ថ្ងៃអាទិត្យ ១៥ វិច្ឆិកា ២០២៦
ព័ត៌មានថ្មី
ថ្នាក់ដឹកនាំជាង ៣០ រូប មកពីធនាគារ BRIDGE ចូលរួមវគ្គបណ្តុះបណ្តាលពិសេសស្តីពីបញ្ញាសិប្បនិម្មិត (AI) ដើម្បីឈានទៅរកសេវាកម្មហិរញ្ញវត្ថុកាន់តែទំនើប និងមានសុវត្ថិភាពខ្ពស់ ធនាគារ ខេប៊ីប្រាសាក់ ចូលរួមអបអរសាទរពិធីសម្ពោធសៀវភៅដ៏មានតម្លៃ ស្តីពី «បរិយាបន្នហិរញ្ញវត្ថុ ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងកំណើននៅកម្ពុជា និងតំបន់អាស៊ាន» បុរសជនជាតិចិនម្នាក់ចូលនិវត្តន៍ទាំងវ័យក្មេង ក្រោយកាន់កាប់ផ្ទះល្វែងសរុប ១៤ ខ្នង រកចំណូលជាង ៣ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ ប្រវត្តិសាស្ត្រ! ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុធំៗជាច្រើន សម្រុកចូលរួមបង្ហាញសក្ដានុពលក្នុងព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ៣៥ ឆ្នាំនៃទំនុកចិត្ត និងឧត្តមភាព៖ ធនាគារ កាណាឌីយ៉ា អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ឈរជើងជាមួយគ្រឹះដ៏រឹងមាំ ដើម្បីការរីកចម្រើនរួមគ្នាជាមួយអតិថិជន សម្ព័ន្ធធនាគារ អេស៊ីលីដា បន្តរក្សាកំណើនយ៉ាងរឹងមាំ ដោយសម្រេចបានប្រាក់ចំណេញកើនឡើងជិត ១៤% ក្នុងត្រីមាសទី៣ ឆ្នាំ២០២៦
អចលនទ្រព្យ

បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បញ្ចប់បានជិត ២៦០០ផ្ទះ

នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់បងប្អូនជាអ្នកសារព័ត៌មានក្នុងស្រុកប្រមាណជាង ៣០ស្ថាប័ន ដើម្បីពិនិត្យវឌ្ឍនភាពដំណើការសាងសង់គម្រោង បុរី ឡេង ណាវ៉ាត្រា ផ្លូវ៦A។

នៅក្នុងឱកាសនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហាញនូវវឌ្ឍនភាពការសាងសង់បុរី ឡេង ណាវ៉ាត្រា ដែលក្រុមការងារសាងសង់នៅតែបន្តយ៉ាងសកម្ម ដើម្បីពន្លឿនបញ្ចប់ការសាងសង់ជូនដល់អតិថិជន។ អ្នកឧកញ៉ា បានឲ្យដឹងថា ត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ គម្រោងបុរី ឡេង ណាវ៉ាត្រា 6A បានលក់ផ្ទះសរុប ៥,៥៦៣ផ្ទះ និងផ្ទះដែលបានដោះស្រាយបញ្ចប់ ១០០ភាគរយ បានចំនួន ២,៥៩៩ផ្ទះ និងបានប្រគល់ជូននអតិជនរួចរាល់។ ចំណែកនៅសល់ជាង ២ពាន់ផ្ទះផ្សេងទៀតកំពុងដំណើរការសាងសង់ នឹងបញ្ចប់ជាបន្តបន្ទាប់។

អ្នកឧកញ៉ាឡេង ណាវ៉ាត្រា មានប្រសាសន៍ថា៖ “នៅសល់ជាង ២ពាន់ផ្ទះផ្សេងទៀត ដែលផ្ទះខ្លះកំពុងឡើងឆ្អឹង ផ្ទះខ្លះកំពុងបូក ផ្ទះខ្លះទៀតកំពុងបិទការ៉ូ ដោយប្រចាំថ្ងៃនេះ យើងបញ្ចប់បានប្រមាណ ១០ផ្ទះ ក្នុង១ថ្ងៃ”។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទទួលស្គាល់ថា គម្រោងមានភាពយឺតយ៉ាវខ្លះ សម្រាបអតិថិជន តែយ៉ាងណាអ្នកឧកញ៉ា ក៏ដូចជាក្រុមការងារផ្ទាល់បានព្យាយាមប្រឹងប្រែងបញ្ចប់ជូនដល់អតិថិជនឲ្យបានគ្រប់ៗគ្នា ហើយបើមិនមានការរាំងស្ទះណាមួយទេ ។

“ជារួមគម្រោងទាំងជាង ៥ពាន់ផ្ទះនេះ យើងនឹងបន្តធ្វើជារៀងរហូត ហើយបន្តធ្វើឲ្យបញ្ចប់ទាំងស្រុង ១០០ភាគរយ, ទោះបើជាគម្រោងតម្លៃទាបក៏ដោយ ចំពោះគុណភាពទាំងគ្រឹះ សំណង់ និងសោភ័ណភាព គឺយើងពិតជាបានយកចិត្តទុកដាក់ណាស់ ដោយយើងធានាគុណភាពរហូតដល់ ៤ឆ្នាំ ដែលនេះជាការទទួលខុសត្រូវរបស់ម្ចាស់គម្រោង”។ នេះជាការអះអាងបន្ថែមរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។

បន្ថែមពីនេះ អ្នកឧកញ៉ាឡេង ណាវ៉ាត្រា ក៏បានថ្លែងអំណរគុណដល់អតិថិន ដែលបានយោគយល់កន្លងមកចំពោះភាពយឺតយ៉ាវខ្លះក្នុងការសាងសង់ និងបណ្ណកម្មសិទ្ធិ ដោយក្រុមហ៊ុនបានដោះស្រាយជាមួយភាគីពាក់ព័ន្ធ ជាពិសេសការជួយសម្របសម្រួលពីក្រសួងរៀបចំដែនដី ដែលធ្វើឲ្យគម្រោងបុរី ឡេង ណាវ៉ាត្រា 6A ទាំងមូល ដំណើរការទៅមុខដោយរលូន៕