អ្នកឧកញ៉ា លាង ម៉េង ថ្នាក់ដឹកនាំ នៃធនាគារ ជីប ម៉ុង អញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធី «សន្និសីទ ធនាគារនៅកម្ពុជា លើកទី៥»
ថ្នាក់ដឹកនាំនៃធនាគារ ជីប ម៉ុង បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាដ៏សំខាន់មួយ ដែលជាផ្នែកមួយនៃកម្មវិធី «សន្និសីទ ធនាគារនៅកម្ពុជា លើកទី៥» រៀបចំដោយសមាគមធនាគារនៅកម្ពុជា ក្រោមប្រធានបទ «ការរក្សាស្ថិរភាព ការពង្រឹងសុចរិតភាពហិរញ្ញវត្ថុ ទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ធធនាគារ» កាលពីថ្ងៃទី១៩ ,២០ ខែសីហា ឆ្នាំ២០២៦។ ក្នុងកិច្ចពិភាក្សាដ៏សំខាន់នេះ ថ្នាក់ដឹកនាំធនាគារ ជីប ម៉ុង បានចូលរួមជាមួយតំណាងមកពីស្ថាប័នធនាគារ និងភាគីពាក់ព័ន្ធ ដើម្បីចែករំលែកទស្សនៈ បទពិសោធន៍ និងពិភាក្សាលើទិសដៅសំខាន់ៗ ពាក់ព័ន្ធនឹងការរក្សាស្ថិរភាពវិស័យធនាគារ គុណភាពឥណទាន សុចរិតភាពហិរញ្ញវត្ថុ…
Read Moreសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចូលរួមកិច្ចពិគ្រោះយោបល់ពហុភាគី លើកទី៤ ស្តីពី «មីក្រូហិរញ្ញវត្ថុនៅកម្ពុជា»
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល លោក ជំទាវ ឌិត នីតា អនុប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំសមាគម បានចូលរួមកិច្ចពិគ្រោះយោបល់ពហុភាគី លើកទី៤ ស្តីពី «មីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។ កិច្ចពិគ្រោះយោបល់ពហុភាគី ដែលរៀបចំឡើងដោយ…
Read Moreក្រុមការងារអន្តរក្រសួង ពិភាក្សាកែសម្រួលកម្រៃ និងនីតិវិធីសេវាសម្រាប់ MSMEs ដើម្បីត្រៀមភ្ជាប់ទៅក្នុងប្រព័ន្ធ CamDX ត្រឹមដំណាច់ខែកញ្ញា
ក្នុងគោលបំណងលើកកម្ពស់បរិយាកាសធុរកិច្ច និងគាំទ្រដល់ការរីកចម្រើនរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (ESB) បានដឹកនាំកិច្ចប្រជុំសំខាន់មួយ ដើម្បីពិភាក្សានិងពិនិត្យលទ្ធភាពកែសម្រួលនីតិវិធីសេវាសាធារណៈសំខាន់ៗ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមយ៉ាងកុះករពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធមកពី ១៣ ក្រសួង-ស្ថាប័ន។ របៀបវារៈចម្បងនៃជំនួបពិភាក្សានេះ គឺការផ្ដោតលើការពិនិត្យលទ្ធភាពកែសម្រួលកម្រៃសេវា រយៈពេលនៃការអនុម័ត និងសុពលភាពនៃលិខិតអនុញ្ញាត…
Read Moreធនាគារ វីង អ្នកឧកញ៉ា គិត ម៉េង ទទួលបានវិញ្ញាបនបត្រស្តង់ដាអន្តរជាតិ ISO/IEC 27001:2022 ធានាសុវត្ថិភាពទិន្នន័យអតិថិជនកម្រិតខ្ពស់បំផុត
ថ្មីៗនេះ ធនាគារ វីង (ខេមបូឌា) ម.ក បានទទួលបានវិញ្ញាបនបត្រ ISO/IEC 27001:2022 សម្រាប់ប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មាន ដែលជាស្តង់ដាទទួលស្គាល់នៅទូទាំងសកលលោក។ ការទទួលបានវិញ្ញាបនបត្រនេះមិនត្រឹមបានបំពេញគ្រប់លក្ខខណ្ឌតម្រូវប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការសរបញ្ជាក់យ៉ាងច្បាស់តាមរយៈសវនកម្មឯករាជ្យថា ប្រព័ន្ធការពារហិរញ្ញវត្ថុ ទិន្នន័យ និងរាល់ការធ្វើប្រតិបត្តិការទាំងអស់របស់អតិថិជន ពិតជាមានសុវត្ថិភាព និងឆ្លើយតបទៅនឹងបទដ្ឋានសុវត្ថិភាពដ៏តឹងរ៉ឹងបំផុតលំដាប់ពិភពលោក។ ធនាគារ វីង បានឱ្យដឹងថា វិញ្ញាបនបត្រនេះផ្ដល់នូវការការពារយ៉ាងទូលំទូលាយដល់ប្រព័ន្ធបច្ចេកវិទ្យាទាំងមូលរបស់ធនាគារ វីង ដែលក្នុងនោះរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានបច្ចេកវិទ្យា (IT) និងសេវាកម្មក្លោដ ការអភិវឌ្ឍកម្មវិធី Software និងប្រព័ន្ធឌីជីថល ប្រតិបត្តិការសន្តិសុខអ៊ីនធឺណិត សេវាបម្រើអតិថិជន ព្រមទាំងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ និងការស្ដារប្រព័ន្ធឡើងវិញ ពោលគឺគ្រប់ផ្នែក គ្រប់ជាន់ថ្នាក់ទាំងអស់ សុទ្ធសឹងតែមានការការពារសុវត្ថិភាពយ៉ាងហ្មត់ចត់ និងពេញលេញបំផុត។ ធនាគារ វីង (ខេមបូឌា)…
