Cam Bank News

វិស័យមីក្រូហិរញ្ញវត្ថុបង្កើតផលិតផលឥណទានកាន់​តែច្រើន​សម្រាប់​វិស័យ​កសិកម្ម​ដើម្បី​ជំរុញ​វិស័យ​កសិកម្មបន្ថែម

ភ្នំពេញ ៖​  វិស័យមីក្រូហិរញ្ញវត្ថុបានចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាព ដោយបា​ន​ប​ង្កើត​ផ​លិ​ត​ផ​ល​​ឥណ​ទានកសិកម្ម និងសេវាកម្មកាន់តែ​ច្រើន​បន្ថែមទៀត​ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការរបស់ប្រជាកសិករ និង​សហ​​​​គ​​ម​ន៍ក​សិ​ក​ម្ម​​នៅតាមមូលដ្ឋាន ។ បើតាមលោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានលើកឡើងថា បើ​មើ​លពី​ប្រវត្តិដើម វិស័យ​មីក្រូហិ​រញ្ញ​វត្ថុ​បាន​កើត​ចេញ​ពី​វិស័យ​កសិកម្ម​ដែរ ​ដូច្នេះស​មាគ​ម​នឹ​ង​ប​ន្ត​ជួ​យជំ​​រុញ​ការផ្តល់ឥណទានដល់ប្រជាពលរដ្ឋ ក៏ដូចជាមុខរបរពាក់ព័ន្ធក្នុងវិស័យកសិកម្ម ​ព្រោះវិ​ស័​យ​មី​ក្រូ​ហិ​រ​ញ្ញ​វត្ថុ​ចា​ត់​ទុ​ក​វិ​ស័​យក​សិកម្ម​ជាវិ​ស័យ​អាទិ​ភាព ។…

ធនាគារ​ហត្ថា​ ចុះហត្ថលេខា​លើ​អនុស្ស​រណៈ​យោគ​យល់​គ្នា​ជាមួ​យ​មន្ទីរ​ពេទ្យ​អ​ន្តរជាតិអរៀន​ដា

​​ភ្នំពេញ ៖ ធនាគារ​ហត្ថា​ បានសម្រេច​ចុះ​ហត្ថលេខា​លើអនុស្សរណៈយោគយល់​គ្នា​ជាមួយ​មន្ទីរពេទ្យ​អន្តរជា​តិ​​​អរៀន​ដា ដើម្បីបង្កើន​លទ្ធភាព​ផ្ដល់​ជូន​នូវ​អត្ថ​ប្រយោជន៍​ជា​ច្រើន​សន្ធឹ​ក​សន្ធាប់​តាមរយៈ​ការ​បញ្ចុះ​តម្លៃ​ពិសេ​ស​​​ពី​មន្ទីរពេទ្យ​អន្តរជាតិ​អរៀន​ដា ។ ពិធីចុះហត្ថលេខា​លើ​អនុស្សរណៈនេះ ធ្វើឡើង​​ក្រោម​អធិបតីភាព លោកឧកញ៉ា​ហួត អៀងតុង ប្រធាន​អគ្គ​នាយក​ធនាគារ​ហត្ថា និងលោកជំទា​វឧកញ៉ា​គួន ធីតា ប្រធាន​ក្រុម​ប្រឹក្សា​ភិបា​ល​នៃមន្ទីរពេទ្យ​អរៀន​ដា ។ យោងតាមសេចក្ដី​ប្រកាស​ព័ត៌មាន​របស់ធនាគារ​ហត្ថា​ឱ្យដឹ​ងថា​ តា​មរ​យៈ​អ​នុស្ស​រ​ណៈ​នៃ​កា​រ​យោ​គ​យ​ល់គ្នា​នេះ ​ស្ថាប័ន​ទាំងពី​រ​នឹ​ង​ធ្វើ​ស​ហ​ប្រ​តិ​ប​ត្តិ​កា​រ​ក្នុ​ង​កា​រ​ប​ង្កើ​ន​ល​ទ្ធ​ភាព​ផ្ត​ល់​ជូ​ន​​នូ​វ​អ​ត្ថ​ប្រ​យោ​ជ​ន៍​ជា​ច្រើ​ន​ស​ន្ធឹ​ក​ស​ន្ធា​​​ប់​​​តា​មរយៈការបញ្ចុះតម្លៃពិសេសពីមន្ទីរពេទ្យអន្តរជាតិ អរៀនដា ដូចជាការបញ្ចុះតម្លៃលើសេវា…

