ធនាគារ វីង សូមការអធ្យាស្រ័យចំពោះភាពរអាក់រអួលនៃសេវាធនាគារ ដែលបណ្តាលមកពីការកែលម្អផ្នែកបច្ចេកទេស
នៅព្រឹកថ្ងៃទី13 ខែមីនា ឆ្នាំ2025 ធនាគារ វីង បានចេញសេចក្តីជូនដំណឹង ដោយសម្តែងនូវការសោកស្តាយជាពន់ពេកចំពោះភាពរអាក់រអួលនៃសេវាកម្មរបស់ធនាគារ នៅក្នុងអេបរបស់ខ្លួន ខណៈពេលដែលធនាគារ វីង កំពុងតែប្រឹងប្រែងកែលម្អនូវបច្ចេកទេសកាលពីថ្ងៃទី12 ខែមីនា ឆ្នាំ2025 កន្លងទៅនេះ ។ សេចក្តីជូនដំណឹងរបស់ធនាគារ វីង មានខ្លឹមសារដូចខាងក្រោម៖ នៅធនាគារ វីង យើងខ្ញុំបានចាត់ទុកអតិថិជនគឺជាបេះដូងនៃអ្វីៗគ្រប់យ៉ាងដែលយើងខ្ញុំខិតខំក្នុងការបម្រើសេវាកម្មជូន។ យើងខ្ញុំសូមសម្តែងការខន្តីអភ័យទោសយ៉ាងអស់ពីដួងចិត្តចំពោះការអាក់រអួលនៃសេវាកម្មរបស់យើងខ្ញុំ ដែលបានកើតឡើងកាលពី ថ្ងៃទី 12 ខែមីនា ឆ្នាំ 2025 កន្លងទៅ ដោយមូលហេតុយើងខ្ញុំបានធ្វើនូវវឌ្ឍនភាពផ្នែកបច្ចេកទេសរបស់ធនាគារ…
Read Moreភ្ញាក់ពីគេង មាសឡើងថ្លៃបាន ៣ដុល្លារទៀត
មាសបានបន្តកើនឡើងហាងឆេងកាលពីម្សិលមិញ ដោយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ មាសមានតម្លៃ ៣៥៥ដុល្លារក្នុងមួយជីជាតម្លៃលក់ចេញ ខណៈតម្លៃទិញចូលគិត ៣៤៥ដុល្លារក្នុងមួយជី។ ដោយឡែក កាលពីម្សិលមិញចំថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ មាសមានតម្លៃ ៣៥២ដុល្លារក្នុងមួយជីជាតម្លៃលក់ចេញ ខណៈតម្លៃទិញចូលគិត ៣៤២ដុល្លារក្នុងមួយជី៕
Read Moreសម្រាប់អ្នកចង់ទិញមាស តស់មកអ៊ុតមើលហាងឆេងថ្ងៃនេះសិន មុនចូលទៅទិញ
ថ្ងៃនេះហាងឆេងមាសហក់ឡើងជាងម្សិលមិញបន្តិច ដោយថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥នេះ មានគឺគិតក្នុងតម្លៃ ៣៥២ដុល្លារក្នុងមួយជីសម្រាប់ការលក់ចេញ ខណៈការទិញចូលគិតក្នុងតម្លៃ ៣៤២ដុល្លារក្នុងមួយជី។ ដោយឡែកក្រឡេកមកមើលហាងឆេងកាលពីម្សិលមិញ ចំថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សម្រាប់តម្លៃលក់ចេញគិតក្នុងតម្លៃតែ ៣៥០ដុល្លារក្នុងមួយជី ឯទិញចូលគិតក្នុងតម្លៃតែ ៣៤០ដុល្លារក្នុងមួយជី៕
Read Moreតាមដានឲ្យជាប់ នេះជាហាងឆេងមាសគិតត្រឹមថ្ងៃទី១១ ខែមីនា
ហាងឆេងមាសប្រចាំថ្ងៃតែងតែបន្តឡើងចុះៗ ខណៈនៅថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ នេះហាងឆេងមាសសម្រាប់តម្លៃក្នុងការលក់ចេញគឺគិត ៣៥០ដុល្លារក្នុងមួយជី ដោយឡែកសម្រាប់តម្លៃទិញចូលគិត ៣៤០ដុល្លារក្នុងមួយជី។ ផ្ទុយមកវិញ សម្រាប់តម្លៃកាលពីម្សិលមិញចំថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ មាសស្ថិតនៅហាងឆេង ៣៥២ដុល្លារក្នុងមួយជីសម្រាប់តម្លៃលក់ចេញ ឯទិញចូលគឺស្ថិតក្នុងតម្លៃ ៣៤២ដុល្លារក្នុងមួយជី៕
