ថ្នាក់ដឹកនាំសមាគមមីក្រូហិរញ្ញវត្ថុ និងសមាគមធនាគារនៅកម្ពុជា អញ្ជើញជាវាគ្មិនក្នុងវេទិកាស្តីពី “ការចូលរួមផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុ និងការប្រើប្រាស់ឥណទានប្រកបដោយទំនួលខុសត្រូវ”
កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ លោក រ័តន្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា និងលោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សារវាងអ្នកសារព័ត៌មាន និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ ស្តីអំពី «តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងការបញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុ និងការប្រើប្រាស់កម្ចីប្រកបដោយទំនួលខុសត្រូវ» ដែលរៀបចំឡើងដោយក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ ខេមបូឌា និងក្លឹបអ្នកកាសែតកម្ពុជា។ គោលបំណងនៃការរៀបចំវេទិកាពិភាក្សាសារព័ត៌មានខាងលើ គឺដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មាន ជាពិសេសអ្នកសារព័ត៌មានផ្នែកសេដ្ឋកិច្ចបានស្វែងយល់អំពីតួនាទីនៃប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជាក្នុងការលើកកម្ពស់ស្ថិរភាពវិស័យហិរញ្ញវត្ថុនៅក្នុងទីផ្សារឥណទាន, និន្នាការនៃទីផ្សារឥណទាន និងឥរិយាបថអ្នកប្រើប្រាស់ រួមទាំងស្ថានភាពឥណទាននៅកម្ពុជាសម្រាប់ឆ្នាំ២០២៤។ តាមរយៈកិច្ចពិភាក្សានេះ អ្នកសារព័ត៌មានបានជ្រាបកាន់តែច្បាស់ពីប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា និន្នាការនៃទីផ្សារឥណទាន…
Read Moreសុខចិត្តមិនធ្លាក់ថ្លៃ ទោះឡើងបានតែ ១ដុល្លារក្នុងមួយជី ក៏មាសសុខចិត្តដែរនៅថ្ងៃនេះ
នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ២០២៥ នេះតម្លៃមាសស្ថិតនៅ ៣៦៦ដុល្លារក្នុងមួយជី ខណៈកាលពីម្សិលមិញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ គឺស្ថិតនៅ ៣៦៥ដុល្លារក្នុងមួយជី (ជាតម្លៃលក់ចេញ) ។ ដោយឡែកសម្រាប់ (តម្លៃទិញចូល) នាថ្ងៃនេះមាសស្ថិតនៅតម្លៃ ៣៥៦ដុល្លារក្នុងមួយជី ខណៈកាលពីម្សិលមិញ ស្ថិតនៅ ៣៥៥ដុល្លារក្នុងមួយជី៕
Read Moreមាសរក្សាតម្លៃបានយ៉ាងល្អ នៅថ្ងៃពុធនេះ
នាថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ហាងឆេងមាសកំពុងតែបន្តរក្សាតម្លៃបានយ៉ាងល្អដដែលដូចគ្នាទៅនឹងថ្ងៃម្សិលមិញចំថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ជាមួយនឹងតម្លៃលក់ចេញគិត ៣៦៥ដុល្លារក្នុងមួយជី ចំណែកឯតម្លៃទិញចូលគិតក្នុងមួយជី ៣៥៥ដុល្លារ។ ដោយឡែកសម្រាប់ផ្លាកទីនទឹក 18K 75% លក់ចេញគិតក្នុងតម្លៃ ២៧៤ដុល្លារក្នុងមួយជី និងទិញចូលគិតក្នុងតម្លៃ ២៦៤ដុល្លារ ចំណែកផ្លាកទីន Italy 18K 75% តម្លៃលក់ចេញគិត ៣៦២ដុល្លារក្នុងមួយជី រីឯទិញចូលគិតក្នុងតម្លៃ ២៥៩ដុល្លារក្នុងមួយជី៕
Read Moreមាសចុះថ្លៃបន្តិច ក្រោយម្សិលមិញហាងឆេងនឹងធឹងល្អមិនឡើងហើយក៏មិនចុះ
នៅថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ហាងឆេងមាសហាក់ធ្លាក់តែបន្តិចប៉ុណ្ណោះ ពោលកំពុងស្ថិតនៅតម្លៃ ៣៦៥ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ ខណៈតម្លៃទិញចូលនៅ ៣៥៥ដុល្លារក្នុងមួយជី។ ដោយឡែក កាលពីម្សិលមិញ ថ្ងៃទីចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ហាងឆេងមាសរក្សាបានតម្លៃ ៣៦៦ដុល្លារក្នុងមួយ ជាតម្លៃលក់ចេញ ឯតម្លៃទិញចូលវិញនោះ នៅ ៣៥៦ដុល្លារក្នុងមួយជី៕
Read Moreមេធំធនាគារ ABA ជួបទល់មុខជាមួយទេសាភិបាលធនាគារជាតិ បង្ហាញការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូ ធនាគារជាតិកាណាដា ដែលជាក្រុមហ៊ុនមេរបស់ ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ធនាគារ ABA) ដឹកនាំដោយ លោក Laurent Ferreira ប្រធាន និងជានាយកប្រតិបត្តិ ធនាគារជាតិកាណាដា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។ ក្នុងជំនួបនេះ លោក Laurent បានលើកឡើងពីការពេញចិត្តចំពោះដំណើរការវិនិយោគក្នុងវិស័យធនាគារនៅកម្ពុជានាពេលកន្លងមកនិងបានបញ្ជាក់ពីការតាំងចិត្តរបស់…
Read Moreចូលកាន់តំណែងបានជិតមួយខែ ប្រធានធនាគារ ADB ធ្វើដំណើរមកកម្ពុជា ចូលជួបលោកជំទាវបណ្ឌិត ជា សិរី ពិភាក្សារឿងមួយចំនួន
កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Masato Kanda ប្រធាន ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលទើបត្រូវបានតែងតាំងថ្មី ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជា។ ក្នុងជំនួបនេះ លោកជំទាវទេសាភិបាលបានមានប្រសាសន៍ពីតួនាទីដ៏សំខាន់របស់ ADB ក្នុងការចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ១៩៩០ រហូតមក តាមរយៈការផ្តល់នូវជំនួយបច្ចេកទេស និងហិរញ្ញប្បទានទៅដល់គម្រោងអភិវឌ្ឍន៍ជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ ADB ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រព័ន្ធធនាគារ តាមរយៈការជួយរៀបចំបទប្បញ្ញត្តិសម្រាប់អភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុ ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដំបូងបង្អស់លើពិភពលោកដែលមានបទប្បញ្ញត្តិលើវិស័យនេះ។ លើសពីនេះ…
Read Moreប្រជាជនកម្ពុជាខ្ចីប្រាក់ពីធនាគារជិត ៦០ពាន់លានដុល្លារកាលពីឆ្នាំមុន ចុះតើចំនួននេះជារឿងអាក្រក់ឬយ៉ាងណា?
គិតត្រឹមដំណាច់ឆ្នាំ២០២៤ ប្រជាជនកម្ពុជា ប្រើប្រាស់កម្ចីក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុរហូតដល់ជិត ៦០ពាន់លានដុល្លារ។ ទន្ទឹមនឹងនេះ ទិន្នន័យធនាគារជាតិនៃកម្ពុជាឆ្នាំ២០២៤ បានបង្ហាញថា ប្រាក់បញ្ញើអតិថិជនក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ បានកើនដល់ ៥៧ពាន់លានដុល្លារ។ ចំពោះបំរ៉ែបំរួលក្នុងឆ្នាំ២០២៣ និង២០២៤ ឥណទានមានកំណើនត្រឹមតែ៣% ប៉ុណ្ណោះ ខណៈដែលប្រាក់បញ្ញើមានកំណើនរហូតដល់១៦.៣%។ ចុះតើទំហំទឹកប្រាក់ដែលប្រជាជនកម្ពុជាខ្ចីប្រាក់ពីធនាគារ និងហិរញ្ញវត្ថុ វាស្ថិតនៅក្នុងស្ថានបែបណា? សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញឲ្យដឹងថា បំណុល ឬឥណទាន មិនមែនសុទ្ធតែអាក្រក់នោះទេ ហើយឥណទាននៅកម្ពុជាត្រូវបានបញ្ចេញជូនអតិថិជនក្នុងវិស័យផ្សេងៗគ្នា (ពិពិធកម្ម) ដូចជា ការជូញដូររាយ ទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ការជួញដូរអចលនទ្រព ការខ្ចីជាបុគ្គល…
