Cam Bank News

ធនាគារជាតិនៃកម្ពុជា និង អង្គការសហប្រជាជាតិ ចេញសេចក្តីថ្លែងការណ៍រួមទាក់ទងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានសហការរៀបចំសម្របសម្រួលកិច្ចសន្ទនាកម្រិតខ្ពស់រវាងពហុភាគីពាក់ព័ន្ធលើកទី២ ស្តីពី មីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីតាមដានវឌ្ឍនភាពសកម្មភាពអាទិភាពចំនួន២២ ដែលត្រូវបានអនុម័ត ក្នុងកិច្ចសន្ទនាកម្រិតខ្ពស់រវាងពហុភាគីពាក់ព័ន្ធលើកទី១ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងដំណើរការ តំគ្រោះយោបល់ជាមួយពហុភាគីពាក់ព័ន្ធ ស្តីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។នេះបើយោងតាមសេចក្តីប្រកាសពត៌មានរបស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២៨ខែមករា។ សេចក្តីថ្លែងការណ៍បានឱ្យដឹងថា៖ដើម្បីឆ្លើយតបនឹងការព្រួយបារម្ភចំពោះកំណើនយ៉ាងឆាប់រហ័សនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងភាពប្រទាក់ក្រឡាគ្នាជាមួយបញ្ហាប្រឈមផ្សេងទៀត ដូចជាការជំពាក់បំណុលលើសលប់ជាដើមនោះ ការផ្តួចផ្តើមឱ្យមានដំណើរការពិគ្រោះយោបល់បានចាប់ផ្តើមកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងគោលបំណង សម្របសម្រួលឱ្យមានការចូលរួមពិភាក្សាពីភាគីពាក់ព័ន្ធក្នុងន័យស្ថាបនា បង្កើតឱ្យមានការយល់ដឹងរួមគ្នា អំពីបញ្ហាប្រឈមនានា និងកំណត់សកម្មភាពអាទិភាព និងការប្តេជ្ញាចិត្តជាក់លាក់…

Read More

អ្នកវិនិយោគជាច្រើនតែងសួរថា គួរទិញហ៊ុនពេលណា ដែលមិនខាត? អ្នកជំនាញប្រាប់ថា គួរធ្វើបែបនេះ

ចម្លើយដ៏ខ្លីហើយងាយនោះ គឺមិនមានអ្នកណាម្នាក់អាចកំណត់ថាថ្លៃភាគហ៊ុនថ្ងៃស្អែក ឬខានស្អែកនឹងកើន ឬធ្លាក់នោះទេ។ ប៉ុន្តែអ្វីដែលយើងដឹងនឹងអាចប្រាប់បាននោះគឺក្នុងរយៈពេលវែង (ច្រើនឆ្នាំ)  ទីផ្សារ និងថ្លៃភាគហ៊ុននឹងកើនឡើង (ក្រុមហ៊ុនដែលរកស៊ីចំណេញ)។ ពេលវេលាល្អបំផុតក្នុងការទិញគឺ ទិញជារឿយៗ បើទោះបីជាថ្លៃធ្លាក់ចុះ ឬឡើងក៏ដោយ! (Dollar-cost averaging)។ តាមរយៈការវិនិយោគទៀងទាត់ (ប្រចាំសប្ដាហ៍ ឬខែ) វិនិយោគិនអាចកាត់បន្ថយហានិភ័យ និងទទួលបានអត្ថប្រយោជន៍ពីកំណើនទីផ្សាររយៈពេលវែង។ កុំរង់ចាំទីផ្សារល្អ កុំខ្លាចទីផ្សារមិនល្អ វិនិយោគកាន់តែឆាប់និងញឹកញាប់ កាន់តែល្អ។ ចាប់ផ្តើមឥឡូវនេះ វិនិយោគទៀងទាត់ ហើយទុកអោយពេលវេលាជាអ្នកធ្វើការ! លោកអ្នកអាចសិក្សាស្វែងយល់បន្ថែម ដើម្បីអាចទិញបានក្នុងថ្លៃល្អៗ។ ប្រភព៖…

Read More

ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានវិញ្ញាបនប័ត្រ បញ្ជាក់ពីកិច្ចការពារ សុវត្ថិភាពទិន្នន័យប័ណ្ណអេឡិចត្រូនិក

