Cam Bank News

មាសរក្សាតម្លៃនៅថេរ ទោះបីហាងឆេងនៅចំណុចខ្ពស់ក៏ដោយ

មិនខុសគ្នាសូម្បីបន្តិច សម្រាប់ថ្ងៃទី៧ ឧសភា ២០២៥នេះ និងកាលពីម្សិលមិញ ដោយហាងឆេងមាសរក្សាបាននូវតម្លៃមួយនៅល្អដដែល ជាមួយនឹងតម្លៃលក់ចេញមិនរំកិលទៅណា ៤០៩ដុល្លារក្នុងមួយជី ហើយចំណែកឯតម្លៃទិញចូលក៏បន្តស្ថិតនៅ ៣៩៩ដុល្លារក្នុងមួយជីដូចគ្នា។ ទន្ទឹមនឹងនោះ ចំពោះផ្លាទីនទឹកប្រាំពីរកន្លះ ក៏មិនមានការប្រែប្រួល ដោយតម្លៃលក់ចេញស្ថិតនៅ ៣០៧ដុល្លារក្នុងមួយជី ហើយតម្លៃទិញចូលក៏ស្ថិតនៅ ៣៩៩ដុល្លារក្នុងមួយជី ដូចកាលពីម្សិល៕

Read More

តិចតែតាន់! Telegram មានតម្លៃទីផ្សារដល់ទៅ ៣០ពាន់លានដុល្លារ ខណៈបុគ្គលិកមានតែ ៣០នាក់ គ្មានតួនាទី HR

តាមរយៈវីដេអូនៅលើបណ្តាញសង្គម X បានបង្ហាញអំពីការផ្តល់បទសម្ភាសន៍ទល់មុខគ្នាជាមួយលោក Pavel Durov សហស្ថាបនិកបណ្តាញទំនាក់ទំនងដ៏ល្បីល្បាញ Telegram អំពីរឿងផ្ទៃក្នុងរបស់ក្រុមហ៊ុន។ នៅក្នុងវីដេអូនោះ លោក Durov បានលើកឡើងថា Telegram របស់ខ្លួនមានអ្នកប្រើប្រាស់ប្រមាណ ១ពាន់លាននាក់ ជាមួយនឹងតម្លៃទីផ្សារខ្ទង់ ៣០ពាន់លានដុល្លារ គ្មានការផ្សព្វផ្សាយពាណិជ្ជកម្មរញ៉េរញ៉ៃ ហើយសំខាន់បំផុតនោះ ទោះបីក្រុមហ៊ុនមានតម្លៃដល់ទៅ ៣០ពាន់លានដុល្លារក្តី ក៏ក្រុមហ៊ុននៅតែប្រើប្រាស់បុគ្គលិកបម្រើការត្រឹម ៣០នាក់ប៉ុណ្ណោះ ដោយក្នុងនោះគ្មានផ្នែកធនធានមនុស្ស (HR) នោះទេ។ ងាកមកចាប់អារម្មណ៍ចំពោះសហស្ថាបនិក Telegram វិញ លោក…

Read More

មកដឹងឲ្យខ្ទេចថា លោក ដូណាល់ ត្រាំ មានទ្រព្យសម្បត្តិចំនួនប៉ុន្មាន?

លោក ដូណាល់ ត្រាំ ប្រធានាធិបតីទី៤៥ និងទើបឡើងកាន់តំណែងជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក កាលពីពេលថ្មីៗ បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង ទៅនឹងសកម្មភាពដាក់ពន្ធគយមិនសំចៃដៃទៅលើបណ្តាប្រទេសជាច្រើន។ ក្នុងនាមជាប្រធានាធិបតីរបស់ប្រទេសមហាអំណាចពិភពលោកបែបនេះ តើចំនួនទ្រព្យសម្បត្តិរបស់រូបលោកមានទំហំប៉ុណ្ណាទៅ? លោក ត្រាំ ត្រូវបានគេទទួលស្គាល់ថាជា មហាសេដ្ឋីអចលនទ្រព្យ ដោយលោកមានទីលានវាយកូនហ្គោលចំនួន ១៩កន្លែង ព្រមទាំងអចលនទ្រព្យប្រណិតជាច្រើននៅជុំវិញពិភពលោក។ ការវិនិយោគរបស់គាត់ត្រូវបានទស្សនាវដ្តីធំៗដូចជា Forbes បានទំលាយថា រូបលោកមានទ្រព្យសម្បត្តិចំនួន ៥ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី៦ ឧសភា ឆ្នាំ២០២៥ ។ ផ្នែកសំខាន់នៃទ្រព្យសម្បត្តិរបស់លោក គឺបានមកពីក្រុមហ៊ុន Trump…

