ធនាគារ វីង អ្នកឧកញ៉ា គិត ម៉េង ជម្រុញកម្ចី ៣លានដុល្លារ មិនបាច់មានទ្រព្យធានា ដើម្បីបដិវត្តន៍កសិកម្មធន់នឹងអាកាសធាតុនៅកម្ពុជា
វិស័យធនាគារនៅកម្ពុជា កំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញហិរញ្ញប្បទានបៃតង ដើម្បីពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ ឆ្លើយតបនឹងបេសកកម្មនេះ ធនាគារ វីង ក្រោមកិច្ចសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងទទួលបានការគាំទ្រពីមូលនិធិបរិស្ថានសកល តាមរយៈមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) បានដាក់ឱ្យដំណើរការនូវគំនិតផ្តួចផ្តើមហិរញ្ញប្បទានដ៏ធំមួយ ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាធន់នឹងអាកាសធាតុ នៅក្នុងខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា។ ដើម្បីគាំទ្រដល់គម្រោងនេះ ធនាគារ វីង បានទម្លាក់កញ្ចប់ឥណទានសរុបចំនួន ៣ លានដុល្លារអាមេរិក ដោយផ្តល់ជូននូវឥណទានខ្ពស់រហូតដល់ ២០០,០០០ ដុល្លារអាមេរិក ក្នុងមួយចំណែក ដោយមិនត្រូវការទ្រព្យធានា និងមិនមានគិតថ្លៃសេវាអនុម័តប្រាក់កម្ចីឡើយ។ ឥណទាននេះមានអត្រាការប្រាក់ប្រកួតប្រជែងបំផុត ជាមួយរយៈពេលសងត្រឡប់បត់បែនរហូតដល់ ៣៦…