Read Moreធនាគារ វីង ឧបត្ថម្ភកុំព្យូទ័រយួរដៃ ២៥គ្រឿង ជូនអង្គការ IFL ដើម្បីបើកផ្លូវឆ្ពោះទៅកាន់ពិភពឌីជីថលសម្រាប់សិស្សានុសិស្សខ្វះខាត
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកបច្ចេកវិទ្យា និងកាត់បន្ថយគម្លាតឌីជីថលនៅកម្ពុជា ធនាគារ វីង (ខេមបូឌា) ម.ក បានប្រគល់កុំព្យូទ័រយួរដៃចំនួន ២៥ គ្រឿង ជូនដល់អង្គការ Investment for Life (IFL)។ នេះគឺជាជំហានដំបូងដ៏សំខាន់នៃគំនិតផ្តួចផ្តើមក្នុងការកសាងសមត្ថភាពឌីជីថល សម្រាប់សិស្សានុសិស្សដែលខ្វះខាត និងខ្វះខាតឱកាសទទួលបានការអប់រំបច្ចេកវិទ្យាទំនើប។ ការឧបត្ថម្ភនេះ នឹងត្រូវយកទៅប្រើប្រាស់ដើម្បីគាំទ្រដល់គម្រោងរបស់អង្គការ IFL ក្នុងការរៀបចំបន្ទប់កុំព្យូទ័រថ្មីស្រឡាងមួយ នៅវិទ្យាល័យ ត្រពាំងត្នោត ស្ថិតក្នុងខេត្តកណ្តាល។ បន្ទប់កុំព្យូទ័រថ្មីនេះ នឹងក្លាយជាមជ្ឈមណ្ឌលសិក្សាដ៏រស់រវើកមួយ ដែលអនុញ្ញាតឱ្យប្អូនៗសិស្សានុសិស្សរាប់រយនាក់ អាចចូលប្រើប្រាស់ និងទទួលបាននូវការបណ្តុះបណ្តាលជំនាញកុំព្យូទ័រមូលដ្ឋាន ដែលជាតម្រូវការចាំបាច់មិនអាចខ្វះបានក្នុងសម័យកាលបច្ចុប្បន្ន។…
Read Moreធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុន តារា អុិនសួរិន នាំយកចំណេះដឹងហិរញ្ញវត្ថុដ៏សំខាន់ជូនមាតាបិតានៅតាមបណ្តាខេត្ត
ដើម្បីរួមចំណែកលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាប័ន្នហិរញ្ញវត្ថុនៅក្នុងសង្គម ធនាគារ កាណាឌីយ៉ា ក្រោមគម្រោង Canadia Bank Cares បានចាប់ដៃគូសហការជាមួយក្រុមហ៊ុន តារា អុិនសួរិន រៀបចំយុទ្ធនាការអប់រំដ៏មានសារៈសំខាន់មួយ ក្រោមប្រធានបទ “ចាប់ផ្តើមផែនការហិរញ្ញវត្ថុ និងគាំពារសុវត្ថិភាពបុត្រធីតារបស់លោកអ្នកពីថ្ងៃនេះ”។ យុទ្ធនាការនេះ គឺជាសក្ខីភាពមួយសរឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ធនាគារ កាណាឌីយ៉ា ក្នុងការចូលរួមចំណែកកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគតរបស់កុមារ និងយុវជនជំនាន់ក្រោយ។ មាតាបិតាដែលបានចូលរួមបានសម្តែងការត្រេកអរ និងយល់ឃើញថា ចំណេះដឹងទាំងនេះគឺជាឧបករណ៍ដ៏សំខាន់ក្នុងការជួយឱ្យពួកគាត់អាចបន្តវិនិយោគលើក្តីស្រមៃ និងអនាគតដ៏ភ្លឺស្វាងរបស់បុត្រធីតារបស់ខ្លួនប្រកបដោយទំនុកចិត្ត។ ធនាគារ កាណាឌីយ៉ា ជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជារបស់លោកអ្នកឧកញ៉ា ពុង ឃាវសែ។ គិតមកដល់ពេលនេះ ធនាគារ…
Read Moreធនាគារ FTB បង្ហាញភាពស្និទស្នាលជាមួយក្រុមហ៊ុន Hyundai Camko Company ក្នុងបំណងពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការ
កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅអគារពាណិជ្ជកម្ម FTB Tower ធនាគារ FTB បានរៀបចំជំនួបពិភាក្សាការងារប្រកបដោយភាពស្និទ្ធស្នាលជាមួយក្រុមហ៊ុន Hyundai Camko Company ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។ ជំនួបនេះ មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តម ហ្គី អានវ៉ានិថ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ FTB និង ឯកឧត្តម PARK JOO BONG ប្រធានក្រុមប្រឹក្សាភិបាល Daejoo…
