ធនាគារមួយរបស់ចិន ចាប់ដៃគូជាមួយសមាគមស្វាយចន្ទីកម្ពុជា ក្នុងវេទិកាលំដាប់សាកលនៅទីក្រុងសៀងហៃ ដើម្បីរុញច្រានការនាំចេញទៅទីផ្សារចិន
ធនាគារចិន(BOC) បានចាប់ដៃគូជាមួយ សមាគមស្វាយចន្ទីកម្ពុជា (សសក) ក្នុងគំនិតផ្តួចផ្តើមជាសាកលមួយ ដើម្បីជួយសម្រួលដល់ការនាំចេញទៅកាន់ទីផ្សារប្រទេសចិន និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល។ នៅក្នុងវេទិកាខ្នាតតូច Hongqiao Forum លើកទី៩ ក្នុងទីក្រុងសៀងហៃ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ដែលប្រមូលផ្តុំដោយតំណាងរដ្ឋាភិបាល និងសភាពាណិជ្ជកម្មអន្តរជាតិជាច្រើន រួមទាំងលោក ឧកញ៉ា លី ឃុនថៃ ប្រធានសមាគមបណ្តុំវិនិយោគិនកម្ពុជាផងដែរ។ ចំណុចលេចធ្លោបំផុតនោះគឺ សមាគមស្វាយចន្ទីកម្ពុជា និងក្រុមប្រឹក្សាសណ្តែកសៀងសហរដ្ឋអាមេរិក…
