រៀនចប់ពីរុស្ស៊ី ក្លាយជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលកម្ពុជា
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ត្រូវបានគេស្គាល់ថាជាឥស្សរជនមួយរូប មានកិត្តិស័ព្ទល្បីល្បាញនៅកម្ពុជា និងកំពុងកាន់កាប់តំណែងជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តួយ៉ាងលោកជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (SNEC) ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលក្រោមការដឹកនាំរបស់លោក បានជំរុញឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន ក្នុងអត្រាផលិតផលក្នុងស្រុកសរុប (GDP) ជាមធ្យមប្រមាណ៧% ក្នុងមួយឆ្នាំ ក៏ដូចជាភាពប៉ិនប្រសប់លើការគ្រប់គ្រងហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាទាំងមូល។ បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងខ្លីៗពីជីវប្រវត្តិរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ យ៉ាងដូច្នេះថា លោកកើតនៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៦៥ ក្នុងទីក្រុងភ្នំពេញ ដោយមានភរិយាគឺ លោកជំទាវ អ៊ឹម ប៉ូលីកា…
Read Moreមាសរក្សាបានសុខភាពល្អ បន្តឡើងថ្លៃទៀតហើយនៅថ្ងៃព្រហស្បតិ៍នេះ
ទីផ្សារមាសបច្ចុប្បន្ន កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក៏ព្រោះតែតម្លៃមាននិន្នាការឡើងថ្លៃ ច្រើនជាងចុះថ្លៃ ដោយនាថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះមាសមានតម្លៃ ៣៥៤ដុល្លារក្នុងមួយជី ដោយបន្តឡើងមួយក្រឺតថែមទៀត បើធៀបកាលពីម្សិលមិញដែលមានតម្លៃ ៣៥៣ដុល្លារក្នុងមួយជី (ជាតម្លៃលក់ចេញ)។ ដោយឡែក សម្រាប់តម្លៃទិញចូលវិញ គេគិតថ្ងៃនេះក្នុងមួយជីមានតម្លៃ ៣៤៤ដុល្លារ ខណៈពីម្សិលមិញវិញនោះ មាសមួយជីមានតម្លៃ ៣៤៣ដុល្លារ។ សូមជម្រាបថា មាសឡើងចុះ អាស្រ័យលើហាងឆេងតាមទីផ្សារអន្តរជាតិ៕
Read Moreបុគ្គលិកជាន់ខ្ពស់ពីររូបរបស់សាជីវកម្មធានាឥណទានកម្ពុជា ចែករំលែកពីយន្តការធានាឥណទាន ដល់សហគ្រាសធុនតូច និងមធ្យម
នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រី កឹម ចាន់ថាវី អនុប្រធានការិយាល័យផ្នែកទំនាក់ទំនង និង លោក សែ គឹមវាសនា បុគ្គលិកជំនាញជាន់ខ្ពស់ផ្នែកទីផ្សារ និងទំនាក់ទំនង នៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចូលរួមចែករំលែកអំពីយន្តការធានាឥណទាន នៅក្នុងវគ្គបណ្តុះបណ្តាលស្តីអំពី «លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន» ដល់សហគ្រាសធុនតូច និងមធ្យម ដែលរៀបចំដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC), ក្រុមហ៊ុន មេគង្គអ៊ិនគ្លូស៊ីវ វេនឈ័រ (MiV) និងគាំទ្រថវិការបដិភាគដោយមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។ វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់…
Read Moreធនាគារ CAB ចុះអនុស្សារណៈយោគយល់ជាមួយសាកលវិទ្យាល័យបាត់ដំបង លើកកម្ពស់ភាពជាដៃគូអាជីវក្នុងរយៈពេលវែង
នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ធនាគារ កម្ពុជា អាស៊ី (CAB) មានកិត្តិយសចុះអនុស្សារណៈយោគយល់ (MOU) ជាមួយសាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) ដែលជាជំហានដ៏សំខាន់ក្នុងការលើកកម្ពស់ភាពជាដៃគូអាជីវក្នុងរយៈពេលវែង។ កិច្ចសហប្រតិបត្តិការនេះនឹងបង្កើតឱកាសដ៏មានតម្លៃដោយភ្ជាប់មកជាមួយនឹងអត្ថប្រយោជន៍ជាច្រើនសម្រាប់និយោជិក និងនិស្សិតតាមរយៈការចែករំលែកចំណេះដឹងពីបទពិសោធន៍ជាក់ស្តែងក្នុងវិស័យហិរញ្ញវត្ថុ។ ធនាគារ CAB បានបង្ហាញពីភាពរីករាយ និងប្តេជ្ញាក្នុងការបង្កើនការចូលរួមចំណែកបណ្តុះបណ្តាលសមត្ថភាពសំរាប់និស្សិតដែល ជាធនធានសំខាន់ដើម្បីគោលដៅអភិវឌ្ឍន៍សង្គមរុងរឿងដើរឆ្ពោះទៅមុខ៕
Read Moreតើប្រទេសណាខ្លះដែលឪពុកម្តាយកម្ពុជានិយមបញ្ជូនកូនទៅសិក្សា?
