ថ្ងៃចន្ទដើមទ្រព្យ ហាងឆេងមាសទិញចូល វ៉ៃចេញក្នុងតម្លៃខុសគ្នាដល់ ១០ដុល្លារ
ថ្ងៃចន្ទដើមទ្រព្យ ហាងឆេងមាសទិញចូល វ៉ៃចេញក្នុងតម្លៃខុសគ្នាដល់ ១០ដុល្លារ
ថ្ងៃចន្ទដើមទ្រព្យ ហាងឆេងមាសទិញចូល វ៉ៃចេញក្នុងតម្លៃខុសគ្នាដល់ ១០ដុល្លារ
តាមការបង្ហោះលើផេកហ្វែសប៊ុកផ្លូវការរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានបញ្ជាក់ថា ក្នុងឱកាសឆ្នាំថ្មីប្រពៃណីចិនខាងមុខ! ធនាគាររបស់ខ្លួន នឹងមានការចែកចែកអាំងប៉ាវដល់អតិថិជនរបស់ខ្លួនក្នុងម្នាក់ៗ ១៦៨ដុល្លារ ចំនួន ៥០នាក់ ទូទាំងប្រទេស ដែលប្រើអេស៊ីស៊ូភើអេប ទូទាត់ប្រាក់តាម “អេស៊ីលីដា KHQR” នៅតាមទីតាំងអាជីវកម្មនានា បានជាច្រើនកន្លែងជាងគេ។
ធនាគារ ព្រីនស៍ និង ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បានសម្ពោធជាផ្លូវការនូវភាពជាដៃគូអាជីវកម្មប៊េងកាសួរេន កាលពីថ្ងៃទី 11 ខែ មករា ឆ្នាំ 2025 ដើម្បីបង្កើនភាពងាយស្រួល និងសុវត្ថិភាពនៃផ្នែកហិរញ្ញវត្ថុសម្រាប់អតិថិជននៅក្នុងប្រទេសកម្ពុជា។ ពិធីសម្ពោធជាផ្លូវការនេះ ត្រូវបានរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាការចាប់ផ្តើមនៃការសហការ និងផ្តោតលើការផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដែលអាចបំពេញតម្រូវការជាក់លាក់នៅក្នុងទីផ្សារកម្ពុជា។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូធនាគាររដ្ឋប៉ាគីស្ថាន (The State Bank of Pakistan) និងក្រុមហ៊ុន SORAMITSU Holdings AG. ចូលជួបពិភាក្សាការងារ នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។
ធនាគារ ជីប ម៉ុង ដែលជាអាជីវកម្មរបស់ក្រុមហ៊ុនដ៏ធំបំផុតមួយនៅកម្ពុជា ជីប ម៉ុង គ្រុប កំពុងតែទាក់ទាញអតិថិជនមកប្រើប្រាស់សេវាកម្មរបស់ខ្លួនកាន់តែច្រើន ព្រោះធនាគាររបស់ខ្មែរមួយនេះ បានផ្តល់នូវឱកាសចំណេញមិនចេះតិច ជាមួយនឹងការផ្តល់ប្រាក់ត្រឡប់មកវិញដល់ទៅ២% ឯណោះ រាល់ការប្រើប្រាស់កាត Visa របស់ធនាគារខ្លួននៅឯក្រៅប្រទេស។
តាមរយៈការបង្ហោះនៅលើបណ្តាញសង្គមហ្វែសប៊ុកផ្លូវការរបស់ធនាគារ ABA នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤នេះ បានជម្រាបសាធារណៈជនទូទៅ ជាពិសេសបងប្អូនដែលជាអ្នករស់នៅតំបន់សែនសុខ រាជធានីភ្នំពេញ ឲ្យដឹងថា សាខា ABA សែនសុខ បានប្ដូរទៅទីតាំងធំជាងមុន និងប្រសើរជាងមុន ដែលមានចម្ងាយប្រមាណ 600 ម៉ែត្រប៉ុណ្ណោះ ពីទីតាំងចាស់!
BRICS ដែលជាក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿន បានបង្កើតឡើងដំបូងនៅអំឡុងឆ្នាំ២០០៩ ដែលរួមមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ហើយក្រោយមកទៀត ក៏លេចវត្តមានអាហ្វ្រិកខាងត្បូង មកចូលរួមជាមួយក្រុមនេះ នៅឆ្នាំ២០១០ដែរ។ កាលពីកិច្ចប្រជុំកំពូលឆ្នាំ២០២៣ នៅទីក្រុង Johannesburg ក្រុម BRICS បានពង្រីកម្តងទៀត ដោយអញ្ជើញប្រទេស ៥ផ្សេងទៀត រួមមាន អាហ្សង់ទីន អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់…
ក្លាយជាអ្នកជំនាញ និងអាជីពពិតប្រាកដជាមួយនឹងកម្មវិធីសិក្សា កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា !
ធនាគារ ជីប ម៉ុង គឺជាពាណិជ្ជកម្មមួយទៀតរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលទើបតែបានបើកសម្ពោធបម្រើអតិថិជនជាផ្លូវការ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ កន្លងទៅ។ ឈរជើងក្បែរ ៦ឆ្នាំមកនេះ ក្នុងនាមជាធនាគារដែលផ្តល់សេវាកម្មគួរជាទីទុកចិត្តបំផុតសម្រាប់អតិថិជន បានធ្វើឲ្យធនាគាររបស់កូនខ្មែរមួយនេះ មានកំណើនទ្រព្យសកម្មដល់ទៅ ១,៣៨ពាន់លានដុល្លារអាមេរិក ទំហំទឹកប្រាក់កម្ចីកើនឡើងដល់ ៧៣៨លានដុល្លារអាមេរិក ប្រាក់បញ្ញើរបស់អតិថិជនកើនឡើងដល់ ១,១៥ពាន់លានដុល្លារអាមេរិក ជាលទ្ធផលបានធ្វើឲ្យធនាគារ ជីប ម៉ុង…