Cam Bank News

ថ្ងៃចន្ទដើមទ្រព្យ ហាងឆេងមាសទិញចូល វ៉ៃចេញក្នុងតម្លៃខុសគ្នាដល់ ១០ដុល្លារ

តម្លៃមាសនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ នៅរក្សាតម្លៃថេរដដែលបើធៀបនឹងចុងសប្ដាហ៍មុន ពោលគឺមានតម្លៃ ៣២៦ដុល្លារនៅក្នុងមួយជីជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣១៦ដុល្លារ។ នេះបើយោងតាមហាងឆេងតម្លៃមាស ពីហាងលក់គ្រឿងអលង្ការ CSNJ នាព្រឹកថ្ងៃទី២០ ខែមករានេះ។ សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជា គឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ។

Read More

កំពុងស្វែងរកការងារមែនទេ? ក្រុមហ៊ុនមួយនេះ របស់អ្នកឧកញ៉ា សុខ គង់ ប្រកាសរកបុគ្គលិកច្រើនមុខតំណែង

ក្រុមហ៊ុន សុខា រៀល អុីស្ទេត (Sokha Real Estate Co., Ltd) របស់អ្នកឧកញ៉ា សុខ គង់ កំពុងប្រកាសជ្រើសរើសបុគ្គលិកបម្រើការងារ ចំនួន ៩តំណែង ក្នុងឱកាសដើមឆ្នាំ២០២៥នេះ ដោយចំពោះមុខតំណែងទាំង៩ នោះរួមមាន៖ ១. អ្នកគ្រប់គ្រងផ្នែកលទ្ធកម្ម (Procurement Manager) ចំនួន ១មុខតំណែង២. អ្នកគ្រប់គ្រងផ្នែកលក់ (Sales Manager) ចំនួន ១មុខតំណែង៣. នាយកផ្នែកលក់ជាន់ខ្ពស់…

Read More

ទិញផ្ទះគ្រប់ប្រភេទនៅ ឌឹ ផ្លរ៉ា ទទួលបានរថយន្តស៊េរីទំនើប BYD ភ្លាមៗ

ក្រុមហ៊ុន ឌឺ ផ្លរ៉ា (The Flora) ដែលជាក្រុមហ៊ុន អភិវឌ្ឈន៍ ក្នុងវិស័យអចលនទ្រព្យដ៏ធំបានធ្វើពិធីចុះហត្តលេខា រួមគ្នាលើអនុស្សរណៈ​ នៃ​ការយោគយល់  និងកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន​ ប៊ីវ៉ាយឌី ខៀវ អូតូ (BYD KHIEV Auto) ក្នុងការផ្តល់ភាពជាដៃគូ ដើម្បីផ្គត់ផ្គង់រថយន្តអគ្គិសនី (BYD ) នៅលើទីផ្សារប្រទសកម្ពុជា  អមនិងកម្មវិធីដ៏អស្ចារ្យ គឺការទិញផ្ទះ និងទទួលបានរថយន្តមួយគ្រឿង ភ្លាមៗ ដោយមិនបាច់ផ្សង សំណាង ហើយផ្ទះនេះ…

Read More

មុនទិញផ្ទះ បើមិនចង់ខាតរាប់ម៉ឺនដុល្លារ ត្រូវដឹងរឿងមួយនេះសិន!

នាពេលបច្ចុប្បន្នការទិញផ្ទះ មានជម្រើសច្រើនបែបច្រើនយ៉ាងណាស់ ដោយមានទាំងប្រភេទផ្ទះតម្លៃសមរម្យ និងឈានរហូតដល់ខ្ទង់លានដុល្លារឯណោះ។ ទន្ទឹមនឹងនោះ ការផ្តល់នូវប្រាក់កម្ចី ឬការបង់ការប្រាក់ដើម្បីទិញផ្ទះក៏មានច្រើនបែបដូចគ្នា ដោយមានទាំងបង់រំលស់ជាមួយបុរីផ្ទាល់ និងបង់រំលស់ជាមួយធនាគារក៏មានផងដែរ។ ជាមួយនឹងជម្រើសទាំងពីរ លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានជំរុញលើកទឹកចិត្តឱ្យអ្នកបង់រំលស់ផ្ទះទាំងអស់ គួរពិចារណាផ្ទេរការបង់រំលស់ពីតាមរយៈបុរីផ្ទាល់ ឬក្រុមហ៊ុនអចលនទ្រព្យ ទៅបង់រំលស់ជាមួយធនាគារវិញ ព្រោះអាចចំណេញការប្រាក់ច្រើន ដល់ទៅ ១ភាគ៣ ឯណោះ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ និងបើកលក់ជាផ្លូវការ “គម្រោងទី១៧ បុរី វិមានភ្នំពេញ ផាឡេស” ដែលប្រារព្ធឡើងកាលពីថ្ងៃទី១៥…

Read More

បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បញ្ចប់បានជិត ២៦០០ផ្ទះ

នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់បងប្អូនជាអ្នកសារព័ត៌មានក្នុងស្រុកប្រមាណជាង ៣០ស្ថាប័ន ដើម្បីពិនិត្យវឌ្ឍនភាពដំណើការសាងសង់គម្រោង បុរី ឡេង ណាវ៉ាត្រា ផ្លូវ៦A។ នៅក្នុងឱកាសនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហាញនូវវឌ្ឍនភាពការសាងសង់បុរី ឡេង ណាវ៉ាត្រា ដែលក្រុមការងារសាងសង់នៅតែបន្តយ៉ាងសកម្ម ដើម្បីពន្លឿនបញ្ចប់ការសាងសង់ជូនដល់អតិថិជន។ អ្នកឧកញ៉ា បានឲ្យដឹងថា ត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ…

