ថ្ងៃអាទិត្យ ១៥ វិច្ឆិកា ២០២៦
ព័ត៌មានថ្មី
ថ្នាក់ដឹកនាំជាង ៣០ រូប មកពីធនាគារ BRIDGE ចូលរួមវគ្គបណ្តុះបណ្តាលពិសេសស្តីពីបញ្ញាសិប្បនិម្មិត (AI) ដើម្បីឈានទៅរកសេវាកម្មហិរញ្ញវត្ថុកាន់តែទំនើប និងមានសុវត្ថិភាពខ្ពស់ ធនាគារ ខេប៊ីប្រាសាក់ ចូលរួមអបអរសាទរពិធីសម្ពោធសៀវភៅដ៏មានតម្លៃ ស្តីពី «បរិយាបន្នហិរញ្ញវត្ថុ ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងកំណើននៅកម្ពុជា និងតំបន់អាស៊ាន» បុរសជនជាតិចិនម្នាក់ចូលនិវត្តន៍ទាំងវ័យក្មេង ក្រោយកាន់កាប់ផ្ទះល្វែងសរុប ១៤ ខ្នង រកចំណូលជាង ៣ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ ប្រវត្តិសាស្ត្រ! ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុធំៗជាច្រើន សម្រុកចូលរួមបង្ហាញសក្ដានុពលក្នុងព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ៣៥ ឆ្នាំនៃទំនុកចិត្ត និងឧត្តមភាព៖ ធនាគារ កាណាឌីយ៉ា អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ឈរជើងជាមួយគ្រឹះដ៏រឹងមាំ ដើម្បីការរីកចម្រើនរួមគ្នាជាមួយអតិថិជន សម្ព័ន្ធធនាគារ អេស៊ីលីដា បន្តរក្សាកំណើនយ៉ាងរឹងមាំ ដោយសម្រេចបានប្រាក់ចំណេញកើនឡើងជិត ១៤% ក្នុងត្រីមាសទី៣ ឆ្នាំ២០២៦
ធនាគារ

សមាគមធនាគារនៅកម្ពុជា បាននាំយកទស្សនវិស័យរបស់កម្ពុជាទៅកាន់កិច្ចពិភាក្សាថ្នាក់តំបន់ ស្តីពីអនាគតនៃអាជីវកម្មប្រកបដោយចីរភាព

សមាគមធនាគារនៅកម្ពុជា បានចូលរួមចំណែកក្នុងកម្មវិធី Forward Faster Now | APAC 2026 នៅទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា ដោយបាននាំយកទស្សនវិស័យរបស់កម្ពុជាទៅកាន់កិច្ចសន្ទនាថ្នាក់តំបន់ រួមជាមួយថ្នាក់ដឹកនាំធុរកិច្ចមកពីទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពី ឥទ្ធិពលនៃចីរភាពក្នុងការពង្រឹងការប្រកួតប្រជែង និងការរីកលូតលាស់រយៈពេលវែងរបស់អាជីវកម្ម។

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានចូលរួមក្នុងកិច្ចពិភាក្សាជាន់ខ្ពស់ ក្រោមប្រធានបទ «ធុរកិច្ចមានវឌ្ឍនភាពកាន់តែឆាប់រហ័ស៖ ភាពជាអ្នកដឹកនាំរបស់នាយកប្រតិបត្តិក្នុងបរិបទបច្ចុប្បន្ន និងទៅអនាគត» (Forward Faster Business: CEO Leadership in Today and for Tomorrow) រួមជាមួយថ្នាក់ដឹកនាំធុរកិច្ចក្នុងតំបន់ ដើម្បីចែករំលែកទស្សនវិស័យលើវិធីដែលស្ថាប័នអាចវិវត្តន៍ខ្លួន សម្របទៅតាមបរិយាកាសធុរកិច្ចដែលកាន់តែស្មុកស្មាញ ដើម្បីបង្កើតគុណតម្លៃរយៈពេលវែងប្រកបដោយចីរភាព។

ក្នុងកិច្ចពិភាក្សានេះដែរ លោក សោភ័ណ ក៏បានចែករំលែកនូវទស្សនវិស័យយ៉ាងច្បាស់លាស់ថា៖ ចីរភាពត្រូវតែជាមូលដ្ឋានគ្រឹះសម្រាប់ការគិតគូរអំពីការរីកលូតលាស់ ភាពធន់ និងការបង្កើតតម្លៃរយៈពេលវែង។ កិច្ចពិភាក្សានៅទីក្រុងកូឡុំបូ ក៏ឆ្លុះបញ្ចាំងពីបេសកកម្មដែលកំពុងលេចចេញជារូបរាងនៅក្នុងប្រទេសរបស់យើងផ្ទាល់៕