Cam Bank News

អ្នកចុះឈ្មោះ ចូលក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងងាយស្រួលទទួលបានឥណទាន ទុនវិនិយោគពីគ្រឹះស្ថានហិរញ្ញវត្ថុ 

ភ្នំពេញ៖ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រៀបដូចជាកូនសោមួយ ដែលបងប្អូនអាចចាក់ដើម្បីបើកទ្វារទៅកាន់ សេវាហិរញ្ញវត្ថុផ្លូវការ រួមទាំងសេវាឥណទាន ឬទុនវិនិយោគពីគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីពង្រីកមុខរបរ ដោយអាចចៀសវាងការទៅចងការ ឬទៅខ្ចីបុលក្រៅផ្លូវការដែលមានអត្រាការប្រាក់ខ្ពស់។នេះបើតាមការថ្លែងរបស់សម្ដេចមហារបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ«ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នាព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤។ សម្តេចនាយករដ្ឋ្រី បានថ្លែងបញ្ជាក់ថា៖«មិនត្រឹមតែ ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ សេវាឥណទាន ឬទុនវិនិយោគពីគ្រឹះស្ថានហិរញ្ញវត្ថុ តែប៉ុណ្ណោះទេ…

៥ឆ្នាំ នៃប្រតិបត្តិការលើផ្សារ ធនាគារ ជីប ម៉ុង អ្នកឧកញ៉ា លាង ម៉េង បង្កីនដើមទុនចុះបញ្ជីរហូតដល់ ១៣៥ លានដុល្លារ

ត្រឹមរយៈពេល ៥ឆ្នាំ នៃប្រតិបត្តិការនៅលើទៅផ្សារកម្ពុជា ធនាគារ ជីប ម៉ុង បានបង្កីនដើមទុនចុះបញ្ជីជាបន្ដបន្ទាប់រហូតដល់ 135 លានដុល្លារអាមេរិក ដែលសបញ្ជាក់យ៉ាងច្បាស់ពីមូលដ្ឋានគ្រិះដ៏រឹងមាំ និងការប្ដេជ្ញាចិត្ដខ្ពស់ក្នុងការផ្តល់ជូននូវសេវាកម្មធនាគារដ៏សម្បូរបែបជូនដល់ ប្រជាជនកម្ពុជា។ គួរឱ្យសម្គាល់ផងដែរថា ធនាគារ ជីប ម៉ុង មានការយល់ច្បាស់អំពីទីផ្សារកម្ពុជា និងតម្រូវការហិរញ្ញវត្ថុផ្សេងៗរបស់អតិថិជន ដោយបានផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដ៏ឆ្លាតវៃ ជួយជ្រោមជ្រែងក្តីស្រមៃរបស់អាជីវករនៅគ្រប់វិស័យ…

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេអឹមខេ និង​ ហ្វតតេ​ ប្រគល់ពាន និង​លិខិត​សរ​សើរ​ជូនដល់បុគ្គលិក និងសាខាឆ្នើមលើ​ការលក់ធានារ៉ាប់រងសុខភាព និង​គ្រោះ​ថ្នាក់

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេអឹមខេ និង​ ហ្វតតេ​ ប្រគល់ពាន និងលិខិតសរសើរជូនដល់បុគ្គលិក និងសាខាឆ្នើមលើ​ការលក់ធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Forte បានប្រារព្ធពិធីប្រគល់ពាន និងលិខិតសរសើរជូនដល់សាខា និងមន្ត្រីឥណទានឆ្នើម​ លើការលក់​ធានារ៉ា​ប់រ​ង​ខ្នាត​តូច​នៅ​ការិ​យា​ល័យ​កណ្ដាលរបស់ អេ អឹម ខេដែល​កម្មវិធីនេះធ្វើឡើងកាលពី​រសៀលថ្ងៃទី…

កំណើន​ប្រើប្រាស់​ថាមពល​អគ្គិសនី​ក្នុង​រដូវ​ក្ដៅនេះ កើនឡើង​៣០​ភាគ​រយ​ ​អគ្គិសនីកម្ពុជា​អំពាវនាវ​ឱ្យចូលរួម​សន្សំសំចៃថាមពល​