Read More

ដឹងលម្អឹតពីចំណូលខ្ទង់លានដុល្លារ ដែលកំពង់ផែស្វ័យតភ្នំពេញ រកបាននៅឆ្នាំ២០២៤

ភ្នំពេញ៖ កំពង់ផែស្វយ័តភ្នំពេញ ប្រមូលចំណូលដោយមិនទាន់ធ្វើសវនកម្ម បានចំនួនសរុប ៤១ ៥៨៨ ១៧២ ដុល្លារអាម៉េរិក កើនជាង២០% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន៣៤ ៥៥៨ ៥១១ ដុល្លារ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញនាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។ ចំណូលពីប្រតិបត្តិការផែ(Port Operation) មានចំនួន៣៤ ៥៦៣ ៧៥៦ ដុល្លារ កើនជាង២១ភាគរយ ធៀបនឹងឆ្នាំ២០២៣ ដែលមាន២៨ ៥៦៩ ៩២១ ដុល្លារ។ ចំណែកចំណូលពីអាជ្ញាធរផែ…

Read More

ឆ្នាំមុន ទំនិញ និងប្រេងឥន្ធនៈ ឆ្លងកាត់កំពង់ផែភ្នំពេញ មានជិត ៥លានតោន

អំឡុងឆ្នាំ២០២៤ កំពង់ផែស្វ័យតភ្នំពេញ មានបរិមាណទំនិញ និងប្រេងឥន្ធនៈឆ្លងកាត់ជិត ៥លានតោន(៤ ៨០៦ ៦៥៤ តោន) កើនឡើងជិត១៦% ខណៈឆ្នាំ២០២៣ មានចំនួន៤ ១៤៦ ៧៨៦តោន ចំណែកបរិមាណកុងតឺនរ័ឆ្លងកាត់មាន ៤៨០ ២០០ ធីអ៊ីយូ កើនជាង២១% ធៀបនឹងឆ្នាំ២០២៣ ដែលមាន ៣៩៦ ២២៥ ធីអ៊ីយូ។​ នេះបើយោងតាមសេចក្តីប្រកាសរបស់កំពង់ផែស្វ័យតភ្នំពេញ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ។ របាយការណ៍ដដែល បានឱ្យដឹងទៀតថា…

Read More

ថ្ងៃនេះ ហាងឆេងមាសបន្តឡើងថ្លៃ

តម្លៃមាសនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ ឡើងថ្លៃបន្ដិចទៀតហើយ បើធៀបនឹងថ្ងៃម្សិលមិញ ពោលគឺមានតម្លៃមាស ៣២៧ដុល្លារនៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣១៧ដុល្លារ។ នេះបើយោងតាមហាងឆេងតម្លៃមាស ពីហាងលក់គ្រឿងអលង្ការ CSNJ នាព្រឹកថ្ងៃទី១៧ ខែមករានេះ។ ដោយឡែកតម្លៃមាសកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ មានតម្លៃ ៣២៦ដុល្លារនៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣១៦ដុល្លារ។ ​ បើធៀបនឹងថ្ងៃទី១៧ ខែមករានេះ មាសឡើងថ្លៃ១ដុល្លារនៅក្នុងមួយជី។ សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជា គឺមានការប្រែប្រួល…

Read More

រដ្ឋាភិបាល តាមរយៈធនាគារ ARDB សម្រេចទម្លាក់ថវិកាបន្ថែម ៣០លានដុល្លារទៀត ដើម្បីអន្តរាគមន៍ថ្លៃស្រូវរបស់ប្រជាកសិករ

រាជរដ្ឋាភិបាល តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ (ARDB) កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានសម្រេចទម្លាក់ថវិកាប្រមាណ ៣០លានដុល្លារបន្ថែមទៀត ដើម្បីអន្តរាគមន៍ជួយដល់ការរក្សាលំនឹងថ្លៃស្រូវរបស់កសិករដែលកំពុងជួបបញ្ហានាពេលនេះ។ នេះបើយោងតាមប្រសាសន៍របស់ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិ បាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB ) ថ្លែងក្នុងឱកាសចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្តីពី ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា កាលល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ នាឱកាសនោះ លោក កៅ…

Read More

កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ ក្នុងឆ្នាំ២០២៤

វិស័យទេសចរណ៍កម្ពុជាបានវិលទៅរកស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ដោយនៅឆ្នាំ២០២៤ កម្ពុជាទទួលស្វាគមន៍ទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ និងកើនឡើង ១,៤% ធៀបនឹងឆ្នាំ២០១៩។ នេះបើតាមការឱ្យដឹងពីក្រសួងទេសចរណ៍នៅក្នុងពិធីផ្សព្វផ្សាយស្តីពី «ការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ» កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក នេត ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ នាឱកាសនោះ លោក ហួត ហាក់ បានបញ្ជាក់ថា ការធ្លាក់ចុះ…

Read More