Read Moreឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញទស្សនកិច្ចទីស្នាក់ការកណ្តាលធនាគារ ជីប ម៉ុង ជាធនាគារកូនខ្មែរ ដែលបានចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅទីស្នាក់ការកណ្តាលរបស់ធនាគារ ជីប ម៉ុង ដែលជាធនាគារក្នុងស្រុកបង្កើតឡើងដោយកូនខ្មែរ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោកអ្នកឧកញ៉ា លាង ឃុន , អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ បានចូលរួមទទួលស្វាគមន៍វត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដើម្បីទស្សនកិច្ចនៅតាមបរិវេណការិយាល័យទំនើប និងផ្នែកប្រតិបត្តិការសំខាន់ៗរបស់ធនាគារ…
Read Moreធនាគារ ខេប៊ីប្រាសាក់ ចាប់ដៃគូយុទ្ធសាស្ត្រជាមួយ ប្រៃសណីយ៍កម្ពុជា ដើម្បីពង្រឹងបណ្តាញភស្តុភារ និងសេវាដឹកជញ្ជូនទូទាំងប្រទេស
ធនាគារ ខេប៊ីប្រាសាក់ ម.ក បានឈានជើងចូលទៅក្នុងកិច្ចសហប្រតិបត្តិការថ្មីមួយទៀតជាមួយ ប្រៃសណីយ៍កម្ពុជា តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រផ្នែកភស្តុភារ ដើម្បីពង្រីកសក្តានុពល និងគាំទ្រដល់ប្រតិបត្តិការចែកចាយរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ MOUនេះ បានធ្វើឡើងកាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៦ ដោយលោក រី វណ្ណា ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ និង លោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមជាសាក្សីពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នទាំងពីរជាច្រើនរូបផងដែរ។ កិច្ចសហការនេះ នឹងក្លាយជាកាតាលីករយ៉ាងសំខាន់ក្នុងការគាំទ្រដល់ប្រតិបត្តិការប្រចាំថ្ងៃ ព្រមទាំងការចែកចាយឯកសារ…
Read Moreធនាគារ វីង របស់មហាសេដ្ឋីប្រាក់ពាន់លាន អ្នកឧកញ៉ា គិត ម៉េង ឈ្នះពានរង្វាន់លំដាប់អន្តរជាតិ២ លើភាពច្នៃប្រឌិតកម្ចីឌីជីថល និងគណនីសន្សំដើម្បីគោលដៅ
ធនាគារ វីង (ខេមបូឌា) ម.ក ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួន២ពីទស្សនាវដ្តី Global Brand សម្រាប់ការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពច្នៃប្រឌិតរួមមាន វីងឌីជីថលឡូន និងគណនីសន្សំដើម្បីគោលដៅ។ ពានរង្វាន់ទាំងនេះបានឆ្លុះបញ្ចាំងពីភាពឈានមុខគេរបស់ធនាគារ វីង ដែលតែងតែផ្តល់នូវសេវាហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជា។ វីងឌីជីថលឡូន អតិថិជនអាចស្នើកម្ចីភ្លាមៗ ដែលសក្តិសមបំផុតក្នុងគ្រាមានតម្រូវការបន្ទាន់ ឬកាលទេសផ្សេងៗក្នុងការរស់នៅប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់។ មិនថាការចំណាយថ្លៃព្យាបាល បង់ថ្លៃសាលា ឬពង្រីកអាជីវកម្មក្តី ពោលគឺដំណើរការអនុម័តកម្ចីនេះមានភាពលឿនរហ័ស និងមិនត្រូវការឯកសារស្មុគស្មាញឡើយ។ គិតត្រឹមដំណាច់ឆ្នាំ ២០២៤ វីងឌីជីថលឌីជីថលឡូន បានអនុម័តកម្ចីជាង ៣.២លានសំណើ ដែលផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុទៅដល់អតិថិជនទាំងអស់ ក៏ដូចជាអាជីវកម្មខ្នាតតូចជាច្រើនក្នុងការដោះស្រាយតម្រូវការហិរញ្ញវត្ថុចាំបាច់ប្រចាំថ្ងៃ។ សម្រាប់អតិថិជនដែលផ្តោតលើការសន្សំ…
Read More