សម្រាប់ឪពុកម្តាយនៅកម្ពុជា ដែលកំពុងស្វែងរកទិសដៅសម្រាប់កូនដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យ ខាងក្រោមនេះគឺជាប្រទេសមួយចំនួនដែលមានភាពល្បីល្បាញលើគុណភាពប្រព័ន្ធអប់រំស្តង់ដារអន្តរជាតិ និងលំដាប់ពិភពលោក ស្តង់ដារនៃការរស់នៅមានសុវត្ថិភាព ព្រមទាំងវប្បធម៌ចម្រុះជាតិសាសន៍ បច្ចេកវិទ្យា ភាពច្នៃប្រឌិត ការប្រកួតប្រជែង ជាពិសេសឱកាសទទួលបានការងារ និងអនាគតកាន់តែប្រសើរ។ ប្រទេសអូស្ត្រាលី ប្រព័ន្ធអប់រំមានគុណភាពខ្ពស់៖ ជាពិសេសសម្រាប់មុខជំនាញពាណិជ្ជសាស្រ្ត និងវិស្វកម្ម ក៏ដូចជាមុខជំនាញសិក្សាជាច្រើនទៀតដែលសិស្សនិស្សិតកម្ពុជាភាគច្រើនបានទៅសិក្សានៅទីនោះ។ ចម្រុះជាតិសាសន៍៖ មានឱកាសពង្រឹងផ្នែកទំនាក់ទំនងតាមរយៈការប្រាស្រ័យទាក់ទងជាមួយនិស្សិតមកពីតាមបណ្ដាប្រទេសផ្សេងៗជុំវិញពិភពលោក។ ស្តង់ដារនៃការរស់នៅ៖ ការរស់នៅក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព និងការស្វាគមន៍រួសរាយរាក់ទាក់ សហរដ្ឋអាមេរិក ជម្រើសជំនាញសិក្សាច្រើនសម្បូរបែប៖ មានមុខជំនាញសិក្សាច្រើនក្នុងការជ្រើសរើស ជាពិសេសភាពបន់បែនដែលនិស្សិតអាចផ្លាស់ប្ដូរជំនាញសិក្សាតាមតម្រូវការ។ សាកលវិទ្យាល័យកំពូលៗលំដាប់ពិភពលោក (The Ivy League) វប្បធម៌ចម្រុះ៖ ប្រមូលផ្ដុំដោយវប្បធម៌ចម្រុះពីប្រជាជនគ្រប់ជាតិសាសន៍ ដែលផ្តល់នូវបទពិសោធន៍រស់នៅដ៏សម្បូរបែប។ ចក្រភពអង់គ្លេស…
Read Moreសែនធូរចិត្ត! ពលរដ្ឋម្នាក់នៅខេត្តកំពង់ធំ ត្រូវភ្លើងឆេះផ្ទះដោយទាំងប្រាក់ខ្លួនខំសន្សំ ហេងធំធនាគារជាតិប្តូរក្រដាសប្រាក់ថ្មីជូនវិញ
នៅក្នុងយុទ្ធនាការប្តូរប្រាក់រៀលចាស់ ទក់ ឬរហែក ជាប់ជាប្រចាំរបស់សាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្ត ទូទាំងប្រទេស នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ មានមួយករណី ដោយពលរដ្ឋម្នាក់នៅខេត្តកំពង់ធំ ត្រូវបានអគ្គិភ័យលេបត្របាក់គ្មានត្រាប្រណីលើផ្ទះដែលខ្លួនកំពុងរស់នៅ ហើយថែមទាំងបានបំផ្លិចបំផ្លាញប្រាក់កាក់របស់ខ្លួនខំសន្សំផងដែរ។ ក្រោយហេតុការណ៍នេះបានកើតឡើង បើតាមធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ធនាគារជាតិនៃកម្ពុជាសាខាខេត្តកំពង់ធំ បានប្តូរប្រាក់រៀលថ្មី ជូនពលរដ្ឋដែលរស់នៅឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ រួចរាល់ហើយ។ ការប្តូរជូននេះធ្វើឡើងដោយអនុលោមតាមលក្ខខណ្ឌជាក្រដាសប្រាក់រៀលពិតប្រាកដ មិនក្លែងក្លាយ និងគោលការណ៍វាយតម្លៃដែលរក្សាទ្រង់ទ្រាយដើមនៃក្រដាសប្រាក់លើសពី៧០%។ គួររំលេចថា សាធារណជនអាចបន្តប្តូរក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក យកប្រាក់រៀលថ្មីដោយមិនគិតកម្រៃសេវា…
Read MoreADB នឹងផ្តល់ហិរញ្ញប្បទានប្រចាំឆ្នាំជាង ៣៦ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍទូទាំងអាស៊ី និងប៉ាស៊ីហ្វិក
