Cam Bank News

ទៅជប៉ុនមិនបាច់ដូរលុយទៀតទេ! ធនាគារខ្មែរពីរនេះ សហការជាមួយជប៉ុន ដាក់ដំណើរការសេវាស្គេនទូទាត់តាម QR Code ចាយលុយស្រួលដូចនៅខ្មែរ

ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានប្រកាសពីការសម្រេចនូវអនុស្សរណៈនៃការយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាង KHQR នៃប្រទេសកម្ពុជា និង JPQR នៃប្រទេសជប៉ុន ក្នុងគោលបំណងបង្កើតក្របខណ្ឌតភ្ជាប់ប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរ។ ដើម្បីអនុវត្តកិច្ចការនេះ ធនាគារជាតិនៃកម្ពុជា បានជ្រើសរើសយកធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ ស្ថាបនា ភីអិលស៊ី ជាធនាគារទំនាក់ទំនងនៅប្រទេសកម្ពុជា សម្រាប់ធ្វើការតភ្ជាប់និងទូទាត់ឆ្លងដែនជាមួយប្រទេសជប៉ុន រីឯសមាគមទូទាត់ជប៉ុនបានជ្រើសរើសស្ថាប័ន NETSTARS ជាប្រតិបត្តិការទូទាត់តាមឃ្យូអរកូតជាមួយភាគីកម្ពុជា។ ការណ៍នេះនឹងរួមចំណែកគាំទ្រ និងលើកកម្ពស់ប្រព័ន្ធទូទាត់ឌីជីថលឲ្យកាន់តែទូលំទូលាយ បង្កើតសុវត្ថិភាពប្រតិបត្តិការ និងសម្រួលដល់ការធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនបានកាន់តែងាយស្រួល…

Read More

ស្មានមិនដល់ មាសឡើងចុះៗ ត្រៀមចិត្តសឹងមិនទាន់

ហាងឆេងមាសប្រែប្រួលជារឿយ ដូចនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នេះ ហាងឆេងមាសស្ថិតនៅតម្លៃ ៤១០ដុល្លារក្នុងមួយជី សម្រាប់លក់ចេញ ឯគិតចំពោះតម្លៃទិញចូលវិញ គឺស្ថិតនៅហាងឆេង ៤០០ដុល្លារក្នុងមួយជី។ ដោយឡែក ងាកក្រឡេកទៅមើលហាងឆេងមាសកាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ហាងឆេងមាសស្ថិតនៅតម្លៃ ៤០៨ដុល្លារក្នុងមួយជីជាតម្លៃលក់ចេញ ស្របពេលទិញចូលនៅតម្លៃ ៣៩៨ដុល្លារក្នុងមួយជី៕

Read More

រកស៊ីវិស័យហិរញ្ញវត្ថុខ្ទង់ ១៣ឆ្នាំ ធនាគារ អេស ប៊ី អាយ លី ហួរ សល់ទ្រព្យសកម្មជាង ១ពាន់លានដុល្លារ

កើតចេញពីឈ្មោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ នៅឆ្នាំ២០១២ រួចប្រែក្លាយខ្លួនទៅជចាធនាគារពាណិជ្ជ ក្រោយពីទទួលបានអជ្ញាបណ្ណប្រតិបត្តិការធនាគារ ពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទិ២៣ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមវិនិយោគពីដៃគូជាយុទ្ធសាស្ត្ររវាងលោកអ្នកឧកញ៉ា លី ហួរ និងក្រុមហ៊ុនជប៉ុនដ៏ធំ SBI Holdings, Inc. ។ បច្ចុប្បន្ននេះ ធនាគារ អេស ប៊ី អាយ លី ហួរ មានបណ្តាញសាខាប្រតិបត្តិការទូទាំង២៥ខេត្ត និងរាជធានី ក្នុងប្រទេសកម្ពុជា ដែលមានទ្រព្យសកម្មជាង ១…

Read More

ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក និង ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ខូអិលធីឌី សហការផ្តល់ជូនជម្រើសកម្ចីទិញផ្ទះដ៏ទាក់ទាញសម្រាប់គម្រោង រ៉ូយាល់​ ប៊ិច រីសត & រេស៊ីដេន

      រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ – ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក និង ក្រុមហ៊ុន វិរៈ ប៊ុន ថាំ អេចប្រេស ខូអិលធីឌី នៅថ្ងៃនេះ បានប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្តល់នូវដំណោះស្រាយកម្ចីទិញផ្ទះដ៏ទូលំទូលាយដល់អតិថិជន សម្រាប់គម្រោងដ៏ល្បីល្បាញ រ៉ូយាល់​ ប៊ិច រីសត & រេស៊ីដេន។…

Read More

គួរទិញចូល ឬវ៉ៃចេញ បើហាងឆេងមាស កំពុងស្ថិតនៅតម្លៃមួយនេះ

គិតនៅចំព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ហាងឆេងមាសកំពុងស្ថិតនៅតម្លៃ ៤០៨ដុល្លារក្នុងមួយជីសម្រាប់លក់ចេញ ឯសម្រាប់ទិញចូលគឺស្ថិតនៅតម្លៃ ៣៩៨ដុល្លារក្នុងមួយជី។ ជាមួយគ្នា ចំពោះផ្លាកទីនទឹក 18K កំពុងស្ថិតនៅចំតម្លៃ ៣០៦ដុល្លារក្នុងមួយជីជាតម្លៃលក់ចេញ ខណៈទិញចូលគឺនៅ ២៩៦ដុល្លារក្នុងមួយជី ស្របពេលផ្លាកទីន Italy 18K លក់ចេញគិត ៤០៥ដុល្លារក្នុងមួយជី ឯទិញចូលគិត ២៩១ដុល្លារក្នុងមួយជី៕

Read More

រកស៊ី ធ្វើការរាប់ឆ្នាំ មិនឃើញសល់លុយសោះ! ដើរតាមមួយក្បាច់នេះ ធានាលុយមិនងាយរត់ចោលហោប៉ៅដូចមុនទៀត

ក្បួន 40-30-20 ជាបច្ចេកទេសនៃការគ្រប់គ្រងប្រាក់ចំណូលហិរញ្ញវត្ថុរបស់អ្នកយ៉ាងមានប្រសិទ្ធភាព និងអាចកែតម្រូវតាមស្ថានភាពហិរញ្ញវត្ថុរបស់អ្នក។ ក្បាច់នេះ អាចជួយបែងចែកការចំណាយ ទៅតាមប្រភេទច្បាស់លាស់ជាងមុន ហើយធ្វើឲ្យការគ្រប់គ្រងហិរញ្ញវត្ថុមានលំនឹង។ 40% នៃប្រាក់ចំណូលរបស់អ្នក គេចង់សំដៅទៅដល់ អ្វីដែលជាតម្រូវការចាំបាច់ តួយ៉ាងដូចជា ផ្ទះជួល ថ្លៃទឹកភ្លើង សេវាអ៊ិនធឺណេត កម្ចីទិញលំនៅដ្ឋាន ម៉ូតូ រថយន្ត ក៏ដូចជាម្ហូបអាហារប្រចាំថ្ងៃជាដើម។ 30% គឺគេចង់សំដៅទៅលើចំណង់ ឧទាហរណ៍ ម្តងម្កាលអ្នកក៏ត្រូវចំណាយញាំអាហារនៅខាងក្រៅ មើលកុន កម្សាន្ត ហើយក៏នឹងត្រូវដើរទិញឥវ៉ាន់ផងដែរ។ 20% គឺសំដៅដល់ការចែករំលែកទៅកាន់សង្គម ម្យ៉ាងអាចថានៅប្រទេសកម្ពុជា…

Read More

អីយ៉ាស់! មកដល់ថ្ងៃនេះ ម៉ោងនេះ មាសឡើងតម្លៃសឹងរកលុយទិញមិនទាន់

ចំថ្ងៃអង្គារ ទី២២ ខែមេសា ក្រោយចូលឆ្នាំខ្មែរបានប៉ុន្មានថ្ងៃ មាសកំពុងរក្សាបាននូវតម្លៃចំចំណុចកំពូលដោយសមា្រប់តម្លៃលក់ចេញ គិតនៅ ៤១៤ដុល្លារក្នុងមួយជី ឯតម្លៃទិញចូលគិត ៤០៤ដុល្លារក្នុងមួយជី។ ចំណែកផ្លាកទីនទឹក 18K 75% វិញគិត ៣១១ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ ហើយទិញចូលគិតក្នុងតម្លៃ ៣០១ដុល្លារក្នុងមួយជី។ ជាមួយគ្នា ផ្លាកទីន Italy 18K 75% សម្រាប់តម្លៃលក់ចេញ គិតនៅ ៤១១ដុល្លារក្នុងមួយជី ចំណែកទិញចូល ២៩៥ដុល្លារក្នុងមួយជី៕

