Cam Bank News

ធនាគារ ប្រៃសណីយ៍កម្ពុជា និងក្រុមហ៊ុន អាយជី អាណាចក្រថិក ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រផ្នែកបច្ចេកវិទ្យា

កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ធនាគារ ប្រៃសណីយ៍កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រផ្នែកបច្ចេកវិទ្យាជាមួយ ក្រុមហ៊ុន​អាយជី អាណាចក្រថិក ក្រោមគោលបំណងពង្រឹងភាពជាដៃគូក្នុងការផ្គត់ផ្គង់ដំណោះស្រាយបច្ចេកវិទ្យារបស់អាយជី អាណាចក្រថិក សម្រាប់ធនាគារប្រៃសណីយ៍កម្ពុជា ឱ្យកាន់តែរឹងមាំ និងទូលំទូលាយ ព្រមទាំងពង្រីកកិច្ចសហការអភិវឌ្ឍន៍ និងអនុវត្តបច្ចេកវិទ្យាទំនើបៗស្របតាមទិសដៅយុទ្ធសាស្ត្រឌីជីថលរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក៏ដូចជារួមចំណែកអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ គួរបញ្ជាក់​ផងដែរថា ក្រុមហ៊ុន​អាយជី អាណាចក្រថិក ជាបណ្តុំក្រុមហ៊ុនអភិវឌ្ឍ ដំឡើង និងផ្តល់សេវាគាំទ្រលើដំណោះស្រាយបច្ចេកវិទ្យា ដោយមានវត្តមាននៅទូទាំងមហាអនុតំបន់មេគង្គ។ ជាមួយនឹងក្រុមហ៊ុនដំបូង អាយឌាលីង ខនសាល់ធីង ដែលបានបង្កើតឡើងនៅឆ្នាំ២០១២ អាយជី អាណាចក្រថិក…

Read More

កុំច្រឡំថាប្រាក់ដុល្លារ រូបិយប័ណ្ណទាំងនេះសោះ មានហាងឆេងថ្លៃជាងគេបំផុតនៅលើពិភពលោក

ប្រទេសនីមួយៗមានក្រដាសប្រាក់ជារូបិយប័ណ្ណផ្ទាល់ខ្លួនរៀងៗខ្លួន។ ភាពខ្លាំងនៃរូបិយប័ណ្ណ អាស្រ័យលើកត្តាមួយចំនួន មានទាំងអត្រានៃអំណាចទិញលក់ ក៏ដូចជាការលក់វានៅក្នុងទីផ្សារប្តូរប្រាក់បរទេស លើសពីនោះក៏គិតទៅលើស្ថិរភាពស្រុកទេស អត្រាអតិផរណារបស់ប្រទេស ដែលសេដ្ឋកិច្ចកំពុងដំណើរការ ជាពិសេសគោលនយោបាយកំណត់ដោយធនាគារកណ្តាលរបស់ខ្លួន។ ខាងក្រោមនេះជារូបិយប័ណ្ណមានហាងឆេងបំផុតទាំង១០ នៅទូទាំងពិភពលោក គិតត្រឹមឆ្នាំ២០២៥ ដោយផ្អែកតាមទិន្នន័យពីទស្សនាវដ្តី Forbes ៖ ១. រូបិយប័ណ្ណ Kuwait Dinar (KWD) របស់ប្រទេសគុយវ៉ែត ២. រូបិយប័ណ្ណ Bahraini Dinar (BHD) របស់ប្រទេសបារ៉ែន ៣. រូបិយប័ណ្ណ Omani…

Read More

មហាសេដ្ឋីទាំង ៣រូបនេះ ទោះមានទ្រព្យច្រើនប៉ុណ្ណា ក៏មិនចែកកេរ្តិ៍ឲ្យកូនដែរ ហើយនេះជាហេតុផល

បុគ្គលមានទ្រព្យច្រើនមហាសាលនៅលើលោកយើងនេះ មានទាំងលោក Bill Gates មានទាំង Mark Zuckerberg និងបិតាវិនិយោគ Warren Buffet ជាដើម បានបង្ហាញពីឆន្ទៈរបស់ខ្លួន ក្នុងការដែលមិនចែកទ្រព្យសម្បត្តិដល់សាច់ឈាម ជាកូនជាចៅជំនាន់ក្រោយរបស់ខ្លួននោះទេ ដោយលើកហេតុផលរៀងៗខ្លួនបែបនេះថា៖ ដូចលោក Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta និងភរិយាលោកស្រី Chan Zuckerberg ដែលមានកូនចំនួន ៣នាក់ ក៏ធ្លាប់បានលើកឡើងថា ទ្រព្យសម្បត្តិរបស់ពួកគេដែលរកបានទាំងនោះ គឺចង់ផ្តល់ទៅកាន់សង្គម ការអភិវឌ្ឍន៍ផ្នែកវេជ្ជសាស្ត្រ និងការអប់រំជាដើម…