Read Moreធនាគារ ជីប ម៉ុង ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទ “មាស” ពីអគ្គនាយកដ្ឋានពន្ធដារ ២ឆ្នាំជាប់គ្នា ពង្រឹងទំនុកចិត្ត និងភាពជឿជាក់ចំពោះអតិថិជន
ធនាគារ ជីប ម៉ុង មានមោទនភាពក្នុងការ ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ “មាស” ពីអគ្គនាយកដ្ឋានពន្ធដារ (GDT) សម្រាប់រយៈពេលពីរឆ្នាំជាប់ៗគ្នា។ ការទទួលស្គាល់ដ៏មានកិត្យានុភាពនេះបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរបស់ធនាគារចំពោះតម្លាភាពហិរញ្ញវត្ថុ តាមបទប្បញ្ញត្តិពន្ធដារ និងការអនុវត្តអាជីវកម្មប្រកបដោយទំនួលខុសត្រូវ ដោយបានពង្រឹងគោលជំហររបស់ខ្លួនជាធនាគារដែលប្រជាពលរដ្ឋខ្មែរអាចទុកចិត្តបាននៅក្នុងប្រទេសកម្ពុជា។ វិញ្ញាបនប័ត្រ ‘មាស’ គឺជាកម្រិតដ៏ខ្ពស់មួយនៃការទទួលស្គាល់ពី អគ្គនាយកដ្ឋានពន្ធដារ (GDT) ដល់អាជីវកម្មដែលបំពេញកាតព្វកិច្ចពន្ធជាប់លាប់ដោយសុចរិតភាព និងភាពត្រឹមត្រូវ។ ការទទួលបានកិត្តិយសក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នានេះ បញ្ជាក់ពី គុណតម្លៃសីលធម៌ និងការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ធនាគារ ជីប ម៉ុង ក្នុងការរក្សាទំនាក់ទំនងប្រកបដោយតម្លាភាព ស្ថិរភាព ជាពិសេសគឺរក្សានូវជំនឿទុកចិត្តខ្ពស់ចំពោះអតិថិជន ក្នុងការទទួលបាននូវសេវាហិរញ្ញវត្ថុនានា…
Read Moreអ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង ឧបត្ថម្ភ ១០ លានរៀល ទៅកាន់នាយកដ្ឋានសិល្បៈទស្សនីយភាព! ជោគជ័យសម្តែងល្ខោនបាមោជ្ជទ័យ រឿងកុលាបប៉ៃលិន!
កាលពីថ្ងៃទី០១ មីនា ២០២៥ – ផ្ទាំងទស្សនីយភាពល្ខោនបាមោជ្ជទ័យ រឿង “កុលាបប៉ៃលិន” ត្រូវបានសម្តែងជូនទស្សនិកទស្សនា នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដោយទទួលបានការគាំទ្រពីមហាជនយ៉ាងច្រើនកុះករ ធ្វើដំណើរមកពីគ្រប់ទិសទីដើម្បីទស្សនាទស្សនីយ៍ភាពសម្ដែងដ៏រស់រវើកមួយនេះ។ ដើម្បីជាចំណែកមួយក្នុងការទ្រទ្រង់ទម្រង់សិល្បៈល្ខោនបាមោជ្ជទ័យដែលបានបាត់បង់អស់ពេលជាង២០ឆ្នាំមកនេះ អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកនៃធនាគារ ជីប ម៉ុង បានឧបត្ថម្ភទឹកប្រាក់ ១០លានរៀលទៅកាន់ នាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមរយៈគណនីធនាគារ ជីប ម៉ុង។ ជារឿយៗអ្នកឧកញ៉ា លាង…
Read Moreអ្នកដែលចង់ធ្វើការផ្នែកទាំង ៨នេះជាពិសេស AI ត្រូវម៉ាច់តែម្តង ត្បិតធនាគារជាតិកំពុងប្រកាសក្តែងៗហៅមកធ្វើការជាមួយ
ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹងដល់សាធារណជនឲ្យបានជ្រាប ពាក់ព័ន្ធនឹងការជ្រើសរើសបុគ្គលិកទាំងពីរភេទ ដើម្បីចូលមកបម្រើការងារនៅធនាគារជាតិនៃកម្ពុជា ក្រោមក្របខ័ណ្ឌមន្ត្រីជាន់ខ្ពស់ “ក” និងក្របខ័ណ្ឌមន្ត្រីក្រមការ “ខ” ជាច្រើនរូបតាមផ្នែកខាងដូចខាងក្រោម៖ ១. ផ្នែកបញ្ញាសិប្បនិម្មិត (AI) /Machine Learning ២. ផ្នែកបញ្ញាសិប្បនិម្មិតពាក់ព័ន្ធនឹងសន្តិសុខសាយប័រ (AI in Cybersecurity) ៣. ផ្នែក Penetration Testing ៤. ផ្នែកគណនេយ្យ ឬធនាគារ និងហិរញ្ញវត្ថុ…
