Cam Bank News

តម្លៃមាសនៅថ្ងៃទី១៦ ខែមករានេះ ហក់ឡើងខ្ពស់វិញហើយ

តម្លៃមាសនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ ចាប់ផ្ដើមហក់ឡើងខ្ពស់វិញហើយ បើធៀបនឹងថ្ងៃម្សិលមិញ ពោលគឺមានតម្លៃ ៣២៦ដុល្លារនៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣១៦ដុល្លារ។ នេះបើយោងតាមហាងឆេងតម្លៃមាស ពីហាងលក់គ្រឿងអលង្ការ CSNJ នាព្រឹកថ្ងៃទី១៦ ខែមករានេះ។ ដោយឡែកតម្លៃមាសកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ មានតម្លៃ ៣២៣ដុល្លារនៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣១៣ដុល្លារ។​ បើធៀបនឹងថ្ងៃទី១៦ ខែមករានេះ មាសឡើងថ្លៃ៣ដុល្លារនៅក្នុងមួយជី។ សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជា គឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ!

Read More

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច៖ ហិរញ្ញប្បទានពីរដ្ឋាភិបាលជប៉ុន រួមចំណែកដល់ការតភ្ជាប់ផ្ទៃក្នុងកម្ពុជា និងឈានទៅធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងពិភពលោក

នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម KATO Katsunobu រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្រ្តីទទួលបន្ទុកសេវាកម្មហិរញ្ញវត្ថុជប៉ុន ស្តីអំពីហិរញ្ញប្បទានសហប្រតិបត្តិការទ្វេភាគី នាឱកាសដែលឯកឧត្តមរដ្ឋមន្រ្តីអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ។ មានវត្តមាននាឱកាសនេះ ក៏មានឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ចូលរួមផងដែរ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន…

Read More

ឆ្នាំមុន កម្ពុជារកចំណូលបានជិតកន្លះពាន់លានដុល្លារ ពីការនាំចេញអង្ករជិត៦៦ម៉ឺនតោន

សហព័ន្ធស្រូវអង្ករកម្ពុជា នាថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងរយៈពេល ១២ខែ នៃឆ្នាំ២០២៤ កន្លងទៅ កម្ពុជាបាននាំចេញអង្ករបានចំនួន ៦៥១ ៥២២តោន គិតជាទឹកប្រាក់បានចំនួន ៤៩១.១៩លានដុល្លារ។ ប្រភពដដែល បានបន្តថា ក្នុងឆ្នាំ២០២៤ កន្លងទៅ កម្ពុជាបាននាំចេញអង្ករបានចំនួន ៦៥១ ៥២២តោន (អង្ករចំនួន ៦៤៥ ៨៧២ តោន បានឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអជ្ញាធរមាន សមត្ថកិច្ច) តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៧…

Read More

គិតត្រឹមខែមករានេះ ការវាស់វែងការចុះបញ្ជីដីបង្ហើយបានជាង១២លានក្បាលដី ចេញបណ្ណបានជាង៨ លានបណ្ណ

លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានថ្លែងថា៖ ទាក់ទងនឹងការចុះបញ្ជីដីបង្ហើយ គិតត្រឹមខែមករា ឆ្នាំ២០២៥ បណ្ណសរុបទូទាំងប្រទេស ចាប់ពីដំណើរការវាស់វែងបាន១២,២១១, ២៥៩ ក្បាលដី ចេញបណ្ណបាន ៨,០៣១, ២១៧ បណ្ណ ។ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យដឹងបែបនេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី“វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី-បរិយាកាសគ្មានវិវាទ” ដែលរៀបចំឡើងដោយ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីជាប្រយោជន៍និងជាជំនួយស្មារតី…