ភ្នំពេញ ៖ នៅក្នុង​រដូវ​ក្ដៅ​នេះ កំណើ​ននៃការ​ប្រើប្រាស់​ថាមពល ត្រូវ​បានរកឃើញ​មានការកើនឡើងប្រមាណ​៣០​ភាគរយ ដែលធ្វើឱ្យ​អគ្គិសនីកម្ពុជា ត្រូវ​រក​ប្រភពថាមពល​ផ្សេងៗដើម្បីមកបំពេញ​តម្រូវការ​​ឱ្យគ្រប់គ្រាន់​។​នេះបើតាមសេចក្ដីជូនដំនឹង​របស់អគ្គិសនី​កម្ពុជានៅល្ងាច​ថ្ងៃទី ០៧ មេសា ២០២៤ ។ យោងតាម​សេចក្ដីជូនដំណឹង​របស់អគ្គិសនីកម្ពុជា ( EDC ) បានឱ្យដឹងថា​ ចាប់ពីដើមខែមេសា ឆ្នាំ ២០២៤​នេះ​ សីតុណ្ហភាព​នៅក្នុង​ប្រទេស​កកម្ពុជា​កើនកម្ដៅជា​ខ្លាំង…

ខេត្តកំពង់ចាម មានប្រជាជន​ចំនួនជាង​៣០ម៉ឺននាក់​ កំពុង​ជំពាក់ធនាគារ​ឬ​​មីក្រូហិរញ្ញវត្ថុ​ គិតជា​ទឹកប្រាក់​ជាង​១,៩ពាន់លានដុល្លារ​

ភ្នំពេញ ៖ កំពង់ចាម​ចាត់ទុកជាខេត្ត​មួយ​ មានប្រជាជន​ច្រើនជាង​គេក្នុង​ចំណោ​ម​បណ្ដាខេត្ត​នានា ដោយ​មានប្រជា​ន​រហូតដល់ ១លាន២៣​ម៉ឺន​នាក់ ហើយ​​ក្នុង​ចំណោម​ប្រជាជនក្នុង​ខេត្តកំពង់ចាម​សរុបជាង​១លាន​២៣ម៉ឺននាក់​ មាន​ពលរដ្ឋ​ជាង​៣០ម៉ឺន​នាក់​កំពុង​ប្រើប្រាស់​ឥណទាន​នៅ​ក្នុងវិស័យ​ធនាគារ និងមីក្រូហិរញ្ញវត្ថុ ហើយបើគិតជាទឹកប្រាក់​ដែល​ពល​រដ្ឋទាំ​ង​ជាង​៣០ម៉ឹននាក់​ជំពាក់នោះមានប្រមាណ ១,៩​ពាន់​លាន​ដុល្លារ​​អាមេរិក ។ នេះបើតា​ម​របា​យកា​រ​ណ៍​​​ក្រុមហ៊ុន​ក្រេឌីត​ ប្យួរ៉ូ ខេមបូឌា ចេញផ្សាយសម្រាប់ឆ្នាំ​២០២៣ ។​​ របាយការណ៍របស់​ក្រុម​ហ៊ុនក្រេឌីត​ប្យួរ៉ូ​បានបង្ហាញផងដែរថា នៅក្នុង​ខេត្តកំពង់​ចាម​មាន​គ្រឹះស្ថានផ្ដល់​ប្រាក់​កម្ចី​ចំនួន​៥២​គ្រឹះស្ថាន ក្នុងនោះធនាគារ​មានចំនួន​២៦គ្រឹះស្ថាន…

ធនាគារ​ដែលមានប្រជា​ប្រិយ​ពីរ​​នៅកម្ពុជា​ មានប្រាក់ចំណេញរាប់រយ​លានដុល្លារ​អាមេរិក​