Read More

គួរប្រុងប្រយ័ត្ន ប្រយ័ត្នមាសឡើងថ្លៃខ្លាំង រកលុយទិញមិនបាន បើមាសឡើងថ្លៃឥតឈប់ឈរអញ្ចឹងនោះ

សូមជម្រាបជូនសាធារណៈជនឲ្យដឹងថា នាថ្ងៃអង្គារ ទី២៦ ខែឧសភា​ ក្បែរៗដាច់ខែនេះ ហាងឆេងមាសសម្រាប់លក់ចេញ គឺមានតម្លៃ ៤០៤ដុល្លារក្នុងមួយជី ចំណែកសម្រាប់ហាងឆេងទិញចូល គឺមានតម្លៃ ៣៩៤ដុល្លារក្នុងមួយជី។ ទន្ទឹមគ្នានោះដែរ ចំពោះហាងឆេងផ្លាទីនទឹកប្រាំពីរកន្លះ លក់ចេញគឺមានតម្លៃ ៣០៣ដុល្លារក្នុងមួយជី ស្របពេលទិញចូលវិញ គឺមានតម្លៃ ២៩៣ដុល្លារក្នុងមួយជី៕

Read More

ថ្ងៃនេះ គួរកាន់លុយដុល្លារប៉ុន្មានសន្លឹក ទើបទិញបានមាសមួយជី?

ព្រឹកថ្ងៃសុក្រ ទី២៣ ឧសភានេះ ហាងឆេងមាសថមថយចុះពីម្សិលម៉ិញហើយ ដោយថ្ងៃនេះ ហាងឆេងមាសស្ថិតនៅតម្លៃ ៤០០ដុល្លារក្នុងមួយជាតម្លៃលក់ចេញ ហើយចំណែកឯតម្លៃទិញចូលស្ថិតនៅតម្លៃ ៣៩០ដុល្លារក្នុងមួយជី។ ផ្ទុយមកវិញ ហាងឆេងកាលពីព្រឹកម្សិលមិញវិញ សម្រាប់លក់ចេញគេគិត ៤០៣ដុល្លារក្នុងមួយជីឯណោះ ហើយទិញចូលវិញគេគិត ៣៩៣ដុល្លារក្នុងមួយជីផងដែរ ពោលម្សិលមិញ និងថ្ងៃនេះ ធ្លាក់ចុះអស់មួយជី ៣ដុល្លារ៕

Read More

ជឿទេ? ចាយពេលតែមួយថ្ងៃ មនុស្សតែ ១០នាក់ប៉ុណ្ណោះ អាចរកលុយបានលើស ១ពាន់លានដុល្លារ

មនុស្សកាន់តែមានទៅៗ ឯខ្លះទៀតកាន់តែក្រទៅៗ កុំខ្លោចចិត្តនឹងជោគវាសនានេះអី ព្រោះគ្មានអ្នកណាអាចជួយយើងបាន ដូចយើងជួយខ្លួនឯងនោះទេ មានតែយកការខំប្រឹងប្រែង ស្វះស្វែងរៀនសូត្រមិនថានៅសាលា ឬនៅសង្គមក្តី ទើបអាចជាដើមទុនអាចជួយខ្លួនយើងបាន។ ត្រង់ចំណុចនេះ ចង់ផ្សារភ្ជាប់នឹងជនជាតិអាមេរិកចំនួន ១០រូប ដែលរកលុយក្នុងមួយថ្ងៃៗជាមធ្យមលើស ១ពាន់លានដុល្លារ តាមរយៈការខិតខំប្រឹងប្រែងរបស់ខ្លួន។ តួយ៉ាងដូច លោក Elon Musk តែម្នាក់ឯងគាត់មានលុយជាង ៤១៦ពាន់លានដុល្លារទៅហើយ។ បុរសរូបនេះ គឺជាមហាសេដ្ឋីមានជាងគេបំផុតនៅលើពិភពលោក ដែលគេស្គាល់ទៀតថា ជានាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla, SpaceX, Neuralink, X និងក្រុមហ៊ុនធំៗជាច្រើនផ្សេងទៀតផងដែរ។…