Read Moreលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ អនុញ្ញាតឲ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាននៃប្រទេសម៉ាឡេស៊ី ជួបសម្តែងការគួរសម
នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្នាក់ការធនាគារជាតិនៃកម្ពុជា អាគារវត្តភ្នំ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន នៃប្រទេសម៉ាឡេស៊ី (ASEAN-BAC Malaysia) ដឹកនាំដោយលោក Tan Sri Nazir Razak ប្រធាន ASEAN-BAC Malaysia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅក្នុងជំនួបនេះ លោក Tan Sri Nazir Razak…
Read Moreអតីតសិស្សសាលា RULES ក្លាយជាអគ្គនាយកនៃធនាគារធំមួយនៅកម្ពុជា ARDB
ឯកឧត្តមបណ្ឌិត កៅ ថាច នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤ ត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តតែងតាំងជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃ ធ.អ.ជ.ក.។ ជាមួយគ្នា ឯកឧត្តមក៏ជាសមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្មើអនុរដ្ឋលេខាធិការ និងធ្លាប់ជាមជ្ឍត្តករនៃក្រុមប្រឹក្សាអជ្ញាកណ្តាល ចាប់តាំងពីឆ្នាំ២០០៣។ មុនទទួលបានតំណែងជាន់ខ្ពស់មួយនេះ តើឯកឧត្តមបណ្ឌិត កៅ ថាច ធ្លាប់បានឆ្លងកាត់បទពិសោធន៍ការងារ និងការខិតខំប្រឹងប្រែងសិក្សារៀនសូត្រយ៉ាងណាខ្លះ? មុនទទួលបានតំណែងដូចសព្វថ្ងៃ ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ឯកឧត្តមធ្លាប់បំពេញការងារជាអគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា មានឋានៈស្មើអនុរដ្ឋលេខាធិការ និងជាប្រធានការិយាល័យទីផ្សារហិរញ្ញវត្ថុ នៅនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច…
Read Moreក្រោយហាងឆេងឡើងថ្លៃមួយរយៈពេល ថ្ងៃនេះតម្លៃមាសធ្លាក់ចុះគ្រឹបវិញ តែក៏មិនច្រើននោះដែរ
ប៉ុន្មានថ្ងៃចុងក្រោយនេះ មាសបានកើនឡើងនូវតម្លៃឥតឈប់ឈរ ដោយមកដល់ត្រឹមថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញ មាសគឺស្ថិតក្នុងតម្លៃ ៣៥៣ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ ស្របពេលតម្លៃទិញចូលគឺគិតក្នុងតម្លៃ ៣៤៣ដុល្លារក្នុងមួយជី។ ក្រោយការកើនឡើងមួយរយៈពេលមក នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះ មាសបានថយមួយជំហាន ដោយធ្លាក់ហាងឆេងមកនៅត្រឹម ៣៥២ដុល្លារក្នុងមួយជីជាតម្លៃលក់ចេញ ឯតម្លៃទិញចូលវិញគិតក្នុងតម្លៃ ៣៤៣ដុល្លារក្នុងមួយជី៕
Read More