ភ្នំពេញ ៖ ធនាគារ​ពាណិជ្ជចំនួន​ពីរ​នៅកម្ពុជា​ដែលមាន​ប្រជា​ប្រិយភាពជាង​គេ ទទួល​បានប្រាក់​ចំណេញ​ខ្ទង់​រយ​លានដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០២៣​កន្លងមកនេះ ប៉ុន្តែ​ធនាគារ​មានមានប្រាក់ចំណេញកើនឡើង និងមួយ​ទៀត​ធ្លាក់ចុះ បើធៀបនឹង​ឆ្នាំ ២០២២ ។ ធនាគារ​ដែល​ត្រូ​វបានប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ស្គាល់​ច្បាស់​ស្ទើរតែគ្រប់​គ្នា គឺ ធនាគារ​អេស៊ីលីដា និងធនាគារ​អេប៊ីអេ ជា​ធនាគារ​ដែលមានបណ្ដាញ​ប្រតិបត្តិការគ្របដណ្ដប់​ទូទាំង​ប្រទេស​ជាពិសេស​ជាធ​នាគារ​ដែលបានអភិវឌ្ឍន៍​ប្រព័ន្ធទូទាត់​តាម​បច្ចេកវិទ្យា​ឌីជីថល​ច្រើនជាង​គេ និងមានអ្នក​ប្រើ​ប្រាស់​ច្រើនជាង ។ ក្នុង​ឆ្នាំ២០២៣​កន្លងទៅ​ធនាគារ​ ABA ទទួលបានប្រាក់ចំណេញសុទ្ធ​ចំនួន​…

ពលរដ្ឋ​ក្នុង​ខេត្តព្រះសីហនុ ចំនួន​៨ម៉ឺន​៥ពាន់នាក់ កំពុងជំពាក់​ធនាគារ​ មីក្រូហិរញ្ញវត្ថុ​ដែលមានទឹកប្រាក់​សរុប​ជាង​ ១,៣៣ពាន់លានដុល្លារ​

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់​ក្រុមហ៊ុន​ក្រេឌីតប្យួរ៉ូ ខេមបូឌា បានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ ២០២៣​ ​ពលរដ្ឋ​នៅខេត្ត​ព្រះ​សីហ​នុ​​ប្រមាណ៨ម៉ឺន ៥ពាន់នាក់​ កំពុង​ប្រើប្រាស់ឥណទាន​ពី​ធានគារ មី​ក្រូហិ​រញ្ញ​វត្ថុ ក្រុមហ៊ុនភតិ​សន្យា​និង​គ្រឹះស្ថានឥណទាន​ជនបទ ដែលគិតជា​ទឹកប្រាក់​សរុប​ជាង​១,៣៣ពាន់​លាន​ដុល្លារ​​អាមេរិក ។ បើតាម​របាយការណ៍​បានឱ្យដឹង​ថា ស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ ជា​តំបន់ដែលមានពលរដ្ឋ​កំពុង​ប្រើប្រាស់​ឥណទាន​ឬ​ខ្ចីលុយពីធនាគារ​ មីក្រូហិរញ្ញវត្ថុ​ ច្រើនជាង​គេ…

ពលរដ្ឋ​រាជធានីភ្នំពេញជាង​ ៦៧​ម៉ឺននាក់​ ជំពាក់លុយធនាគារ ឬ​មី​ក្រូហិ​រ​ញ្ញវត្ថុ​​ចំនួន ២៨,៥​ពាន់​លានដុល្លារ​