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាថ្ងៃទី១៨ខែកុម្ភៈ បានអនុម័តផែនការដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួនបន្ថែម ៥0%សម្រាប់រយៈពេលមួយទសវត្សរ៍បន្ទាប់នេះ ។ នេះជាការបន្ថែមមូលដ្ឋានទុនរបស់ខ្លួន ដើម្បីបង្កើនផលជះនៃការអភិវឌ្ឍន៍នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ យោងតាមសេចក្តីប្រកាសពត៌មានរបស់ ADB នេះជាការបង្កើនទំហំនៃការអាចផ្តល់ហិរញ្ញប្បទានប្រចាំឆ្នាំរបស់ ADB ពី ២៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ដល់ជាង ៣៦ ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០៣៤ ។ ការពង្រីកការផ្តល់ហិរញ្ញប្បទាននេះនឹងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិកកំពុងអភិវឌ្ឍ (DMCs) របស់ ADB ដើម្បីដោះស្រាយអាទិភាពនៃការអភិវឌ្ឍសំខាន់ៗនៅក្នុងតំបន់។ ប្រធាន ADB លោក…
Read Moreធនាគារ អេស ប៊ី អាយ លី ហួរ ចូលរួមជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំទិវានៃក្តីស្រឡាញ់ ក្នុងបរិបទ “ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់”
នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ធនាគារ អេស ប៊ី អាយ លី ហួរ បានចូលរួមជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានរៀបចំទិវានៃក្តីស្រឡាញ់ ក្នុងបរិបទ “ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់” ដែលមានចំនួនអ្នកចូលរួមបរិច្ចាគឈាមប្រមាណជិត ១.១៦៧នាក់ រួមទាំងគណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ ធនាគារ អេស ប៊ី អាយ លី ហួរ។ ទិវានេះ ត្រូវបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្បែរមន្ទីរពេទ្យរុស្ស៊ី ក្នុងគោលបំណងជួយជនរងគ្រោះដែលកំពុងមានតម្រូវការឈាម និងបង្កើនបរិមាណឈាមក្នុងឃ្លាំងស្តុកទុកឈាមរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីធ្វើការប្រើប្រាស់នៅពេលចាំបាច់។ ការចូលរួមបរិច្ចាគឈាម គឺជាការចាំបាច់បំផុតព្រោះឈាមមិនអាចធ្វើការនាំចូលពីបរទេស ឬផលិតដោយរោងចក្រឱសថណាមួយបាននោះឡើយ។ ក្នុងរយៈពេលប្រាំឆ្នាំមកនេះ ធនាគារ…
Read Moreធនាគារជាតិនៃកម្ពុជា និង ធនាគារកណ្តាលម៉ាដាហ្កាស្កា ចុះអនុស្សរណៈបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ
នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា និង ធនាគារកណ្តាលម៉ាដាហ្កាស្កា បានចុះអនុស្សរណៈយោគយល់មួយ ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ ដោយអនុស្សរណៈយោគយល់ទ្វេភាគីនេះត្រូវបានចុះហត្ថលេខាដោយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម Hon. Aivo H. Andrianarivelo ទេសាភិបាល ធនាគារកណ្តាលម៉ាដាហ្កាស្កា។ នៅក្នុងពិធីចុះហត្ថលេខាដែលមានវត្តមានចូលរួមពីមន្ត្រីជាន់ខ្ពស់នៃធនាគារកណ្តាលទាំងពីរ ឯកឧត្តម Hon. Aivo H. Andrianarivelo ទេសាភិបាល ធនាគារកណ្តាលម៉ាដាហ្កាស្កា…
Read Moreតាមឲ្យទាន់! នេះជាហាងឆេងមាសសម្រាប់ទិញចូល-លក់ចេញ នៅថ្ងៃទី១៩ ខែកុម្ភៈ
ហាងឆេងមាសតែងតែមានការប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ ឡើងចុះៗសឹងតាមមិនទាន់ ប៉ុន្តែ Cam Bank News សូមបកស្រាយជូនថា ហាងឆេងមាសនាថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ មានតម្លៃ ៣៥៣ដុល្លារក្នុងមួយជី ខណៈពេលដែលម្សិលមិញមានតម្លៃ ៣៥០ដុល្លារក្នុងមួយជី (ជាតម្លៃលក់ចេញ)។ ដោយឡែក សម្រាប់តម្លៃទិញចូលវិញនៅថ្ងៃនេះ មាសមានហាងឆេង ៣៤០ដុល្លារក្នុងមួយជី ឯម្សិលមិញមានតម្លៃ ៣៤០ដុល្លារក្នុងមួយជី។ សូមជម្រាបថា តម្លៃមាសគឺអាស្រ័យលើហាងឆេងទីផ្សារអន្តរជាតិ៕
Read More