ធនាគារ អេស៊ីលីដា ភីអិលស៊ី បន្តទទួលបានជាផ្លូវការ វិញ្ញាបនប័ត្រ PCI DSS ជំនាន់ 4.0.1 ដែលជាស្តង់ដារអន្តរជាតិបញ្ជាក់ពីកិច្ចការពារ សុវត្ថិភាពទិន្នន័យប័ណ្ណអេឡិចត្រូនិក។ នេះបើតាមការបង្ហាញឲ្យដឹងនៅលើផេកហ្វែសប៊ុកផ្លូវការរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ សមិទ្ធផលនេះជាសក្ខីភាពបង្ហាញការប្តេជ្ញាចិត្តរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងនាមជាធនាគារខ្មែរឈានមុខគេក្នុងប្រទេសកម្ពុជា និងក្នុងនាមជាដៃគូសហការដែលអាចទុកចិត្តបាន ក្នុងការអនុវត្តវិធានការសុវត្ថិភាពព័ត៌មានវិទ្យាខ្ពស់បំផុតដោយរក្សានូវគ្រឹះសំខាន់ៗទាំង៥រួមមាន៖ Confidentiality, Integrity, Availability, Authenticity, and Non-repudiation (CIAAN)៕

Read More

ធនាគារទាំង១០ មានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក

ធនាគារ ហាក់បន្តកើនឡើងច្រើនមែនទែននាពេលបច្ចុបន្ននេះ មិនថាជាធនាគារពាណិជ្ជ ឬធនាការវិនិយោគនោះទេ។ យ៉ាងណាក៏ដោយ បើតាមការឲ្យដឹងពី Investopedia ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ បានរំលេចទិន្នន័យមកថា មានធនាគារចំនួន១០ ដែលត្រូវបានគេចាត់ទុកថា​ ជាធនាគារដែលមានមូលធនប័ត្រទីផ្សារ (មូលធនប័ត្រទីផ្សារ សំដៅទៅលើតម្លៃទីផ្សារជាទឹកប្រាក់សរុបជាដុល្លារ នៃភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុនមួយ) ខ្ពស់ជាងគេនៅលើពិភពលោក។ ខាងក្រោមនេះ ជាតារាងនៃធនាគារទាំង១០ ដែលមានតម្លៃថ្លៃជាងគេ៖ លេខឈ្មោះស្ថាប័នធនាគារឈ្មោះកាត់មូលធនប័ត្រទីផ្សារ1JP Morgan ChaseJPM៧៤៦,៦ពាន់លានដុល្លារ2Bank of AmericaBAC៣៥៥,៧៧ពាន់លានដុល្លារ3Industrial and Commercial Bank of…

Read More

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ចាប់ដៃនាំកូនៗអតិថិជន និងបុគ្គលិកទទួលបានការអប់រំល្អបំផុត

កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៥ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និង សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាផ្លូវការមួយ ដែលប្រព្រឹត្តទៅនៅ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ មានការចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧកញ៉ាបណ្ឌិត ត្រាំង លី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល លោក…

Read More

ត្រូវម៉ាច់! ចង់បានការងារថ្មី បទពិសោធន៍ថ្មី ធនាគារមួយនេះកំពុងតែជ្រើសរើស Manager ជាច្រើនតំណែង

ធនាគារ ហុង លីអុង (Hong Leong Bank Cambodia) ថ្មីៗនេះ កំពុងតែជ្រើសរើសបេក្ខជន បេក្ខនារី ដែលមានសក្តានុពល ដើម្បីចូលរួមក្នុងកិច្ចការងារជាមួយខ្លួន ដោយក្នុងនោះមានតួនាទីជាច្រើនដូចជា៖ 1. Head of Collection ព័ត៌មានលម្អិត៖ https://tinyurl.com/bdz5ar9w 2. Priority Banking Manager – Chinese Speaking ព័ត៌មានលម្អិត៖ https://tinyurl.com/bdfcczdv 3. Mobile…

Read More

ត្រៀម CV វឹបៗ! អ្នកចង់ធ្វើការធនាគារ តែគ្មានបទពិសោធន៍ ធនាគារមួយនេះរើសបុគ្គលិកដល់ទៅជាង ២០០កន្លែង

ជាឱកាសមួយដ៏ល្អសម្រាប់និស្សិតដែលកំពុងសិក្សានៅថ្នាក់មហាវិទ្យាល័យ (បិរញ្ញាបត្រឆ្នាំទី៤ឡើងទៅ) ចង់ចាប់ក្តីស្រមៃធ្វើការនៅក្នុងវិស័យធនាគារ ប៉ុន្តែគិតថាខ្លួនឯងមិនទាន់មានបទពិសោធន៍ មិនធ្លាប់បានបញ្ចេញសមត្ថភាពនៅក្នុងវិស័យការងារជាក់ស្តែង នោះលែងជាអ្វីត្រូវរាំងស្ទះទៀតហើយ ថ្មីៗនេះធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារធំមួយនៅក្នុងស្រុក កំពុងប្រកាសជ្រើសរើសបុគ្គលិកច្រើនមុខតំណែង និងច្រើនកន្លែងដូចជា៖ ១.ភ្នាក់ងារឥណទាន (១៦២នាក់) ២.ភ្នាក់ងារទំនាក់ទំនងសេវាហិរញ្ញវត្ថុ (ចេះភាសាចិន ១៩នាក់) ៣.ភ្នាក់ងារប្រតិបត្តិការ (ចេះភាសាចិន ១០នាក់) ៤.អ្នកអភិវឌ្ឍន៍កម្មវិធី (iOS & Android ១៥នាក់) ៥.អ្នកសំអាត (០៨នាក់) ៦.ជំនួយការបម្រើអតិថិជន (១៧នាក់) សូមផ្ញើ…