ភ្នំពេញ ៖ ភ្នំពេញ ជា​តំបន់ដែលមាន​ប្រជាជន​ខ្ចីលុយ​ពីធនាគារ ឬមីក្រូហិរញ្ញវត្ថុ​ច្រើនជាង​គេ​ ក្នុង​ចំណោម​ប្រជាជន​ទូទាំង​ប្រទេស​ ដោយគិត​ត្រឹម​ដំណាច់ឆ្នាំ ២០២៣ ប្រជាជន​ក្នុង​រាជធានីភ្នំពេញ ចំនួន ៦៧​ម៉ឺន​៦ ពា​ន់​​នាក់​បាន​និងកំពុង​ជំពាក់លុយធនាគារ​ឬមីក្រូហិរញ្ញវត្ថុសរុប​ចំនួន​២៨,៥​ពាន់លានដុល្លា​រអាមេរិក​ ។ នេះ​បើ​តាម​របាយការណ៍​របស់​ការិយាល័យ​ឥណទាន​កម្ពុជា ( CBC ) ចេញផ្សាយនៅពេល​ថ្មីៗនេះ ។ បើតាម​របាយការណ៍បានបង្ហាញថា…

គិតត្រឹម​ដំណាច់ឆ្នាំ ២០២៣ ទំហំឥណទាន​ក្នុងប្រព័ន្ធធនាគារ​កើនឡើង​ដល់​ជាង​ ៥៧​ពាន់លានដុល្លារ​អាមេរិក

ភ្នំពេញ គិតត្រឹម​ដំណាច់ឆ្នាំ ២០២៣​កន្លងទៅនេះ​ ទំហំឥណទាន​ដែល​ធនាគារ​បានផ្ដល់ជូនអតិថិជន​បាន​កើន​ឡើង​៥៧,៦ពាន់​លានដុល្លារ​អាមេរិក​និងមានអ្នក​កំពុង​ប្រើប្រាស់​ឥណទាន​ជាង​៥លាន​ដុល្លារ​អាមេរិក ។នេះ​បើតាម​របាយការណ៍របស់​ ការិយាល័យឥណទាន​កម្ពុជា ( CBC ) ។ របាយការណ៍​បានបង្ហាញថា​ ប្រជាពលរដ្ឋ​ក្នុង​រាជធានីភ្នំពេញ កណ្ដាល និងសៀមរាប​ បានប្រើប្រាស់​កម្ចីច្រើនជាង​គេ​រហូតដល់​៦០ភាគរយ​នៃ​ទំហំឥណទាន​សរុបគិតត្រឹម​ដំណាច់​ឆ្នាំ ២០២៣ ក្នុងនោះ​ប្រជាជន​ចំនួន ៦៧ម៉ឺន​៦ពាន់​នាក់ ក្នុង​រាជធានីភ្នំពេញ​បានខ្ចីប្រាក់ពីធនាគារ​ឬមីក្រូហិរញ្ញវត្ថុ និងមានទំហំឥណទាន​សរុប​ចំនួន…

ក្លិ​បអ្នកកាសែត​កម្ពុជា សហការ​ជាមួយ​ CBC រៀបចំវគ្គ​បណ្ដុះបណ្ដាល​មួយ​ស្ដីពី​«ការស្វែង​យល់​អំ​ពីប្រ​តិ​បត្តិ​កា​រ​ប្រព័​ន្ធ​ចែករំលែកព័ត៌​មាន​ឥណ​ទាន​នៅ​កម្ពុជា»

ភ្នំពេញ ៖វគ្គបណ្តុះបណ្តាលស្តីពី «ការស្វែងយល់អំពីប្រតិបត្តិ​ការប្រ​ព័​ន្ធ​ចែ​ក​រំ​លែ​ក​ព័​ត៌​មា​ន​ឥ​ណ​ទា​ន​នៅ​ក​ម្ពុ​ជា​» ​ត្រូវ​បានរៀបចំឡើង​យ៉ាងពិសេស​សម្រាប់អ្នក​សារព័ត៌មាន​កម្ពុជាមកពីស្ថាប័ន​ផ្សេងៗ ​ដែល​កម្មវិធី រៀបចំឡើង​ដោយ​ក្លិប​អ្នកកាសែត​កម្ពុជា និង​ ក្រុមហ៊ុន​ ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ហៅកាត់ថា CBC កាលពីថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៤ ពេញមួយថ្ងៃ ។ វាគ្មិនដែលនឹងចូលរួមធ្វើបទបង្ហាញនៅក្នុងវគ្គបណ្តុះបណ្តាលមាន…