Read More

ចង់ទិញមាសថ្ងៃនេះ គួរដឹងហាងឆេងសិន ក៏មិនទាន់ហួសពេល

ខ្លីៗពីហាងឆេងមាសនៅកម្ពុជា សម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភានេះ ដោយសម្រាប់តម្លៃលក់ចេញគឺ ៤០៣ដុល្លារក្នុងមួយជី ហើយចំណែកឯតម្លៃទិញចូល គឺស្ថិតនៅតម្លៃ ៣៩៣ដុល្លារក្នុងមួយជី។ ងាកមកថ្ងៃទី២១ ឧសភា ម្សិលមិញវិញ គឺមានតម្លៃត្រឹមតែ ៣៩៨ដុល្លារក្នុងមួយជីតែប៉ុណ្ណោះសម្រាប់តម្លៃលក់ចេញ ហើយតម្លៃទិញចូលគឺ ៣៨៨ដុល្លារក្នុងមួយជី៕

Read More

តស់មកដឹងថា ៤ខែមកនេះ ទំហំនៃការរកស៊ីរវាងកម្ពុជា និងមិត្តដែកថែប ចិន មានទំហំប៉ុណ្ណា?

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អ.គ.រ) បានបង្ហាញឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីនៃការរកស៊ីរវាងកម្ពុជា និងមិត្តចិន បានកើនឡើងដល់ទៅចំនួនជាង ៥.៦ពាន់លានដុល្លារ នៅរយៈពេលត្រឹមបួនខែដំបូងនៃឆ្នាំ២០២៥ ពោលគឺមានការកើនឡើង២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយមានទំហំត្រឹមចំនួន ៤.៤៨ពាន់លានដុល្លារ។ គួរកត់សំគាល់ឃើញថា ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិន បានធ្លាក់ចុះបន្តិច ពោលក្នុងចំនួន១.៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយមានទំហំ ៤៧៨.៦៣លានដុល្លារ ខណៈការនាំចូលពីប្រទេសចិនមកកម្ពុជាវិញ បែរជាកើនឡើងដល់ចំនួន៣០.៥% គិតជាទឹកប្រាក់ ៥.២១ពាន់លានដុល្លារ។ ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់កម្ពុជា និងក៏ជាប្រភពសំខាន់នៃទំនិញប្រើប្រាស់ វត្ថុធាតុ​ដើម និងឧបករណ៍ឧស្សាហកម្ម៕

Read More

ឡើងថ្លៃអីក៏ឡើងយ៉ាងហ្នឹង មួយថ្ងៃសោះ ហាងឆេងមាសកើនជិត ១០ដុល្លារឯណោះក្នុងមួយជី

នៅព្រឹកថ្ងៃពុធ ទី២១ ខែឧសភា នេះហាងឆេងបានហក់ឡើងតម្លៃយ៉ាងខ្ពស់ត្រដែត ដោយសម្រាប់តម្លៃលក់ចេញ ឃើញស្ថិតនៅតម្លៃទីផ្សារ ៣៩៨ដុល្លារក្នុងមួយជី ឯសម្រាប់តម្លៃទិញចូល គឺស្ថិតនៅតម្លៃទីផ្សារ ៣៨៨ដុល្លារក្នុងមួយជី។ ដោយឡែក ងាកមកព្រឹកថ្ងៃទី២០ ខែឧសភា ម្សិលមិញវិញ ឃើញថា សម្រាប់តម្លៃលក់ចេញ គេគិត ៣៩១ដុល្លារក្នុងមួយជី ហើយចំណែកឯសម្រាប់តម្លៃទិញចូល គេគិត ៣៨១ដុល្លារក្នុងមួយជី៕

Read More

ធនាគារ អេស៊ីលីដា សហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដាក់ឲ្យប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP ដើម្បីប្រមូលចំណូលសេវាសាធារណៈ

កាលពីព្រឹកថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. ឯកឧត្តម គង់ វិមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.អ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ក.អ.ក. និង ធនាគារ អេស៊ីលីដា ភីអិលស៊ី ស្តីពីការប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP ដើម្បីប្រមូលចំណូលសេវាសាធារណៈ ដោយមាន ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ…

Read More