Read More

ធនាគារ វីង រកឃើញអ្នកឈ្នះដុំមាសកន្លះគីឡូ

ធនាគារ វីង (ខេមបូឌា) ម.ក បានបញ្ចប់កម្មវិធីប្រកួតយកដុំ​មាសរដូវកាលទី ៣ ជាមួយនឹងការប្រគល់រង្វាន់ មាសសុទ្ធទម្ងន់កន្លះគីឡូទៅដល់អ្នកឈ្នះនៅឯអគារធនាគារ វីង ថៅវើ។ អតិថិជន​ដែល​ឈ្នះរង្វាន់ធំ​​រដូវកាលនេះគឺបានទៅលោក សៅ ពិសិដ្ឋ ដែល​ជា​ប្រជាជន​រស់នៅក្នុងរាជធានីភ្នំពេញហើយ​បានប្រើប្រាស់សេវាកម្មធនាគារ វីង ច្រើនឆ្នាំមកហើយ។​ លោកពិសិដ្ឋ ប្រមូលបានវីងភ័ញចំនួន ១៥.០០០ មុនគេតាមរយៈការប្រើប្រាស់អេប Wing Bank ទើប​ទទួលបាននូវរង្វាន់ដុំមាស​នេះ។ លោក ពិសិដ្ឋ ព្រមទាំ​ង​អតិថិជន​​ជាច្រើននាក់ទៀតបានចូលរួមក្នុងកម្មវិធីប្រកួតយកដុំមាសរដូវកាលទី ៣ របស់ធនាគារ វីង ដែល​ទើប​តែ​បានបញ្ចប់ក្នុងខែវិច្ឆិកា…

Read More

សាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ ទទួលពានរង្វាន់ចំនួន ០២ ពី ក្រុមហ៊ុនម៉ាស្ទ័រកាត

សាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ ទទួលបានពានរង្វាន់ឆ្នើមក្នុងឆ្នាំ ២០២៤ ចំនួន២ ពីក្រុមហ៊ុនម៉ាស្ទ័រកាតរួមមាន ពានរង្វាន់ “ Leadership in Credit Volume 2024” និងពានរង្វាន់ “ Leadership in Credit Growth 2024” ។ ការទទួលពានរង្វាន់នេះបានឆ្លុះបញ្ចាំង ពីការខិតខំប្រឹងប្រែងចំពោះការផ្ដល់ជូននូវសេវាកម្មល្អ និងផ្ដល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយការយកចិត្តទុកដាក់ និងសុវត្ថិភាព ជូនដល់អតិថិជន។ នេះបើតាមការឲ្យដឹងពីផេកផ្លូវការរបស់ ធនាគារកាថេយូណៃធីត (កម្ពុជា)…

Read More

ធនាគារ ABA ចាប់ដៃរកស៊ីជាមួយក្រុមហ៊ុនដ៏ល្បីមួយ ដែលផ្គត់ផ្គង់បណ្ដាញសាកថ្មរថយន្ត EV ឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍

កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ធនាគារ ABA បានប្រកាសពីកិច្ចសហការជាយុទ្ធសាស្ត្រថ្មីរបស់ខ្លួនមួយទៀត ជាមួយក្រុមហ៊ុន CHARGE+ cAMBODIA ដែលជាក្រុមហ៊ុនផ្គត់ផ្គង់បណ្តាញសាកថ្មរថយន្តអគ្គិសនី (EV) ឈានមុខនៅក្នុងបណ្តាប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីជំរុញការប្រើប្រាស់រថយន្តអគ្គិសនីប្រកបដោយនិរន្តរភាព និងនវានុវត្តន៍នៅកម្ពុជា។ កិច្ចសហការនេះ នឹងអនុញ្ញាតឲ្យមានការភ្ជាប់ផ្លែតហ្វមទូទាត់ PayWay ទៅក្នុងកម្មវិធី Charge+ ដែលអាចឲ្យអតិថិជនបញ្ចូលលុយក្នុងវ៉លឡេតកម្មវិធី Charge+ យ៉ាងងាយស្រួលតាមកូដ KHQR codes ឬកាតធនាគារ។ បន្ថែមពីលើនេះ ABA ត្រៀមរួចរាល់ក្នុងការគាំទ្រដល់កំណើនហេដ្ឋារចនាសម្ពន្ធ រថយន្តអគ្គិសនី នៅកម្ពុជា…

Read More