ឆ្នាំ​២០២៣ ធនាគារ​ ABA រក​ប្រាក់​ចំណេញសុទ្ធ​​បាន​២៥៥លានដុល្លារ​អាមេរិក​

ភ្នំពេញ ៖ ធនាគារ ABA ​​ជាធនាគារ​ដែល​កំពុង​មានប្រជា​ប្រិយភាពមួយ​នៅក្នុង​ប្រទេស​កម្ពុជា និងមា​ន​អតិ​ថិ​ជ​​ន​​កំពុង​ប្រើប្រាស់ច្រើនជាង​គេ​មួយផងដែរ ។ ក្នុងឆ្នាំ២០២៣​កន្លង​ទៅ​នេះ គិតត្រឹម​ថ្ងៃទី​៣១ ខែ​តុលា​ឆ្នាំ ២០២៣ ធនាគារ​ ABA រក​ប្រាក់ចំណូល​ ៣៤៣​លានដុល្លារ​អាមេរិក​ និង​ប្រាក់​ចំណេញសុទ្ធ​២៥៥​លានដុល្លារ​អាមេរិក ។ នេះ​បើតាម​សេចក្ដី​ប្រ​កាសព័ត៌មាន​របស់​ធនាគារ​ជាតិកាណាដាដែលជា​ក្រុមហ៊ុន​មេ​របស់​ធនាគារ​ABA ។​ ធនាគារ​ជាតិ​កាណាដា​បាន​វិនិយោគដំបូង​នៅក្នុង​ប្រទេសកម្ពុជា​…

ធនាគារ​ABA ច្រាន​ចោល​ជុំវិញព័ត៌មានថា​ខ្លួន​បានលក់​អាជីវកម្ម​ធនាគារ​នៅកម្ពុជា

ភ្នំពេញ ៖ សារព័ត៌មាន​បរទេស​មួយ​បានរាយការណ៍ថា ធនាគារ​ ABA បាន​លក់​អាជីវកម្ម​ធនាគារ​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​ ស្របពេលដែលធនាគារ​នេះ​កំពុង​កើប​លុយ​ចំណេញ​​ដ៏ច្រើន​សន្ធឹក​សន្ធាប់​នៅ​កម្ពុជា ។ បន្ទាប់ពីមានការ​ចុះផ្សាយ​បែបនេះ ធនាគារជាតិកាណាដា (National Bank of Canada) ដែលជា​ក្រុម​ហ៊ុនមេ​រ​បស់ធនាគារ ABA បាន​ចេញ​សេចក្ដីប្រកាសព័ត៌មានមួយ ច្រានចោ​ល​សេ​ច​ក្តីរា​យ​កា​រ​ណ៍​រ​ប​ស់សា​រ​ព័​​ត៌មាន មួយនេះ ​​។​…

