Cam Bank News

ធនាគារ​ហត្ថា​ប្ដេជ្ញា​ក្នុងការ​ពួត​ដៃគ្នា​ផ្ដល់​សេវាកម្មល្អឥតខ្ចោះ​ដល់​អតិ​ថិជន​របស់​ខ្លួន​

ភ្នំពេញ ៖  ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារ​ពាណិជ្ជ​ធំជា​ង​គេលំ​ដាប់​ទី​​៥ នៅក្នុងប្រទេសថៃ និងជា​សមា​ជិក​នៃ​សម្ព័ន្ធ​ហិរញ្ញវត្ថុអន្តរជាតិ MUFG បានរៀបចំកិ​ច្ចប្រ​ជុំ​ប្រធា​ន​ប្រតិបត្តិការសាខាប្រចាំឆ្នាំ ក្រោមប្រធាន​ «ពួតដៃគ្នាដើម្បីភាពរឹងមាំទាំងអស់គ្នា»  ។ លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ…

ធនាគារ កាណាឌីយ៉ា ដាក់ឱ្យប្រើប្រាស់ជាផ្លូវការមុខងារទូទាត់ស្កេន QR Codeឆ្លងប្រទេសជាមួយប្រទេសថៃ

ភ្នំពេញ ៖ ធនាគារ កាណាឌីយ៉ា បានដាក់ឱ្យ​ប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធទូទាត់ស្កេន QR​ ឆ្លង​ប្រ​ទេ​ស​ជា​មួ​យ​នឹ​ង​ប្រ​ទេសថៃ ដែល​នឹង​ធ្វើឱ្យអតិថិជនកំពុងប្រើប្រាស់កម្មវិធី Canadia Bank App កាន់តែមាន​ភា​ព​ងា​យ​ស្រួល​ និងអាចទូទាត់ប្រាក់កាន់តែទូលំទូលាយជាមួយគណនីប្រាក់រៀល ។ យោងតាម​សេចក្ដី​ប្រកាសព័ត៌មាន​របស់​ធនាគារ​កាណាឌីយ៉ាបានឱ្យដឹងថា ចាប់ពីថ្ងៃនេះតទៅ អតិថិជនរ​បស់​​ធ​នា​គា​រ កាណាឌីយ៉ា មិនពិបាកក្នុងការប្តូររូបិយប័ណ្ណទៀតទេ ពេល​ធ្វើ​ដំណើរ​ទៅប្រទេសថៃ…

ស្ថាបនិកក្រុមហ៊ុន CheckinMe និងស្ថាបនិក WEREAD ចាប់ដៃគ្នាពង្រឹងប្រព័ន្ធឌីជីថលថ្មី និងដំបូងគេនៅកម្ពុជា

ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន CheckinMe លោក ឡី កំថូង កាលពីពេលថ្មីៗនេះ បានចាប់ដៃសហការចុះអនុស្សារណៈយោគយល់ ជាមួយលោក ប៊ុន ផាក ស្ថាបនិក WEREAD ASIA ដាក់ដំណើរការមុខងារ WEREAD លើថ្នាលឌីជីថលរបស់ក្រុមហ៊ុន CheckinMe ដែលអាចឱ្យប្រជាពលរដ្ឋចូលទៅស្ដាប់ពីសៀវភៅផ្សេងៗជាច្រើន ជុំវិញភាពជាសហគ្រិន និងមាតិការជាច្រើនតាមចំណង់ចំណូលចិត្ត។  ការចុះ MOU សហការដាក់ដំណើរការកម្មវិធីស្វែងយល់បន្ថែមតាមរយៈការស្ដាប់ លើថ្នាលឌីជីថលរបស់ក្រុមហ៊ុន CheckinMe នេះធ្វើឡើងក្នុងថ្ងៃដែលក្រុមហ៊ុន CheckinMe ប្រកាសដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធ “Payroll 4.0” ដែលបានប្រព្រឹត្តទៅនៅអគារការិយាល័យផ្ទាល់របស់ក្រុមហ៊ុន CheckinMe ផ្ទាល់តែម្ដង។ លោក ឡី កំថូង បានបញ្ជាក់ថា ក្រុមហ៊ុន CheckinMe តែងតែគិតគូរបន្ថែមនូវគុណតម្លៃថ្មី ប្លែក ងាយស្រួល និងផ្ដល់នូវអត្ថប្រយោជន៍លើសពីអ្វីដែលអតិថិជនរំពឹងទុក។ ជាក់ស្ដែងការសហការបន្ថែមនូវមុខងារ ស្ដាប់តាមឌីជីថល របស់ WEREAD ASIA ជាមួយក្រុមហ៊ុន CheckinMe នាពេលនេះ​ នឹងផ្ដល់ឱកាសដល់អតិថិជនទាំងអស់របស់ CheckinMe អាចចំណាយពេលវេលាស្ដាប់និងទទួលបានចំណេះដឹងទូទៅ ជាពិសេសសហគ្រិនភាព ដោយគ្មានដែនកំណត់ចាប់ពីពេលនេះតទៅ។ លោក ប៊ុន ផាក ស្ថាបនិក WEREAD ASIA ក៏បានបញ្ជាក់បន្ថែមថា៖ WEREAD មានគោលបំណងពន្លឿនការទទួលយកចំណេះដឹងថ្មីៗតាមបែបឌីជីថលដើម្បីកែប្រែ និងជំរុញឲ្យការងារមានប្រសិទ្ធភាពកាន់តែខ្ពស់។ នៅលើ WEREAD មានមាតិកាសៀវភៅជាច្រើន ដូចជាទាក់ទងនឹងការអភិវឌ្ឍន៍ខ្លួន អាជីវកម្ម ហិរញ្ញវត្ថុ ចិត្តវិទ្យា ទីផ្សារ គ្រប់គ្រង ការងារ និងបច្ចេកវិទ្យា។ ប្រព័ន្ធ Payroll 4.0 គឺជាមុខងារឌីជីថលថ្មី ដែលមានភាពវៃឆ្លាតក្នុងការ គណនាដោយស្វ័យប្រវត្តិនូវប្រាក់ខែបុគ្គលិក ប្រាក់ថែមម៉ោង ការកាត់ប្រាក់ខែលើការមកយឺត ឫចេញមុនលឿន ការកាត់ពន្ធលើប្រាក់ខែ និង ប.ស.ស ការអនុលោមតាមច្បាប់ផ្ទែក្នុងក្រុមហ៊ុន ការបង្កើត Payslip និង iBanking ជាដើម។  កុំភ្លេច ចូលរួមលើកកម្ពស់អាជីវកម្មនៅកម្ពុជា ជំរុញសេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេសជាមួយ “បច្ចេកវិទ្យាគ្រប់គ្រងបុគ្គលិកCheckinMe” ៕ ប្រភព៖ CheckinMe