គម្រោងវិនិយោគឆ្នាំ២០២៤ កើនដល់ជាង៤០០គម្រោង ក្នុងទុនវិនិយោគជាងជិត ៧ពាន់លានដុល្លារ
សម្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២០ ខែធ្នូនេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាលើកដំបូង បន្ទាប់ពីរាជរដ្ឋាភិបាលនីតិកាលទី៧ ដំណើរការ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលផង និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផង។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា ក.អ.ក. ឬ CDC ត្រូវបានបង្កើតឡើងនៅថ្ងៃ៥ ខែសីហា ឆ្នាំ១៩៩៤ ដែលមានបេសកកម្មក្នុងការទាក់ទាញវិនិយោគមកកម្ពុជា។…
ក្រុមហ៊ុន ជីប ម៉ុង រីថែល ចុះ MOU ជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្ដល់កញ្ចប់ថវិកាចំនួន ២៥ មុឺនដុល្លារ រយៈពេល ៥ឆ្នាំ ពីឆ្នាំ២០២៥-២០៣០
នាថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ ២០២៤ នេះ ក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្តីពីកិច្ចសហការលើវិស័យវប្បធម៌ និងសិល្បៈក្នុងរយៈពេល ៥ឆ្នាំ រាប់ពីឆ្នាំ ២០២៥-២០៣០ ដោយមានការចូលរួមក្រោមអធិបតី…
ធនាគារ អេស៊ីលីដា សហការជាមួយក្រសួងមហាផ្ទៃ ដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់តាមឌីជីថល និងម៉ាស៊ីន POS សម្រាប់ប្រមូលកម្រៃទិដ្ឋាការ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នាទីស្តីការ ក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមក្រសួងមហាផ្ទៃ និង បណ្ឌិត អុិន…
ធនាគារ ព្រីនស៍ ម.ក បានតែងតាំងប្រធានក្រុមប្រឹក្សាភិបាល និងប្រធាននាយកប្រតិបត្តិថ្មី
ថ្ងៃទី19 ខែធ្នូ ឆ្នាំ2024 ធនាគារ ព្រីនស៍ ម.ក ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសតែងតាំងលោក ហ៊ន់ សុរចនា ជាប្រធានក្រុមប្រឹក្សាភិបាលថ្មី និងលោក Looi Kok Soon ជាប្រធាននាយកប្រតិបត្តិថ្មីរបស់ខ្លួន ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី17 ខែធ្នូ ឆ្នាំ2024 នេះតទៅ។…
តម្លៃមាសនៅថ្ងៃទី១៩ ខែធ្នូ បន្តធ្លាក់ចុះ!
តម្លៃមាសនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ ធ្លាក់ថ្លៃជាគំហុកបើធៀបនឹងថ្ងៃម្សិលមិញ ពោលគឺមានតម្លៃ ៣១២ដុល្លារនៅក្នុងមួយជីជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣០២ដុល្លារ។ នេះបើយោងតាមហាងឆេងតម្លៃមាស ពីហាងលក់គ្រឿងអលង្ការ CSNJ នាព្រឹកថ្ងៃទី១៩ ខែធ្នូនេះ ។ ដោយឡែក តម្លៃហាងឆេងមាស កាលពីថ្ងៃទី១៨ ខែធ្នូ ម្សិលមិញនេះ លក់ចេញក្នុងតម្លៃ…
សេវាពិនិត្យព័ត៌មានសុរិយោដី តាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី មាននៅលើ Mini-App ធនាគារABA និងធនាគារអេស៊ីលីដា
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុវត្តជោគជ័យក្នុងការតភ្ជាប់សេវាពិនិត្យព័ត៌មានសុរិយោដីតាមប្រព័ន្ធអនឡាញ ជាមួយនឹងធនាគារ ABA និងធនាគារ អេស៊ីលីដា។ Mini-App នេះ អនុញ្ញាតឱ្យសាធារណជនធ្វើការពិនិត្យព័ត៌មានសុរិយោដី និងព័ត៌មានបន្ទុក នៅលើកម្មវិធីទូរសព្ទដៃ របស់ធនាគារទាំងពីរបានយ៉ាងងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាពខ្ពស់។ សមិទ្ធផលសេវាអនឡាញថ្មីនេះ នឹងចូលរួមបង្កើនគុណភាពសេវាសាធារណៈរបស់ក្រសួង ឆ្ពោះទៅសម្រេចបានគោលនយោបាយសេវាគាប់ចិត្ត ដើម្បីឆ្លើយតបនឹងការងារអាទិភាព…