ក្នុងឆ្នាំ២០២៣​ ការទូទាត់​ប្រាក់​តាមប្រព័ន្ធឌីជីថល​កើនឡើង​ខ្ពស់​ជាង​GDP ១៦ដង​

 ភ្នំពេញ ៖ ការទូទាត់​ប្រាក់​ប្រព័ន្ធឌីជីថល​នៅ​កម្ពុជា​មានការកើនឡើង​គួរឱ្យកត់សម្គាល់​ក្នុង​រយៈ​ពេល​ប៉ុន្មានឆ្នាំមកនេះ ជាពិសេស​នៅក្នុងអំឡុង​នៃការរីករាល​ដាល​កូវីដ​១៩ ដែល​ធ្វើឱ្យ​មនុស្ស​ជ្រើស​រើស​យក​មធ្យោបាយ​ទូទាត់តាមប្រព័ន្ធឌីជីថល ជាក់ស្ដែង​ក្នុងឆ្នាំ២០២៣​កន្លងមកនេះ ការទូទាំត់​ប្រាក់តាមប្រព័ន្ធឌីជីថល​ មានទំហំទឹកប្រាក់​រហូតដល់​ជាង​៤៩០​ពាន់​លានដុល្លារ​អាមេរិក​ឬស្មើនឹងប្រមាណ១៦ដង​នៃ​ផលិតផល​ក្នុងស្រុកសរុបរបស់​កម្ពុជា។ ថ្លែង​នៅក្នុង​ឱកាស​អញ្ជើញ​បើក​វេទិការដ្ឋាភិបាល​ឌីជីថល​លើកទី​១ កាលពីព្រឹកថ្ងៃទី​១១ មីនា ២០២៤ សម្តេចមហា​បវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា​ ការទូទាត់​ប្រាក់តាមប្រព័ន្ធឌីជីថល​នៅ​កម្ពុជា​កាន់តែ​បោះជំហានទៅ​មុខ​ជា​បន្តបន្ទាប់​ហើយ ដោយ​ប្រកា​នេះ​គឺ​បានធ្វើ​ឱ្យ​ការធ្វើបរិវត្តកម្មឌីជីថល គឺជាការចាប់យក និងការទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើន…

ធនាគារ​អេស៊ីលីដា ដាក់ឱ្យដំណើរការកម្មវិធី “WeChat Pay” ជាផ្លូវ​ការ​សម្រា​ប់កា​រទូទា​ត់ប្រា​ក់​ឆ្លង​ដែ​ន​​តា​ម​ឃ្យូអរកូ​ដ

ភ្នំពេញ ៖ ក្រុមហ៊ុន NETSTARS Co., Ltd. (មានស្នាក់ការកណ្តាលស្ថិតនៅ Chuo-ku ទីក្រុងតូក្យូ ប្រ​ទេស​ជ​ប៉ុន ដែលដឹកនាំដោយ លោក Tsuyoshi Ri តំណាងឱ្យក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ ដោយ​តទៅ​នេះ​ហៅ​​ថា​ “NETSTARS”) បាន​ប្រកាស​​ជាផ្លូវការអំពីការដាក់ឱ្យដំណើរការមធ្យោបាយទូទាត់តាមប្រព័ន្ធ “StarPay”…

ប្រាក់ចំណេញ​សុទ្ធរបស់​ធនាគារ​អេស៊ីលីដា​ឆ្នាំ ២០២៣​ នៅតែមានភាព​ប្រសើរ​ទោះបីជា​ថមថយជា​ងឆ្នាំ ២០២២​បន្តិចក្តី

ភ្នំពេញ ៖យោងតាម​របាយការណ៍​ហិរញ្ញវត្ថុ​របស់ធនគារ​អេស៊ីលីដា​ ភិអិលស៊ី​បានបង្ហាញថា​ ​ក្នុងឆ្នាំ២០២៣​កន្លងទៅនេះ ធនាគារ​អេស៊ីលីដា​ភីអិលស៊ី ទទួលបាន​ប្រាក់​ចំណេញ​សុទ្ធ​ចំនួន​ ១៣៨​​លា​នដុល្លារអាមេរិក ដែលមានកា​រធ្លាក់​ចុះ​ប្រមាណ២០ភាគរយ បើធៀបនឹ​ងឆ្នាំ ២០២២  ប៉ុន្តែបើក្រលេ​កមកមើលតួលេខនៃ​ប្រាក់​ចំណេញសុទ្ធឃើញថា​នៅតែមានភាពល្អប្រសើរ ។​ ក្នុងឆ្នាំ ២០២២​ ធនាគារអេស៊ីលីដា​ទទួលបានប្រាក់ចំណេញ​សុទ្ធក្រោយបង់ពន្ធ​ចំនួន​១៧០​លានដុល្លារអាមេ​រិក​​ ។ ការធ្លាក់ចុះនៃ​ប្រាក់ចំណេញ​សុទ្ធរបស់ធនាគារ​មួយ ដោយសារតែកត្តា​បញ្ហា​សេដ្ឋកិច្ច  ដែល​បណ្ដា​ល​ម​កពី​វិបត្តិជំងឹកូវីដ​១៩ និងសង្គ្រាម​​រវាង​រុស្ស៊ី…