Read More

ម្សិលមិញ មកថ្ងៃនេះ មាសធ្លាក់ថ្លៃអស់ ២ដុល្លារ

តម្លៃមាសនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ ចុះថ្លៃបន្ដិចវិញហើយ បើធៀបនឹងថ្ងៃម្សិលមិញ ពោលគឺមានតម្លៃ ៣២៣ដុល្លារនៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣១៣ដុល្លារ។ នេះបើយោងតាមហាងឆេងតម្លៃមាស ពីហាងលក់គ្រឿងអលង្ការ CSNJ នាព្រឹកថ្ងៃទី១៤ ខែមករានេះ។ ដោយឡែកតម្លៃមាសកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ មានតម្លៃ៣២៥ដុល្លារក្នុងមួយជីជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣១៥ដុល្លារ។ ប្រសិនបើធៀបនឹងថ្ងៃទី១៤ ខែមករានេះ មាសចុះថ្លៃ២ដុល្លារ ក្នុងមួយជី។ សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជា គឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ!

Read More

គម្រោងវិនិយោគនៅកម្ពុជា មានការកើនឡើង ១៤៦គម្រោង ខណៈទុនឡើងជិត ២ពាន់លានដុល្លារ

ក្នុងឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបំបែកកំណត់ត្រាប្រចាំឆ្នាំតាមរយៈការ អនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ៣២ម៉ឺនកន្លែង។ របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះថា ក្នុងចំណោមគម្រោងវិនិយោគទាំង ៤១៤ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២៦៤គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១៥០គម្រោង។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឆ្នាំ ២០២៤នេះ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន១៤៦គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជិត ២ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណជិត ៤០% ធៀបនឹងរយៈពេលដូចគ្នាក្នុង…

Read More

មកស្គាល់ទំនិញជាឆ្នាំងបាយធំៗទាំង៥ ដែលកម្ពុជានាំចេញច្រើនជាងគេ

ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទំហំពាណិជ្ជកម្មរបស់កម្ពុជា នាឆ្នាំ២០២៤សម្រេចបានទឹកប្រាក់ចំនួន ៥០,៤៥ពាន់លានដុល្លារ កើនឡើង១៥,៩៥% ឯណោះបើធៀបនឹងឆ្នាំ២០២៣ ក្នុងនោះការនាំចេញសម្រេចបានទឹកចំនួន ២៦,១០ពាន់លានដុល្លារ កើនឡើង១៧,៤៨% ផងដែរ។ នេះបើតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម។ តាមរយៈការនាំចេញទាំងនោះ កម្ពុជាបាននាំចេញមុខទំនិញសំខាន់ៗជាច្រើន ក៏ប៉ុន្តែមានមុខទំនិញធំៗចំនួន៥ ដែលកម្ពុជានាំចេញបានក្នុងទំហំច្រើនជាងបណ្តាទំនិញផ្សេងៗទៀតទៅក្រៅប្រទេស អំឡុងរយៈ១១ខែឆ្នាំ២០២៤ រួមមានសម្លៀកបំពាក់ ៨,៩៤ពាន់លានដុល្លារ កើនឡើង២៥,៨៤% សម្ភារធ្វើដំណើរ ១,៧៨ពាន់លានដុល្លារ កើនឡើង២១,៥០% ស្បែកជើង ១,៥០ពាន់លានដុល្លារ កើនឡើង២៤,៣០% ស្រូវ ១,២៧ពាន់លានដុល្លារ…

Read More

ហេងៗ!!! ធនាគារ អេស៊ីលីដា ចែកអាំងប៉ាវក្នុងម្នាក់ៗ ១៦៨ដុល្លារ ដើម្បីអបអរចូលឆ្នាំចិន

តាមការបង្ហោះលើផេកហ្វែសប៊ុកផ្លូវការរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានបញ្ជាក់ថា ក្នុងឱកាសឆ្នាំថ្មីប្រពៃណីចិនខាងមុខ! ធនាគាររបស់ខ្លួន នឹងមានការចែកចែកអាំងប៉ាវដល់អតិថិជនរបស់ខ្លួនក្នុងម្នាក់ៗ ១៦៨ដុល្លារ ចំនួន ៥០នាក់ ទូទាំងប្រទេស ដែលប្រើអេស៊ីស៊ូភើអេប ទូទាត់ប្រាក់តាម “អេស៊ីលីដា KHQR” នៅតាមទីតាំងអាជីវកម្មនានា បានជាច្រើនកន្លែងជាងគេ។ តាមការប្រកាសនោះ ធនាគារ អេស៊ីលីដា បានបញ្ជាក់លម្អិតលើលក្ខណៈបន្ថែមទៀតថា ការផ្តល់ជូននេះគឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ដោយតម្រូវឲ្យអតិថិជនស្គេនទូទាត់ចាប់ពី ២០,០០០រៀល…

