ដឹងលម្អឹតពីចំណូលខ្ទង់លានដុល្លារ ដែលកំពង់ផែស្វ័យតភ្នំពេញ រកបាននៅឆ្នាំ២០២៤
ភ្នំពេញ៖ កំពង់ផែស្វយ័តភ្នំពេញ ប្រមូលចំណូលដោយមិនទាន់ធ្វើសវនកម្ម បានចំនួនសរុប ៤១ ៥៨៨ ១៧២ ដុល្លារអាម៉េរិក កើនជាង២០% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន៣៤ ៥៥៨ ៥១១ ដុល្លារ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញនាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។