ទុន​បម្រុង​អន្តរជាតិ​​របស់កម្ពុជា​កើនឡើង២០ពាន់លានដុល្លារ​អាមេរិក​​បន្ទាប់ពីធ្លាក់ចុះ​កាលពីឆ្នាំ ២០២២

​ភ្នំពេញ ៖ ទុន​បម្រុង​អន្តរជាតិ​របស់​កម្ពុជា​ គិតត្រឹម​ដំណាច់ឆ្នាំ ២០២៣​កន្លងទៅនេះ បានកើនឡើង​វិញ​ដល់​២០​ពាន់​លានដុល្លា​រអាមេរិក បន្ទាប់ពីបានធ្លាក់​ចុះ​​កាលពីឆ្នាំ ២០២២​កន្លងទៅ គ្រា​ដែលកម្ពុជា​និងពិភពលោក​កំពុងជួប​វិបត្ត​ដោយសារ​កូវីដ​១៩​ផង និងសង្គ្រាម​រវាង​រុស្ស៊ី និងអ៊ុយក្រែន​ផង ។ នេះ បើតាម​របាយការណ៍​របស់ធនាគារ​ជាតិនៃ​កម្ពុជា​​ចេញផ្សាយ​​កាលពីពេលថ្មីៗនេះ ។ របាយការណ៍បានបង្ហាញថា ការកើនឡើ​ងនៃទុន​បម្រុង​អន្តរជាតិ ជា​ចម្បង​បណ្ដាលមកពីការកើនឡើង​​នៃ​ប្រាក់​បញ្ញើ​របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​ ការកើនឡើង​តម្លៃ​ទីផ្សា​រសំពៀត…

ធនាគារ​ហត្ថា​ប្ដេជ្ញា​ក្នុងការ​ពួត​ដៃគ្នា​ផ្ដល់​សេវាកម្មល្អឥតខ្ចោះ​ដល់​អតិ​ថិជន​របស់​ខ្លួន​

ភ្នំពេញ ៖  ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារ​ពាណិជ្ជ​ធំជា​ង​គេលំ​ដាប់​ទី​​៥ នៅក្នុងប្រទេសថៃ និងជា​សមា​ជិក​នៃ​សម្ព័ន្ធ​ហិរញ្ញវត្ថុអន្តរជាតិ MUFG បានរៀបចំកិ​ច្ចប្រ​ជុំ​ប្រធា​ន​ប្រតិបត្តិការសាខាប្រចាំឆ្នាំ ក្រោមប្រធាន​ «ពួតដៃគ្នាដើម្បីភាពរឹងមាំទាំងអស់គ្នា»  ។ លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ…

ធនាគារ កាណាឌីយ៉ា ដាក់ឱ្យប្រើប្រាស់ជាផ្លូវការមុខងារទូទាត់ស្កេន QR Codeឆ្លងប្រទេសជាមួយប្រទេសថៃ

ភ្នំពេញ ៖ ធនាគារ កាណាឌីយ៉ា បានដាក់ឱ្យ​ប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធទូទាត់ស្កេន QR​ ឆ្លង​ប្រ​ទេ​ស​ជា​មួ​យ​នឹ​ង​ប្រ​ទេសថៃ ដែល​នឹង​ធ្វើឱ្យអតិថិជនកំពុងប្រើប្រាស់កម្មវិធី Canadia Bank App កាន់តែមាន​ភា​ព​ងា​យ​ស្រួល​ និងអាចទូទាត់ប្រាក់កាន់តែទូលំទូលាយជាមួយគណនីប្រាក់រៀល ។ យោងតាម​សេចក្ដី​ប្រកាសព័ត៌មាន​របស់​ធនាគារ​កាណាឌីយ៉ាបានឱ្យដឹងថា ចាប់ពីថ្ងៃនេះតទៅ អតិថិជនរ​បស់​​ធ​នា​គា​រ កាណាឌីយ៉ា មិនពិបាកក្នុងការប្តូររូបិយប័ណ្ណទៀតទេ ពេល​ធ្វើ​ដំណើរ​ទៅប្រទេសថៃ…