Read More

គ្មានអ្វីពិបាកស្មានជាងហាងឆេងមាសទេ បែកគ្នាតែមួយថ្ងៃ មាសរកបានអ្នកថ្មី ឡើងថ្លៃដល់ទៅ ១៤ដុល្លារ

ម្សិលមិញកាលពីថ្ងៃទី៦ ឧសភា ២០២៥ ហាងឆេងស្ថិតនៅកម្រិតសមល្មម ដោយសម្រាប់ លក់ចេញគឺតម្លៃ ៣៩៥ដុល្លារក្នុងមួយជី ឯសម្រាប់ទិញចូលគឺតម្លៃ ៣៨៥ដុល្លារក្នុងមួយជី។ ចៃដន្យអីថ្ងៃនេះ ហាងឆេងមាសមានការប្រែប្រួលខ្ពស់គួរសម ដោយមានកំណើនខុសគ្នាតែមួយថ្ងៃដល់ទៅ ១៤ដុល្លារក្នុងមួយជីមាស ពោលសម្រាប់លក់ចេញ ស្ថិតនៅតម្លៃ ៤០៩ដុល្លារក្នុងមួយជី ស្របពេលដែលទិញចូលវិញនោះ គឺមានតម្លៃ ៣៩៩ដុល្លារក្នុងមួយជី៕

Read More

ដឹកនាំក្រុមហ៊ុនខ្ទង់៦០ឆ្នាំ មហាសេដ្ឋី Warren Buffett សម្រេចដើរចេញពីក្រុមហ៊ុនត្រៀមខ្លួនចូលនិវត្តន៍

បិតាវិនិយោគលោក Warren Buffett ជាមហាសេដ្ឋីមួយរូបរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ បានលើកឡើងចំៗថា ខ្លួននឹងដើរចេញពីក្រុមហ៊ុន Berkshire Hathaway ក្នុងនាមជានាយកប្រតិបត្តិ នាបំណាច់ចុងឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពី Euro News ។ លោក Buffet ក៏បានបន្ថែមផងថា ខ្លួននឹងណែនាំទៅកាន់ក្រុមប្រឹក្សាភិបាលក្រុមហ៊ុននៅថ្ងៃអាទិត្យ ដោយឲ្យលោក Greg Abel មានតួនាទីជាអនុប្រធាន ឡើងកាន់តំណែងជំនួស។ « ខ្ញុំគិតថា ពេលវេលាបានមកដល់ហើយ លោក…

Read More

មកស្គាល់មុខអ្នកមានដាច់គេនៅម៉ាឡេស៊ីទាំង ៥រូបនេះ ទ្រព្យសរុបបញ្ចូលគ្នាដល់ជិត ៣៩ពាន់លានដុល្លារ

បុគ្គលមានទ្រព្យច្រើនដាច់គេទាំង៥ របស់ម៉ាឡេស៊ី បច្ចុប្បន្នកំពុងមើលឃើញទ្រព្យសម្បត្តិរបស់ពួកគេបូកសរុបបញ្ចូលគ្នាកើនឡើងដល់ទៅ៨% ពោលស្ថិតនៅចំនួន ៣៨.៦ពាន់លានដុល្លារនៅឆ្នាំនេះ ទោះបីទីផ្សារភាគហ៊ុនធ្លាក់ចុះក៏ដោយ។ លោក Robert Kuok ទោះស្ថិតក្នុងវ័យជរាដល់ទៅ ១០១ឆ្នាំ តែលោក Robert Kuok ជាបុគ្គលដ៏មានឥទ្ធិពលក្នុងក្រុមហ៊ុន Kuok Group និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ ជាបុរសមានទ្រព្យសម្បត្តិច្រើនបំផុតនៅម៉ាឡេស៊ី ជាមួយទ្រព្យរហូតដល់ទៅ ១២.១ពាន់លានដុល្លារ កើនពីឆ្នាំមុន៦% ។ លោក Quek Leng Chan សម្រាប់តំណែងលេខពីរនៅម៉ាឡេស៊ី គឺជាបុរសវ័យ ៨៣ឆ្នាំលោក…

Read More

ល្មមទិញទេ បើមាសកំពុងមានហាងឆេងមួយជីក្រោម ៤០០ដុល្លារ?

