ខាងធនាគារ ជីប ម៉ុង ក៏បានបញ្ជាក់អំពីលក្ខខណ្ឌសម្រាប់ការដាក់ពាក្យខាងក្រោមនេះថា៖ ១. ជានិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យ ឆ្នាំទី៣ និង ទើបតែបញ្ចប់ការសិក្សា ២. មិនមានបទពិសោធន៍ការងារ បើមានទាក់ទងនឹងផ្នែកលក់កាន់តែប្រសើរ ៣.…
Read Moreប៉ុន្មានថ្ងៃចុងក្រោយនេះ មាសបន្តឡើងថ្លៃឥតឈប់ឈរ
ហាងឆេងមាសបានបន្តហក់ឡើងថ្លៃឥតឈប់ឈរ ដោយគិតត្រឹមថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥ នេះមាសមានមានតម្លៃ ៣៥៣ដុល្លារក្នុងមួយជីជាតម្លៃលក់ចេញ ខណៈកាលពីម្សិលមិញចំថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ មាសមានតម្លៃ ៣៥២ដុល្លារក្នុងមួយជី។ ដោយឡែក សម្រាប់ហាងឆេងសម្រាប់ការទិញចូលវិញ មាសមានតម្លៃ ៣៤៣ដុល្លារក្នុងមួយជីសម្រាប់ថ្ងៃនេះ ខណៈកាលពីម្សិលមិញមានតម្លៃ ៣៤២ដុល្លារក្នុងមួយជី៕
Read Moreធនាគារជាតិនៃកម្ពុជា ចុះអនុស្សារណៈជាមួយសាជីវកម្មគ្រប់គ្រងទ្រព្យសកម្មកូរ៉េ (KAMCO) ជំរុញការផ្លាស់ប្តូរបទពិសោធន៍ ទាក់ទងនឹងការគ្រប់គ្រងបញ្ហាឥណទានមិនដំណើរការ
នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់រវាងធនាគារជាតិនៃកម្ពុជា និងសាជីវកម្មគ្រប់គ្រងទ្រព្យសកម្មកូរ៉េ (KAMCO) ជាមួយលោក Nam Ju Kwon ប្រធាន និងជានាយកប្រតិបត្តិ KAMCO ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារជាតិនៃកម្ពុជា ថា្នក់ដឹកនាំ KAMCO គណៈកម្មការសេវាហិរញ្ញវត្ថុកូរ៉េ (FSC) និងសាជីវកម្មធានាប្រាក់បញ្ញើកូរ៉េ (KDIC) សរុបប្រមាណ ៥០រូប។ អនុស្សរណៈយោគយល់នេះមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ និងកិច្ចសម្របសម្រួលរវាងស្ថាប័នទាំងពីរ…
Read Moreម្សិលមិញទៅថាឡើងថ្លៃ ថ្ងៃនេះមាសបន្តឡើងថ្លៃថែមទៀត
ហាងឆេងមាសតែងតែមានការប្រែប្រួលជាប្រចាំថ្ងៃ ដោយសម្រាប់ថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥នេះ មាសលោតតម្លៃឡើងដល់ ៣៥២ដុល្លារក្នុងមួយជីហើយសម្រាប់ការលក់ចេញ ដោយឡែកសម្រាប់ការទិញចូលវិញនោះ មាសគឺមានហាងឆេង ៣៤២ដុល្លារក្នុងមួយជីផងដែរ។ យ៉ាងណាមិញ សម្រាប់ថ្ងៃម្សិលមិញ មាសក៏មានហាងឆេងឡើងថ្លៃដូចគ្នាដល់ ៣៥០ដុល្លារក្នុងមួយជីសម្រាប់លក់ចេញ ខណៈទិញចូលវិញ គិតក្នុងតម្លៃ ៣៤០ដុល្លារក្នុងមួយជី៕
Read Moreចង់ខ្ចីប្រាក់ពីធនាគារទិញរថយន្ត Ford មិនដឹងជ្រើសរើសធនាគារមួយណា ខាងក្រោមនេះជាចម្លើយ
សព្វថ្ងៃកម្ចីទិញរថយន្តបានក្លាយជារឿងដ៏ពេញនិយមនៅកម្ពុជា ជាពិសេសនៅជុំវិញពិភពលោក ព្រោះតែយើងអាចទិញរថយន្តដោយមិនចាំបាច់ប្រើប្រាស់លុយដុំ និងអាចប្រើប្រាស់រថយន្តបានលឿនទាន់ចិត្ត។ ចុះបើចង់ទិញរថយន្ត Ford គួរជ្រើសរើសធនាគារមួយណាដែលផ្តល់កម្ចីងាយស្រួល និងអត្ថប្រយោជន៍ខ្ពស់? ធនាគារ ភ្នំពេញ ពាណិជ្ជ (PPC Bank) កំពុងប្រម៉ូសិនឥណទានរថយន្ត Ford សម្រាប់ ១០០គ្រឿងដំបូងដល់អតិថិជន ដោយនឹងទទួលបានទំហំកម្ចីរហូតដល់៩០% នៃតម្លៃរថយន្ត អត្រាការប្រាក់ 9.99% ខណៈកម្ចីក៏មានរយៈពេលវែងរហូតដល់ ១០៨ខែឬ ៩ឆ្នាំ ព្រមទាំងអាចបង់ផ្តាច់មុនកាលកំណត់ក្រោយរយៈពេល ២ឆ្នាំដោយឥតផាកពិន័យ និងឥតគិតថ្លៃសេវារដ្ឋបាលបានថែមទៀតផង។ សូមជម្រាបបន្ថែមថា បើតាមការដឹងពីធនាគារដោយផ្ទាល់ ភាគហ៊ុនរបស់…