Read More

ឡើងកប់! ជិតចូលឆ្នាំចឹង មាសឡើងថ្លៃសម្បើមណាស់

លេងសើចមិនបានទេ ហាងឆេងមាសប្រែប្រួលជាប្រចាំខ្លះធ្លាក់ថ្លៃ ខ្លះឡើងថ្លៃដល់តម្លៃហួសការរំពឹងទុក ដូចថ្ងៃនេះនាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ តម្លៃមាសបានកឺនដល់ ៣៨៥ដុល្លារក្នុងមួយជីសម្រាប់លក់ចេញ ឯទិញចូលក៏បានកឺនដល់ ៣៧៥ដុល្លារក្នុងមួយជី។ ទន្ទឹមគ្នា កាលពីម្សិលមិញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ មាសសម្រាប់លក់ចេញគិតតែ ៣៧៤ដុល្លារក្នុងមួយជីប៉ុណ្ណោះ ដោយឡែកចំពោះទិញចូលគិតត្រឹម ៣៦៤ដុល្លារក្នុងមួយជី៕

Read More

លោកជំទាវបណ្ឌិត ជា សិរី ដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ទៅប្រទេសម៉ាឡេស៊ី ចូលរួមកិច្ចប្រជុំធំ៣

អំឡុងកាលថ្ងៃទី៧-១០ ខែមេសា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ទៅកាន់ទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំសំខាន់ៗ៣ រួមមានកិច្ចប្រជុំរួមថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន (AFMGM) លើកទី១២ កិច្ចប្រជុំថ្នាក់ទេសាភិបាលធនាគារកណ្តាលអាស៊ាន (ACGM) និងកិច្ចប្រជុំពាក់ព័ន្ធ។ សូមជម្រាបថា កិច្ចប្រជុំប្រចាំឆ្នាំនេះ មានគោលបំណងពិភាក្សាលើវឌ្ឍនភាពនៃសមាហរណកម្មវិស័យហិរញ្ញវត្ថុអាស៊ាន បញ្ហាប្រឈម ព្រមទាំងលើកឡើងពីគោលនយោបាយចាំបាច់នានា សំដៅគាំទ្រដល់គោលដៅនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន៕

Read More

ធនាគារ វីង គាំទ្រសកម្មភាព​សុខមាលភាពសហគមន៍

ធនាគារ វីង រៀបចំកម្មវិធី​បរិច្ចាគ​ឈាម ពិព័រណ៍សុខភាព និងការដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលលំ​ហាត់​ប្រាណ​សម្រាប់​​​បុគ្គលិក។ ក្នុងឱកាសអបអរសាទរទិវាសុខភាពពិភពលោកឆ្នាំ ២០២៥ ធនាគារ វីង បានដឹកនាំបុគ្គលិកចូលរួមបរិច្ចាគឈាម ព្រមទាំងផ្តល់​ការពិគ្រោះ និង​ពិនិត្យសុខភាពជាមួយក្រុមគ្រូពេទ្យជំនាញនៅក្នុងពិព័រណ៍សុខភាព​ដោយ​ឥតគិតថ្លៃសេវា ហើយទន្ទឹមគ្នានេះ​ដែរ ក៏មាន​ការដាក់ឱ្យ​ដំណើរការនូវ​​មជ្ឈមណ្ឌលលំ​ហាត់ប្រាណដ៏ទំនើបសម្រាប់បុគ្គលិក ដែលស្ថិតក្នុងអគារធនាគារ វីងថៅវើ នៅចំកណ្តាលរាជធានីភ្នំពេញផងដែរ។ ដោយមានកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ធនាគារ វីង បានរៀបចំកម្មវិធី​បរិច្ចាគឈាម ដើម្បីលើកទឹកចិត្តបុគ្គលិកឱ្យចូលរួមជួយសង្គ្រោះអ្នកជំងឺដែលត្រូវការព្យាបាលបន្ទាន់។ បណ្ឌិត Dmytro Kolechko អគ្គនាយកនៃធនាគារ វីង បានលើកឡើងថា៖ “ក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិករបស់យើងដែលមានសមានចិត្តចូលរួមដើម្បីសុខុមាលភាពសហគមន៍។…

Read More