សម្រាប់ហាងឆេងនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ មិនប្រែប្រួលខ្លាំងធៀបនឹងថ្ងៃមុនៗនោះទេ ដោយលក់ចេញ តម្លៃ ៣៩៥ដុល្លារក្នុងមួយជី ចំណែកទិញចូល តម្លៃ ៣៨៥ដុល្លារក្នុងមួយជី។ ទន្ទឹមនឹងនោះ ចំពោះផ្លាកទីនទឹកប្រាំពីរកន្លះ លក់ចេញស្ថិតនៅហាងឆេង ២៩៦ដុល្លារក្នុងមួយជី ឯទិញចូលស្ថិតនៅហាងឆេង ២៨៦ដុល្លារក្នុងមួយជី៕

Read More

មាសធ្លាក់ចុះស្រឹប ក្រោយដាច់ខែបានពីរថ្ងៃ

សម្រាប់ហាងឆេងមាសនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ ហាក់ធ្លាក់ចុះ ដោយគិតក្នុងតម្លៃលក់ចេញគឺ ៣៩៣ដុល្លារក្នុងមួយជី ឯគិតក្នុងតម្លៃទិញចូលគឺ ៣៨៣ដុល្លារក្នុងមួយជី។ ដោយឡែក សម្រាប់ហាងឆេងផ្លាទីន ទឹកប្រាំពីរកន្លះ លក់ចេញគិត ២៩៥ដុល្លារក្នុងមួយជី ខណៈសម្រាប់ហាងឆេងទិញចូលវិញនោះ គឺស្ថិតនៅ ២៨៥ដុល្លារក្នុងមួយជី៕

Read More

មកដឹងពីប្រទេសទាំង១០ ជំពាក់បំណុលចិនច្រើនជាងគេបំផុត ខណៈកម្ពុជាស្ថិតនៅលេខរៀងមួយនេះ

មហាយក្សចិន បានផ្តល់នូវហិរញ្ញប្បទានទៅដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ នូវទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅ ១ទ្រីលានដុល្លារ ក្រោមការប្តេជ្ញាចិត្តលើគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលជាគម្រោងអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងធំ មានគោលបំណងលើកកម្ពស់ពាណិជ្ជកម្មរវាងប្រទេសចិន និងដៃគូ តាមបណ្តាប្រទេសក្នុងតំបន់ អាស៊ី អាហ្វ្រិក និងអឺរ៉ុប។ ខាងក្រោមនេះ ជាលំដាប់លេខរៀងនៃបណ្តាប្រទេសជំពាក់បំណុលប្រទេសចិនច្រើនជាងគេ នៅលើពិភពលោក៖ ១. ប្រទេស Pakistan ជាប់បំណុល ២៦.៦ពាន់លានដុល្លារ ២. ប្រទេស Angola ជាប់បំណុល ២១ពាន់លានដុល្លារ ៣. ប្រទេស…

Read More

ជិតបើកលុយ កំពុងរកចែចូវមាសមែនទេ? នេះជាតម្លៃមាស នាព្រឹកថ្ងៃទី៣០ មេសានេះ

សម្រាប់ហាងឆេងមាស នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ កំពុងស្ថិតនៅតម្លៃ ៤០៣ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ ឯតម្លៃទិញចូលស្ថិតនៅ ៣៩៣ដុល្លារក្នុងមួយជី។ ទន្ទឹមនឹងនោះ ចំពោះផ្លាកទីនទឹកប្រាំពីរកន្លះ តម្លៃលក់ចេញក្នុងមួយជីគិត ៣០២ដុល្លារ ចំណែកតម្លៃទិញចូលគិត ២៩២ដុល្លារក្នុងមួយជី៕

Read More