Read Moreនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ រៀបចំសិក្ខាសាលាផ្សព្វផ្សាយផែនការអភិវឌ្ឍន៍ស្ថាប័នបច្ចុប្បន្នកម្ម បូកសរុបការងារ២០២៤ និងទិសដៅការងារ២០២៥
នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ផែនការអភិវឌ្ឍន៍ស្ថាប័នបច្ចុប្បន្នកម្មសម្រាប់រយៈពេល១០ឆ្នាំ បូកសរុបការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារប្រចាំឆ្នាំ២០២៥ នៅសណ្ឋាគារ សុខា ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តម ជូ វណ្ណៈ អគ្គនាយក នៃ ន.អ.ប. ដែលមានការចូលរួមដោយលោកស្រី អគ្គនាយករង ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្តីជំនាញនៃ ន.អ.ប.។ នៅក្នុងសិក្ខាសាលានេះ…
Read Moreធនាគារ ABA យកការប្រាក់ទាប6.5%
វិស័យអចលនទ្រព្យនៅកម្ពុជា ត្រូវបានរងព្យុះភ្លៀងជាច្រើនដំណាក់កាល ចាប់តាំងពីវត្តមានមេរោគ កូវីដ១៩ ចាប់បដិសន្ធិលើភពផែនដីយើងនេះ ក៏ប៉ុន្តែមួយរយៈចុងក្រោយ តាមរយៈការលូកដៃចូលសម្របសម្រួលពីរាជរដ្ឋាភិបាល និងការខ្នះខ្នែងយកចិត្តទុកដាក់រកច្រកចេញពីម្ចាស់គម្រោងផងដែរនោះ បានធ្វើឲ្យវិស័យអចលនទ្រព្យហាក់មានភាពធូរស្រាល និងផ្តល់អំណោយផលច្រើនសម្រាប់អតិថិជន។ ទន្ទឹមនឹងការចូលរួមចំណែកពីម្ចាស់គម្រោង និងរាជរដ្ឋាភិបាល វិស័យធនាគារក៏ជាផ្នែកមួយ បានជួយដោះស្រាយទៅលើចរន្តទិញលក់នៅក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាដូចគ្នា។ ស្ថិតក្នុងស្ថានភាពបែបនេះ មានធនាគារច្រើនណាស់បានផ្តល់នូវប្រាក់កម្ចីសម្រាប់អតិថិជនក្នុងការទិញគេហដ្ឋាន ចុះតើមានដឹងដែរឬទេថា ធនាគារមួយណាយកកម្ចីទាបជាងគេបំផុតនៅកម្ពុជា? ABA ដែលជាធនាគារដ៏ធំមួយនៅកម្ពុជា កំពុងផ្តល់នូវប្រាក់កម្ចីជាច្រើនជំរើសសម្រាប់អតិថិជន ដោយរឿងគួរឲ្យកត់សំគាល់នោះ ជាមួយកម្ចីគេហដ្ឋាន ABA យកនូវអត្រាការប្រាក់ទាបចាប់ពី 6.5% ប៉ុណ្ណោះក្នុងមួយឆ្នាំ ជាមួយកម្ចីរយៈពេលវែងរហូតដល់ទៅ ២៥ឆ្នាំ ដែលនេះគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ទិញផ្ទះ…
Read Moreតស់មកដឹងទាំងអស់គ្នា ថាហាងឆេងមាសនៅថ្ងៃអង្គារនេះ ឡើងឬក៏ចុះ?
នៅថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥ នេះ ហាងឆេងមាសមានការប្រែប្រួល ដោយក្នុងមួយជីមានតម្លៃ ៣៥០ដុល្លារសម្រាប់ការលក់ចេញ ស្របពេលតម្លៃទិញចូលវិញគិតក្នុងតម្លៃ ៣៤០ដុល្លារក្នុងមួយជី។ ដោយឡែក កាលពីថ្ងៃទីចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ វិញមាសគឺមានតម្លៃត្រឹមតែ ៣៤៨ដុល្លារក្នុងមួយជី ឯតម្លៃទិញចូលគិតក្នុងតម្លៃ ៣៣៨ដុល្លារក្នុងមួយជី៕
Read Moreដើមខែទើបបើកប្រាក់ខែ គួរឆ្មក់ទិញមាសទុកដែរឬទេ បើបច្ចុប្បន្នហាងឆេងមាសស្ថិតនៅក្នុងតម្លៃមួយនេះ?
ខែមីនាទើបចូលមកដល់ ប្រាក់ខែក៏ទើបតែបើក គួរសម្រេចទិញមាសយកមកសន្សំទុកឬក៏យ៉ាងណា បើហាងឆេងមាសបច្ចុប្បន្ន គិតនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ មានតម្លៃ ៣៤៨ដុល្លារក្នុងមួយជីសម្រាប់ការលក់ចេញ ដោយឡែកសម្រាប់តម្លៃទិញចូលវិញ ហាងឆេងមាសមានតម្លៃ ៣៣៨ដុល្លារក្នុងមួយជី។
Read More