Read Moreឡូយមែន! តេតែមួយវឹប ធនាគារកូនខ្មែរយើងមួយនេះ ទៅផ្តល់កម្ចី ការប្រាក់ទាប ដល់មុខផ្ទះភ្លាមៗ
ធនាគារ ជីប ម៉ុង ផ្តល់ប្រាក់កម្ចីអាជីវកម្ម ជូនដល់ពុកម៉ែបងប្អូនទាំងអស់ នៅតាមបណ្តាខេត្តក្រុងនានា ទាំងក្នុងទំហំតូច និង ធំ ដោយបញ្ចូនមន្ត្រីធនាគារ ចុះទៅប្រឹក្សានិងផ្តល់សេវាកម្ម ដល់ទីកន្លែងបងប្អូនអតិថិជនដោយផ្ទាល់ ដើម្បីទទួលបានទុនយកទៅប្រើប្រាស់ បានកាន់តែឆាប់រហ័ស មិនបាច់ធ្វើដំណើរ និងមិនចំណាយពេលវេលាយូរ ជាមួយអត្រាការប្រាក់ពិសេស។ មួយវិញទៀត អតិថិជនមិនចាំបាច់ព្រួយបារម្ភពីបញ្ហាគ្មានសាខាធនាគារនៅជិតទៀតនោះទេ ព្រោះតាមរយៈកម្មវិធីទូរស័ព្ទ ជីប ម៉ុង ប៊ែង អេប ទឹកប្រាក់កម្ចីដែលបានអនុម័តរួចរាល់នឹងដាក់បញ្ចូលគណនីអតិថិជន ហើយអតិថិជអាចដាក់ប្រាក់ ឬដកប្រាក់ ចេញចូលតាមគណនី បានដោយងាយស្រួល ហើយការផ្ញើប្រាក់ក្នុងទំហំធំចេញទៅគ្រប់ធនាគារក្នុងស្រុកតាមប្រព័ន្ធបាគងតាមរយៈកម្មវិធីទូរស័ព្ទ…
Read Moreបើអ្នកកំពុងមានទម្លាប់ ៥យ៉ាងនេះ មានន័យថាអ្នកជាមនុស្សពូកែគ្រប់គ្រងលុយកាក់!
សល់លុយកាក់ មិនស្ថិតថាអ្នកពូកែរកស៊ីកាក់កប ឬជាអ្នកមានប្រាក់ខែច្រើននោះទេ ក៏ប៉ុន្តែវាអាស្រ័យទៅលើវិន័យក្នុងការចាយវាយ ហើយថាតើអ្នកមានទម្លាប់ ឬច្បាប់ផ្ទាល់ខ្លួនក្នុងការគ្រប់គ្រងលុយឲ្យបានត្រឹមត្រូវយ៉ាងណា? ទាំងនេះគឺជាសញ្ញាណទាំង៥ ដែលអ្នកអាចដឹងបានថា ខ្លួនឯងជាមនុស្សពូកែខាងគ្រប់គ្រងលុយបានត្រឹមត្រូវឬក៏អត់៖ ១. មានគម្រោងសម្រាប់ការចូលនិវត្តន៍ ២. មានលុយទុកសម្រាប់គ្រាអាសន្ន ៣. សន្សំពីតិចៗទៅ ៤. មានផែនការចំណាយ ៥. មានគោលដៅហិរញ្ញវត្ថុច្បាស់លាស់៕ ប្រភព៖ LOLC Cambodia
Read Moreធនាគារ វីង ឧបត្ថម្ភ ១ម៉ឺនដុល្លារក្នុងបេសកកម្មវះកាត់ដល់បងប្អូនកំពុងមានពិការភាពមុខមាត់ផ្សេងៗ
ធនាគារ វីង ដែលជាធនាគារធំមួយត្រូវបានគេស្គាល់ថា ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានបន្តនូវការឧបត្ថម្ភថវិកាចំនួន ១០ ០០០ដុល្លារអាម៉េរិក ជូនដល់អង្គការស្នាមញញឹមកម្ពុជា ក្នុងកំឡុងបេសកកម្មវះកាត់រយៈពេល ៤ថ្ងៃ និងព្រឹត្តិការណ៍ “ដើរដើម្បីស្នាមញញឹម” នៅក្នុងខេត្តសៀមរាបកាលពីសប្តាហ៍កន្លងទៅនេះ។ អង្គការស្នាមញញឹមកម្ពុជា ដែលទទួលបានការឧបត្ថម្ភគាំទ្រពីធនាគារ វីង និងដៃគូជាច្រើនផ្សេងទៀត បានផ្តល់ការវះកាត់ដោយឥតគិតថ្លៃទៅដល់ប្រជាជនដែលមានមាត់ឆែប ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗទៀត ដែលពួកគេជួបនូវផលលំបាកសម្រាប់ការស់នៅប្រចាំថ្ងៃដូចជា៖ ការទទួលទានអាហារ ការប្រាស្រ័យទាក់ទង ហើយប្រឈមនឹងការរើសអើងនៅក្នុងសង្គមជាដើម។ ធនាគារ វីង បានបានផ្តល់ការគាំទ្រទៅដល់អង្គការស្នាមញញឹមកម្ពុជាចាប់តាំងពីឆ្នាំ ២០២០មកម៉្លេះ…
Read More