Read More

បើមិនចង់ឲ្យវិស័យអចលនទ្រព្យជួបវិបត្តិ! អ្នកជំនាញផ្តាំថា អ្នកអភិវឌ្ឍលំនៅឋានគួរធ្វើត្រឹមតែអ្នកសង់ផ្ទះលក់ ហើយធនាគារជាអ្នកផ្ដល់ឥណទាន

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក និងជានាយកប្រតិបត្តិ បុរី វិមានសំណាង យល់ឃើញថា ប្រសិនបើចង់ឱ្យវិស័យអចលនទ្រព្យនៅកម្ពុជាមានលំនឹងយូរអង្វែង អ្នកអភិវឌ្ឍលំនៅឋានគួរធ្វើត្រឹមតែជាអ្នកសង់ផ្ទះលក់បានហើយ ចំណែកឯការផ្ដល់ឥណទានទុកជាភារកិច្ចរបស់ធនាគារ។ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានលើកឡើងថា ធ្វើការត្រូវធ្វើតាមជំនាញ ហើយសម្រាប់អ្នកអភិវឌ្ឍលំនៅឋាន គួរធ្វើត្រឹមតែជាសង់ផ្ទះលក់បានហើយ ទុកឱ្យធនាគារជាអ្នកផ្ដល់ឥណទានវិញ។ ការយល់ឃើញបែបនេះ ព្រោះលោកឧកញ៉ាផ្ទាល់បានឆ្លងកាត់បទពិសោធន៍វិបត្ដិអចលនទ្រព្យនៅសហរដ្ឋអាមេរិចដែលបានកើតឡើងកាលពី២០០៧ ហើយការកើតឡើងនៅវិបត្ដិនេះគឺកើតពីអ្នកអភិវឌ្ឍតែម្ដង។ ជាដំណោះស្រាយ ដើម្បីកុំឱ្យកើតមានវិបត្ដិនេះនៅកម្ពុជា គិតចាប់ពីឆ្នាំ២០២៥តទៅ ជាលក្ខខណ្ឌ ពេលភ្ញៀវទិញផ្ទះ ត្រូវមានលុយយ៉ាងតិច ២០ទៅ៣០% ចំណែកធនាគាត្រូវផ្ដល់កម្ចីត្រឹមតែ៥០…

Read More

អ្នកស្វាយរៀង ប្រយ័ត្នគេសួរថាអត់ដឹង! ខេត្តរបស់ខ្លួនថាមានចំនួនតំបន់សេដ្ឋកិច្ចពិសេសៗប៉ុន្មានកន្លែង?

គិតមកដល់ពេលនេះ ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១២ ដែលកំពុងដំណើរការ ក្រោមទំហំទុនវិនិយោគប្រមាណ៣ពាន់លានដុល្លារអាម៉េរិក ដោយបានជំរុញចរន្តសេដ្ឋកិច្ចខេត្តមួយនេះឱ្យរីកចំរើនពីមួយថ្ងៃទៅថ្ងៃ។ នេះបើតាមរបាយការណ៍របស់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញនៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (WANLI Tire) កាលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។ ប្រភពដដែល បានបន្តថា គិតមកដល់ពេលបច្ចុប្បន្ននេះ នៅក្នុងខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១២ ដែលកំពុងដំណើរការ ហើយបានស្រូបទាញគម្រោងវិនិយោគប្រមាណ ២៨០គម្រោង ក្នុងទុនវិនិយោគប្រមាណ ៣ពាន់លាន ដុល្លារអាម៉េរិក និងបានផ្តល់ការងារជូនបងប្អូនកម្មករនិយោជិតប្រមាណ ៩៨…

Read More