ADB ប្រកាសផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងចំនួន ៤០៣ លានដុល្លារ ដល់កម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងដល់កម្ពុជាសម្រាប់ឆ្នាំ២០២៤ ក្នុងទំហំទឹកប្រាក់សរុបចំនួន ៤០៣លានដុល្លារ លើគម្រោងអភិវឌ្ឍន៍ចំនួន៥របស់កម្ពុជា ខណៈ៨០លានដុល្លារប្រើសម្រាប់វិស័យអប់រំ ។ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងកាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៤ថា ខ្លួននឹងផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងក្នុងទំហំទឹកប្រាក់៤០៣ លានដុល្លារនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៤។ កិច្ចព្រមព្រៀងជំនួយនេះនឹងផ្តោតលើការអភិវឌ្ឍវិស័យអប់រំ ពាណិជ្ជកម្ម…
គិតត្រឹម ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុន ព្រូដិនសល បានអនុម័តសំណងចំនួន ២៧,៣ លានដុល្លារ ជូនអតិថិជនជាង ៤៦០,០០០ នាក់
កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុន ព្រូដិនសល បានរៀបចំកម្មវិធី ជំនួបអតិថិជនជាមួយព្រូដិនសល “Hero Day” ក្នុងគោលបំណងដើម្បីថ្លែងអំណរគុណដល់អតិថិជនរបស់ ព្រូដិនសល និងភ្ញៀវកិត្តិយសទាំងអស់ដែលប្រៀបបាននឹង “ហេរ៉ូ” ដ៏អស្ចារ្យម្នាក់ ដែលបានសម្រេចចិត្តយ៉ាងមុតមាំរួមទាំងការលះបង់ដ៏ធំធេញ ដើម្បីការពារគ្រួសារ និងមនុស្សជាទីស្រលាញ់។ ជាពិសេស ព្រូដិនសលក៏សូមអបអរសាទរដល់អតិថិជនរបស់យើងជាច្រើនរូប ដែលទទួលបានអត្ថប្រយោជន៍ដល់កាលកំណត់។…
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ចូលរួមជាវាគ្មិនក្នុងសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលនៃបណ្តាប្រទេសជាសមាជិកមជ្ឈមណ្ឌលស៊ាសិន
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលនៃបណ្តាប្រទេសជាសមាជិកមជ្ឈមណ្ឌលស៊ាសិន លើកទី៦០ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធាណរដ្ឋកូរ៉េ។ សន្និសីទប្រចាំឆ្នាំនេះផ្តោតលើប្រធានបទសំខាន់ៗដែលកើតឡើងជុំវិញពិភពលោក។ សម្រាប់ឆ្នាំ២០២៤នេះ អង្គសន្និសីទបានពិភាក្សាអំពីជោគវាសនានៃសេដ្ឋកិច្ច និងទីផ្សារហិរញ្ញវត្ថុពិភពលោកក្នុងឆ្នាំ២០២៥ខាងមុខ ក៏ដូចជាផលប៉ះពាល់ទៅលើសេដ្ឋកិច្ចនៃប្រទេសក្នុងតំបន់អាស៊ី ដែលបណ្តាលមកពីការបែងចែកតំបន់សេដ្ឋកិច្ច។ នៅចំពោះមុខវាគ្មិន និងគណៈប្រតិភូមកពីធនាគារកណ្តាលនៃបណ្តាប្រទេសជាសមាជិកចំនួន…
ក្រសួង២ សហប្រតិបត្តិការប្រើប្រាស់ប្រព័ន្ធកម្មវិធីអន្តរកម្មផ្លាស់ប្តូរទិន្នន័យ
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកិច្ចសហប្រតិបត្តិការប្រើប្រាស់ប្រព័ន្ធកម្មវិធីអន្តរកម្មផ្លាស់ប្តូរទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ…