Cam Bank News

ក្លិ​បអ្នកកាសែត​កម្ពុជា សហការ​ជាមួយ​ CBC រៀបចំវគ្គ​បណ្ដុះបណ្ដាល​មួយ​ស្ដីពី​«ការស្វែង​យល់​អំ​ពីប្រ​តិ​បត្តិ​កា​រ​ប្រព័​ន្ធ​ចែករំលែកព័ត៌​មាន​ឥណ​ទាន​នៅ​កម្ពុជា»

ភ្នំពេញ ៖វគ្គបណ្តុះបណ្តាលស្តីពី «ការស្វែងយល់អំពីប្រតិបត្តិ​ការប្រ​ព័​ន្ធ​ចែ​ក​រំ​លែ​ក​ព័​ត៌​មា​ន​ឥ​ណ​ទា​ន​នៅ​ក​ម្ពុ​ជា​» ​ត្រូវ​បានរៀបចំឡើង​យ៉ាងពិសេស​សម្រាប់អ្នក​សារព័ត៌មាន​កម្ពុជាមកពីស្ថាប័ន​ផ្សេងៗ ​ដែល​កម្មវិធី រៀបចំឡើង​ដោយ​ក្លិប​អ្នកកាសែត​កម្ពុជា និង​ ក្រុមហ៊ុន​ ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ហៅកាត់ថា CBC កាលពីថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៤ ពេញមួយថ្ងៃ ។ វាគ្មិនដែលនឹងចូលរួមធ្វើបទបង្ហាញនៅក្នុងវគ្គបណ្តុះបណ្តាលមាន…

ឱកាសមកដល់​ហើយ ធនាគារ​ SME ប្រកាស​ផ្ដល់​កម្ចី​ដល់​ម្ចាស់អាជីវកម្ម​ក្នុង​​ខេត្តសៀមរាប​​ពី​២ម៉ឺន​ដុល្លារល់​៦០ម៉ឺនដុល្លារ​

​ភ្នំពេញ ៖ ដើម្បីជំរុញការ​អនុវត្ត​វិធានការ​គោល​នយោបាយផ្ដល់​ហិរញ្ញប្បទាន​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប ឱ្យ​បានជោគជ័យ និង​ឆាប់រហ័ស  ធនាគារ​សហគ្រាស​ធុនតូច និងមធ្យម​​កម្ពុជា ( SME Bank ) បានប្រកាស​ផ្ដល់​ឥណទានដល់​ម្ចាស់អាជីវកម្ម ប្រតិបត្តិករទេសចរណ៍ក្នុង​ខេត្តសៀមរាប​​ដែល​មានទំហំ​ទឹកប្រាក់​ចាប់ពី​២ម៉ឺនដុល្លារ​ដល់​៦០ម៉ឺន​ដុល្លា​រអាមេរិក ។​នេះ បើតាម​សេចក្ដីជូន​ដំណឹង​របស់​ក្រសួង​ទេសចរណ៍​កម្ពុជា​នៅថ្ងៃទី​១ មេសា ២០២៤ ។​ បើតាម​សេចក្ដីជូន​ដំណឹង​បានឱ្យដឹងថា ការផ្ដល់​ឥណទាន​នេះ…

សមាគម​ធនាគារ​នៅកម្ពុជា​ចេញ​ប្រកាស​មួយ​ស្តីពី​ឥរិ​យា​បទ​ទូ​ទាត់​ប្រាក់​របស់​អ្នក​ប្រើប្រាស់តាម​ប្រព័ន្ធឌីជីថលនៅកម្ពុជា

ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ ស្ថាប័នសារព័ត៌មានមួយចំនួន បានចុះផ្សាយថា ​ឥរិយាបទទូទាត់តាមប្រព័ន្ធឌីជីថលរបស់ប្រជាជនកម្ពុជាមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ហើយ​ការ​ទូទាត់ជាសាច់ប្រាក់សុទ្ធមានការកើនឡើងទៅវិញ ដោយដកស្រង់ខ្លឹមសារចេញពីការសិក្សាអំពីអាកប្បកិរិយាការទូទាត់របស់អ្នកប្រើប្រាស់ ដែលធ្វើឡើងដោយ ក្រុមហ៊ុន CLEAR M&C Saatchi ក្នុងខែតុលាដល់ខែវិច្ឆិកា ឆ្នាំ 2023។ សមាគមធនាគារនៅកម្ពុជា សូមជម្រាបជូនសាធារណជនថា អត្ថបទព័ត៌មាន និងការរាយការណ៍នោះ…

សមាគម​ធនាគារ​នៅកម្ពុជា​រកឃើញ​សមាជិក​ក្រុមប្រឹក្សា​ថ្មី​សម្រាប់អាណត្តិ​ ២០២៤-២០២៥​

ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជា បាន​សមាជិកក្រុមប្រឹក្សាថ្មីសម្រាប់អាណត្តិ ២០២៤-២០២៥ នៅក្នុងមហាសន្និបាតប្រចាំឆ្នាំ២០២៣ របស់ខ្លួន កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២៤ ដោយ​ក្នុងនោះ ​ប្រធាន​នាយក​ប្រតិបត្តិធនាគារ​មេប៊ែង​ (ខេមបូឌា​) ភីអិលស៊ី គឺជា​ប្រធាន​សមាគម​ធនាគា​រ​នៅកម្ពុជា​ក្នុង​អាណត្តិ​ថ្មី ។ លោក Raymond Sia អតីតប្រធានសមាគមធនាគារនៅកម្ពុជា…

ធនាគារ​មេប៊ែង ចុះអនុស្សរណៈក្នុងការផ្ដល់​កម្ចីសម្រាប់អតិថិជន​ទិញ​អគ្គិស​នី BYD

ភ្នំពេញ ៖  ធនាគារ មេ​យ​ប៊ែ​ង ខេ​ម​បូ​ឌា ដែល​ជា​គ្រឹះ ស្ថាន​ហិរញ្ញវត្ថុ​ឈានមុខ​មួយ​ក្នុង​ប្រទេស​កម្ពុជា បាន​ចុះអនុស្សរណៈយោគ​យល់​មួយ​ជាមួយ​ក្រុមហ៊ុន ខៀវ អូតូ ខូអិលធីឌី ផ្ដល់​ហិរញ្ញប្បទាន​ជូន​អតិថិជន​​​​ទិញ​រថយន្តអគ្គិសនីពី​ក្រុមហ៊ុន BYD  ។ ការ​ចុះ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា ប្រារព្ធ​ឡើងនៅ​សាល​តាំង​បង្ហាញ​រថយន្ត BYD សាខា​មហាវិថី​ព្រះ​មុនី​វង្ស កាលពីថ្ងៃទី​២៩ មីនា…

NBC : ការទូទាត់​ប្រាក់​តាមប្រព័ន្ធឌីជីថល​បានកើនឡើង​ពី ៤០០​ពាន់​លាន​ដុល្លារ​ដល់​ ៤៩២ពាន់​លាន​ដុល្លារ​​ក្នុងឆ្នាំ២០២៣​

ភ្នំពេញ ៖​ ក្នុងពេលបច្ចុប្បន្ននេះ ការទូទាត់​ត្រូវ​បានមើលឃើញថា​ធ្វើឡើង​តាមប្រព័ន្ធឌីជីថលជាពិសេស​ការ​ស្កេនឃ្យូអរ​ ដែល​ធ្វើឱ្យ​និន្នាការ​នៃការ​ប្រើប្រាស់ប្រព័ន្ធទូទាត់តាមឌីជីថល​នៅកម្ពុជាកើនឡើង​ខ្ពស់​ពីមួយឆ្នាំ​ទៅមួយឆ្នាំ ។ នេះបើតាម​សេចក្ដីប្រកាសព័ត៌មាន​របស់​ធនាគារ​ជាតិនៃ​កម្ពុជា​ចេញផ្សាយថ្ងៃទី២៩ មីនា ២០២៤ ។ យោងតាមសេចក្ដី​ប្រកាសព័ត៌មាន​របស់​ធនាគារ​ជាតិ​នៃកម្ពុជា​បានឱ្យដឹងថា​ ក្នុង​រយៈ​ពេល​​ប៉ុ​ន្មា​នឆ្នាំ​ចុ​ងក្រោ​យនេះ ប្រតិបត្តិការ​ទូទាត់ឌីជីថល​​នៅកម្ពុជា​បានកើនឡើង​យ៉ាង​ឆាប់​រហ័ស​ ដូចជា​តាមរយៈការ​ប្រើប្រាស់​ប័ណ្ណ​ឥណទាន​ ប័ណ្ណឥណពន្ធ​ការ​ផ្ទេរ​ប្រាក់ និងជាំពិសេស​ ការ​ស្កេន​ឈ្យូអរ​កូដ សម្រាប់ទូទាត់ ដែ​លមា​ន​ចាប់ហាងលក់​ទំនិញតូចៗ រហូតដល់​ធំ…

ចំនួន​យានយន្ត​ធ្វើ​ចរាចរណ៍​លើ​ដង​ផ្លូវ ត្រូវបានប៉ាន់ស្មាន​ថា​នឹងកើន​ឡើង​ដល់​៨លាន​គ្រឿង​ក្នុងឆ្នាំ ២០៣០ និង ​១៤លានគ្រឿង​ក្នុងឆ្នាំ ២០៥០​

ភ្នំពេញ ៖ កំណើន​នៃយានយន្ត​ធ្វើ​ចរាចរណ៍ នៅតាមដងផ្លូវ​​ក្នុង​ប្រទេស​កម្ពុជា​បានកើនឡើង​ជា​បន្តបន្ទាប់ ហើយ​ក្នុងឆ្នាំ២០៣០​ កំណើន​យានយន្ត​ធ្វើ​ចរាចរណ៍តាមដងផ្លូវក្នុង​ប្រទេស​រំពឹងកើនឡើង​ដល់​៨​លានគ្រឿង និង​បន្តកើនឡើងដល់១៤លាន​គ្រឿង​ក្នុងឆ្នាំ ២០៥០ ។​ នេះបើតាមការ​ប៉ាន់​ស្មាន​របស់​រាជរដ្ឋាភិបាលកម្ពុជា​កាលពីពេលកន្លងទៅ ។​ នៅថ្ងៃទី​២៨ មីនា ២០២៤ ធនាគារ​ពិភពលោកក៏បានផ្ដល់ជាទស្សនទាន​ដល់​កម្ពុជា ឱ្យ​ត្រៀមខ្លួនក្នុងការ​ងាក​ទៅ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​និងកាត់បន្ថយ​ការ​ប្រើប្រាស់​យានយន្ត​ដែល​ប្រើ​ប្រាស់​ប្រេងម៉ាស៊ូត និងសាំង ។ លោកស្រីម៉ារីយ៉ាម សាលីម…

វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមគ្នាអនុវត្ត និង​អ​ភិ​វឌ្ឍ​កម្ម​វិធី​ចំណេះដឹងហិរញ្ញវត្ថុនៅកម្ពុជា

ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយមានការគាំទ្រពីធនាគារជាតិនៃ​កម្ពុជា បានរៀ​បចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី “វឌ្ឍនភាព និងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ” រយៈពេលមួយថ្ងៃ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ។ សិក្ខាសាលាពិគ្រោះយោបល់នេះ ទទួលបានការអញ្ជើញចូលរួមជាអធិបតីពី លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យទី១…

សហគ្រាស​ឧស្សាហកម្ម​​ចំនួន១៧​របស់ចិន បានបង្ហាញការ​ចាប់អារម្មណ៍ និងបំណង​ពង្រីកការ​វិនិយោគ បន្ថែម​នៅកម្ពុជា​

ភ្នំពេញ ៖ សហគ្រាស​ឧស្សាហកម្មធំៗ​ចំនួន​១៧​របស់​ប្រទេស​ចិន​ ដែលជំនាញ​និង​ប្រកប​អាជីវកម្មលើ​វិស័យ​ជាច្រើន រួមមាន​ដូចជា វិស័យ​វាយ​នភ័ណ្ឌ​ បច្ចេកវិទ្យា​ព័ត៌មាន ឧស្សា​ហ​កម្ម ហិរញ្ញវត្ថុ និងធនាគារ ថាមពល ការ​គ្រប់​គ្រង​សំណល់ និងទឹកស្អាត អចលនទ្រព្យ​ ជាដើម បានបង្ហាញការ​ចាប់អារម្មណ៍​លើការ​បណ្ដាក់ទុន​និងពង្រីក​ការ​វិនិយោគ​បន្ថែម​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ថ្លែង​នៅក្នុង​ជំនួប​ជាមួយ​សម្ដេចធិបតីហ៊ុន​ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា​កាលពីព្រឹកថ្ងសទី​២៧…

​សមាគម​ហិរញ្ញវត្ថុ​ចំនួន​២ សហការ​ជាមួយ​ NBC រៀបចំ​សិក្ខាសាលា​មួយ​ស្ដីពី វឌ្ឍនភាព​និងទិសដៅ​អភិវឌ្ឍ​កម្មវិធី​ចំណេះដឹង​ហិរញ្ញវត្ថុ

ភ្នំពេញ ៖ សមាគម​ធនាគារ​នៅកម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​​កម្ពុជា ដោយមា​ន​ការ​គាំ​ទ្រពី​ធ​នា​គា​រ​ជា​តិ​នៃ​ក​ម្ពុជា(NBC) បានរៀបចំសិក្ខា​សាលាពិគ្រោះយោ​ប​​ល់​ជាមួយភា​គី​ពាក់​ព័ន្ធ​ស្តីពី វឌ្ឍនភាព និងទិ​សដៅ​អភិ​វឌ្ឍ​ក​ម្ម​វិ​ធីចំណេះដឹងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ នៃ​ធ​នា​គា​រ​ជា​តិនៃ​កម្ពុជា ។ សិក្ខា​​សាលា​​ពិគ្រោះ​​យោ​ប​ល់នេះ ទទួលបានការអញ្ជើញចូលរួមជាអធិបតី ពីលោក ហេង បូមករា អគ្គនា​យ​ក​រ​ង​ត្រួតពិនិត្យទី១…